ភាគទី49:បងកុហកអូន

1.6K 153 2
                                    

ជីមីនបើកភ្នែកធំៗ ញ័រដៃទទ្រើក ខាំធ្មេញណែន ក្ដាប់ទូរស័ព្ទសឹងតែបាក់ម្រាម។
<<អីគេ>>
សូហ្គាជ្រួញចិញ្ចើមដាក់ អើតក៎មើលរូបក្នុងទូស័រព្ទ ឃើញហើយក៎សើចហុឺស គួរអោយស្អប់។
<<បងប្រាប់គេថាកាម្មង់អោយអូន ងាប់ហើយ ខោលីអូក៎មិនមែន ខោខ្លីក៎មិនចំ ស្អីរបស់បងនិង>>
ជីមីនស្រែកដាក់គេ ពេលនេះខឹងមែនទែន ឮដល់ណាខ្មាសគេដល់និង សំខាន់ចេះអោយលេខខ្លួនទៅអ្នកដឹកជញ្ជូនទៀត ប្ដីយើងចាប់ផ្ដើមខូចសម្បើមណាស់!!!!
<<ឡូយសឹងអី បើបានឃើញពិត មានទាំងកន្ទុយ មានទាំងបូរពាក់ក្បាលទៀត បងទិញអោយអូនជាពិសេស>>
សូហ្គានិយាយ រ៉ាយរ៉ាប់ពីរបស់ដែលខ្លួនបានកម្មង់ កាពិតអាបែបនិងសម្រាប់តែពាក់ប្រភេទទាក់ទាញផ្លូវភេទប៉ុណ្ណោះ តែគេគិតថាជីមីនពាក់សម ទើបសាកល៎មើល រាងតូចៗដូចចង្កេះអង្រ្កង មុខមាត់ច្រមិចៗ ដៃជើងស្រឡូនដូចស្រី សាកគិតមើលទៅ បើសិនជាជីមីនពាក់បែបនោះ ហើយឡើងទៅដេកលើគ្រែ បក់កន្ទុយហៅគេ ហុឹម...គ្រាន់តែគិតក៎អែមដែល។
<<មានន័យថាបងធ្លាប់ឃើញ?បងធ្លាប់ធ្វើជាមួយអ្នកណាពីមុន>>
ជីមីនលើកដៃចង្អុលមុខ ចង់និយាយថា ពីមុនមានអ្នកណាធ្លាប់ធ្វើអញ្ចឹងដែល បែបស្នេហារោលរាល គិតហើយក្នុងទ្រូងក្ដៅគគុក ភ្លើងប្រច័ណ្ឌឆាបឆេះភ្លាម។
<<ប្រពន្ធ...ប្ដីមិនដែលខូចដល់ថ្នាក់និងទេ>>
គេបង្អូសសម្លេងវែងអន្លាយ និងខិតទៅជិតជីមីន បន្ទន់ជង្គង់ចុះក្រោម ហើយអោបចង្កេះជីមីន ទ្រមុខនិងភ្លៅតូច។
<<ចុះមិចបងដឹង?>>
ជីមីនសួរដេញដោល ខណះដែលសូហ្គាចង់តែឆ្លើយថា វាជាចរឹកប្រុសៗ ដែលមិនអាចកាត់ផ្ដាច់ តែគិតទៅវាមិនសមនិយាយដាក់ប្រពន្ធបែបនិង។
<<បងធ្លាប់ឮមិត្តភក្ដិសរសើរថាប្រពន្ធគេស្អាតពេលពាក់អីអញ្ចឹង ទើបចង់អោយប្រពន្ធបងពាក់ដែល>>
គេនិយាយផ្អែមល្ហែម និងហើយចរឹកគេ ម្ដងធ្វើអោយខឹង តែថាខឹងយូមិនបានសោះ អាងនិងមកលួង មើលចុះអោបមុខអោក្រោយ សម្ដីផ្អែមរលួយ អ្នកណាមិនទន់ចិត្តអោយនោះ?
<<ចុះរាល់ថ្ងៃអូនមិនស្អាត?មុខចាស់ មានជ្រួញ?>>
<<មិនមែនទេ អូនស្អាតបំផុតក្នុងកែវភ្នែកបង តែទាស់ត្រង់បន្ដិច ហុឹម...>>គេផ្អាកនិយាយ បូញមាត់ ដូចចង់សុំអ្វីម្យ៉ាង<<យើងខាននេះនោះគ្នាយូហើយណា>>
<<ឆ្គួត កូនទើបកើត គេមិនអោយរួមដំណេកទេ>>
ជីមីនសម្លក់មុខថាអោយ។
<<បងដឹង តែថា ចង់ពិតមែន ឡើងជូមាត់ហើយ>>
មិនត្រឹមតែនិយាយ គេនៅយកដៃជីមីនមកអោយចាប់ភាពមហិមាក្នុងខោទៀត ដើម្បីអោយដឹងថាគេត្រូវការកម្រិតណា។ វ័យគេ ជាវ័យពោរពេញដោយកម្លាំង អ័រម៉ូនដូចក្មេងទើបពេញវ័យ ត្រូវនិងពេលបង្អត់បែបនេះ សូមប្រាប់ថាគេជិតឆ្គួតទៅហើយ។
<<ទៅរកក្រៅទៅ>>
ជីមីនដកដៃចេញវិញ ញាក់ស្មារធ្វើមិនដឹង។
<<ពុទ្ធោ...សំណប់ចិត្ត អូនមិនជួយបងមិនបន្ដិចទេ>>
<<អូននិងជួយលុះត្រាតែ....>>
សូហ្គាចំហរមាត់ រងចាំស្ដាប់ ទឹកមុខមានសង្ឃឹមតិចៗផងដែល។
ង៉ាៗ ង៉ា
សម្លេងកូនយំង៉ែរ ធ្វើអោយជីមីនងាកទៅមើល ហើយរហ័សលើកមកបី ទះគូទលួងលោម ជញ្ចក់មាត់តិចៗ តែស៑ុនអូបែរជាយំលើសដើម។
<<មកអោយបងម្ដង>>
ពេលកូនយំមិនបាត់ សូហ្គាក៎ងើបឈរ និងឈោងដៃសុំ ព្រោះកូននិងខូចណាស់ រាល់លើកទាល់តែគេទើបនៅជិតទើបបានឈប់ តែលើកនេះមធ្យមងំបង្អាកសេចក្ដីសុខប៉ាវាទៀត។
<<យំរឿងអីនិងកូនប៉ា>>
គេយកកូនពីដៃជីមីន ឈ្ងោកមុខសួរដោយសម្លេងផ្អែម ហើយថើបថ្ពាល់ប៉ោងៗសងខាង យ៉ាងខ្នាញ់ ដោយកូនង៉ែតគ្រាន់តែបានប៉ាលួងភ្លាម ក៎ស្ងាត់មាត់ឈឹង បើកភ្នែកម៉ក់ៗ ដូចកូនតុក្ដកា។

