ភាគទី19:ខ្វល់ខ្វាយ

1.7K 125 1
                                    

សូហ្គាដើរចុះដើរឡើង ខណះដែលជីមីនកំពុងនៅក្នុងបន្ទប់សង្រោះបន្ទាន់នៅឡើង ដោយសារតែរាងកាយត្រាំទឹកយូមានរបួសនៅក៎ដៃជ្រៅទៀត ទើបធ្វើអោយខ្សោយខ្លាំង តែមិញពេទ្យបានចេញមកប្រាប់មិញហើយ ដាក់កុំអោយបារម្ភ ជីមីនមិនកើតអ្វីទេ តែចិត្តគេនៅតែអត់ព្រួញមិនបាន ។
<<យូយ៉ាងនេះ....>>
គេដើរទៅអើតមើលតាមបង្រួច ហើយក្ដាប់ច្របាច់ដៃត្រជាក់ចូលគ្នា មុខឡើងស្វាយ បបូរមាត់ស្លេកអស់ រកប្រាប់អារម្មណ៍មិនត្រូវ ដឹងតែភ័យនិងបារម្ភតែម្យ៉ាងគត់។
<<ចៅហ្វាយសម្រាកសិនទៅ អ្នកប្រុសតូចមិនអីទេ>>
ដេហ្យុងដែលមកជាមួយ និយាយទៅកាន់គេ ធ្វើអោយសូហ្គាងាកមុខសម្លក់មុខ មុខឡើងមាំ។
<<អ្នកណាអ្នកប្រុសតូចអែង>>
<<អ្នកប្រុសជីមីន>>
ដេហ្យុងឆ្លើយ ហើយពេលឃើញកែវភ្នែកខ្មៅនិល កំពុងតែជះរស្មីមកលើខ្លួន ក៎អោនមុខជ្រុប។
<<ជីមីនគ្មានស្អីពាក់ព័ន្ធនិងយើង ត្រឹមអ្នកកំដរលើគ្រែ គ្មានសិទ្ធិទទួលពាក្យនោះទេ>>
មែនហើយ ត្រឹមអ្នកកំដរលើគ្រែ គ្មានអ្វីពីរនោះទេ ចាំទុក។(មិញសុតតែប្រពន្ធពេញមាត់សោះ)
<<តែជីមីនស្រឡាញ់ចៅហ្វាយ>>
គេជ្រឹមភ្នែកអោយតូច ហើយបែរមុខចេញបន្ដិច ភ្នែកសម្លឹងមើលឥតការ៉ូ ដែលរលោងស្រិល ខួក្បាលគិតមើល ក៎ដូចដែលដេហ្យុងនិយាយ ដឹងថាជីមីនស្រឡាញ់គេ ស្រឡាញ់ខ្លាំងទៀតផង តាំងពីនៅក្នុងព្រៃ តែនោះគ្រាន់តែជារឿងចំណែកតូច ព្រោះក្នុងបេះដូងគេ គ្មានអ្នកណាចូលក្នុងនោះបានឡើង ក្រៅពី....ឆាយ៉ុង មនុស្សដំបូង ហើយក៎ជាស្នេហាដំបូងដូចគ្នា ដែលអាចគ្រងបេះដូងគេបាន។
តុប តុប!!!
សម្លេងកកិតស្បែកជើងឮនិងការ៉ូខ្លាំង ធ្វើអោយអ្នកកំពុងតែគិត ងាកទៅមើល
ដឹប!!!
លីហូមុខមាំដើរមកដល់ វៃសូហ្គាមួយដៃ ធ្វើអោយសូហ្គាងាកមុខទៅម្ខាង ទ្រេតខ្លួនបន្ដិច តែមិនបានដួល រួចងាកជូតឈាម យកអណ្តាតទល់ថ្ពាល់ ងាកមុខមកវិញ សម្លឹងមើលមិត្តភក្ដិ។
<<អែងនេះវាចោម្សៀតពិតមែនហើយ>>
លីហូចាប់ក្រវួចក៎អាវសូហ្គាមួយទំហឹង ចិត្តខឹងស្អប់សឹងតែគ្មានកំណត់ទី ចង់តែដាល់វាអោយងាប់តែម្ដង នេះបើរាប់ថាមិនមែនមិត្ត។
<<លែងអាញ់>>
សូហ្គាវាសដៃគេចេញពីក៎ មុខព្រងើយៗ រឹតតែធ្វើអោយលីហូរខឹងកើនដើម។
<<បើដឹងថាអែងអាត្មានិយមអន់ចរឹកបែបនេះ យើងមិនអោយជីមីននៅជាមួយតាំងពីដំបូងម្ល៉េះ>>
លីហូនិយាយ ព្រោះបានព័ត៌មានដែលស្រីៗ ដែលនៅផ្ទះសូហ្គាលួចថតបាន យកទៅចុះផ្សាយ និងចំណងជើងធំៗថា
