ភាគទី36:បង្ខំ

1.9K 166 8
                                    

សូហ្គាចាប់អោបជីមីនជាប់ ថែមទាំងជ្រប់មុខនិងកញ្ចឹងក៎ ទោះជីមីនរើបម្រះ ធ្វើឲ្យឈឺខ្លួនយ៉ាងណា គេក៎មិនព្រមលែង និងបន្ដអោបក្រសោបជាប់រហូត។
<<នៅអោយស្ងៀម កុំរើពេកមើស>>
សូហ្គានិយាយដោយមុខក្រម៉ូវ ព្រោះគេមិនសូវស្រួលខ្លួន វិលមុខ រកក្អួតរហូត អារម្មណ៍ឡើងចុះ ដូចមនុស្សស្រីមករដូវ ពេលកំពុងចាញ់កូនជំនួសក្មេងក្នុងរង្វង់ដៃរបស់គេ។
<<ខ្ញុំមិនព្រមតាមលោកទេ អាមនុស្សឆ្គួត លោកអែងវាអាក្រក់ខ្លាំងណាស់ សម្លាប់សូម្បីតែមិត្តខ្លួនអែង ទាំងដែលគេមិនបានធ្វើអីខុសសូម្បីតែបន្ដិច>>
ជីមីននៅតែរឹងទទឹង និងរើបម្រាស់ មានទឹកភ្នែកហូរមកតាមកន្ទុយភ្នែក អាណិតលីហូដែលត្រូវស្លាប់ដោយសារខ្លួន និងខឹងសូហ្គាដែលធ្វើស្អីមិនចេះគិត។
តែពាក្យសម្ដីជីមីន ធ្វើអោយសូហ្គាគ្រហឹមដោយការខ្នើសចិត្ត ខាំធ្មេញក្រតៗ ឡើងប៉ោងត្រឹងថ្គាម ព្យាយាមរង្វាន់អារម្មណ៍កុំអោយខឹងជ្រាល មិនចង់លើកដៃ ធ្វើបាបមនុស្សកំពុងតែពរពោះដំណក់ឈាមរបស់គេ។
<<មិចក៎ថាគេ គ្មានកំហុស គេដណ្ដើមអែងចេញពីយើងទៅ យើងមិនព្រម អែងត្រូវនៅជាមួយយើង នៅជាមួយយើងនិងកូនរហូត>>
ជីមីនជ្រួញចិញ្ចើម អញ្ចឹងប្រុសម្នាក់នេះ រត់តាមខ្លួនមក ដើម្បីតែត្រូវការកូនអញ្ចឹងហេស?
<<ខ្ញុំគ្មានផ្ទៃពោះទេ>>
ជីមីនស្រែកគំហកដាក់គេ បើកភ្នែកធំៗ ក្រឡេងក្រឡាប់ កុហកមិនសម តែក៎ត្រូវកុហក ព្រោះមិនចង់អោយកូនទៅកូន។
<<កុហក ចុះយើងក្អួតរាល់ថ្ងៃនេះស្អី មិនមែនចាញ់កូនដោយសារអែងទេហេស>>
