<<កើតអី...>>
លីហូចាប់ជីមីនចេញពីចេញពីទ្រូងបន្ដិច ប្រើម្រាមដៃមេសងខាង ជូទទឹកភ្នែកអោយថ្នមៗ រឹតតែធ្វើអោយជីមីនយំលើសដើម។
<<ខ្ញុំឈឺ...ខ្ញុំឈឺណាស់ ខ្ញុំចង់ស្លាប់ ហុឹក...ហុឹក...>>
ជីមីនស្រែកយំ យកដៃគោះទ្រូងខ្លួនអែងខ្លាំងៗ គក់ចង់អោយវាបែក ចង់អោយវាខ្ទេចខ្ទាំលើសដើម ឈឺណាស់ ឈឺរហូតដល់ស្ពឹកលែងមានអារម្មណ៍អ្វីទៅហើយ គេធ្វើបាបខ្លួនពេកហើយ។
<<ជីមីន...>>
លីហូទាញជីមីនមកអោប អង្អែលខ្នងថ្នមៗ លួងលោម បណ្ដោយអោយជីមីនយំឆ្អែត ទើបដកខ្លួនចេញ ជីមីនក៎មើលមកគេភ្លឺសៗ ស្នាមទឹកភ្នែកឡើងជោកអាវគេ។
<<សុំទោស អាវលោកសើមបាត់>>
<<មិនអី មិនមែនជាបញ្ហា>>
លីហូសើចញឹម អង្អែលលេងសក់ក្បាល ធ្វើដូចជីមីនជាកូនក្មេង។
<<មីនស្រឡាញ់សូហ្គាមែនទែន>>
គេសួរតាមត្រង់ ចិត្តត្រៀមទទួលយកស្រាប់ ទោះក្នុងកាលះទេសះណាក៎ដោយ តែកែវភ្នែកអាប់មិនអាចលាក់ពីភាពឈឺបាននោះឡើង ក្ដីស្រឡាញ់តែម្ខាង ក៎មានក្ដីសុខដែរ អោយតែមនុស្សដែលយើងរីករាយ គេសាកសមនិងឋានះអ្វីចំពោះជីមីន គេក៎ព្រម។
<<ស្រឡាញ់ណាស់ ស្រឡាញ់យូហើយ ស្រឡាញ់ខ្លាំងបំផុត តែក្ដីស្រឡាញ់នោះមិនដឹងថាវាមានតម្លៃឬក៎អត់ទេ?>>ជីមីននិយាយជូចត់ ទឹកភ្នែកហូរដោយមិនដឹងខ្លួន ទើបវាសចេញពីថ្ពាល់ ហឺសច្រមុះឡើងក្រហមអស់<<ហុឺស!!!សង្សាចាស់គេមកវិញហើយ ខ្ញុំរឹតតែគ្មានតួនាទីក្បែរ>>
មែនហើយ តួនាទីលើគ្រែក៎អស់ដែល អ្នកចាស់គេមកជំនួសហើយ ថែមទាំងមកធ្វើគ្នាកណ្ដាលបន្ទប់អ្នកជំងឺទៀត សួរថាគួរនៅធ្វើតួនាទីនោះទេ?ស្រឡាញ់ណាស់ តែបើគេធ្វើអោយឈឺណាស់ដែល ក៎មិនទ្រាំទៀតទេ កន្លងមកឈឺឆ្អែតហើយ យំក៎ឆ្អែតហើយដែរ ល្មមដើរចេញហើយ។
<<ចុះចង់ចេញពីគេទេ>>
សំណួរនេះ ធ្វើអោយជីមីនងើបមុខ សម្លឹងមុខលីហូរភ្លាម។
<<គេមិនអោយរត់ទេ ខ្ញុំធ្លាប់សាកហើយ សម្លាប់ខ្លួន ក៎ធ្លាប់ហើយ ចុងក្រោយ គ្មានលទ្ធផល មានតែឈឺខ្លួនលើសដើម>>
ពេលចាប់បានក៎ត្រូវគេលុតដំ សឹងតែដកដង្ហើមចង្រិត ត្រូវដេកឈឺលើគ្រែដូចមនុស្សឈឺក្រលៀនដើរមិនរួច។
<<ចុះបើបងជាអ្នកនាំ>>
<<រត់ឬ>>
