ពេលល្ងាចជីមីនត្រូវទៅងូតទឹកនៅផ្ទះតូចខាងក្រោយតែម្នាក់អែងវាពិតជាគួរអោយខ្លាចណាស់ណាមួយវាក៏យប់ទៀត បើមកពីថ្ងៃមិនកើតទេព្រោះគេមិនបានអនុញ្ញាត។ជីមីនកុំពុងតែដើរយោងអាត្មាសឹងតែមិនរួចទៅឹហើយសឹងតែចង់ដួលសន្លប់ម្តងៗទៅហើយតែចេះតែទ្រាំ។ជីមីនចេះតែដើរនៅក្នុងព្រៃនោះទៅរហូតដល់ផ្ទះដែលគេអាចចូលងូតទឹកបាន។វាមានតែអំពូលភ្លើងព្រៀងៗដែលអាចមើលបានតែវាមិនច្បាស់ពេកទេ ។ជីមីនបានព្យយាមងូតទឹកទាំងរងារឡើងរឹងខ្លួន។ពេលងូតទឹកហើយជីមីនក៏ដើរមកវិញតែមិនបានប្រយ័ត្នក៏ទៅជាន់និងសត្វម្យាង។
«ពស់»ជីមីននិយាយបានតែប៉ុណ្ណឹងក៏ទម្លាក់ខ្លួនលើស្មៅព្រៃនោះទៅដោយសារការឈឺចាប់ពេក។ជីមីនចាប់ផ្តើមឡើងបបូរមាត់ពណ៌ស្វាយអែខ្លួនក៏ឡើងក្រហមវាក៏ដោយសារតែពិសរបស់ពស់កុំពុងតែជ្រាបចូលក្នុងខ្លួនរបស់គេ។ដោយសារតែវាត្រជាក់និងរាងកាយខ្សោយទើបអោយពិសពស់ចូលក្នុងខ្លួនជីមីនបានយាងងាយ។ដោយទ្រាំមិនបានជីមីនក៏ចាប់ផ្តើមបិទភ្នែកសន្លប់បាត់ទៅ។
យ៉ុនហ្កីឯនេះវិញកុំពុងតែឡូឡាដោយសារតែជីមីនទៅងូតទឹកយូរហើយមិនទាន់មកវិញទៀត។
«ចាំមើលតែមកដល់ងាប់មិនខានទេ»យ៉ុនហ្គីនិយាយទាំងខឹង។
«ពួកអែងទៅមើលអាក្មេងនោះមកទឹកសង្កត់កវាងាប់ហើយដឹង»យ៉ុនហ្គីនិយាយបញ្ចាកូនចៅរបស់គេ។ពួកគេក៏នាំគ្នាទៅតាមសម្តីយ៉ុនហ្គី។
មួយសន្ទុះក្រោយមកពួកគេត្រឡប់មកវិញដោយមានជីមីនបីនិងដៃតែកុំបាច់មើលសភាពគឺថាក្រហមបែកស្វាយពេញខ្លួនតែម្តង។
«នេះគេកើតអី»យ៉ុនហ្គីចូលទៅសួរទាំងភ័យនិងទទួលជីមីនពីដៃកូនចៅរបស់គេ។
«តាមមើលប្រហែលជាពស់ចឹង បើទុកបន្តិចទៀតអាចនិងស្លាប់បានណាចៅហ្វាយ»កូនចៅរបស់យ៉ុនហ្គី
«ចុះយើងត្រូវធ្វើមិច»យ៉ុនហ្គីមុខឡើងស្លេកអស់ហើយពេលឃើញសភាពជីមីនបែបនេះ។
«គឺទៅហៅពេទ្យនិងហើយគាត់អ្នកនៅក្នុងព្រៃយូរហើយគាត់អាចព្យាបាលបាន»កូនចៅយ៉ុនហ្គី
«ចុះអែងនៅធ្វើអីទៀតមិចមិនទៅហៅទៅ ឬក៏ចង់ទុកអោយមនុស្សស្លាប់»យ៉ុនហ្គីស្រែកកំហកអោយកូនចៅរបស់គេ។ពួកគេក៏នាំគ្នារត់ទៅហៅពេទ្យព្រាតតែម្តង។ចំណែកយ៉ុនហ្គីក៏បីជីមីនតម្រង់ទៅបន្ទប់របស់គេ។
