ជីមីនមិនតប អោនមុខជ្រប់ ធ្វើអោយស៊ូហ្គាដកដង្ហើម មិញភ្លេចខ្លួនសម្លេងធំដាក់ បើកុំតែមានកូនកំពុងនៅក្នុងដៃ ចូលទៅអោបលួងលោមបាត់ហើយ។
ពេលមកដល់ផ្ទះវិញ គេក៎ចុះពីលើឡាន ដោយកូនអោយជីមីនពរម្ដង ព្រោះគេពរតាំងពីនៅក្រុមហ៑ុនម្ល៉េះ សម្រាកនៅផ្ទះ ទាល់តែល្ងាច ទើបទៅនិយាយរឿងការងារជាមួយលេខារបស់គេ។
គ្រីងៗ!!!
សម្លេងទូរស័ព្ទរោទ៍ឡើង ទើបម្ចាស់ទូរស័ព្ទ លើកមកផ្អប់និងត្រចៀក។
<<ហាឡូ...>>
(ជីមីន...អែងនៅចាំយើងទេ យើងឆាយ៉ុង)
ជីមីនជ្រួញចិញ្ចើមបន្ដិច ហើយឆ្លើយតបវិញ។
<<យ៉ាងមិចមែនទេ?មានការអី?>>
(សូហ្គា នៅទេ?)
<<មិននៅទេ មានការអីផ្ដាំផ្ញើរនិងខ្ញុំបាន>>
<<ខ្ញុំ....មានរឿងនិយាយជាមួយអែង>>
សម្លេងនាងញ័រ ធ្វើអោយជីមីនឆ្ងល់លើសដើម ព្រោះជាធម្មតា នាងមិនដែលឃើញទាក់ទងមក។
<<និយាយរឿងអី?>>
(រឿងផ្ទាល់ខ្លួន អែងអាចចេញមកជួបយើងខាងក្រៅបានទេ យើង..យើងចង់ជួបអែងដោយផ្ទាល់)
<<នៅទីណា បើអាចខ្ញុំនិងទៅ>>
(នៅស្ពាន កែងផ្លូវ កន្លែងនោះមានហាងមួយ ចាំយើងផ្ញើរទីតាំងប្រាប់)
គ្រាន់តែនិយាយចប់ភ្លាម នាងក៎បិទភ្លែត ហាក់ដូចមានរឿងធំដុំ ទើបជីមីនអត់សង្ស័យមិនបាន។រងចាំមួយសន្ទុះ ទីតាំងដែលឆាយ៉ុងផ្ញើរមកអោយ ក៎លើតឡើងមកលើអេក្រក់ទូស័ព្ទ ទើបជីមីន ងាកទៅមើលកូន ឃើញដេកលក់ល្អ ទើបក្រោកឈរ ដើរចូលទៅផ្ទះបាយ ផ្ដាំផ្ញើរអ្នកផ្ទះសិន រួចបានចេញដំណើរទៅម្នាក់អែង មិនបានយកកូនទៅតាមព្រោះខ្លាចឈឺ។
ពេលមកដល់ទីតាំងហើយ ជីមីនក៎ដើរចូលទៅក្នុងហាង ឃើញឆាយ៉ុងកំពុងអង្គុយបែរខ្នងដាក់ រួចចូលអង្គុយ។
<<មានការអីនិយាយមក ខ្ញុំប្រញាប់>>
<<គឺខ្ញុំ...មិនហ៑ាននិយាយ ខ្ញុំខ្លាចចិត្តអែងណាស់>>
នាងធ្វើជារអាក់រអួល ហើយមុខស្រពោន អោនមើលកូនង៉ែតក្នុងរង្វង់ដៃ។
<<និយាយមក មិនអីទេ>>
<<គឺខ្ញុំ...ខ្ញុំមានកូនជាមួយសូហ្គា>>
ត្រង់ប្រយោគនេះនាងនិយាយខ្សាវៗ ធ្វើអោយបេះដូងជីមីនធ្ងន់កណ្ដុប ដូចគេយកថ្មមកសង្កត់អញ្ចឹង។
មានកូនឬ?
