ភាគទី20:មិនអនុញ្ញាត

1.6K 130 1
                                    

<<អែងហ៑ានតែប្រហេសដឹងតែបាត់ហើយ ចាំទុកទៅ>>
លីហូនិយាយ ធ្វើអោយស៊ូហ្គាងាកមកមើល សម្លក់មុខ។ ប្រហេសបាត់ ប្រយ័ត្នគង់ គេគ្មានថ្ងៃអោយអាមិត្តចោរម្សៀត លួចជីមីនចេញបានទេ។
<<មនុស្សមានឡើងគគោក>>
មែនហើយ មនុស្សឡើងគគោកនៅពាសពេញ កោតចេះមកដណ្ដើមគ្នាទៅកើត?អាសូរថាអ្នកដទៃទៅមិនថាទេ មិត្តខ្លួនអែងសោះនិង ចេះធ្វើទង្វើចោម្សៀតចិងបានទៀត។
<<យើងស្គាល់ជីមីនបានមុន>>
<<ប្រាកដទេ>>
សូហ្គាញញឹមចុងមាត់ លាក់កន្នួច លើកចិញ្ចើមម្ខាងធ្វើអោយលីហូ ឆ្ងល់ ជ្រួញចិញ្ចើមចូលគ្នា។
<<ប្រាកដ>>
លីហូងក់ក្បាល បើរាប់ពីដែលស្គាល់ជីមីនមក គឺ3ឆ្នាំ ចំណែកអាម្សៀតមិត្ត ទើបតែឃើញលានក្បាលចេញមក ធ្វើមុខក្រាស់ចោកម្ម ដើរលួចបោះគេបស់អែង ហើយតាំងខ្លួនជាកម្មសិទ្ធពេញតួ ឃើញហើយខ្មើមរឹក។ លីហូគិតក្នុងចិត្ត ជេប្រទិញស្ងាត់ៗ ទាំងមិនដឹងថា សូហ្គាស្គាល់និងជីមីន តាំងពី4ឆ្នាំមុន ថែមទាំងមានទំនាក់ទំនងមិនធម្មតាទៀតផង។
<<ក្រោយមុន មិនសំខាន់ សំខាន់យើងយកជីមីនបាន>>
<<អាចោរម្សៀត>>
<<អែងនិងហើយចោម្សៀត មកចង់បានរបស់គេ>>
<<របស់អាញ់ តែហែងមកដណ្ដើម>>
<<ហឺស..អាអាយុវែង>>
លីហូសម្លក់មុខ ចង់តែហក់ទៅវៃអោយតាមចិត្តទេ អាប្រុសស្អី អាត្មានិយមក៎បាន អាក្រក់ក៎បាន លេងស្អីតាណើបពិតៗ កោតជីមីនចេះស្រឡាញ់ទៅរួច។

30នាទីក្រោយមក
ជីមីនបានប្ដូរទៅបន្ទប់ធម្មតាវិញ ទើបមនុស្សកំណាចទៅតាម ម្នាក់ៗសុតតែគោលបំណងដូចគ្នា ម្នាក់ចង់ឃុំគេទុក ម្នាក់ទៀតចង់លួចយកទៅ បែបហ្នឹងហើយ បានជាសូហ្គាមិនចេញទៅណាសោះ សុខចិត្តអង្គុយយាម ។
<<ខូចសម្រស់សំណប់ចិត្តអស់ហើយ ឆាប់ជាណា ឆាប់បានរត់តាមបង ចាំបងចិញ្ចឹម កុំទៅនៅជាមួយអាឈាមខ្មៅនិងទៀត>>
លីហូ អង្គុយនិងកៅអី អង្អែលសក់ក្បាលជីមីន ខ្សែរភ្នែកពរពេញដោយក្ដីអាណិតស្រឡាញ់ ឃើញជីមីនក្នុងសភាព អ្នកជំងឺ ដេកបំពាក់អុកសុីអែង បំពាក់ស៊ីរ៉ូមបែបហ្នឹង បេះដូងគេក៎ប្រះស្រាំ ទើបថែមទាំងបបួលរត់ទៀត សំអាងថាគេនិងជីមីន ហើយឈ្លៀតដៀលសូហ្គាចំៗ ធ្វើអោយសូហ្គាក្ដៅស្លឹកត្រកៀកគឺង។
<<អាចោរម្សៀត និយាយស្អីកាពុិៗ ប្រាប់ហើយថាមិនអោយយកគេទៅណាទេ>>
សូហ្គាចងចិញ្ចើម បេះដៃលីហូចេញ ចាប់ស្មារសងខាង អោយងើបឈរ ហើយគេចូលអង្គុយម្ដង ។
<<លួចតើ មិនមែនយកឯណា>>
លីហូញាក់ស្មារ ពាក្យ យក និង លួច វាខុសគ្នា ន័យក៎ខុសគ្នាដែល កុំយល់ច្រឡំ បើវាមិនអោយតាមសម្រួល យើងត្រូវលួច លួចហើយយកទៅអោយឆ្ងាយ កុំអោយវាបានក្បែរសំណប់ចិត្តគេទៀត។
<<ចេញទៅរំខានណាស់>>
គេចាប់ផ្ដើមមួម៉ៅ សម្លក់សម្លឹងលីហូ យកអណ្តាតទល់ថ្ពាល់។
<<ទៅក៎បាន អឺ ហើយព័ត៌មានមានអែងនិងជីមីនមុននេះបិទវិញផង កុំអោយអនាគតប្រពន្ធយើង ខូចឈ្មោះដោយសារអែង>>
និយាយហើយ ក៎ដើរចេញ បិទទ្វាអោយស្រេច ព្រោះមិនចង់រំខាន ណាមួយជីមីនមិនទាន់ដឹងខ្លួននៅឡើង ខ្ជិលនៅឈ្លោះជាមួយសូហ្គា។

