part 19

1.7K 145 6
                                    

សាកសពរបស់ថេយ៉ុងបានដឹកដល់ផ្ទះរបស់យ៉ុនហ្គីជាការស្រេច។ជុងគុកចុះពីលើឡានដើរតម្រង់ទៅអោបម្តាយភ្លាមៗតែម្តងទាំងខ្លួនមានសភាពមើលមិនយល់:
«ម៉ាក់ថេគេទៅចោលខ្ញុំហើយម៉ាក់គេទៅរហូតហើយម៉ាក់»ជុងគុកយំទួញសោករៀបរាប់ប្រាប់ម្តាយ។
ចំពោះអ្នកស្រីជុននិងលោកលោកជុនមកទីនេះក៏ដោយសារតែពេលនេះគ្រប់គ្នាបានដឹងហើយថាក្មេងប្រុសដែលនៅជាមួយពួកគេនោះគឺកូនប្រុសរបស់ត្រកូលមីនវាធ្វើអោយពួកគាត់កាន់តែស្លុតខ្លាំងណាស់។
«កាត់ចិត្តទៅកូនកូនថេទៅបានសុខហើយ»អ្នកស្រីជុនព្យាយាមលួងកូនប្រុសខ្លួនអែង។
ពិធីបុណ្យក៏ប្រារព្ធឡើងតាមប្រពៃណីតែមិនមានភ្ញៀវច្រើនពេកទេ។
«ថេមិចក៏អែងគិតខ្លីបែបនេះ»ជីមីនកុំពុងតែឈរនិយាយជាមួយរូបថតដែរញញឹមយាងស្រស់។
«គ្រប់យាងវាមកពីអែងនិងហើយអាក្មេងចង្រៃ»វាជាសម្លេងដែលចេញពីក្រោយខ្នងរបស់ជីមីន។
«ហេតុអីក៏បងនិយាយបែបនេះ »ជីមីនសួរយ៉ុនហ្គីទាំងឆ្ងល់។
«មូលហេតុដែលគេធ្វើបាបប្អូនរបស់យើងគឺព្រោះតែអែងនិងហើយអាភ្លើ»យ៉ុនហ្គីនិយាយដោយភ្លើងកំហឹងពេញខ្លួន។
«ខ្ញុំមិនដឹងអីមេន»ជីមីននិយាយផងគ្រវីក្បាលផងព្រោះតែគេមិនដឹងអីពិតមេន។
«ត្រៀមខ្លួនទៅរស់នៅក្នុងនរករបស់អែងទៅ»យ៉ុនហ្គី
«បងមានន័យថាមិច»ជីមីន
«គង់តែដឹងទេ ពួកអែងចាប់វាទៅផ្ទះនៅឯកោះនោះទៅ ពិធីបុណ្យយើងជួបគ្នាណាមូឈីសំណប់ចិត្ត» យ៉ុនហ្គី
«តែនេះខ្ញុំមិនទាន់បាននៅចូលរួមបុណ្យសពថេរួចរាល់ទេលោកចង់យកខ្ញុំទៅណា»ជីមីន
«អែងនៅសើចចំអកប្អូនយើងមេនទេ»យ៉ុនហ្គី
«ខ្ញុំមិនដឹងអីទេ»ជីមីន
«ឈប់ភ្លាមទៅលោកយ៉ុនហ្គីជីមីនគេមិនដឹងរឿងអីទេ»អត់មិនបានជុងគុកក៏ចូលមកស្រែកជួយការពារជីមីន។
«រឿងខ្ញុំនិងអាក្មេងចោលម្សៀតនេះអ្នកផ្សេងថយអោយឆ្ងាយ ចំណែកអែងកុំគិតថារួចអោយសោះ»យ៉ុនហ្គីនិយាយជាមួយជុងគុក
