ចំណុចផ្ដើម

5.1K 237 0
                                    


<<ឆាប់ឡើង ឆាប់ឡើង>>សម្លេងរញ៉េរញ៉ៃឮត្រហឹង ក្នុងព្រៃ ខណះដែលក្មេងៗវ័យជំទង់ កំពុងញាប់ដៃញាប់ជើង ជួយគ្នាប្រមូលរបស់របរ រកកន្លែងជ្រក គេចពីខ្យល់ព្យុះយក្ស កំលុងពេលដើរកម្សាន្តក្នុងព្រៃ។
<<អោយឆាប់ឡើង>>បុរសវ័យចំចាស់ស្រែក ហើយរត់នាំផ្លូវទៅមុន ក្មេងៗក៏រត់តាមក្រោយ ជាសំណាងអាក្រក់បំផុត ព្រោះសម្លេងសន្ធឹកខ្យល់ ឮមកកាន់តែកៀកទៅហើយ ពពកខ្មៅរុំកួចមើលមិនឃើញផ្ទៃមេឃ ធ្វើអោយក្នុងព្រៃ ងងឹតស្លុបមើលមិនចង់ឃើញ។
<<ចាំខ្ញុំផង>>សម្លេងតូចត្រមិចស្រែកឡើង ស្រវ៉ាឡើងលើថ្ម ហើយងាកខ្លួនរកមើលគេអែងផ្សេងទៀត តែវាងងឹតពេក ធ្វើអោយរង្វេងវង្វាន់ មិនដឹងទិសដៅ។
<<ជួយផង...មានអ្នកណាឮខ្ញុំហៅទេ ជួយខ្ញុំផង>>ជីមីនលើកដៃស្រែក ហៅគោករកមើលគ្នីគ្នា ហើយផ្ទៀងត្រចៀកស្ដាប់ តែគ្មានសូម្បីតែសម្លេងមនុស្សឆ្លើយ ឮតែសម្លេងខ្យល់ បក់បោកស្លឹកឈើគគ្រឹក។
<<មានអ្នកណាឮខ្ញុំហៅទេ>>ជីមីនស្រែកហើយ ស្រែកទៀត រត់ទៅខាងមុខ ឡើងលើថ្មមួយដុំ រត់ទៅមុខទៀត តែស្រាប់តែពេលនោះ ក៏រអិលជើង ធ្លាក់ទៅក្រោមភ្លាម
អាយ........
ប្រូង!!!
រាងកាយតូចល្អិត ធ្លាក់ចូលទៅក្នុងទឹកជ្រោះតូច ធ្វើអោយម្ចាស់សម្លេងបាត់ឈឹង សន្លប់បាត់ ទឹកហូនាំរាងកាយតូចហូទៅតាមទឹកចុះទៅតាមត៎ទៀត។

<<ជីមីន....ជីមីន...ឮពួកយើងហៅទេ>>ក្រោយពេលដឹងថាបាត់គ្នីគ្នា ក៎រហ័សដើរបកក្រោយវិញ ឆូលពិសរកមើល ព្រមជាមួយនិងសម្លេងស្រែកហៅត្រហឹង។
<<ជីមីន...ឮយើងហៅទេ>>
<<ជីមីន....>>
<<ឮពួកយើងហៅទេ>>
<<មិនឃើញទេលោកគ្រូ ពួកយើងដើរដល់កន្លែងសម្រាកពីមុនហើយ>>ក្មេងមួយក្រុមរត់មករកលោកគ្រូ ដែលកំពុងតែឈរនិងថ្មដែលជីមីនធ្លាក់អំមិញនេះ ហើយនាំគ្នា ចាប់ផ្អើមផ្អើលឆោឡោ បំបែកគ្នាចេញពីកន្លែងនោះ ចេញទៅរកកន្លែងផ្សេងទៀត។
<<បំបែកគ្នារកទៅ>>
<<បាទលោកគ្រូ>>
<<ចាស>>
ថាហើយ ក៎នាំកាន់ពិល បំបែកគ្នាជាក្រុមៗ មួយក្រុមប្រហែល6-7នាក់ ចំណែកក្រុមលោកគ្រូ មានតិចជាងគេ។
<<ច្បាស់ជានៅតាមនេះ ពួកអែងរកមើលអោយសព្វ>>គាត់បញ្ជា ពួកសិស្សក៏បំបែកគ្នា ទឹកមុខម្នាក់ៗ មើលយល់ ព្រោះបារម្ភផង ខឹងផង មកដើរលេង តែបែរជាមានគ្រោះទៅវិញ។

