ជីមីនពេលដែលត្រូវគេទុកចោល ក៎ងើបឈរវិញ និងមានក្រសែភ្នែកជាច្រើនមើលមក អត់និងរអៀសមិនបាន មិញភ្លេចមុខភ្លេចក្រោយ ធ្វើអីដោយមិនដឹងខ្លួន ទៅនិយាយប្រកាសក្ដែងថានឹកគេ ថែមទាំងសូហ្គាមិនអើពើទៀត គួរអោយខ្មាសពិតមែន។
ជីមីនដើរឡើងមកលើវិញ ដែលពេលចូលមក គ្រប់ការងារក៎សម្លឹងមើលគ្រប់គ្នា។
<<យើងនិងបញ្ឃប់អែង ជីមីន!!ហើយគ្មានតវ៉ាជាដាច់ខាត ព្រោះអែងធ្វើអោយគ្រប់ការងារយើងខូចឈ្មោះ>>
មេការដើរមកជិត សម្ដីធំដាក់ ពេលធ្វើការធំដុំ ជីមីនបែរជាភ្លាត់ធ្វើខុស បើជាកម្មវិធីតូចតាច វាមិនប៉ុន្មាន ប៉ុន្តែជាកម្មវិធីធុំ ម្ចាស់កម្មវិធីនិងខាត ថែមទាំងខូចឈ្មោះក្រុមខ្លួនទៀត ប្រាកដណាស់ថាមិនមានអ្នកជួលធ្វើការទៀត បើមានក៎បន្ដិចតែប៉ុណ្ណោះ។
<<តែខ្ញុំទើបខុសតែម្ដង អ្នកណាក៎មានកំហុសមិនអញ្ចឹង>>
<<យើងប្រាប់ថាកុំតវ៉ា ហើយនេះលុយ យកទៅ ចេញពីក្រុមយើង មានការងារដែលសាកសមជាងនេះ ចំពោះអែង>>
មេការស្រីនិយាយ ថែមទាំងដកលុយមកហុចអោយ តែជីមីនមិនទទួលយក ទើបគាត់ចាប់ញាត់និងដៃ អោយ បន្ទាប់ពីលែងនៅក្នុងក្រុមទៀត។ គាត់ដឹងថាធ្វើបែបនោះមិនសម តែជីមីនមិនសមនិងការងារជាអ្នករាំ គេអាចរកការងារអ្វីដែលដៅចំណុចបានជាងនេះ និងមានលុយច្រើនជាងនេះ គាត់សង្ឃឹមបែបនិង ព្រោះការរៀនជីមីនមិនអន់ រៀនដល់និស្សិតចិនឯនោះ។
<<តែខ្ញុំ....>>
<<យើងមិនទទួលអែងជាកូនក្រុម>>2ខែកន្លងផុតទៅ!!!
2ខែកន្លងទៅយ៉ាងឆាប់រហ័ស ចំណែកជីមីនរកការងារថ្មី ជាការងារនៅសណ្ធារគារល្បីឈ្មោះ ពីមុន ត្រឹមតែអ្នកឈ្នួលតូចតាច តែពេលនេះ ឡើងឋានះជាអ្នកចាប់ការម្ដង ដោយសារ ចៅហ្វាយមើលឃើញ និងធ្វើការបានល្អ បើនិយាយពីរឿងប្រាក់ខែ គឺទៅតាមតួនាទីដែល។
<<ញញឹមស្រស់ដល់ហើយន៎>>
ធីណា ជាមិត្តភក្តិរួមការងារនិយាយ ពេលឃើញជីមីនដើរចូលមក ញញឹមបិទមាត់មិនជិត។ ជាធម្មតាស្រាប់ហើយ ដែលជីមីនតែងតែញញឹម ប៉ុន្តែថ្ងៃនេះ រាងប្លែក ព្រោះជីមីនតែងខ្លួនស្អាតជាងមុន មើលទៅភ្លឺចែងចាំង គួរអោយស្រឡាញ់។
<<ទើបបើកប្រាក់ខែថ្មីៗហ៎>>
<<ចែកខ្លះមោ កំពុងអត់អីចាយ>>
<<សុំសង្សារទៅ>>
<<កំណាញ់សឹងស្លាប់>>
ជីមីនសើចចេញធ្មេញ ពេលឮនាងនិយាយបែបនេះ ជាច្រើនដង ដែលធីណា និយាយដើមសង្សារ និងរអ៑ូរង៉ូវៗ ថាគេជាមនុស្សពូកែហួងហែងប្រច័ណ្ឌ តែមិនដែលគិតថានិងធុញ ព្រោះសេចក្ដីស្នេហា។ ចំណែកជីមីន បន្ដមកដល់ ពេលនេះ គឺនៅលីវ មិនមែនថាអត់អ្នកញ៉ែ វាមានជាបន្ដបន្ទាប់ ច្រើនម៉ូតច្រើនស្ទាយ គ្រប់បែបយ៉ាង មានទាំងអ្នកសុំយកទៅចិញ្ចឹមទៀតផង តែហាក់ដូចគ្មានអារម្មណ៍ញ័ររញ្ជួយសោះ បេះដូងដូចកំពុងចាំអ្នកណាគេម្នាក់អញ្ចឹង។
<<ឮថាមានអ្នកល្បីមកសម្រាកនៅទីនេះ>>