<<កូន?>>
មុខជីមីនឡើងស្លេក នាងនិយាយទោះគ្មានអំណេះអំណាលអ្វីមកបញ្ជាក់ តែទំនាក់ទំនងរវាងពួកគេ លើសពីសង្សារចាស់ពិតមែន។
<<មែនហើយ ប៉ុន្តែសូហ្គាគេថាខ្លាចចិត្តអែង ទើបមិនហ៑ានបើកបង្ហាញ យើងថាមិនចង់និយាយទេ តែ.....>>នាងរលីងរលោង លើកដៃជូតទឹកភ្នែកដែលហូរមករឹមៗ ធ្វើអោយជីមីនវង្វេងវង្វាន់អស់រលីង។<<តែ យើងមិនចង់អោយកូនយើងខ្វះភាពកក់ក្ដៅទេ អែងគួរយល់ យើងក៎ចង់បើកចំហរ យើងក៎ចង់អោយសូហ្គាបានមើលថែកូនដូចគ្នា រាល់ថ្ងៃនេះលួចលាក់ដូចចោរ>>
<<នាងនិយាយមែនហេស>>
ជីមីនញ័រមាត់តតាត់ ទឹកភ្នែករលីងរលោង ធ្វើអោយឆាយ៉ុងពេញចិត្តជាខ្លាំង។
<<ពិតមែន អញ្ចឹងហើយទើបយើងមកសុំសិទ្ធិអែង អោយយើងចូលទៅនៅជាមួយផង>>
ជីមីនលេបទឹកមាត់ផ្សើមបំពង់ក៎ មិនដឹងគួរឆ្លើយបែបណា ឬមួយក៏ឆ្លើយថា មិនអីទេ នៅចុះ ឬមួយ ខ្ញុំមិនព្រម គេជាប្ដីរបស់ខ្ញុំតែម្នាក់គត់។
<<ខ្ញុំ...>>
<<យើងដឹងថាអែងពិបាកសម្រេចចិត្ត តែយើងក៎ពិបាកដូចគ្នា ពីមិនចេះតែអាចទ្រាំនៅម្នាក់អែង សម្លឹងមើលសូហ្គាថែអែង តែពេលនខ្ញុំមិនព្រមទៀតទេ>>__________
ជីមីនដើរចូលក្នុងផ្ទះដោយការអស់កម្លាំង សម្លេងឆាយ៉ុងនាងទាមទារសិទ្ធប្រពន្ធម្នាក់ទៀត វារឺរងុំ ហើយនាងបាននិយាយទៀតថា បើពិបាកពេក ចុះចេញទៅ យ៉ាងណាសូហ្គាស្រឡាញ់តែកូន គេមិនត្រូវការម្ដាយទេ កាលកន្លងគេស្រឡាញ់តែនាងម្នាក់គត់។
<<ទើបមកពីណា>>
ពេលបើកទ្វាបន្ទប់ សម្លេងរឹងកព្រឹសក៎បន្លឺឡើង ធ្វើអោយជីមីនភ្ញាក់ពីស្មារតីអណ្ដែតអណ្ដូង។
<<អូ...អូនទើបមកពីខាងក្រៅ>>
ជីមីនឆ្លើយទាំងខ្សោះសម្លេងហើយ ដើរទៅជិតគេ ញញឹមទាំងមិនសូវសមប៉ុន្មាន ក្នុងចិត្តចង់តែយំ ស្រែកសួរអោយអស់ចម្លើយ។
<<ស៑ូ...បងមានកុហកអ្វីអូនទេ>>
សូហ្គាជ្រួញចញ្ចើមបន្ដិច ងើបមុខមើលជីមីនចំ។
<<ថី.?>>
<<អូនគ្រាន់តែ...ចង់ដឹងថាបងមានកុហកអីអូនរឺក៎អត់>>
<<គ្មានទេ>>
<<ពិតមែនហេស បងគ្មានអ្វីលាក់បាំងអូនពិតមែន?>>ជីមីនសួរបញ្ជាក់ ទឹកភ្នែករលីងរលោង តែព្យាយាមប្រឹងទប់ ក្នុងខ្លួនហាក់ដូចជាស្រាលស្ញើក កែវភ្នែកពណ៍ទឹកប្រាក់ដល់ដោយទឹកភ្នែក សម្លឹងមើលទៅស្វាមី ដែលចេះកុហក។
<<គ្មាន សួរញាំសាំ ធុញ>>
សូហ្គាមុនក្រម៉ូវ បញ្ជាក់ថាមិនបានពេញចិត្តនិងសំណួរអីបន្ដិច ព្រោះគេគ្មានអីលាក់បាំងពិតមែន តែជីមីនធ្វើដូចមិនទុកចិត្តចំពោះស្នេហាគេសោះ។
<<បងទៅណា>>
ជីមីនស្រែកសួរ ពេលសូហ្គាបើកទ្វាដើរចេញក្រៅ ដោយមុខក្រមូវ ប៉ុន្តែមិនបានសម្លេងឆ្លើយតប ទើបទឹកភ្នែកទប់លែងជាប់ទៀត បណ្ដោយអោយវាហូរមកតាមចិត្ត។
<<បើបងចង់ទៅរកនាង ហេតុអ្វីមិនព្រមនិយាយ ហេតុអ្វីចាំបាច់បោកប្រាស់ស្នេហាអូនធ្វើអី>>
ជីមីនយំសសឹក ទឹកភ្នែកហូរដូចបាក់ទំនប់ ខណះដែលបេះដូងប្រះបែកជាចម្រៀកៗ ខ្ទីចខ្ទីគ្មានសល់ ពីថ្ងៃឆាយ៉ុងនាងនិយាយមកក៎មិនសូវជឿអីណាស់ណា ប៉ុន្តែតាមទៅ ប្រហែលជាបែបនិងមែនហើយ បើត្រឹមសួរដេញដោលបន្ដិច សុតតែប្រើពាក្យធុញ មុខក្រចាក់ក្រចប់ មួម៉ៅតែផ្ដាស។
ជីមីនដើរទៅកន្លែងអង្រ្កឹងកូន ហើយសង្រូតខ្លួនអង្គុយចុះ ទឹកភ្នែកស្រក់មកមិនឈប់ ឬមួយត្រូវចុះចេញ ទើបសមាមាត្រនិងស្នេហាត្រីកោណនេះ?
<<ប៉ាៗកូនមានថ្មីហើយ ប៉ាៗកូនលែងស្រឡាញ់អាប់ប៉ាហើយ ហុឹក ហុឹក ប៉ារបស់កូនគេកុហកម៉ាក់ គេកុហកបោកប្រាស់ម៉ាក់ ម៉ាក់ឈឺណាស់ដឹងទេ>>
ជីមីនស្រែកយំ ដោយសម្លេងខ្សួលខ្សំ ប្រាប់កូនដែលកំពុងតែដេកបើកភ្នែកឡឹងឡង់ក្នុងអង្រឹង ប្រាប់ការឈឺចាប់ ដែលផ្ទុកក្នុងទ្រូង ទោះដឹងថាកូនមិនទាន់ចេះស្ដាប់ មិនទាន់ដឹងអ្វីក៎ដោយ។
<<ម៉ាក់...ប្រហែលជា...ត្រូវចាញ់នាងមែនហើយ>>
YOU ARE READING
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Short Storyវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?