សូហ្គាពេលលីហូចេញទៅផុត ក៎ងាកមកមើលជីមីនវិញ យកម្រាមដៃតូចៗ ក្ដាប់ចូលគ្នានិងម្រាមដៃគេ ហើយយកមកផ្ទឹបនិងមុខ ភ្នែកមើលទៅមុខស្លេក បបូរមាត់ក្រៀម ឃើញហើយគួរអោយអាណិត ចំណែកនៅក៎ដៃម្ខាងទៀត មានរុំបង់ ដោយសារកន្លែងនោះមានរបួសជ្រៅ ហើយមូលហេតុគឺព្រោះតែគេ។
<<ឆាប់ដឹងខ្លួនមកណា>>
គេនិយាយខ្សិបៗ ហើយថើបខ្នងដៃជីមីនថ្នមៗ ភ្នែកមិនដកចេញពីជីមីន នឹកៗទៅ ក៎ដឹងថាខ្លួនអែងខុសដែល តែទាស់ត្រង់ថាមិនទទួល។ ម្យ៉ាងទៀត គេនិងជីមីនមិនត្រូវជាអ្វីនិងគ្នា បានត្រឹមក្ដីបារម្ភពីគេ គឺគ្រប់គ្រាន់ហើយ។
<<ហុឹម...>>
គេដកដង្ហើមធំៗ ងើបឈរ ថើបថ្ងាល់រលោងបន្ដិច រួចដើរចេញទៅក្រៅ ទៅឈរនៅរាលហាល ទាញទូរស័ព្ទមកចុចខលទៅដេហ្យុង ដើម្បីរឿងព័ត៌មានគេនិងជីមីន។

<<យ៉ាងមិចហើយ>>
(បានប្រភពមកពី មនុស្សស្រីដែលចៅហ្វាយយកទៅថ្ងៃនោះ ពួកនាងបានលួចថត ហើយលក់អោយអ្នកកាសែតត៎ យកទៅចុះផ្សាយ)
<<ល្អ>>
(ចៅហ្វាយមិនលុបទេឬ?)
សំណួរកូនចៅសួរគេ ធ្វើអោយគេអស់សំណើចតិចៗ
<<អែងគិតថាព័ត៌មាននោះមានអ្នកជឿឬ មហាសេដ្ឋី និងបុគ្គលិកធម្មតា មានទំនាក់ទំនងនិងគ្នា អភិនិហាពេកហើយ>>
(តែវាជារឿងពិត ថែមទាំងមានរូបភាពបញ្ជាក់ទៀត)
<<អែងគិតថាជាសម័យ1970ឬ ដែលមិនចេះប្រឌិតរូបភាព?>>
(តែចៅហ្វាយមិនត្រូវអ្វីជាមួយគ្នាមិនអញ្ចឹង បើទុក ច្បាស់ជាមានដង្កូវចាក់ខ្នង)
<<តាមតែវាទៅ យើងមិនលុបអ្វីទាំងអស់>>
គេនិយាយរួចចុចផ្ដាច់តែម្ដង ទុកអោយព័ត៌មាននោះសាបទៅខ្លួនអែង ណាមួយគេមិនខ្វល់ផង កេរ្តិ៍ឈ្មោះគេសាងថ្មីពេលណាក៎បាន ខុសពីជីមីនដែលត្រូវគេរេសគន់ អ្នកធន់ទាប តោងទាម មហាសេដ្ឋី។

គេដើរចូលទៅខាងក្នុងវិញ អង្គុយមើលជីមីមួយសន្ទុះ ទើបដើរចេញទៅក្រៅ ចុះទៅជាន់ក្រោម ប្រុងថាទៅហាង តែបុកនិងនរណាម្នាក់ ទើបអោនគោរព ជួយរើសឯកសារ អោយនាងវិញ។
<<អរគុណ...ល...>>
សូហ្គាឮសម្លេងប្រហែលៗ ក៎ងើបមុខឡើង ហើយក៎ត្រូវគាំងនិងអ្នកចំពោះមុខ រកនិយាយអ្វីមិនត្រូវ ពេលជួបនាងម្ដងទៀត ពេលបែកគ្នាជាច្រើនឆ្នាំមកនេះ។
<<ឆាយ៉ុង.....>>

គេជួបសង្សារចាស់គេវិញហើយ😅💔

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now