ជីមីនចូលអង្គុយរួមតុដែល មានសូហ្គាអង្គុយនៅក្បាលតុ ជាមេគ្រួសារ។
<<ញាំទៅ អូនចាំបានថាបងចូលចិត្តញាំបង្គារ>>
ឆាយ៉ុងញញឹមញញែម ដួសម្អូបដែលសូហ្គាធ្លាប់ចូលចិត្ត កាលនៅជាសង្សារ ចាំច្បាស់ថាគេចូលចិត្តខ្លាំងណាស់។
<<អរគុណ អូននៅតែចាំបានដដែល>>
សូហ្គាញញឹមតិចៗ រេភ្នែកងាកមើលទៅជីមីនបន្ដិច ឃើញគេមុខស្រពោនអោនមុខចុះ ទើបសមចិត្ត និងដួសអាហារចូលក្នុងមាត់ និយាយផ្អែមល្ហែមនិងឆាយ៉ុងវិញ។
<<អុឺស...អូនថាអូនឆ្អែតហើយ>>
ជីមីននិយាយ ក្រោយពេលអស់ភាពអស់ទ្រាំ ប៉ុន្តែម៉ោងមុននៅអោបខ្លួននៅឡើយសោះ អីឡូវប្រែចិត្តថ្មី សាសងសំដីមិនក្រែងចិត្តខ្លួនសូម្បីបន្ដិច។ សួរថាសមទេ?
<<ទើបបានប៉ុន្មានម៉ាត់និង>>
សូហ្គាងាកមកនិយាយជាមួយ ដោយខ្សែរភ្នែកពិបាកនិងយល់ ប៉ាន់ស្មានមិនដល់។
<<អូនមិនឃ្លាន>>
<<កុំទៅខ្វល់អី មិនមែនក្មេងផង>>
ឆាយ៉ុងនិយាយឡើង ទើបជីមីនក្ដៅមុខឈឹង ខ្មាសមនុស្សជុំវិញខ្លួន ទឹកភ្នែកក៎កល់រកយំ ក៎រហ័សដើរចេញភ្លាម និងសំដៅមកសួនច្បារ សង្ងុំយំនៅទីនោះ។ពេលស៊ូហ្គាទៅធ្វើការបាត់ ឆាយ៉ុងក៎ចេញមកសួនច្បារដែល រួចយកចិញ្ចៀនដែលថ្ងៃមុនលួចយកពីក្នុងបន្ទប់សូហ្គា មកពាក់និងដៃនាង មើលទៅលេចធ្លូណាស់។
<<អា...ហេម>>
នាងធ្វើជាគ្រហឹម រួចដើរទៅជិតទៅជិត អោបដៃ ព្យាយាមធ្វើកាយវិការអោយជីមីនឃើញចិញ្ចៀននោះ។
<<មិចក៎មកអង្គុយនៅទីនេះ>>
<<មិនចង់នៅខាងក្នុង>>
ជីមីនឆ្លើយ និងរកងើបឈរ ដើរគេច តែនាងមិនព្រម និងដើរស្ទាក់មុខ មិនអោយដើរទៅមុខបន្ដ ហើយពេបមាត់ពេបក៎ចម្អក។
<<ដឹងមែនទេ ថាអែងជាតួជ្រៀក>>
ជីមីនដកដង្ហើមធំ ក្ដាប់ដៃណែន រឿងអីដែលត្រូវនិងនាងនោះ ព្រោះវាជាកាពិតមែន។
<<ខ្ញុំដឹង លើសពីដឹង>>
<<ល្មមចុះចេញបានហើយ មើលទៅសូហ្គាក៎មិនបានពេញចិត្តនិងអវត្តមានអែងប៉ុន្មានដែល>>
<<.....>>
<<ដូចដែលយើងធ្លាប់និយាយ បើគ្មានសមត្ថភាពមើលកូន ទុកនៅទីនេះ ទុកអោយយើងមើលអោយ យើងមិនចិត្តអាក្រក់ដល់ថ្នាក់មើលរំលងទេ>>
<<សូហ្គាគេមិនព្រម>>
មិនមែនតែម្ដង ដែលសុំចុះចេញ ប៉ុន្តែលើកណាក៎ដូចលើកណា គេតែងតែមួម៉ៅ និងហាមរហូតថាហាមចេញពីគេអោយសោះ។
<<កាពិតសូហ្គាខ្លាចបាត់បងកូន អែងក៎ដឹងថាសូហ្គាស្រឡាញ់ក្មេង មិនមែនព្រោះតែស្រលាញ់អែង ឈប់ស្រមើលស្រមៃទៅ គេស្រលាញ់យើងតែម្នាក់គក់>>