<<មែនហើយ បងមានផ្លូវច្រើន ស៊ូហ្គាប្រាកដជាតាមមិនទាន់ បងមិនចង់ឃើញមីនយំ បងមិនសប្បាយចិត្ត ទៅជាមួយបងទៅ ចាំបងចិញ្ចឹមក៎បាន>>
ជីមីនទម្លាក់មុខចុះ ចាប់ផ្ដើមគិត ពេលគិតមួយសន្ទុះ ក៎ងើបមុខឡើង ងក់ក្បាលផ្ងក់ៗ។
<<អញ្ចឹងចាំបន្ដិច បងទៅនិយាយជាមួយពេទ្យសិន>>
លីហូនិយាយ ទឹកមុខឡើងរីក រហ័សដើរចេញទៅក្រៅ និយាយជាមួយពេទ្យ ប្រហែល4-5នាទី ក៎ដើរមកវិញ ជាមួយពេទ្យ ដោះសារ៉ូមនិងដៃជីមីនចេញ ហើយហុចខោអាវអោយ ដោយពេទ្យចេញទៅក្រៅវិញ ផ្សំថ្នាំទុកអោយស្រេច។
<<តោះទៅ>>
ពេលជីមីនចេញមកពីបន្ទប់វិញ ជាមួយខោអាវធម្មតា ក៎ញញឹម លើកវ៉ាលីបញ្ឃរ អូសទៅជិត ប្រុងចាប់ដៃ តែ....
ក្រាក!!!
អ្នកឈរខាងមុខទ្វា ឈរធ្មឹង ជ្រឹមភ្នែកអោយតូច មើលដៃជីមីនបន្ដិច រួចឆ្លាស់ទៅមើលវ៉ាលី ខាំធ្មេញក្រតៗ ត្រង់ថ្គាមឡើងរឹង ដើរចូលទៅខាងក្នុង បិទទ្វាវិញ កែវភ្នែកខ្មៅនិល ឆេះឆាបដោយអណ្ដាតភ្លើង គួរអោយខ្លាច។
<<ទៅណា...>>
គេសួរ កាលមុននេះ ជូនឆាយ៉ុងទៅញាំអីហើយ ក៎ជូនទៅកន្លែងនាងរស់នៅ និងប្រញាប់មកវិញ ដោយសារតែជីមីននៅម្នាក់អែង ខ្លាចថាកើតស្អីៗ ត្រូវការធ្វើស្អីធ្វើមិនកើត តែពេលមកដល់ ឃើញបែបនេះហើយ ឈាមក្នុងខ្លួនគេ ក៎រត់ប្រច្រាសគ្នា។
<<យើងនាំជីមីនទៅនៅជាមួយ>>
លីហូនិយាយ ព្រមទាំងទាញដៃជីមីនមកកាន់ ក្ដាប់ណែនជាមួយគ្នា។
<<យើងមិនអោយទៅ ជីមីនត្រូវតែនៅជាមួយយើង>>
សូហ្គានិយាយ ដើរទៅទាញដៃកន្រ្ដាក់ដៃជីមីនចេញពីលីហូមួយទំហឹង ទាញជីមីនអោយចេញអោយឆ្ងាញ អោបក្រសោបស្មារជាប់ សម្លក់លីហូសឹងតែផ្ទុះ។
<<ជីមីនមិនត្រូវការនៅជាមួយអែង ដោះលែងគេទៅ ឆាយ៉ុងក៎ត្រឡប់មកវិញហើយមិនអញ្ចឹង អោយជីមីនមកអោយយើងថែម្ដងមក>>
<<យើងប្រាប់ហើយ ថាមិនលែង ជីមីនជារបស់យើង អែងគ្មានសិទ្ធិទេ>>
ទោះគេចង់មានស្រី10_20នាក់ទៀត ជីមីនក៎នៅតែជារបស់គេ អ្នកផ្សេងទៀតកុំមកលូកអោយសោះ។
<<ចុះមានសួរទេ ថាជីមីនត្រូវការនៅជាមួយអែងអត់>>
សូហ្គាជ្រួញចិញ្ចើម ថយខ្លួនបន្ដិច ឈ្ងោកមុខមើលរាងតូចល្អិត។
<<អែងសាកចេញល៎មើលទៅ>>