«ចង់សម្លាប់យើងក៏សម្លាប់មកព្រោះយើងអ្នកខុស ជីមីនមិនបានខុសដោះលេងគេទៅ »ជុងគុក
«មិនបានខុសចឹងហេស ចុះអាដែលអែងយកប្អូនយើងទៅធ្វើនុយរបស់យើងនោះយាងមិចវិញ គ្រប់យាងវាមិនដោយសារតែវាទេឬយាងមិច»យ៉ុនហ្គី
«គ្រប់យាងខ្ញុំខ្លួនអែងមិនយល់ពីបេះដូងខ្លួនអែង វាគ្មានអ្នកណាខុសទេគឺខ្ញុំអ្នកខុសសម្លាប់ខ្ញុំមកគ្រប់យាងនិងប្រសើរ»ជុងគុកស្រែកខ្លាំងៗសឹងតែផ្អើលពិធីទាំងមូលហើយ ។
«ចាប់គេយកទៅ»យ៉ុនហ្គីបញ្ចាអោយគេចាប់ជីមីនយកទៅ។
«ដោះលេងគេភ្លាម»ទោះជុងគុកស្រែកបញ្ឈប់យាងណាក៏អត់ន័យដែរព្រោះថាខ្លួនម្នាក់អែងចំណែកកូនចៅយ៉ុនហ្គីមានពេញផ្ទះ។
បើនិយាយពីចាស់ទុំវិញបានត្រឹមឈរមើលមិនហ៊ានចូលទៅនិយាយអីទេ ព្រោះឃើញថាយ៉ុនហ្គីដូចខ្លាចេញពីរូងចឹង។
«អត់ទេខ្ញុំមិនទៅណាទេ ខ្ញុំនៅបុណ្យសពថេហើយសិន ពេលហើយៗចង់យកខ្ញុំទៅសម្លាប់ក៏ទៅៗ»ជីមីនស្រែកប្រកែកសឹងតែបែកបំពង់ក។
«មិនបាច់អែងគ្មានសិទ្ធ អូសក្បាលវាចេញទៅ»យ៉ុនហ្គី។
«លែងយើងទៅអាចង្រៃកុំមកចាប់យើង»ជីមីន។
«ចំណែកអែងក៏ដូចគ្នា...ផាច់»យ៉ុនហ្គីងាកមករកជុងគុកហើយលោតទៅវាយមុខជុងគុកមួយដៃ។
«អូសក្បាលវាចេញទៅកុំអោយវាចូលរួមអោយសោះបើឃើញមុខវាមកបាញ់បំបែកក្បាលចោលទៅ»យ៉ុនហ្គីស្រែកបញ្ចាកូនចៅ។
«ខ្ញុំមិនទៅណាទាំងអស់ខ្ញុំនៅជាមួយថេ»អោយតែនិយាយរឿងថេជុងគុកដូចកូនឆ្មាធ្លាក់ទឹកចឹង។
«អែងមិនឮយើងអោយអូសវាចេញទេឬ»យ៉ុនហ្គីស្រែកកាន់តែខ្លាំង។
«បាទចៅហ្វាយ»កូនចៅ។
«លេងយើងយើងមិនទៅណាទាំងអស់យើងនៅជាមួយថេ»ជុងគុក
«សុំទោសផងលោកចៅហ្វាយខ្ញុំមិនអោយលោកចូលរួមទេ បើលោកមិនចង់ស្លាប់ទេក៏ទៅផ្ទះរបស់លោកវិញទៅ»កូនចៅ
«អត់ទេយើងមិនទៅណាទាំងអស់»ជុងគុកនៅតែព្យយាមប្រកែក។
«ចេញទៅ»កូនចៅយ៉ុនហ្គីរុញជុងគុកចេញក្រៅផ្ទះហើយបិទទ្វារមិនសូម្បីអនុញ្ញាតអោយជុងគុកយកឡានរបស់ខ្លួន។
