ភាគទី15:ថ្នាំ

1.6K 145 1
                                    

យប់ម៉ោង7

សូហ្គាក្រោកពីដេក ឃើញថាជីមីនមិនទាន់ភ្ញាក់ ទើបចុះពីលើគ្រែ ងូតទឹកសម្អាតខ្លួន ចេញមកវិញ ក៎សម្ដៅទៅរកទូ បើកយកខោអាវ មកស្លៀកពាក់ រៀបចំខ្លួនចេញទៅក្រៅ ។
<<លោកទៅក្រៅឬ>>
ជីមីនបើកភ្នែកព្រឹម មើលគេចុងកន្ទុយភ្នែក សួរតិចៗ កាពិតភ្ញាក់តាំងពីសូហ្គាកម្រើកខ្លួនម្ល៉េះ តែខ្ជិលក្រោកតាម។
<<ហុឹម...>>
<<ឆាប់មកវិញផង កុំយប់ជ្រៅពេក ខ្ញុំបារម្ភ>>
សូហ្គាជ្រួញចិញ្ចើម បារម្ភឬ គ្មានអ្វីទាក់ទងគ្នាផង?ចាំបាច់អញ្ចឹង ម្យ៉ាងទៀត គេមិនមែនក្មេងឯណា។
<<មិនមែនប្រពន្ធ មិនបាច់មកឈឺឆ្អាល>>
ជីមីនមិនតប ហើយបែរខ្នង ទាញភួយមកដណ្ដប់ ធ្វើមិនដឹងមិនឮ បង្ហូរទឹកភ្នែកស្ងៀមស្ងាត់ ធ្វើអោយសូហ្គាជ្រេញរឹក ពេបមាត់។
<<យប់នេះ យើងទៅលេងស្រីក្រៅ សម្រាកភ្នែកដេកអោយឆ្អែតទៅ កុំថាយើងចិត្តអាក្រក់ មិនដែលអោយដេកអោយសោះ>>
គេនិយាយ រួចចងក្រវ៉ាត់ក៎ ភ្នែកសម្លឹងមើលទៅជីមីនមិនឈប់ រាងកាយតូចច្រឡឹង ក្លិនខ្លួនក្រអូប សាច់ក៎ផ្អែម បានចូលក្នុងខ្លួនហើយសែនកក់ក្ដៅ បើមិនដោយសារថាជីមីនទន់ខ្សោយ ត្រូវបម្រើគេរាល់ថ្ងៃទេ កុំអីឡើងទ្រោបពីលើទៀតហើយ។
គេដកដង្ហើមធំ ពេលឃើញស្មាតូចញ័រច៎ប្រក់ មិនប្រាប់ក៎ដឹងថាយំដែល ទើបខ្នើសចិត្ត ដើរទៅបើកថកតុ យកកាបូបមកញាត់ចូលកាប៉ៅខោរ ដើរចេញទៅក្រៅបាត់។
<<យើងមិនមកផ្ទះទេយប់នេះ មិនបាច់ចាំផ្លូវ>>
គេប្រាប់អ្នកបម្រើ រួចដើរហួសចេញមកក្រៅ ឡើងឡាន ដោយមានកូនចៅបិទទ្វាអោយ ឡានក៎លូនចេញ ទៅក្រៅយ៉ាងរហ័ស។

