ខេវិនងាកទៅមើល តាមសម្លេងធំគ្រល៎ ប៉ុន្តែត្រូវចងចិញ្ចើមដាក់ ពេលសូហ្គាដើរមកជិត សម្លក់មុខគេថ្លែ ហាក់ដូចចង់សុីសាច់ទាំងរស់។
<<ស្អី អ្នកណាប្រពន្ធអែង>>
សូហ្គាមិនឆ្លើយ ដៀងភ្នែកមើលទៅរាងតូចល្អិត ដែលឈរនៅលើឆាក ញ័រខ្លួនច៎ប្រក់ ធ្វើដូចពេលជួបគេ ដូចពេលជួបបីសាច។
<<ជីមីន ប្រពន្ធអាញ់ ចង់យ៉ាងមិច>>
<<ប្រពន្ធយ៉ាងមិច>>
ខេវិលមិនយល់ ងាកទៅមើលជីមីនបន្ដិច ងាកមើលសូហ្គាបន្ដិច ក្រែងជីមីនថានៅទំនេរតើហេស?មិចអាម្រៀតមិត្តខ្លួន មកហៅជីមីនថាប្រពន្ធវិញ?
<<កុំចេះ ថយចេញ>>
សម្លេងគេមាំ នៅពេលខេវិនមិនកម្រើកខ្លួន ទើបគេច្រានអោយទៅមួយជំហៀង លោតឡើងលើឆាក ជីមីនក៎ស្ទុះចុះមកក្រោម រត់តាមច្រកក្រោយ តែស្មានតែរត់គេចរួចឬ?
<<ចង់ទៅណា>>
សូហ្គាស្រវ៉ាចាប់ដៃជីមីន ហើយទាញអោយមកបុកនិងដើមទ្រូងហាប់ណែន អោបចង្កេះតូចមួយក្ដាប់ជាប់ និងពេលជីមីនរើបម្រាស់ ទើបគេអោបរឹតលើសដើម។
<<លែងខ្ញុំ...>>
ជីមីនស្រែកចាច ខំប្រឹងរើបម្រាស់ ប៉ុន្តែគេនៅតែចចេសអោប។
<<បងមិនព្រមលែង>>
<<លែងខ្ញុំ ប្រយ័ត្នខ្ញុំស្រែកអោយគេចាប់លោកទៅ>>
ជីមីនបើកធំៗ គំរាមគេ ប៉ុន្តែគេធ្វើប្រងើយ មិនចាប់អារម្មណ៍និងសម្លេងតូចច្រមិច ថែមទាំងចាប់លីដាក់ស្មាទៀត។
<<បងយកអូនទៅផ្ទះយើងវិញ>>
គេនិយាយទាំងមានស្នាមញញឹមជាប់ថ្ពាល់ បន្ដលីជីមីន ចេញតាមផ្លូវមុខវិញ ទៅកន្លែងចំណតឡាន បើកទ្វា ញាត់ជីមីនអោយនៅក្នុងនោះ ទើបគេចូលតាមក្រោយ។
<<លោកឆ្គួតហើយ ចង់នាំខ្ញុំទៅណា លែង ខ្ញុំ>>ជីមីនស្រែកឡូឡាមិនព្រមស្ងាត់ ព្រមទាំងរើកញ្ចោកខ្លួន ពេលសូហ្គាលោខ្លួនមកអោប ហើយទោះបើរើចង់រំកើទាំងឡានទៀត ក៎គេមិនព្រមអោយជីមីនរត់គេចបានដែល។
<<បងនឹកអូន នឹកណាស់ ម្ចាស់ថ្លៃបងអើយ....>>
គេនិយាយខ្សិបៗ សង្កត់ច្រមុះនិងសក់ក្បាលទន់រលោង ខណះដែលបេះដូងមានសំណើមម្ដងទៀត ក្រោយពេលបែកគ្នាជាច្រើនខែនេះមក សូមប្រាប់ថា គេនិងយកជីមីនជីមីន បើទោះជាយ៉ាងណាក៎មិនលែង ជីមីននៅតែជាប្រពន្ធរបស់គេដដែល ព្រោះអេតាសុីវិលនៅថ្មីក្រឡាយនៅឡើយ។
