ភាគទី40:ញាប់ញ័រ

1.7K 160 4
                                    

ក្រោយពេលសម្រាកនៅម្លប់ឈើមួយសន្ទុះក្រោយមក សូហ្គាក៎នាំជីមីនទៅញាំបាយ រួចរាល់ហើយ ក៎ទៅអង្គុយលេងនិងសាឡុងបន្ទប់ទទួលភ្លៀវ។

ជីមីនអង្គុយតែសម្លឹងមើលអ្នកកំលោះ ដោយការឈ្លក់វង្វេង គេសង្ហារលើសពីសង្ហារ ថ្នាក់នៅជាមួយគ្នារាល់ថ្ងៃហើយនៅតែមើលមិនធុញ ចុះតែទម្រាំស្រីៗអស់នោះទៀត...ងាប់ហើយ គ្រាន់តែគិតក៎មួម៉ៅ។
<<លោក....>>
សូហ្គាងាកចេញពីអេក្រង់ធំដែលព្យួរនិងជញ្ជាំង ហើយលើកចិញ្ចើមម្ខាងដាក់ ខណះដែលមាត់កំពុងតែជំពារនំផ្អែមមិនឈប់។
<<មិចមិនឆ្លើយ ដឹងទេថាវាទម្លាប់អាក្រក់ បើថ្ងៃណាមួយបាត់ចិញ្ចើមនិង បានអីលើកទៀត>>
ជីមីនចងចិញ្ចើមថាអោយ ធ្វើអោយស៊ូហ្គាហួសចិត្ត គ្រាន់តែលើកចិញ្ចើមសោះនិង ក៎ខុស មិនដឹងជាស្អីណាស់ណាទេ។
<<ចុះមិនសួរមក>>
<<ឆាយ៉ុងទៅណា មិនដែលឃើញតោងដៃលោកទៀត មួយរយះនេះ>>
ថាមិនចង់គិតពីសង្សារចាស់គេទេ តែឆ្ងល់ ព្រោះធម្មតា តែងតែទៅណាជាមួយគ្នា ដូចស្រមោលអន្ទោលប្រាណ ពេលសុខៗក៎បាត់មុខបាត់មាត់ឈឹង ឃើញថាវាចម្លែកពិតមែន។
<<អីយ៉ា...ក្រែងយើងជាប្ដីអែងហើយមិនអញ្ចឹង ចង់អោយយើងទាក់ទងនាងទៀត ឬយ៉ាងមិច>>
<<ចុះបើសិនជាគ្មានខ្ញុំ លោកនិងវិលទៅរកនាងមែនទេ>>
គិតៗទៅ ក៎ដូចគេថាមែន មនុស្សពោះធំ ដឹងតែរឿងច្រើន ប្ដីខំស្មាក់ប៉ុណ្ណឹងហើយ នៅសួរដេញដោលរកដើម រកឬសគល់ទៀត។
<<សួរស្អីអញ្ចឹង>>
ជីមីនជ្រួញចិញ្ចើមបន្ដិច។
<<សួរដោយសារចង់ដឹង>>
<<អត់មានទេ>>
<<មែនហេស?>>
<<ទៅកុហកធ្វើអី>>
ជីមីនដកដង្ហើមធំ រួចឡើងអង្គុយនៅប្រលោះជើងគេ សស៑ុលខ្លួនមករក ទើបសូហ្គាស្រវ៉ាអោបណែន និងថើបសក់ក្បាលទន់រលោងថ្នមៗ។
<<មកពីលោកពុិនកុហកខ្ញុំពេក ទើបខ្ញុំលែងទុកចិត្តទៀត>>
<<អីឡូវលែងកុហកហើយ>>
<<ជឿទៅ>>
សូហ្គាជ្រួញចិញ្ចើមចូលគ្នា រួចចាប់មុខតូចច្រមិចអោយសម្លឹងមើលគេ ហើយកែវភ្នែកទាំងពីរសម្លឹងគ្នាមិនព្រិច។
<<និយាយនិងមិនទុកចិត្តគ្នាហេស>>
ជីមីនដកដង្ហើមធំមួយហឿក មនុស្សតែធ្លាប់ខូចធ្លាប់ខិល មិនថាច្រើនដង ឬក៎តែមួយដង ប៉ុន្តែវាជាកំហុស ដែលផ្ដុំឡើងតូចៗរហូតមក។
<<លោកធ្លាប់មានស្រី លោកធ្លាប់ក្បត់ខ្ញុំ>>
ជីមីននិយាយទាំងទឹកមុខស្រពោន។
<<កាលពីមុន ពេលនេះមិនរាប់រកគ្នាទេ>>
