ក្រោយពេលយំមួយសន្ទុះ ដោយសារតូចចិត្តនិងសូហ្គា ជីមីនក៎ក្រោកចុះពីគ្រែ ជូតទឹកភ្នែកអោយស្អាត រួចដើរចូលបន្ទប់ទឹក ឆ្លុះមើលខ្លួនអែងក្នុងកញ្ចក់ ឃើញដាមទឹកភ្នែកជាប់តាមថ្ពាល់ ក៎ជូតចេញ ញញឹមលើកទឹកចិត្តខ្លួនអែង ហើយដោះខោអាវ ដើរទៅក្រោមទឹកផ្កាឈូក ងូតទឹកអោយស្រឡះខ្លួន កុំអោយគិតច្រើនពេក កំពុងតែមានកូនតូចៗក្នុងផ្ទៃពោះផង។
_____________
ងាកមកខាងសូហ្គាឯនេះវិញ កំពុងតែដើរញាប់ៗ នៅពេលដល់បន្ទប់នាងហើយ ក៎បើកទ្វាចូលទៅតែម្ដង ព្រោះស្គាល់លេខកូដបន្ទប់។
<<ឆាយ៉ុង...>>
គេជ្រួញចិញ្ចើម ពេលឃើញនាងដេកនៅលើគ្រែ ស្លៀកពាក់រូបរាត្រី មានត្រឹមស្បៃបិទបាំង អាចមើលធ្លុះខាងក្នុងទាំងអស់ ដូចមិនឃើញថាឈឺស្ថាត់ត្រង់ណាសោះ ទាំងដែលខលទៅប្រាប់គេដូចរឿងធំដុំណាស់អញ្ចឹង។
<<បងមកដល់ហើយឬ>>
ឆាយ៉ុងនិយាយ ហើយវាចុះពីលើគ្រែ ញញឹមផ្អែម ដើរមកជិតស៊ូហ្គា។
<<ហេតុអីធ្វើបែបនេះ>>
គេជ្រួញចិញ្ចើម ថយក្រោយបន្ដិច មិនអោយនាងប៉ះពាល់ខ្លួនបាន បញ្ជាក់ថាមិនបានពេញចិត្តអីបន្ដិច ដែលលេងបោកអោយមោទាំងយប់បែបនេះ។
<<មកពីបងមិនមករកអូន អូនធ្វើបែបនេះ ព្រោះអូនស្រលាញ់បង..ស៑ូ..>>
នាងនិយាយម្ញិកម្ញក់ ធ្វើភ្នែកដូចក្ដាន់តូច គួរអោយចង់ខាំសុីគ្រឿងក្នុង ប៉ុន្តែមិនមែនអ្នកចំពោះមុខ។
សូហ្គាមុខក្រម៉ូវ ដកដង្ហើមធំ ព្យាយាមរង្លាប់អារម្មណ៍ កុំអោយមួម៉ៅខ្លាំងជាងនេះ។
<<តែអូនមិនគួរប្រើវិធីនេះ>>
គេនិយាយ និងសម្លឹងមើលទៅនាងមិនព្រិច។
<<ចុះបើប្រាប់តាមត្រង់ បងមកទេ>>
នាងសួរបកវិញ លើកចិញ្ចើមម្ខាង រឹតតែធ្វើអោយសូហ្គាខឹងលើសដើម តាំងចិត្តថាអោយស្ងប់ តែនាងហាក់មិនព្រម គាស់អោយវាបើងមកវិញ អោយគេក្ដៅពេញទ្រូង ខណះដែលចិត្តបារម្ភនាក់នៅផ្ទះ។
<<កុំព្យាយាមចងជើងបង អូនក៎ដឹងថាមិនបានសម្រេច>>
គេនិយាយតាមត្រង់ ក្នុងពេលនេះ គេមានជីមីនជាភរិយាថ្មីថ្មោង ទើបចុះអាពាហ៍ពិពាហ៍ កាលថ្ងៃមិញ ទោះមិនបានស្បត់ស្បែរនៅព្រះវិហារ តែគេតាំងចិត្តហើយ ថានិងស្មាក់ស្មោះតែមួយ មិនយកស្រីមកដឹកច្រមុះបានទៀត។
<<បងប្លែកច្រើនណាស់ស៑ូ បងខ្វល់ពីវា>>
នាងដំឡើងសម្លេងដាក់ តែភ្ញាក់ព្រើត ពេលស៊ូហ្គាស្ទុះ មកច្របាច់ដើមដៃនាងខ្លាំងៗ ថែមទាំងប្រើកែវភ្នែកកំណាចដាក់នាងទៀត។
<<ជីមីនមិនមែនជាអ្នកដទៃ នាងទេដែលជាអ្នកដទៃ កុំភ្លេចឋានះខ្លួនអែង>>
<<តែអូនជាសង្សារបង>>
ពាក្យសម្ដីនាង ធ្វើឱ្យសូហ្គាសើចបន្ដិច ដោយការហួសចិត្ត។
<<សង្សារចាស់តើហ្អៃ អ៎ហើយពេលនេះវាក្លាយជាអតីតទៅហើយ មិនបាច់ខំប្រឹងស្រែកទេ ទោះយ៉ាងណាខ្ញុំក៎គ្រាន់តែលេងសើច មិនយកនាងប្រាកដប្រជាដែល ហើយថ្ងៃក្រោយបើឮហៅជីមីនបែបនោះទៀត ធានានិងលែងបានឃើញពន្លឺព្រះអាតិទ្យទៀតហើយ>>
និយាយហើយ គេក៎លែងនាងអោយមានសេរីភាពវិញ រួចបែរខ្នង បើកទ្វាបន្ទប់ចេញទៅ ទោះឮសម្លេងស្រែកចេចចាចរបស់នាងដោយការមិនសុខចិត្ត គេក៎មិនទៅទ្រដែល។
YOU ARE READING
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Short Storyវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?