<<នែ...អាឆ្គួត ធ្វើស្អីនិង>>
ជីមីនបើកភ្នែកធំៗ រើខ្លួនខ្លួនពីរង្វង់ដៃ ទៅពិននៅទ្វាឡាន ធ្វើអោយសូហ្គាសែនខ្នាញ់ មុខមូលក្រឡង់ ថ្ពាល់ក្រថាយៗ ភ្នែកឡេងឡង់ដូចប្រើសវង្វេងព្រៃ អោយខ្លាដូចជាគេចង់លេបត្របាក់អោយណាណី និងមិនបាច់អត់ទ្រាំរឿងកាមគុណ។
<<រើសអើងបងឬ?>>
គេសួរ និងខិតទៅជិត តែជីមីនធ្វើខ្លួនញ័រទទ្រើក ដូចខ្លាចក្នុងការមានគេនៅក្បែរ។
<<ខ្ញុំមិនដែលស្គាល់លោកទេ ថយចេញ>>
<<មិនស្គាល់មែនហេស?>>
<<មែន>>
<<បងឈ្មោះហាន់នី>>
គេញញឹម បេះបួយ កែវភ្នែកដែលមើលទៅជីមីន ដូចមានល្បិចរាប់មិនអស់ អោយរាងតូចអត់ព្រឺសម្បុរ ខ្លាចរអារ អត់និងគិតក្នុងផ្លូវអាក្រក់មិនបាន។
<<ឈ្មោះស្អីរបស់លោកនិង>>
<<សាកហៅល៎មើល ងាយៗណាស់ ហាន់នី>>
ប្រុសស្អី ពុិនបេះបួយម្ល៉េះ នៅមានអាមុខច្រឡើមព្រើមទៀត ធ្វើខ្លួនអែងដូចយុវវ័យថ្មីៗ គួរអោយស្អប់ណាស់!!!
<<ខ្ញុំមិនហៅ>>
ជីមីនខាំធ្មេញណែន ងាកមិនចេញ មិនប្រសព្វមុខ ប្រសព្វភ្នែកជាមួយទៀត ព្រោះឃើញហើយ បេះដូងវាញ័រសឹងតែជ្រុះពីទង អារម្មណ៍នឹករលឹកមិនចាញ់គេប៉ុន្មាន វាបក់បោកពេលទ្រូង ប៉ុន្តែអតីតកាលវាជូរចត់ ទើបមិនចង់ក្បែរគេម្ដងទៀត។
ខ្សឺត!!!
សូហ្គាឆ្មក់ថើបថ្ពាល់ជីមីនមូយខ្សឺត ធ្វើអោយម្ចាស់ងាកមកសម្លក់សម្លឹងសឹងជ្រុះគ្រាប់ភ្នែក ប្រាកដណាស់ ថាមិនបានពេញចិត្តអីបន្ដិច និងចរឹករលាមរបស់គេ។
<<អារោគចិត្ត>>
<<ឈ្មោះ ហាន់នី ហៅអោយត្រូវ បើមិនចេះហៅចាំបង្រៀន>>
គេញញឹមចង់រហែកមាត់ ស្របពេលចិត្ត ចង់តែចូលទៅអោប ថើប ហើយប្រាប់ពីអារម្មណ៍នឹករបស់គេ តែដោយជីមីនរឹងទទឹង និងង៎ង៉ក់ច្រើន ទើបគេមិនប្រើអារម្មណ៍ជាធំ ប្ដូរមកជាអង្គុយញោះវិញ។
<<អាឆ្គួត ឈប់ឡាន ដាក់ខ្ញុំចុះ>>
<<ឈប់ធ្វើអី ចាំទៅដល់កន្លែងសិន ចាំចុះ>>
<<ឆ្គួតស្អី ខ្ញុំប្រញាប់ទៅរកប្ដីខ្ញុំ ឈប់អោយលឿន>>
ពាក្យថា ប្ដី ធ្វើអោយសូហ្គាជ្រឹមភ្នែកតូច ហាក់ដូចមិនជឿ អា.....មិនជឿសោះតែម្ដង បន្ដិចក៎មិនជឿផង ប្ដីឆ្គួតយ៎ស្អី!!!