ជុងគុកត្រូវរកតាក់សុីជិះមកផ្ទះរបស់ខ្លួនវិញទាំងក្នុងខ្លួនគ្មានលុយសូម្បីមួយរៀល។
«អេក្មួយប្រុសដល់ផ្ទះហើយ»អ្នកបើកតាក់សុី។
«ក្មួយប្រុស នេះក្មួយកើតអីទើបយំបែបនេះ»អ្នកតាក់សុីហៅជុងគុកតែមិនឆ្លើយទើបងាកទៅមើលក៏ឃើញជុងគុកយំ។
«ខ្ញុំសួរអ៊ំមួយបានទេ»ជុងគុក
«បាទសួរមកចុះ»អ្នកបើកតាក់សុី
«មនុស្សប្រុសពេលយំអាក្រក់មើលហើយមើលមកអន់ណាស់មេនទេអ៊ំ»ជុងគុក
«បាទត្រូវហើយជាប្រុសគេមិនអោយទន់ខ្សោយនោះទេតែបើបើរឿងនោះធំទ្រាំមិនបានក៏យំមកចុះ តែថាក្មួយប្រុសមានរឿងអីប្រាប់អ៊ំបានទេ»អ្នកបើកតាក់សុី
«គឺថាមនុស្សខ្ញុំស្រឡាញ់គេទៅចោលខ្ញុំហើយ»ជុងគុកនិយាយទាំងទឹកភ្នែកស្រក់លើផែនផ្ពាល់អស់ភាពជាបុរសហើយគេទប់លេងបានហើយពេលនេះគ្រាន់តែចង់មានអ្នកលួងលោមប៉ុណ្ណោះ។
«គេទៅណាទៅក្មួយ»អ្នកបើកតាក់សុី
«គេទៅចោលខ្ញុំហើយគេទៅកន្លែងដែលខ្ញុំមិនអាចទៅដល់»ជុងគុក
«គេទៅណាក្មួយទើបមិនអាចអោយក្មួយទៅរកគេបាន»អ្នកបើកតាក់សុី
«គេស្លាប់ហើយ គេសម្លាប់ខ្លួន គ្រប់យាងដោយសារខ្ញុំ បើខ្ញុំមិនយកគេមកលេងសើចគេក៏មិនបែបនេះដែរ»ជុងគុក
«ចុះពេលនេះក្មួយស្រឡាញ់គេមេនទេ»អ្នកបើកតាក់សុី
«បាទខ្ញុំស្រឡាញ់គេយូរហើយតែមកពីខ្ញុំមិនយល់ចិត្តខ្លួនអែង ខ្ញុំពិតជាមនុស្សអាក្រក់ណាស់មេនទេ សូម្បីតែចូលរួមពិធីបុណ្យសពមនុស្សដែលខ្លួនស្រឡាញ់ក៏មិនអាច»ជុងគុក
«ហេតុអីទៅ»អ្នកបើកតាក់សុី
«គ្រួសារគេស្អប់ខ្ញុំ»ជុងគុក
«មិនអីទេក្មួយ ព្យយាមកាត់ចិត្តហើយចាត់ទុកវាជាមេរៀនកុំធ្វើបែបនេះដាក់នរណាទៀត»អ្នកបើកតាក់សុី
«បាទ តែខ្ញុំគ្មានលុយនិងខ្លួនទេ ពេលក្រោយខ្ញុំនិងសងអ៊ំណា អរគុណអ៊ំច្រើនហើយ»ជុងគុក
«បាទក្មួយទៅចុះ»អ្នកបើកតាក់សុី
 