សូហ្គាមកដល់ក្រុមហ៑ុន ក៎ចុះដើរចូលទៅខាងក្នុង ទៅបន្ទប់ធ្វើការរបស់ខ្លួន ចាប់ផ្តើមធ្វើការ ទាំងដែលប្រាប់ជីមីនថាទៅលេងស្រី។
<<ហុឹម...>>
គេដកដង្ហើមធំមួយហឿក ប្រឹងបើកឯកសារមើលបន្ដ ចិត្តចេះតែនឹករលឹកអ្នកនៅផ្ទះ ប៉ុណ្ណឹងយំដល់ហើមមុខបាត់ហើយដឹងទេ។ អត់ទ្រាំមិនបាន ក៏យកទូរស័ព្ទមកចុច ខលទៅអ្នកផ្ទះភ្លាម។
<<ទៅមើលជីមីនផង ប្រយ័ត្នគ្រុនយប់>>
(ចាស)
<<កុំយកថ្នាំស្អីផ្ដេសផ្ដាស អោយលេបអោយសោះដឹងទេ>>
(ចុះថ្នាំបញ្ចុះកម្ដៅ)
<<លេបបាន>>
(ចាស)
ពេលផ្ដាំរួចហើយ គេក៎ដាក់ចុះវិញ ជ្រោងសក់ក្បាលអោយរញ៉េរញ៉ៃ ស្រេសខ្លាំង រឿងការងាក៎ការងារ បារម្ភអ្នកផ្ទះផង គិតចុះគិតឡើងឈឺក្បាលសឹងស្លាប់ហើយ។
<<ឈាមអូមេហ្គាដែល មិចក៎មិនមានកូន ឬមួយក៎យើងអន់>>
គេនិយាយម្នាក់អែង ឆ្ងល់ ដោយសារតែដេកនៅ ជាមួយជីមីនយូខែហើយ តែទាន់មិនមានតម្រុយកូនទៀត គេចង់បានក្មេងមែនទែន ឃើញហើយញ័របេះដូង។ ធ្វើតាំងពីនៅសណ្ធាគារមិនគ្រប់ ឈ្លៀតឃុំឃាំង អោយមកនៅជាមួយទៀត ដើម្បីងាយស្រួល កុំអោយពិបាក តែហាក់ដូចបាក់ទឹកចិត្ត ព្រោះជីមីនមិនទាន់មានកូនពរពោះអោយគេតាមបំណង។
គេគិតដោយការមួម៉ៅ អោនមុខ មើលកូនប្រុសខ្លួនអែង អង្អែលពីលើសាច់ក្រណាត់ គ្រាន់តែស្ទាបក៎វាប៉ះបានបាត់ទៅហើយ មិនសមដែលអន់ន៎។
<<គួរតែទៅពេទ្យម្ដងទៀតហើយ>>
កាលដើមខែទៅពិនិត្យសុខភាពម្ដងហើយ តែមិនអស់ចិត្ត ទើបចង់ទៅម្ដងទៀត ដើម្បីអោយច្បាស់លាស់ កុំអោយគេស្រពិចស្រពិល។

តុក!!តុក!!
សម្លេងគោះទ្វាឮឡើង ធ្វើអោយជីមីនងើបមុខមើល ហើយរហ័សជូតទឹកភ្នែកចេញអោយស្អាត ងើបអង្គុយផ្អែកខ្នងនិងក្បាលគ្រែ។
<<ចូលមក>>
ក្រាក!!!
អ្នកបម្រើបើកទ្វាចូលមក សើចញឹមៗ មិនសូវសម ។
<<អុឺស...ចៅហ្វាយ អោយមកកំដរអ្នកប្រុស>>
<<ខ្ញុំមិនអីទេ>>
<<មុខអ្នកប្រុសស្ងួតណាស់>>
<<ធម្មតាស្រាប់ហើយ>>
<<អ៎ចាស>>
នាងញឹមៗ រួចអោនខ្លួន ដើរទៅរើសខោអាវប្រមូលខោអាវ ដែលរ៉ាយប៉ាយពេញការ៉ូ ដឹងថាមុនមានរឿងកើតស្អី ជីមីនវិញឡើងស្លេក។
ពេលរៀបចំអស់អោយស្អាតវិញហើយ ក៎បែរខ្លួនមកវិញ មើលជីមីនព្រិចៗ អាណិតតិចតួចដែល ដឹងថាចៅហ្វាយឃូឃៅ គួអោយខ្លាចរអា។
<<សុំពឹងមួយបានទេ>>
ជីមីននិយាយខ្សិបៗ ស្ដាប់សឹងតែមិនចង់បាន។
<<ចាស..>>
<<ញីចង្កេះអោយបន្ដិចមក>>
នាងងក់ក្បាល ដើរទៅជិតគ្រែ ជីមីនក៎ដេកផ្គាប់មុខ ធ្វើអោយនាងលេបទឹកមាត់ក្អឹកៗ ដោយសារសាច់ស៎ ចង្កេះតូច មានស្នាមជាំខ្លះដែល តែអាចសល់សភាពដើមខ្លះ។
<<ហុឹម..>>
ជីមីនក្រហឹមដើមក៎ ពេលមានអ្នកធ្វើសរសៃអោយបែបនេះ វាធូជាងមុន។ បើពេលមុនៗ ធ្វើហើយដើរមិនចង់រួច រោយចង្កេះចង់ដាច់ គូទឈឺឡើងផ្សារ ព្រោះសូហ្គាមិនដែលថ្នម ធ្វើពេលណាមានតែសន្លប់រហូត។