<<អែងគ្មានប្ដី>>
<<ប្ដីខ្ញុំនៅចាំនៅផ្ទះ>>
<<មិនពិត បើមាន ម្នាក់នោះត្រូវតែជាយើង>>
សម្លេងគេប្រែប្រួល ហើយអាម៉ាហ្វៀរឆេវឆាវ ក៎ខាំមាត់ខាំក៎ រង្ញាប់អារម្មណ៍ កអោយខឹងជ្រៅ ព្រោះការនិយាយគ្នាផូងផាំង វាគ្មានបានអ្វីវិញ ហើយគេមកនេះ ដើម្បីយកក្មេងក្បាលរឹង ទៅផ្ទះវិញ អោយមើលថែកូន មិនមែនដើរហាច់ហើរ រាំតាមឆាក អោយអាប្រុសៗវាមើល ហ៑ាហៀរទឹកមាត់ គេជាមនុស្សពិនហួងហែងរបស់ ហើយប្រច័ណ្ឌខ្លាំងទៀតផង អាណាប៉ះក៎មិនបានផង ថ្នាក់លីហូជាមិត្តរាប់ឆ្នាំ គេនៅហ៑ានសម្លាប់ផង។
<<លោកមានឆាយ៉ុងហើយមិនអញ្ចឹង មកពាក់ព័ន្ធនិងខ្ញុំធ្វើអីទៀត កូនក៎ខ្ញុំព្រមលះបង់អោយហើយដែរ >>
ជីមីនស្រែកគំហកដាក់ រឿងរ៉ាវពីមុន នៅតែដិតដានសតិសម្បជញ្ញៈ គិតពេលណាឈឺបេះដូង ឈឺចិត្តពេលនោះ។
<<ចុះមានសួរបងទេ ថាត្រូវការនាងឬអត់>>
គេចងចិញ្ចើម កាពិតតាំងពីថ្ងៃនោះមក គេដាក់គំនាបឆាយ៉ុង សឹងតែគ្មានដង្ហើមអោយរស់ ទាល់តែទាមទារចម្លើយបានហើយ ក៎បណ្ដេញនាងចេញអោយឆ្ងាយ បើកុំតែនាងមានកូនខ្ចី ត្រូវចិញ្ចឹម មិនអញ្ចឹងគេបាញ់ក្បាលនាងបំបែកចោលបាត់ហើយ។
<<ខ្ញុំដឹងថាលោកស្រឡាញ់នាង មិនអញ្ចឹង មិនបណ្ដាលអោយមានកូន ដល់កើតទេ>>
ជីមីននិយាយទាំងព័នអណ្ដាត ខ្លួនញ័រទទ្រើក ក្ដៅមុខឆឹងដូចគេយកទៅអាំង ភ្នែកក៎ចាប់ក្ដៅ សំណើមរឹមៗរាបនិងហូរចេញមក ធ្វើអោយស៊ូហ្គាដកដង្ហើមធំ។
<<ក្មេងមិនមែនជាកូនបង អ៑ុនសូ តែម្នាក់គត់បានជាកូន>>
<<មានន័យថាយ៉ាងមិច>>
<<ឆាយ៉ុងមានកូនជាមួយអ្នកណាក៎មិនដឹង ហើយទម្លាក់កំហុសអោយបង កាលនោះពិនិត្យ DNAរួចហើយ ចម្លើយក៎បញ្ជាក់បានហើយ តែអូនមិនគិតស្ដាប់ គិតតាមតែចិត្ត ទើបបងចាក់បណ្ដោយតាម>>
គេបកស្រាយ មិនដឹងថាជីមីនព្រមយល់តាមឬក៎អត់ ប៉ុន្តែគេនិងប្រាប់អោយដឹង ថាគេមិនបានលួចពិតក្បត់ មានអ្នកថ្មីចោលទេ។
<<នាងថាបងសុំនាងរៀបការ>>
ជីមីននៅតែមិនព្រមជឿ រឿងបែបនោះអ្នកណាក៎ប្រឌិតបានដែល។