នេះជាថ្ងៃរសៀលទៅហើយជុងគុកដើរចូលក្នុងផ្ទះរបស់ខ្លួន។ផ្ទះមួយដែលធ្លាប់តែអ៊ូអរពេលនេះវាមានអារម្មណ៍ថាស្ងាត់ណាស់គ្រាន់តែបាត់បង់វត្តមានរបស់មនុស្សម្នាក់សោះ។ជុងគុកឈរមើលផ្ទះទាំងក្នុងខ្លួនដូចគ្មានព្រលឹង ពេលនេះស្រមោលសកម្មភាពរបស់ថេមានសឹងតែគ្រប់ទីកន្លែងហើយ សកម្មភាពជូតផ្ទះ រៀបចំនេះចំនោះ មើលផ្ទះបាយក៏ឃើញថេឈរធ្វើម្ហូប   និយាយរួមទៅសកម្មភាពពីមុនវាបានលោតក្នុងខួរក្បាលរបស់ជុងគុកនៅពេលនេះហើយ។ជុងគុកប្រឹងអូសខ្លួនទៅដល់បន្ទប់យាងត្រដាប់ត្រដួស។
«ថេពេលនេះអូននៅទីណា បងហៅអូនច្រើនដងហើយតែអូនមិនឆ្លើយបងសោះ ពេលនេះអូនបែជាទៅនៅជាមួយបងប្រុសអូនបោះបង់ចោលបងហើយមេនទេ អូនឈប់ស្រឡាញ់បងហើយមេនទេ ក្រែងប្រាប់បងថានិងស្រឡាញ់បងរហូតមេនទេ ថេអូនធ្លាប់និយាយថាបើថ្ងៃណាមួយបាត់អូន អូនអោយបងរាប់ដល់បី ចឹងបងរាប់ហើយណា 1 2 បងរាប់ដល់ពីហើយណា3 មិចក៏អត់ឃើញអូនចឹងថេ អូនក្លាយជាមនុស្សកុហកបែបនេះពីពេលណាទៅ ថេបងនឹកអូន នឹកស្ទើរប្រេះទ្រូងហើយ អូនដាច់ចិត្តម្លេះ អូនមិនទាន់បាននៅស្តាប់ពាក្យពិតចេញពីមាត់បងទេថេរ មិចក៏អូនញញឹមដាក់បងរហូតចឹង អូនមិនឃើញបងកុំពុងយំទេឬ ឬអូនកុំពុងតែសើចចំអកអោយបង កុំធ្វើបែបនេះអីថេបងទទួលយកមិនបានទេ ថេបងសុំទោស កុំទៅអី ត្រឡប់មកវិញមកអូនអោយបងធ្វើអីក៏បានដែរ ថេបងសុំអង្វរ😭😭 បងសុំទោសថេបងក៏ចង់ចូលរួមពិធីបុណ្យសពរបស់អូនដែរតែបងគ្មានសិទ្ធិទេបងប្រុសអូនធ្វើត្រូវហើយមនុស្សដូចបងគួរតែទទួលបានបែបនេះ😭»ជុងគុកនិយាយជាមួយរូបថតរបស់ថេ។

ពិធីបុណ្យសព្វ:
«កាត់ចិត្តទៅអែងថេទៅបានសុខហើយ យើងក៏សុំទោសអែងដូចគ្នាដែលមិនបានមើលថែកូនអែងអោយល្អ»អ្នកស្រីជុន
«វាគ្មានកុំហុសអ្នកណាទេវាជាកុំហុសយើងជាម្តាយមើលថែកូនមិនបានល្អ»អ្នកស្រីមីន
«មានជួបមានបែកជារឿងធម្មតាទេ»លោកជុន
«តែខ្ញុំទទួលយកមិនបានទេ»អ្នកស្រីមីននិយាយបណ្តើរយំបណ្តើរ។
«ម៉ាក់កុំបារម្ភអីអ្នកណាដែលធ្វើអោយថេស្លាប់អ្នកនោះត្រូវតែសង»យ៉ុនហ្គី