ខិរ!!!
សម្លេងក្រហឹមឮរំពង ធ្វើអោយកូនសិស្សម្នាក់ៗបើកភ្នែកធំៗ ធំចំហាយក្លិនវា បានយ៉ាងច្បាស់ ធ្វើអោយទន់អស់ដៃជើង រត់បកក្រោយវិញ។
<<ទៅវិញ ទីនេះមានខ្លា ទីនេះមានខ្លា>>
<<ខ្លា!!!>>
អ្នកគ្រប់គ្នាផ្អើលគគ្រឹក នាំគ្នារត់រកផ្លូវចេញក្រៅព្រៃវិញ ព្រោះខ្លាអាចមានមែន នៅទីនោះព្រៃស្ដុកធំផង។ បើតាមគម្រោងមកលេង គឺមកតែលើកោះ តាមវាលៗ បោះតង់សប្បាយៗ តែពេលមានខ្យល់ព្យុះ ទើបថាទៅរកកន្លែងជ្រកគេចសិន តែនឹកស្មានមិនដល់ថា ជ្រុលខ្លួនចូលជ្រៅ ធ្វើអោយរង្វេងបាត់សិស្សិម្នាក់ទៀត។
<<ជីមីនច្បាស់ជាមិនរស់ទេ ខ្ញុំឮខ្លាក្រហឹមនៅជិតនិង>>
<<មែនហើយ ព្យុះផុតទៅហើយ យើងទៅផ្ទះវិញទៅ>>
<<ខ្ញុំខ្លាច គ្មានជីវីតរស់ត៎ទៀត>>សិស្សម្នាក់ៗចាប់ផ្ដើមប្រឆាំង អ្នកណាក៏ដូចអ្នកណា តែងតែខ្លាចស្លាប់ ធ្វើអោយលោកគ្រូទាល់ច្រក យល់ព្រមតាមកូនសិស្ស រកផ្លូវចេញវិញ ដោយមិនច្បាស់ឬក៏អត់ ថាជីមីន ដែលរង្វេងបាត់ ស្លាប់មែនឬអត់?

ថ្ងៃថ្មី!!!!
<<ថៃគ័រ...>>សម្លេងធំ គ្រល៎ បន្លឺឡើង ហួចក្រហឹម នៅក្នុងព្រៃ នៅក្រោយខ្នងមានកាតាប ស្ពៀយពីក្រោយ ទឹកមុខញញឹមមានក្ដីសុខ ខណះដែលភ្នែកសម្លឹងមើលជុំវិញ ឈ្លក់វង្វេងនិងធម្មជាតិព្រៃឈើ ពណ៍បៃតង។
គេម្នាក់នោះគឺ មីន ស៊ូហ្គាហ្វារ៉ាដេស ជាជនជាតិកូរ៉េខាងត្បូង ដែលមកកម្សាន្តនៅក្នុងព្រៃ បើអ្នកណាឃើញច្បាស់ជាច្រឡំថាជាទេវបុត្រព្រៃឈើបាត់ហើយ។ គេមានរូបរាងខ្ពស់ស្រឡះ រាងរៅស្ដង់ដាអេម សម្បុរស៎  មុខមាត់ស្អាតល្អឥតខ្ចោះ បបូរមាត់ក្រហមស្រាល  និងមានពុកមាត់ពុកចង្កាតិចៗ តែមើលទៅសង្ហារបែបព្រៃៗ។

<<ហុឺស...>>ពេលឃើញខ្លារបស់ខ្លួន រត់ចេញមកពីជ្រុងខាងព្រៃជ្រៅ គេក៎ក្រវីក្បាល ញាក់ស្មា រួចដើរបន្ដទៅមុខទៀត សំដៅទៅទឹកជ្រោះ មានថៃគ័រ ជាខ្លាសំណប់ចិត្ត កម្ពស់ស្មើរទ្រូងគេដើរទន្ទឹមជាមួយ។
<<កើតស្អីនិង>>គេចងចិញ្ចើម ពេលសុខៗ ថៃគ័រ ក៎រត់ទៅមុន និងមួយសន្ទុះរត់មកវិញ ខាំខោអាវដាច់រហែក ពាំមនុស្សតូចល្អិតមកជាមួយដែល។
<<អ្នកណាគេនិង>>

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now