<<រៀបការស្អី បងមិនដឹងរឿង ជីមីន បងមិនដឹងថាអូនជឿពាក្យគេណាស់ណា តែត្រូវជឿចិត្តបងខ្លះ ហើយស្ដាប់បងបកស្រាយ មិនមែនអាងស្អីបន្ដិចរត់ អាងអីបន្ដិចលែងលះ>>
អ្នកស្ដីបន្ទោសអោយ ហូរទឹកភ្នែករហាម មុខមាត់តូចច្រមិចឡើងក្រហម ទើបហឺតសម្បោរ ជូតទឹកភ្នែកចេញ។
<<អាមនុស្សអាក្រក់ ដឹងទេអូន យំប៉ុន្មានទម្រាំដឹងកាពិត>>
សម្លេងអណ្ដឺតអណ្ដក់ ធ្វើអោយសូហ្គាសើចហុឺសៗ និងទាញយកមកអោយជ្រប់និងទ្រូងគេ អង្អែលខ្នងលួងលោម។
<<បងនឹកអូនស្ទើស្លាប់ កាលនោះ បើមិនមែនព្រោះកូនត្រូវចិញ្ចឹម បងស្រ្ដេសដល់ចងក៎ផងក៎មិនដឹង>>
ជីមីនងើបមុខមើលមុខគេ អង្អែលថ្ពាល់ថ្គាមខ្លាគេថ្នមៗ រួចថើបក្រោមចង្ការគេថ្នមៗ រួចដកចេញវិញ។
<<មកពីអូនហួងហែងបងពេក ពេលនោះអូនគិតអីមិនចេញ បងមិនអើតពើពីអូន ថែមទាំងធ្វើដូចធុញទ្រាន់និងអូនទៀតផង>>
<<មកពីអូនមិនជឿចិត្តបងធ្វើអី>>
<<អាមនុស្សអាក្រក់ អូនស្មានថាបងធុញអូន ជ្រើសនាងហើយតើ>>
<<ស្នេហាមិនគិតពីអ្វីទេ ស្រឡាញ់គឺស្រឡាញ់ ស្រឡាញ់មិនគិតអ្វីទាំងអស់ ស្រឡាញ់ដោយប្រើបេះដូង មិនមែនដោយសារមុខមាត់ បងស្រលាញ់អូនជាអូន បេះដូងបងប្រាប់ថាស្រឡាញ់ ទើបបងប្រឹងគាបសង្កត់ តែអូនមិនយល់ គិតតែពីរកផ្លូវរត់ចេញ នេះចង់ប្រដៅដល់ហើយ ដែលទុកអោយបងនៅតែអែងឡើងយូ>>
<<អូននឹកបង>>
<<បងក៎នឹកអូន នឹកណាស់ នឹកស្ទើរឆ្គួតទៅហើយ ត៎ទៅហាមរត់គេចពីបងទៀតណា ព្រោះជីវីតមិនដឹងផុតថ្ងៃណា ដង្ហើមបងព្យួរនិងខ្សែរដំបោះ អូនក៎ដឹង>>
<<អូននិងស្រឡាញ់បង ដល់ថ្ងៃស្លាប់រៀងខ្លួន>>
<<ដូចគ្នា អូនសម្លាញ់>>
គេញញឹម ហើយអោនមុខ ទៅប្រថាប់លើបបូរមាត់តូច ថើបថ្នមៗ មិនខ្លាំងខ្លា ជាស្នាមថើបផ្អែមល្អែមបំផុត ដែលគេចង់ប្រគល់អោយជីមីន។2ភាគទៀតចប់😚
YOU ARE READING
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Short Storyវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?