«យ៉ុនហ្គីម៉ាក់ប្រាប់អែង បើមិនចង់ស្តាយក្រោយដូចជុងគុកទេកុំធ្វើបាបជីមីនអោយសោះ»អ្នកស្រីមីន
«ហឹស ខ្ញុំមិនបានស្រឡាញ់វា ខ្ញុំគ្មានអីត្រូវស្តាយទេ អាក្មេងចោលម្សៀតនាំចង្រៃម្នាក់នោះមិនគួររស់បានសុខស្រាប់ហើយ»យ៉ុនហ្គី
«ឈប់ទៅកូនជីមីនមិនដឹងអីទេ»អ្នកស្រីមីន
«តែមកពីវាទើបធ្វើអោយខ្ញុំក្លាយជាកូនកំព្រាប៉ាហើយឥឡូវបាត់បង់ប្អូនប្រុសទៀត គ្រប់យាងមកពីវា វាគួរតែរស់យាងវេទនា»យ៉ុនហ្គី
«យ៉ុនហ្គីម៉ាក់គ្រាន់តែប្រាប់កូនមួយមាត់ប៉ុណ្ណោះ បើកូនបន្តទៀតមានតែពាក្យថាស្តាយ»អ្នកស្រីមីន
«ម៉ាក់ស្កាល់ខ្ញុំទេ ខ្ញុំគឺមីនយ៉ុនហ្គី ជាមនុស្សអត់បេះដូងមិនចេះឈឺចាប់ និងរឿងកុំបុិកុំប៉ុកប៉ុណ្ណឹងទេ»យ៉ុនហ្គី
«គ្មានអ្នកណាស្កាល់កូនច្បាស់ជាងម៉ាក់ទេយ៉ុនហ្គី ម៉ាក់ប្រាប់អោយឈប់ទៅ ឈប់សងសឹងទៅ»អ្នកស្រីមីននិយាយស្រែកខ្លាំងៗ។
«ខ្ញុំមិនឈប់ម៉ាក់ចាំតែមើលទៅ»យ៉ុនហ្គី
«ម៉ាក់អោយឈប់»អ្នកស្រីមីននិយាយហើយក៏សន្លប់ទៅបាត់។
«ម៉ាក់ ម៉ាក់ដឹងខ្លួនឡើង »យ៉ុនហ្គី។

បុណ្យសពរបស់ថេប្រារព្ធតែពីរថ្ងៃប៉ុណ្ណោះវាមិនសូវធំដុំប៉ុន្មានទេ ព្រោះមិនចង់អោយមានអ្នកដឹងច្រើននាំតែរញែរញៃ។ចំពោះអ្នកស្រីមីនក្រោយចប់ពិធីបុណ្យសពកូនប្រុសខ្លួនក៏បានត្រឡប់ទៅប្រទេសអាមេរិកជាមួយម៉ាកូចំណែកយ៉ុនហ្គីពេលនេះកុំពុងតែជិះទូកធំទៅកោះផ្ទះរបស់ខ្លួនដែលបានយកក្មេងមកកាលពីរពីរថ្ងៃមុន។
«អែងបានធ្វើដូចដែរយើងប្រាប់ទេ»យ៉ុនហ្គីសួរកូនចៅ
«បាទចៅហ្វាយខ្ញុំបានអោយគេយកវាទៅដាក់បន្ទប់ក្រោមដីដាក់ច្រវ៉ាក់វាយាងជាប់ ហើយអោយបាយទឹកវាគ្រប់គ្រាន់មិនអោយវាស្លាប់នោះទេ»កូនចៅ
«ល្អ តទៅនេះនិងមានហ្គេមសប្បាយៗលេងច្រើនណាស់ចាំតែទទួលទៅអាក្មេងចង្រៃ» យ៉ុនហ្គី។

នឹកអែតមីនអត់អ្នកអើយបាត់យូរ រវល់+ខ្ជិល =អត់រឿងផុស🤣😭😭



🔥រឿងគុំនំសាងស្នេហ៍The End🔥Where stories live. Discover now