ធីណាប្រាប់ និងបើកប្រអប់សាំងវិច យកចេញមកខាំញាំ ជាអាហារសម្រន់ ទ្រាប់ក្រពះសិន ទំរាំនិងដល់ពេលល្ងាច។
<<មែនឬ មិនដឹងសោះ>>
<<អ្នកចាប់ការនេះ ដល់ហើយ>>
<<រង្វេងនិងណា ការងារជ្រែកដៃពេក>>
ធីណាញាក់ស្មារ ជីមីនតែងតែរវល់គ្រប់ពេល ភាគច្រើនមិនសូវបានអង្គុយនៅតុ ដោយសារដើរមើលការគ្រប់គ្រង់ ទោះប្រាក់ខែថ្លៃ តែការធ្វើត្រូវតែសមាមាត្រនិងតម្លៃលុយដែល។
ជីមីនឈប់មាត់ ដើរហួសទៅតុធ្វើការខ្លួន រហូតដល់ពេលល្ងាច ទើបចុះទៅក្រោម មើលការគ្រប់គ្រង់ភ្លៀវ នៅភោជនីយដ្ឋានវិញ។
<<ហត់ទេ>>
ជីមីនសួរ អ្នករត់តុ ញញឹមស្រស់ ទើបពួកគេអោនគោរព ញញឹមដាក់វិញ។
<<តិចតួចទេ>>
<<ល្អណាស់>>
អ្នកតុញញឹម សម្រាប់ជីមីន ពួកគេគោរពដាក់ ដោយសារជីមីនជាមនុស្សល្អ មិនដែលស្ដី ដាក់សម្ពាធការងារអោយពួកគេ មិនដូចអ្នកចាប់ការផ្សេងទៀត ដែលតឹងរឹងគ្រប់រឿង។
ជីមីនបន្ដដើរមើលការខុសត្រូវភ្ញៀវដល់យប់ម៉ោង7 ទើបឡើងទៅជាន់លើ ប្រុងថាយកកាបូបទៅផ្ទះសម្រាក តែឃើញមានអ្នកដើរមករក និងហៅអោយឈប់ ទើបផ្អាកការដើរ។
<<មានអ្វីមែនទេ>>
<<ភ្លៀវរករឿង ពួកយើងនិយាយសម្រួលហើយ តែគាត់មិនព្រម និងអោយយកភ្លើងទានចេញ ដែលខាងយើងរៀបចំអោយ>>
<<ខាងណា>>
<<ជាន់លើគេ>>
ជីមីនដកដង្ហើមធំ ហើយដើរទៅខាងលើ ដោយមានអ្នកមកហៅ ដើរតាមក្រោយ។ ជីមីនធ្វើតួនាទីបានល្អ ដើរចូលជណ្ដើរយន្ដ ឡើងទៅជាន់លើ ពេលមកដល់បន្ទប់ហើយ ក៎ចងចិញ្ចើម ដោយសារជាន់លើគឺស្ងាត់ជ្រងុំ។
<<ហេតុអី ស្ងាត់បែបនេះ>>
<<គេនិយាយដាច់ ខាងជាន់លើ>>
<<មានលុយណាស់ណ៎>>
<<ជាមហាសេដ្ឋីវ័យក្មេង>>
ជីមីនងក់ក្បាល ដើរទៅមុខបន្ដ រហូតដល់បន្ទប់ដែល មានបុរសឈុតខ្មៅ ឈរយាមខាងមុខទ្វា ពីនាក់ បញ្ជាក់ពីឥទ្ធិពលគេបាន។
<<ខ្ញុំមកមើលការខុសត្រូវ ចៅហ្វាយលោក>>
<<បាទ>>
គេងាកខ្លួន បើកទ្វាអោយ ដោយមិនអោយអ្នកមកជាមួយជីមីនចូលទៅជាមួយ រួចបិទទ្វាវិញ ដើរចេញពីមុខបន្ទប់ ទៅសម្រាក ទុកអោយចៅហ្វាយមានពេលផ្ទាល់ខ្លួន។
ជីមីនដើរចូលទៅក្នុងបន្ទប់ តែមិនឃើញម្ចាស់បន្ទប់ ឮតែសម្លេងអ៑ូអរ ចេញពីបន្ទប់អង្គុយលេង ទើបដើរទៅខាងនោះ ឃើញមានអ្នកអង្គុយបែរខ្នង មើលទូរទស្សន៍ បុស្ដិ៍កីឡាបាល់ទាត់។
<<សុំការអនុញ្ញាត>>
ជីមីនត្រូវតែសុំការអនុញ្ញាតសិន ឃើញគេងក់ក្បាល ក៎ដើរចូលទៅជិត ឈរពីជំហៀងគេ តែក៎ត្រូវបើកភ្នែកធំៗ។
<<សូហ្គា...>>
ជីមីននិយាយខ្សិបៗ ភ្ញាក់ផ្អើល ដោយជួបគេដោយចៃដន្យ ក្រោយពេលដែលចាប់តាំងពីវិធីថ្ងៃនោះម្ល៉េះ។
អុឹម....!!!កុំគិតថាចៃដន្យអោយសោះ ណាកូនម្ដាយ◖⚆ᴥ⚆◗
#ស្រឡាញ់អ្នកអាន🥺♥️
វ៉ាន់ តី🌻
ESTÁS LEYENDO
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Historia Cortaវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?