<<អីយ៉ាហេតុអីនិយាយមិនចុះគ្នាបែបនេះ>>ជីមីនជ្រួញច្រមុះដាក់ ពេលប្រុសកំលោះនិយាយយកតែរួចកំហុសខ្លួន ធ្វើជាមិនប្រកាន់ មិនដឹងខ្លួនខុស។
<<ប្រច័ណ្ឌហើយនោះ បានសួររហូត>>
<<ឆ្គួត!!!អ្នកណាទៅប្រច័ណ្ឌលោកនោះ ខ្ញុំមិនទៅប្រច័ណ្ឌទេស ឈប់គិតតែខ្លួនអែងទៅ>>
<<បើប្រច័ណ្ឌក៎ថាទៅ>>
ជីមីនសម្លក់មុខ ខាំធ្មេញក្រតៗ ខឹងនោះខឹង ចង់តែចាប់ខ្វាចមុខសង្ហារហើយរយះទេ។
<<ប្រាប់ហើយថាមិនបានប្រច័ណ្ឌ>>
សូហ្គាពេបមាត់បន្ដិច ជាការលេងសើច។
<<កាពិតទៅឆាយ៉ុង និងយើងនៅតែទាក់ទងគ្នាដូចដើម ទាស់ត្រង់ថាអែងមានផ្ទៃពោះជាកូនរបស់យើង ទើបយើងឃាត់នាងមិនអោយនាងមករញ៉េរញ៉ៃទៀត ខ្លាចអែងមិនសប្បាយចិត្ត>>
ជីមីនជ្រឹមភ្នែកតូច មើលសូហ្គាមិនព្រិច ខណះដែលបេះដូងកំពុងខ្ទេចខ្ទាំប្រះស្រាំ។
<<អរគុណសម្រាប់ការខ្វល់ខ្វាយ តែខ្ញុំមិនអីទេ ខ្ញុំមិនជំនាស់បើលោកយកនាងមករស់នៅទីនេះម្នាក់ទៀត ធ្វើតាមចិត្តលោកចុះ>>
ជីមីននិយាយ  គេចង់ធ្វើអីសិទ្ធគេតើ ចង់យកស្រីទាំងផ្លោនមកដេកអោប ក៎យកទៅ យើងទៅខ្វល់ធ្វើស្អីទៅន៎?
<<នែ. ង៎នោះ គ្រាន់តែនិយាយលេងសើច>>
សូហ្គាចាប់ដៃជីមីន ថើបខ្នងដៃថើៗដើម្បីជាការលួងលោម ងាប់ហើយ មិញគេគ្រាន់តែចង់សាកចិត្តសោះ ថាជីមីនប្រតិកម្មយ៉ាងមិច អីឡូវឃើញផ្ទាល់មែន។
<<ក្រែងស្រឡាញ់នាងណាស់មិនអញ្ចឹង>>
<<អត់ស្រឡាញ់នាងទេ តែបងស្រឡាញ់ប្រពន្ធជាងគេនៅលើលោក>>
<<ខ្ញុំមិនឆ្ងល់ទេថាហេតុអីស្រីៗលុងស្នេហ៍លោកម្ល៉េះ>>
សូហ្គាសក្រវីក្បាល មិនតប ទុកអោយជីមីនគិតតែម្នាក់អែងទៀតទៅ។ កាពិតស្រីៗអស់នោះចូលមកក្បែរ ដោយសារសម្លឹងឃើញប្រាក់តែប៉ុណ្ណោះ ហើយនៅពេលគេត្រូវការលេងហ្គេមប្រាថ្នាជាមួយ គ្រាន់តែបោះលុយអោយ ពេលចប់ ក៎ចែកជើងគ្នារៀងខ្លួន គ្មានទំនាក់ទំនងជ្រាលជ្រៅអ្វីលើសពីនេះឡើយ។
<<ឈប់គិតទៅ ហើយទៅផ្លាស់ខោអាវស្អាតៗ យើងនាំទៅជាមួយ>>
<<ទៅណា>>
<<ទៅណាក៎បាន ធំហើយ>>
គេនិយាយដោយអារម្មណ៍ល្អ និងញោះជីមីនដោយស្មានញញឹមច្រឡឺម។
<<មិនទៅ ទៅម្នាក់អែងទៅ>>
<<មិនខ្លាចប្ដីមានស្រីទេហេស បានមិនតាមបែបនេះ>>
គេលើកចិញ្ចើមម្ខាងដាក់។
<<ធ្វើស្អីក៎ស្រេចតែលោកទេ ខ្ញុំប្រាប់ហើយតើចង់យកស្រី 10 20 ទៀតក៎យកទៅ ខ្ញុំមិនខ្វល់ ខ្ញុំមិនថា>>
សម្ដីជីមីន ធ្វើអោយសូហ្គាសើចខខឹក មនុស្សស្រីពេលខឹងប្រច័ណ្ឌក៎គួរអោយស្រឡាញ់ដែល គេចង់តែលេបត្របាក់ ចាប់ញិចលើគ្រែអោយណាណីទេ បើសិនជាមិនទាន់ពោះធំ។