<<ដោះលែងខ្ញុំទៅ ពួកយើងនិងដើរផ្លូវផ្សេងគ្នា លោកនៅដោយលោក ជាមួយប្រពន្ធកូនលោក ក្រុមគ្រួសារលោក ចំណែកខ្ញុំ នៅជាមួយលីហូ គ្មានទំនាក់ទំនងអ្វីទាំងអស់ សូម្បីតែរឿងលើគ្រែ ពួកយើងគឺដាច់គ្នា>>
<<ហុឺស!!!និយាយស្រួលពេកហើយ>>
គេញញឹមចុងមាត់ អោយជីមីនគាំងរកនិយាយមិនត្រូវ។
<<លោកគឺជាមនុស្សអាត្មានិយមបំផុត>>
<<បើសិនជាអែងមិនយកដំណក់ឈាមក្នុងពោះយើងទៅជាមួយ យើងនិងអោយទៅមួយសេរី ហើយចង់ទៅលើកជើងអោយអាណាក៎ស្រេចតែក្បាលចិត្តទៅ>>
ដឹប!!!
និយាយភ្លាម ក៎ទទួលបានកណ្ដាប់ដៃ ពីលូហូ ភ្លាម ធ្វើអោយគេទ្រេតខ្លួនបន្ដិច ដោយសារមិនបានត្រៀមខ្លួនទុកមុន។
ដឹប!!!
សូហ្គាលោតដាល់លីហូវិញ មិត្តភាពប្រែក្លាយជាសត្រូវ វៃគ្នាដោយសារតែដណ្ដើម ជីមីន។
<<ឈប់!!ឈប់ទៅ>>
ជីមីនស្រែក និងចូលទៅចាប់ ទើបសូហ្គាព្រមទម្លាក់ដៃចុះ ខ្លាចវាយខុស ទៅត្រូវជីមីនវិញ។
ជីមីនចាប់សូហ្គាចេញ ហើយរុញអោយឆ្ងាយ ពីលីហូ ងើយមុខមើលគេ ទាំងទឹកភ្នែកសស្រាក់ មុខមាត់តូចច្រមក់ ឡើងស្លេក អោយរាងក្រាស់ឈឺអង្រួនដល់បេះដូងដែល។
<<ខ្ញុំគ្មានកូន លោកក៎ដឹងដាខ្ញុំលេបថ្នាំពន្យាកំណើត វាមិនអាចកើតឡើងទៀតទេ>>
<<ហុឺស!!!កុំភ្លេចថាអែងខានលេបយូហើយ យើងមិនជឿថាមិនមាន កូនយើងត្រូវតែនៅក្នុងនេះ ព្រោះយើងមិនដែលការពារសូម្បីតែម្ដង>>
ទោះពេលនេះជីមីនមិនទាន់មានកូន តែគេជឿជាក់ ថាកូនច្បាស់ជានៅក្នុងនោះ មិនខាន បើបន្ថយពេលវេលាបន្ដិច ទុកពេលអោយគេបន្ដិច។
<<ចំពោះខ្ញុំគ្មានទេ ឆាយ៉ុង នាងអាចមាន ទៅអោយនាងបង្កើតទៅ ហើយដោះលែងខ្ញុំអោយមានសេរីភាព>>
<<អែងគ្មានសិទ្ធិទៅចោលយើងទេ ជីមីន...>>
គេសង្រឺតជើងធ្មេញ ចាប់ស្មារសងខាងជីមីនមកអោប អោបមិនរបេះ អោយជីមីនកាន់តែពិបាកចិត្ត និងការសម្រេចចិត្តជាខ្លាំង។
ម្ដងល្អ ម្ដងក៎អាក្រក់។
<<តែខ្ញុំស្អប់លោកហើយ ស្អប់បំផុត ស្អប់ដល់ឆ្អឹង>>ដាក់ទៅកូនម្ដាយ.....
YOU ARE READING
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Short Storyវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?