ជីមីនអួលដើមក៎ រកនិយាយអ្វីមិនចេញ នាងនិយាយបែបនេះ ចុះសូហ្គាដែលធ្លាប់ប្រាប់គេថា គេក៎ស្រឡាញ់ខ្លួនម្នាក់គត់ដូចគ្នា អីឡូវវាបែបយ៉ាងមិច បេះដូងមានតែមួយតែអោយមនុស្សពីនាក់។
<<ខ្ញុំដឹង>>
<<គេនិងយើងរៀបការនិងគ្នាឆាប់ៗនៅក្នុងផ្ទះវិហារ អែងដឹងទេចិញ្ចៀននេះ គេចំណាយប៉ុន្មានលានដើម្បីទិញអោយយើង>>
នាងនិយាយអួត លើកដៃដែលបំពាក់ចិញ្ចៀនបង្ហាញ មានដាំត្បូងពេជ្រ ពណ៍ស៎ នៅកណ្ដាលមានរូបបេះដូងទៀតផង។
<<.....>>
ជីមីនស្ងាត់ ស្ដាប់នាងនិយាយអួតទៀត ទាំងក្នុងទ្រូងពឺតផ្សារ យើងគ្មានអ្វីអោយអួត អោយគេស្ញើចទេ សូម្បីតែរបស់មួយ ចិត្តមួយក៎គ្មានផង ប្រៀបនិងនាងមិនបានសូម្បីតែបន្ដិច ហុឹម....បើទោះនាងគ្មានអ្វី គេក៎នៅតែស្រឡាញ់នាង ព្រោះនាងជាមនុស្សសំខាន់។
ជីមីនគិតដោយការអន់ចិត្ត។
<<ខ្ញុំមិននិយាយរឿងនេះទៀត សម្រេចមោ ចេញទៅយប់បានទេ យើងមិនចង់អោយពេលយូជាងនេះទៀត>>
<<តែកូន....>>
នាងព្រិចភ្នែក ក្រវីក្បាល ហើយចាប់ដៃជីមីនឡើង ច្របាច់តិចៗ។
<<ខ្ញុំចាប់ចែងទាំងអស់ យប់នេះយើងនិងអោយអ្នកបម្រើយកកាហ្វេដែលមានជាតិថ្នាំ យកទៅស៑ូផឹក ហើយនៅពេលមានឱកាស អែងនិងឆាបចេញភ្លាម នៅច្រកខាងក្រោយ គ្មានអ្នកយាម ផ្លូវទូលាយល្អ កុំភ័យអី>>
ជីមីនងក់ក្បាល បើទោះជាស្រឡាញ់យ៉ាងណាក៎លះបង់ គេស្រលាញ់នាង គេស្រឡាញ់កូន លើកលែងតែម្យ៉ាងគឺគេមិនស្រឡាញ់ខ្លួន ហើយគ្មានហេតុផលអ្វី ដែលខ្លួនត្រូវបន្ដទឹកភ្នែកទៀតដែល រស់នៅជាមួយគេ កប់តែក្នុងភាពឈឺចាប់ សប្បាយរីករាយគ្មានទេពាក្យនេះ។ពេលយប់!!!
សូហ្គាអង្គុយនៅលើគ្រែ ខណះដែលភ្នែកសម្លឹងមើលទៅជីមីន ដែលកំពុងតែបើកទ្វា ព្រោះមានអ្នកបម្រើគោះទ្វាមិញនេះ។
<<អរគុណ>>
ជីមីនញញឹមមិនសូវសម ទទួលពែងកាហ្វេពីដៃគេ រួចបិទទ្វា ចូលក្នុងវិញ ដើរសម្ដៅទៅគ្រែ ហុចអោយសូហ្គា។
<<រាល់ដងទឹកដោះគោមិនអញ្ចឹង>>
<<ចៃដន្យថ្ងៃនេះអស់ មិនបានទៅផ្សារ>>
សូហ្គាងក់ក្បាល បន្ទាប់មកក៎លើកពែងកាហ្វេមកផឹក ភ្នែកសង្កេតឃើញកែវភ្នែកញ័រទទ្រើករបស់ជីមីន តែខ្ជិលមាត់។
<<យ៉ាងមិច>>
គេលើកចិញ្ចើមម្យ៉ាង និងទុកពែងកាហ្វេនៅលើតុក្បែក្បាលគ្រែ ទាញចង្កេះជីមីនមកក្រសោប ហើយអោយអង្គុយលើភ្លៅគេ ស្រង់ក្លិនក្រអូបថើៗ ហើយមិនបាច់ខ្វល់ ព្រោះកូនជីមីនមិនបានយកចូលមកដេកជាមួយ។
ជីមីនញញឹមតិចៗ វែកសក់ក្បាលលេង បេះដូងលោតញាប់ស្ទើរ ព្រោះត្រូវត្រៀមចិត្តសម្រាប់បែកបន្ដិចទៀតនេះ។
<<អូនស្រលាញ់បងណាស់ដឹងទេ ស្រឡាញ់ណាស់ ស្រឡាញ់ខ្លាំងណាស់>>