<<ក្បាលខូចណាស់កូនអែង>>សូហ្គានិយាយ ព្រមទាំងបីកូនដើរចុះឡើង ធ្វើអោយជីមីនញញឹមមិនដឹងខ្លួន មិននឹកស្មានថាសូហ្គាស្រឡាញ់កូនដល់ថ្នាក់នេះ មុនដំបូងដែលគេប្រាប់ថាចង់បានកូន បង្គាប់បង្ខំរហូតនោះ ស្មានថានិយាយដោយអារម្មណ៍មួយឆាវ តែមានអីដល់រហូតអីឡូវ ស្រឡាញ់សឹងតែសុីទាំងអាចម៍ ចាំមើលកូនធំឡើងលើកទូលផងក៎មិនដឹង។
<<តោះទៅផ្ទះវិញ>>
គេដើរត្រឡប់មកវិញ និងបបួលទៅផ្ទះ ទើបជីមីនលើកចិញ្ចើមដាក់។
<<អូនរំខានការងាររបស់បងឬអត់>>
<<ប្រពន្ធ...ប្ដីគ្រាន់តែចង់នៅគ្រួសារអោយច្រើនបំផុត មិនបានទេឬ>>
<<អូនខ្លាចថារំខានបងធ្វើការ>>
<<មក កុំនិយាយច្រើន>>
គេនិយាយ និងដើរទៅមុនតែត្រូវឈប់ត្រឹមទ្វា  ទើបជីមីនរហ័សក្រោកដើរតាម ស្ពៀរកាបូបជំហៀង។
<<កូនអូនបី>>
<<មិនបាច់ទេ បងអ្នកបីវិញ បើកទ្វាទៅ>>
គេងាកខ្លួនបន្ដិច អោយជីមីនបើកទ្វា រួចដើរចេញទៅក្រៅ បណ្ដើរគ្នាយ៉ាងផ្អែមល្ហែម ធ្វើអោយបុគ្គិលលាន់មាត់ សរសើរ ក៎ច្រណែននិងវាសនាជីមីនគ្រប់គ្នា។

ជីមីនឡើងអង្គុយនៅក្នុងឡាន ដោយសូហ្គាអង្គុយនៅគៀនខាង លេងជាមួយកូន ឮសើចរហិក ទើបជីមីនមិនរំខាន ព្រោះស៊ូហ្គាមិនសូវបានលេងជាមួយកូនប៉ុន្មានដែល ដោយសារតែកាងារជ្រែកដៃពេក។
<<អេនោះដូចឆាយ៉ុង ឆាយ៉ុងមែនឬអត់និង>>
សម្លឹងមើលទៅក្រៅបង្អួតសុខៗ ក៎ឃើញដូចឆាយ៉ុង ទោះនាងពាក់ខោអាវរាងធំ កំពុងបីក្មេង ប៉ុន្តែនៅតែចាំបានច្បាស់។
សូហ្គាងាកមើលដែល ឃើញថាជាឆាយ៉ុងកំពុងតែឡើងឡានពណ៍ខ្មៅ ជាឡានកូនចៅគេ ទើបនិយាយបង្វៀង ហើយធ្វើមិនដឹង ព្រោះមិនមែនជារឿងគួរចាប់អារម្មណ៍ រឿងគេនិងនាងចប់យូហើយ ពេលនេះអ្នកនៅក្បែរខ្លួនគេ ជាមនុស្សពិសេសបំផុត។
<<កុំចាប់អារម្មណ៍អី>>
<<តែនាងដូចមានក្មេងក្នុងដៃ កូននាងឬ? >>
<<ជីមីនឮបងនិយាយទេ ថាកុំទៅចាប់អារម្មណ៍ពីនាង ប្ដីអូនកំពុងអង្គុយត្រង់ងោៗ>>
គេនិយាយដោយទឹកមុខមាំ សម្លេងគេរឹងកំព្រឹស បញ្ជាក់ថាមួម៉ៅ ទើបជីមីនដកដង្ហើមធំ អោនមុខចុះ។

អីទេអាញ់អើយ តាណើបៗមែន

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Donde viven las historias. Descúbrelo ahora