__________
ជីមីនមុខក្រម៉ូវ បាកជំហានជើងវែងៗ ក្នុងចិត្តក្ដៅឆេវ ខណះដែលប្រុសកំលោះកំពុងតែឈរអោបដៃក្បែរឡានទំនើប សើចញឹមសប្បាយចិត្ត ពេលនិយាយបង្ខំជីមីនអោយមកជាមួយខ្លួនទាល់តែបាន។
<<កុំក្រម៉ូវពេក ប្រយ័ត្នកូនកើតមកកាត់តាម>>
សូហ្គាបង្អាប់លេង ធ្វើអោយជីមីនងាកមកសម្លក់មុខ។
<<ខ្ញុំមិនពេញចិត្ត ខ្ញុំញញឹមមិនកើត មិនដូចអ្នកខ្លះ>>
<<អា..អា...ខឹងទៀតហើយ>>
<<ខ្ញុំមិនបានខឹង គ្រាន់តែមួម៉ៅ>>
<<អូខេចិងក៎ចិង ឡើងឡានទៅ>>
គេងាដៃអោយជីមីនឡើងមុន ទើបគេឡើងតាមក្រោយ និងមានកូនចៅជាអ្នកបិទទ្វាអោយ រួចចេញដំណើរទៅផ្សារទំនើប។

ពេលមកដល់ផ្សារទំនើបហើយ គេក៎នាំជីមីនដើរចូលក្នង ឡើងទៅជាន់លើ ដោយដៃអោបចង្កេះជីមីនជាប់ និងនៅពេលដែលមាន ប្រុសៗតាមសម្លឹងមើលរាងតូច គេក៎សម្លក់ថ្លែ ក្នុងចិត្តចង់តែហក់ទៅដាល់អាពួកនោះអោយងាប់ទេ។
<<ទិញអីទិញទៅ ចាំចេញលុយអោយ>>
គេប្រាប់ តែជីមីនធ្វើហី មិនខ្វល់ គិតតែពីដើរ មិនគិតទិញអ្វី ទើបគេចាប់ដៃអោយឈប់ ហើយអូសចូលទៅហាងខោអាវម៉ាកប្រែនទំនើប។
<<រើសទៅ ស្រឡាញ់មួយណាខ្លះ>>
គេអូសដៃមកឈប់ និងខោអាវដែលដាក់ព្យួរជាច្រើន សុតតែស្អាតៗល្បីៗ ប៉ុន្តែជីមីនក្រវីក្បាល។
<<មិនស្រឡាញ់ ធុញ ចង់ទៅផ្ទះ>>
<<មិនយកទេហេស>>
<<ទេ>>
<<យកមួយក៎បាន ស្អាតៗណាស់>>
<<និយាយមិនចេះស្ដាប់គ្នាទេឬយ៉ាងមិច ថាមិនស្រឡាញ់ ខ្ញុំធុញថប់ ចង់ទៅផ្ទះវិញ>>
ជីមីនចងចិញ្ចើមចូលគ្នា ស្រែកគំហកខ្លាំង មិនចូលចិត្តបរិយាកាសបែបនេះ ឮតែសម្លេងអូអ៎ រញ៉េរញ៉ៃធុញបំផុតហើយ។
សូហ្គាស្ងាត់ឈឹង និងក្រលេកទៅមើលអ្នកនៅជុំវិញខ្លួន ដែលសម្លឹងមើលមកពួកគេ។
<<ប្រពន្ធ កុំកាចពេក ប្ដីខ្លាចណាស់>>
នៅសុខៗ គេក៎លេងមួយក្បាច់ ចុះទន់ធ្វើជាបុរសទន់ខ្សោយ និយាយញិកញ៉ក់ ធ្វើភ្នែកព្រិចៗ អោយអ្នកជុំវិញយល់ច្រឡុំហើយសម្លឹងមើលទៅជីមីនក្នុងផ្លូវអាក្រក់ ព្រោះធ្វើបាបប្ដី។

ប្រុសល្បិចច្រើន😫

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Tempat cerita menjadi hidup. Temukan sekarang