ងាប់ហើយ!!!គេឡើងពិបាកចង់វា ដេកមិនលក់ ញាំមិនបាន រលន់រលាម្នាក់អែង កោតចេះតែថាគ្មានផ្ទៃពោះទៅកើត។
<<លោ..លោក....>>
ជីមីនគាំង រកសម្លេងនិយាយមិនចេញ គ្រប់យ៉ាងកំពុងងងឹតសូន្យពេញនិង។
<<មែនហើយ យើងចាញ់កូនជំនួសអែង ច្បាស់ទេ>>
គេប្រាប់ និងថើបស្រង់ក្លិនក្រអូបជីមីនបន្ដទៀត ធ្វើឲ្យគេអារម្មណ៍ល្អជាងមុន ញញឹមបានតិចៗ។
<<ខ្ញុំ..ខ្ញុំ...>>
<<មិនបាច់និយាយ មិនបាច់កុហក យើងដឹងអស់ហើយ ហើយការដែល អែងព្យាយាមរត់គេចនេះ ព្រោះតែចង់ពង្រត់កូនយើងមែនទេ>>
ជីមីនបើកភ្នែកធំៗ គក់ទ្រូងគេមួយដៃ ជ្រួញច្រមុះដាក់ រត់គេចនាំកូនគេរត់យ៉ាងមិច?ខ្លួនក៎ ទើបដឹងដែលនិង។
<<មិនថាយ៉ាងណាទេ អែងត្រូវតែទៅវិញជាមួយយើង ហើយពេលទៅដល់ យើងនិងចុះសំបុត្យអាពាហ៍ពិពាណ៍ជាមួយគ្នា>>
ម្ដងទៀតហើយ គេនិយាយស្អីភ្លីភ្លើ មិនដឹងទិសតំបន់ អឺ...ចង់យកបេះដូងគេលេងសើចទៀតឬយ៉ាងមិច បានចេះតែបង្ខំរហូត។
<<ខ្ញុំមិនព្រម ហើយកុំសង្ឃឹមថា ខ្ញុំអោយកូនទៅលោកនោះ>>
<<គ្មានបែងចែកកូនអ្នកណា អ្នកនោះ ជាកូនយើងទាំងពីរនាក់ យើងនិងនៅជាមួយគ្នា>>
សូហ្គារ៉ាយរាប់ ដោយមានក្ដីសុខ ក្ដីស្រមៃមានកូនតូចៗ រត់លេងក្នុងផ្ទះ ទីបំផុតក៎សម្រេចជោគជ័យ។
<<ប្រាប់ហើយថាមិនព្រម>>
ជីមីននៅតែព្យាយាមប្រកែកដដែល។
<<គិតថាយើងខ្វល់?សម្បត្តិត្រឹមសម្ដីអែងនេះ យើងមិនយកត្រចៀកស្ដាប់ទេ>>
ជីមីនញញឹម ងក់ក្បាល ដោយការជិនឆ្អន់ជាទីបំផុត ហ្នឹងហើយ គ្មានតម្លៃសូម្បីតែបន្ដិច។
<<គម្រក់បំផុត>>
សូហ្គាញាក់ស្មារ ធ្វើមិនខ្វល់ ហើយអោបរឹតជីមីន ថើបលិចថើបកើត ធ្វើដូចនឹកនា ស្រឡាញ់ណាស់ចិង អោយជីមីនតាមមិនទាន់សោះតែម្ដង។