ព្រឹកថ្ងៃថ្មី!!!
សូហ្គាចូលផ្ទះតាំងពីព្រលឹម រហ័សឡើងមកខាងលើ គោលបំណង ទៅពេទ្យទាំងអស់គ្នា តែឃើញជីមីនកំពុង តែលើកទឹកផឹក លេបថ្នាំអ្វីម្យ៉ាង ទើបជ្រួញចិញ្ចើម ដើរញាប់ៗទៅជិត តែជីមីនរហ័សញាត់ថ្នាំចូលកាបូបបាត់។
<<ថ្នាំស្អីមិញ>>
<<គ្មានអីទេ>>
ជីមីនក្រវីក្បាល ឈរបាំងកាបូប កុំអោយសូហ្គាចូលយកបាន មុខឡើងស្លេកអស់។
<<ចាំបាច់បាំងធ្វើស្អី ថយ...>>
<<គ្រាន់តែថ្នាំបាត់ឈឺក្បាលទេ>>
ជីមីនរកលេស និងចាប់ដៃអោយមកស្ទាបក្បាលខ្លួន។
<<ខ្លួនខ្ញុំក្ដៅ ខ្ញុំឈឺក្បាល ទើបលេប ឬមួយលោកហាមដែល>>
<<ប្រាកដទេ>>
<<ប្រាកដ>>
<<តោះទៅពេទ្យអញ្ចឹង>>
<<មិនទៅទេ មិនបានកើតអ្វីផង>>
សូហ្គាជ្រួញចិញ្ចើម លើកដៃស្ទាបថ្ងាល់ជីមីនម្ដងទៀត រួចមកស្ទាបខ្លួនអែងម្ដង។
<<មិនក្ដៅ មិចចាំបាច់លេបថ្នាំ>>
គេសួរ ហើយជ្រឹមភ្នែកតូច ដៃក្ដាប់ឡើងណែន ខាំធ្មេញក្រតៗ ធ្វើអោយជីមីនបុកពោះភ័យ បបូរមាត់ញ័រ ភ្នែកក្រលេងក្រឡាប់ចុះឡើង ព្យាយាមរកលេស។
<<ខ្ញុំឈឺក្បាល>>
<<បើកុហក?>>
<<ខ្ញុំមិនបានកុហកទេ>
<<អញ្ចឹងថយ...>>
គេបញ្ជាម្ដងទៀត ព្រមទាំងធ្វើមុខកាច ត្រង់ថ្គាមឡើងរឹង បញ្ជាក់ថាគេកំពុងតែខឹងខ្លាំង។
<<ថយ..ផាក ជីមីន>>
គេស្រែកគំហក តែជីមីនមិនថយ សុខចិត្តបង្រួមស្មារ ឈរអោនមុខ ទើបគេប្រើដៃច្រានចេញពីកន្លែងនោះ រហ័សចាប់កាបូប ហើយបើកមើល ឃើញថ្នាំបន្ទះនៅក្នុងនោះ2_3បន្ទះ ទើបលើកមើល ហើយក៎ខាំធ្មេញក្រតៗ ពេលដឹងថាថ្នាំស្អី។
<<ចុះនេះស្អី?យើងប្រាប់ថាមិនអោយលេប មិចមិនបើកត្រចៀកស្ដាប់ អាក្រក់ណាស់ហេស បើគ្រាន់តែមានកូនជាមួយយើង>>
គេនិយាយសម្លេងធ្ងន់ៗ គប់ថ្នាំទៅលើខ្លួនរាងតូច អស់ជំនឿជឿជាក់ កាលកន្លងខំទន្ទឹមរង់ចាំ ខំចាំមើលផ្លូវដែលជាដំណក់ឈាមគេ ខំចាប់សុីក្មេងនិងរាល់ថ្ងៃ គោលបំណងចង់មានកូន ហើយនេះស្អី?ហើយអោយមានកូនប្រភេទស្អី?បើជីមីនលេបថ្នាំពន្យាកំណើតរហូត អោយវាកើតឡើងមិចបាន?មិច..គ្រាន់តែមានកូនជាមួយគេ វាពិបាកណាស់ហេស?អាក្រក់ណាស់ហេស បានមិនព្រម?

បើប្រូអែងឃូឃៅអញ្ចឹង គ្មានអ្នកណាចង់បង្កើតកូនជាមួយប្រូអែងទេ។ល។
#ស្រឡាញ់អ្នកអាន❤️
វ៉ាន់ តី🌻

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Donde viven las historias. Descúbrelo ahora