«នេះយើងទើបតែយកអែងមិនទាន់និងបានមួយថ្ងៃទេអែងចង់ស្លាប់ហើយឬ នេះយើងមិនទាន់បានសងសឹងអែងអស់ចិត្តទេ»យ៉ុនហ្កីនិយាយទាំងសម្តីខុសពីចិត្តទាំងស្រុង។ការពិតទៅក្នុងចិត្តគឺកុំពុងតែបន់មិនអោយគេកើតអី។ពេលនេះពេទ្យក៏មិនទាន់មកទៀតចំណែកខ្លួនប្រាណរបស់ជីមីនកាន់តែឡើងទៅជាពណ៌ស្វាយដូចគ្មានឈាមទៀត។យ៉ុនហ្គីមិនដឹងធ្វើអ្វីបានក្រៅពីអង្កុយអោបជីមីនជាប់មិនទៅណា ។
«ហេតុអីក៏ក្រមកយាងនេះ»យ៉ុនហ្គីនិយាយរអ៊ូឡើងព្រោះបើមើលសភាពជីមីនពេលនេះគឺគេភ័យខ្លាំងណាស់។
«ខ្សឺត»វាជាសម្លេងដែរយ៉ុនហ្គីថើបចិញើមរបស់ជីមីនទោះពេលនេះចិញ្ជើមមួយនេះវាឡើងកន្តួលឡើងក្រហមក៏យ៉ុនហ្គីមិនមានភាពខ្ពើមរអើមដែរ គឺមានតែចង់អោប ចង់ថើប ព្រោះគេកុំពុងតែខ្លាចបាត់បង់ហើយ។
«ខ្ញុំមកដល់ហើយ»គ្រូពេទ្យនិយាយ។យ៉ុនហ្គីឃើញបែបនោះក៏ងើបចេញភ្លាមដើម្បីអោយគ្រូពេទ្យពិនិត្យ។
ក្រោយពីពិនិត្យបានមួយសន្ទុះគ្រូពេទ្យក៏និយាយឡើង។
«ខ្ញុំបានបន្សាបជាតិពិសរួចហើយប្រហែលជាព្រឹកអាចដឹងខ្លួនហើយ ហើយនេះជាថ្នាំអាចយកទៅស្ងោរអោយគេផឹកនៅពេលដឹងខ្លួនវាអាចធ្វើអោយគេកាត់បន្ថយការឈឺចាប់និងឆាប់មានកម្លាំង បើអស់កិចការហើយខ្ញុំសុំលា»គ្រូពេទ្យនិយាយហើយកូនចៅយ៉ុនហ្គីក៏នាំគ្នាជូនដំណើរលោកគ្រូពេទ្យអស់ទៅ។ពេលនេះនៅក្នុងបន្ទប់មានតែយ៉ុនហ្គីនិងជីមីនប៉ុណ្ណោះ។
«អែងដឹងទេមិញនេះយើងភ័យណាស់មិនមេនភ័យដោយសារតែបារម្ភពីអែងទេយើងភ័យខ្លាចមិនបានសងសឹកអែងហើយអែងក៏ស្លាប់មុន»ពេលនេះទឹកកំណាចក៏កើតមាននៅលើផ្ទៃមុខយ៉ុនហ្គីទៀតហើយពេលដែលដឹងថាម្ចាស់កាយដែលកុំពុងតែដេករួចផុតពីគ្រោះថ្នាក់។«យាងមិចហើយការងារនោះ»ជុងគុកកុំពុងតែសួរទៅកូនចៅរបស់គេ
«បាទចៅហ្វាយគឺបានព័ត៌មានហើយ»កូនចៅជុងគុក
«បានយាងមិច មិចក៏មិនឆាប់និយាយមក»ជុងគុក
«គឺលោកប្រុសជីមីនត្រូវគេចាប់ខ្លួន»កូនចៅ
«វាជាអ្នកណា»ជុងគុកសួរភ្លាមទាំងខឹង