ពេលឡានបើកមកដល់សណ្ធាគារ សូហ្គាក៎បីជីមីនចុះ និងដើរចូលខាងក្នុង ចូលកន្លែងអាហារ អោយកូនចៅទៅចាប់ការរឿងបន្ទប់សិន ចំណែកគេត្រូវចំណាយពេលញាំបាយ ព្រោះញាំអីមិនចូលប៉ុន្មាថ្ងៃ ត្រូវមកតាមរកជីមីនទៀត ហេវចង់ងាប់ហើយ។

ខណះដែលកំពុងអង្គុយរងចាំ អាហារក៎លើកមកដល់ តែធ្វើអោយជីមីនជ្រួញចិញ្ចើម ព្រោះអាហារសុតតែ ជាប្រភេទពៅកម្លាំង អីបែបនិង។
<<ចាំអោយច្រើនទៅ កូនយើងនិងបានធំធាត់ល្អ>>
គេនិយាយ ដួលម្ហូបដាក់ចានជីមីន ញញឹមញញែមមានក្ដីសុខ។
<<លោកចម្លែកណាស់>>
<<យើងធ្វើព្រោះតែកូន>>
ជីមីនថ្លោះទឹកមុខមួយរំពេច ស្អីក៎កូនៗ ចអាអ្នកបង្កើតនោះ មិនស្រឡាញ់អីបន្ដិចទេ។
សូហ្គាសង្កេតឃើញជីមីនអន់ចិត្ត ទើបដឹងខ្លួន ចង់សុំទោស តែខ្មាសខ្លួនអែង គេមិនដែលធ្វើបែបនោះ។
<<បានទៅពេទ្យឬនៅ>>
គេបន្លំសួរ ទៅអ្វីផ្សេង តែសំណួរចម្លើយនោះ គេក៎ចង់ដឹងដូចគ្នា ហើយសង្ឃឹមថា ជីមីនមិនប្រងើយកណ្ដើយ និងដំណក់ឈាមគេ នោះដែល។
<<ទៅកាលពីម្សិល>>
ជីមីនឆ្លើយ ទឹកមុខស្រងៀមស្រង៉ាត់ ឆ្កិះបាយលេង ដោយសារញាំលែងចូលទៅហើយ។
<<ពេទ្យថាយ៉ាងមិចខ្លះ ប្រុសឬស្រី សុខភាពល្អទេ>>
គេសួរយ៉ាងញាប់មាត់ ក្នុងចិត្តអរចង់ហោះទៅហើយ ចង់តែស្រែកថាជ័យយោកទេ។
<<ភេទរកមិនទាន់ឃើញទេ ដោយសារកូនត្បៀតជើង មិនព្រមបើក តែសុខភាព...>>
ដល់ចំណុចនេះ ជីមីនក៎អោនមុខចុះ មិនដឹងគួរប្រាប់គេថាយ៉ាងមិចបានល្អ។
<<ពេទ្យថា កូនយើងយ៉ាងមិច>>
គេសួរ ខណះដែលបេះដូងលោតខុសចង្វាក់ មុខឡើងស្វាយ។
<<កូនសុខភាពមិនល្អ អាចងាយនិងរលូត ដោយសារសុខភាពខ្ញុំទន់ខ្សោយពេក រងការប៉ះទង្គិចច្រើន>>
ជីមីនយំហូរ..កាលនៅពេទ្យ ពេលបានដំណឹង ក៎សឹងតែទន់ជង្គង់ដួល តែធ្វើមិចបើរឿងវាអញ្ចឹងទៅហើយ មានតែទទួលយក។
សូហ្គាស្ងៀមទ្រឹងបន្ដិច រួចងើបខ្លួនទៅអោបជីមីន មិននិយាយអ្វី តែខួក្បាលគេកំពុងតែវិលខ្ញាល់និងការគិត។

យប់!!!!
ពេលយំអស់ចិត្តហើយ ជីមីនក៎លុងលក់ទើបសូហ្គាបីជីមីនមកដាក់លើគ្រែថ្នមៗ រួចយកភួយមកដណ្ដប់អោយដល់ចុងដង្ហើម ហើយសម្លឹងមើលមុខតូចត្រមិច យកដៃវែកសក់ទន់រលោង ដែលវែងមកចាក់ភ្នែក វែកឡើងទៅលើ មើលមុខប្រពន្ធអោយកាន់តែច្បាស់។
<<បើយើងមិនធ្វើបែបនេះ អែងក៎នៅតែឃ្លាតឆ្ងាយដដែល>>
គេនិយាយតិចៗ កែវភ្នែកដែលតែងតែគួរអោយខ្លាច ពេលនេះវាស្រទន់ មានមន្ដស្នេហ៍ ដែលមិនធ្លាប់មានសម្រាប់គេពីមុនមក តែគួរអោយស្ដាយ ជីមីនមិនបានឃើញ និងស្ដាប់ឮអ្វីដែលគេនិយាយ។
សូហ្គាញញឹមស្រាល រួចវាឡើងលើគ្រែដែល និងខិតទៅអ្នកដែលដេកនៅខាងគៀន ស្រវ៉ាអោប សូកដៃគេចូលក្រោមក្បាលជីមីន ដាក់អោយកើយដើមដៃគេជំនួស។
<<ដេកទៅសំណប់ចិត្ត យូណាស់ទម្រាំតែដល់ព្រឹក>>
គេនិយាយ ហើយថើបថ្ងាស់ជីមីនមួយខ្សឺត ទើបបានបិទភ្នែកដេកតាមដែល។

សូហ្គាក្រលេចក្រលុចណាស់ ចិត្តគាត់បងប្អូននិងរន្ទះបាញ់😫

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now