ជីមីនផ្អាកនិយាយ សម្លឹងមុខគេ ទឹកភ្នែកក៎រលីងរលោងរកយំ ចិត្តមិនដាច់ពេលពិតប្រាកដ ហើយត្រូវតែនិយាយ ដោយសារខ្លាចគ្មានពេលសារភាពទៀត ទោះគេមិនតាំងចិត្តស្ដាប់ក៎ដោយ។
<<ស្រឡាញ់ខ្លាំង រហូតដល់...មិនធ្លាប់គិតថា ស្រឡាញ់ខ្លួនអែងផង បងដាក់ដៃលើទ្រូងអូនមក>>
ជីមីននិយាយ ហើយចាប់ដៃគេមកដាក់លើទ្រូង។
<<បងចាំបានទេ កាលដំបូង...ដែលយើងជួបគ្នា គឺអូនធ្វើបែបនេះ ដើម្បីអោយបងដឹងថាអូនញាប់ញ័រនិងបងប៉ុណ្ណា អីឡូវនេះ...ពេលនេះ...ម៉ោងនេះ...វិនាទីនេះ...អូនក៎នៅដូចដើម ដូចមនុស្សឆ្គួតនិងស្នេហា>>
<<ជីមីន..>>
សូហ្គានិយាយតិចៗ ព្យាយាមបើកភ្នែក បើកត្រចៀកស្ដាប់ ព្រោះមានអារម្មណ៍ថាមិនស្រួលខ្លាំង បេះដូងលោតញាប់ដោយការរំភើបនិងស្នេហា។
<<អូនស្រឡាញ់បង ស្រឡាញ់រហូត ....បងស្ដាប់អូនទេ>>
ជីមីនអង្អែលថ្ពាល់គេថើៗ ហាក់ដូចកំពុងអោយលុងលក់។
<<ស្ដាប់>>
គេឆ្លើយទាំងសម្លេងមិនសូវច្បាស់។
<<បងងងុយគេងមែនទេ?>>
<<ហុឹម...>>
គេងក់ក្បាលតិចៗ ទើបជីមីនចុះពីភ្លៅ ត្រឹមប៉ុនឹង សូហ្គាក៎បិទភ្នែកសន្លប់ភ្លាម ដោយសារជាតិថ្នាំ។
<<ប្ដីសម្លាញ់...>>
ជីមីនអង្គុយនៅគែមគ្រែ អង្អែលត្រង់ថ្គាមខ្លា ថើបថ្ងាល់គេខ្សឺតៗ។
<<ពេលអូនមិននៅ បងត្រូវចេះមើលថែខ្លួនអែង...មើលថែកូន ថែនាង ថែនាងអោយល្អកុំអោយនាងឈឺចាប់ ដូចជាអូន...ពេលខែរងាកុំភ្លេចពាក់អាវក្រាស់ៗ ញាំអាហារអោយទៀងពេលណា ហើយពេលហៅឈ្មោះគេ កុំភ្លេចនឹកដល់ឈ្មោះអូនផង>>
ជីមីននិយាយ ទាំងទឹកភ្នែកសស្រាក់ និយាយទាំងមិនច្បាស់ មិនសង្ឃឹមថាគេបានឮ តែចង់និយាយអោយធូស្បើយ ចង់អោយគេបានដឹង។
ខ្សឺត!!!
ជីមីនផ្អឹបបបូរមាត់ថើបសូហ្គាមួយសន្ទុះ រួចដកចេញ ក្រោកឈរ ជូតទឹកភ្នែកចេញ ដោះចិញ្ចៀនទុកនៅលើតុ ដើរទៅទាញវ៉ាលីដែលលាក់ទុកក្នុងទូ ទាញចេញមកក្រៅ ហើយសម្លឹងមើលផ្ទៃក្នុងបន្ទប់ សម្លឹងមើលមនុស្សជាទីស្រឡាញ់ ផ្ដាំទុកក្នុងចិត្ត ថាទីកន្លែងនេះហើយដែលមានទាំងស្នាមទឹកភ្នែកនិងស្នាមញញឹម។
<<លាហើយ>>
ជីមីននិយាយខ្សិបៗ រួចអូសវ៉ាលីចេញ ដើរញាប់ៗ ចុះទៅជាន់ក្រោម ហើយដើរទៅសួនច្បារ ទៅកាន់ច្រកខាងក្រោយ ពេលចេញបានហើយ ក៎មានឡានពណ៍ខ្មៅនៅចាំស្រេច ដើម្បីជូនទៅកន្លែងដែលឆ្ងាយបំផុត។ចេញទៅហើយកូនម្ដាយ!!!!
ŞİMDİ OKUDUĞUN
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Kısa Hikayeវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?