«គេឈ្មោះ មីនយ៉ុនហ្គី គេជាអ្នកមានអំណាចនៅសហរដ្ឋអាមិច ហើយគ្រួសារគេក៏ធ្លាប់ជាអ្នកមាននៅក្នុងប្រទេសនេះដែរ ហើយដោយសារប៉ារបស់គេស្លាប់ទើបគេទៅអាមេរិច តែមួយរយះនេះគេក៏មកវិញហើយចាប់ខ្លួនលោកប្រុសជីមីន ក្នុងន័យសងសឹក តែរឿងអីក៏ខ្ញុំមិនដឹងដែរ»កូនចៅ
«ចុះអែងដឹងថាវាចាប់ជីមីនទៅណាទេ»ជុងគុក
«ពួកខ្ញុំមិនដឹងទេចៅហ្វាយ»កូនចៅ
«សុទ្ធតែពួកអត់បានការ»ជុងគុក
«តែខ្ញុំដឹងមកថាលោកយ៉ុនហ្គីក៏មានប្អូនប្រុសមួយដែរ »កូនចៅ
«ហើយវាទៅពាក់ព័ន្ធស្អី»ជុងគុកសួរទាំងឆ្ងល់
«គឺថាប្អូនប្រុសលោកមីនយ៉ុនហ្គី គឺមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងជាប្អូនសំណប់របស់គាត់ទៀត បើលោកចាប់គេមកធ្វើជានុយហើយដោះដូរជាមួយ លោកយ៉ុនហ្គីគេច្បាស់ជាព្រម»កូនចៅ
«អែងស្កាល់គេទេ»ជុងគុក
«ខ្ញុំបានសើបប្រវត្តិគេបានខ្លះៗប៉ុណ្ណោះ»កូនចៅ
«បានប៉ុណ្ណាក៏ឆាប់និយាយមក»ជុងគុក
«គេឈ្មោះថា មីនថេយ៉ុង គេមានអាយុទើបតែ19ឆ្នាំទេហើយគេក៏ទើបបញ្ចប់ថ្នាក់វិទ្យាល័យនៅអាមេរិក គេមកកូរ៉េនេះប្រហែលជាមកជាមួយលោកយ៉ុនហ្គីនិងអែងក្នុងន័យមកដើរលេង ហើយនេះជារូបថតរបស់គេ»កូនចៅជុងគុកនិយាយហើយក៏យករូបថតនោះហុចអោយឬៅជុងគុក។
«មីន ថេយ៉ុង»ជុងគុកនិយាយទាំងទឹកមុខស្មើធេញនៅពេលបានឃើញមុខមនុស្សប្រុសដែលគេនិងធ្វើការស្កាល់គ្នានៅពេលបន្តិចទៀតនេះ។
«គិតទៅទេវតាពិតជានៅខាងយើងមេន មនុស្សយើងស្កាល់ស្រាប់បែបនេះមិនពិបាកយកខ្លួនទៅចូលជិតទេ ជួបគ្នាឆាប់ៗណាក្មេងតូចព្រោះពួកយើងនិងត្រូវាមានហ្គេមលេងជាមួយគ្នាច្រើនណាស់ យ៉ុនហ្គីហេសអែងធ្វើបាបមនុស្សដែលយើងស្រឡាញ់យើងក៏យកមនុស្សដែលអែងស្រឡាញ់យកមកធ្វើបាបដូចគ្នា ចាត់ទុកថារូចគ្នាណោះ»ជុងគុកនិយាយម្នាក់អែងសើចម្នាក់អែង។
YOU ARE READING
🔥រឿងគុំនំសាងស្នេហ៍The End🔥
ActionSG :អែងត្រូវសងយើងគ្រប់យាងជំនួសគ្រួសាររបស់អែង។ JM :ធ្វើទៅបើលោកគិតថាសមតែលោកនិងត្រូវជំពាក់ខ្ញុំវិញគ្មានថ្ងៃសងអស់ទេ។