[មហាសេដ្ឋីវ័យក្មេង លួចលាក់ទំនាក់ទំនង ផ្លូវភេទដូចគ្នា ជាការសម្ងាត់ រហូតដល់ពេលនេះបែកធ្លាយកាពិត .....]
<<យ៉ាងមិច ប៉ុណ្ណឹងមានទាន់ងាប់ឯណា នៅរស់តើ ខ្វល់ម្ល៉េះ>>
ដឹប!!!
សូហ្គាទទួលកណ្ដាប់ដៃមួយទៀត ពេលនិយាយចប់ភ្លាម ទ្រាំមិនបានទើបដាល់លីហូ មួយទំហឹងដៃវិញ ធ្វើអោយលីហូរដួលភ្រោសនៅនិងការ៉ូ រួចប្រតោងប្រតៃគ្នា ខណះដែលជីមីនកំពុងតែរងគ្រោះ។
<<អែងដឹងថាយើងស្រឡាញ់ជីមីន តែអែងយកគេចេញពីយើង ហើយអែងវាអាក្រក់ ធ្វើបាបសូម្បីតែក្មេងតូចល្អិត ទាំងដែលគេស្រឡាញ់អែងចង់ងាប់ចង់រស់>>
<<បិទមាត់ចង្រៃរបស់អែងទៅ អាហូ>>
<<យើងមិនបិទ ហើយពេលជីមីនដឹងខ្លួន យើងនិងយកជីមីនទៅនៅជាមួយ អែងគ្មានសិទ្ធិហាមឃាត់គេទេ>>
លីហូក្រោកឈរវិញ ពេលសូហ្គាដកខ្លួនងើបឈរ ក្ដាប់ដៃ ដកដង្ហើមគឃូស ខឹងស្ទើរដាច់សរសៃឈាម យកទៅអញ្ចឹងហេស?គេមិនព្រម ជីមីននៅជារបស់គេ កម្មសិទ្ធិគេ ហើយជីមីនក៎គ្មានសិទ្ធទៅណាទាំងអស់ ពេលទាំងអស់ អាណាក៎គ្មាសិទ្ធិមកយកចេញដែល។
<<យើងមិនព្រម>>
គេដំឡើងសម្លេង ត្រង់ថ្គាមឡើងរឹង។
<<បើអែងមិនស្រឡាញ់ អែងទុកធ្វើស្អី ប្រគល់គេអោយយើងមើលថែម្ដងទៅ>>
<<យើងមិនអោយ ជីមីនត្រូវនៅជាមួយយើង បង្កើតកូនអោយយើងសិន>>
<<ឆ្គួតទេហេស អែងមិនស្រឡាញ់ តែអែងចង់បានជាមួយគេចិងហេស អែងមិនគិតថាអែងអាត្មានិយមខ្លះទេហេស>>
<<យើងមិនខ្វល់ យ៉ាងណាអ្នកណាក៎គ្មានមកយកគេចេញពីយើងដែល>>
ក្រាក!!!
សម្លេងបើកទ្វាឮឡើង ធ្វើអោយអ្នកទាំងពីរបង្អាក់សំដី រហ័សងាកទៅសួរគ្រូពេទ្យ។
<<គេយ៉ាងមិចហើយ>>សូហ្គា
<<រួចផុតពីគ្រោះថ្នាក់ហើយ រងចាំបន្ដិចទៀត និងប្ដូទៅបន្ទប់ធម្មតាដែលហើយ លោកកុំបារម្ភអី>>
<<ចុះអាចចូលមើលបានទេ>>លីហូ
<<មិនអាចចូលបានទេ ទាល់តែអ្នកជំងឺផ្លាស់ចេញពីបន្ទប់នេះ ទើបអាចចូលបាន>>
<<អ៎បាទ>>
គ្រូពេទ្យញញឹម ហើយងក់ក្បាលដើរចេញ សូហ្គាក៎ដកដង្ហើមធំ មិននិយាយអី ទៅអង្គុយនៅតុមុខបន្ទប់ រងចាំជីមីនគេបញ្ជូនទៅបន្ទប់ផ្សេង។
<<ទៅសម្រាកទៅ យើងចាំមើលថែម្ដង>>
លីហូនិយាយ និងដាក់ខ្លួនអង្គុយក្បែរ តែសូហ្គាក្រវីក្បាលមិនព្រម នៅអង្គុយដដែល ខ្លាចថាពេលទៅ អាម្សៀតនោះច្បាស់ជានាំជីមីនយកចេញទៅមិនខានទេ គេមិនព្រម គេនិងនៅមើលជីមីនមិនអោយបាត់ពីក្រសែភ្នែក ហុឺស!!!

ឃុំគេទុកធ្វើអី បើមិនស្រឡាញ់ផង?

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now