ភាគទី29:ស្អប់

1.8K 154 19
                                    

សូហ្គាសម្លក់មុខជីមីន ហើយចាប់ថើបក្រញិច ណាណី ខ្នាញ់សែនខ្នាញ់ ចាំមើលនិងថើបអោយជ្រះគ្រឿងសម្អាងអស់ កុំអោយពុិនចង់ស្អាតពេក។
<<អូយ....>>
ជីមីនពេបមាត់ស្ពេប ពេលសូហ្គាខាំច្បឺតខ្ពង់ត្រមុះខ្លាំងៗ ទើបអត់ស្រែកឈឺមិនបាន សំណាងដែលមិនបានធ្វើ មិនបានត៎ទៅណា កុំអីបាក់ផងក៎មិនដឹង។
<<ថើបប៉ុណ្ណឹងធ្វើអែងរំអួយ>>
គេដកមុខសង្ហារចេញបន្ដិច ចាប់អោយជីមីនអង្គុយលើភ្លៅសុតតែសាច់ដុំ រាល់ដងចាប់ញិចនៅលើគ្រែ មិនឮស្រែកឈឺផង នេះគ្រាន់តែថើបធម្មតាសោះធ្វើអែងស្រែក កន្ញែងរឹកពារ ធុញ...
<<ថប់ដង្ហើមណាស់>>
ជីមីនរើខ្លួនតិចៗ ដោយសារសូហ្គាអោបរឹតខ្លាំងណាស់ពេក កប់ចូលទៅក្នុងចង្អួរទ្រូងគេទៅហើយ ចំណែកចង្កេះក៎ត្រូវគេអោបមិនរបេះសោះ។
<<ហុឺស...>>
សូហ្គាធ្វើភើយ មិនខ្ចីខ្វល់ ចាប់អោបរឹតជីមីនលើសដើម និងអោនមុខទៅជ្រួមជ្រុលនិងកញ្ចឹងក៎ស៎ខ្ចី ថើបខ្លាំងៗ ដោយការឈ្លក់វង្វេង ភ្លើងប្រាថ្នាបក់បោកចូលមក ធ្វើអោយគេចង់ធ្វើលើពីថើបនិងអង្អែល តែដោយសារមានធុរះទើបត្រូវកាត់ចិត្ត និងចាំសរុបនៅពេលត្រឡប់ទៅវិញ។

មុននិងចូលក្នុងកម្មវិធី ជីមីនក៎ត្រូវផាត់មួយថែមពីលើបន្ដិចទៀត ព្រោះសូហ្គាថើបឡើងប្រលាក់ជ្រះអស់តាមថ្ពាល់ បើមិនថែមមើលទៅមិនស្អាត និងពេលរួចរាល់ហើយ កូនចៅក៎បើកទ្វាអោយ សូហ្គាចុះមុន ជីមីនចុះតាមក្រោយ កៀកដៃគ្នា ភ្លើងកាំមេរ៉ាស្ញេញស្មាញ ចាប់យករូបភាព ធ្វើអោយជីមីនចាំងភ្នែក ព្រិចភ្នែកញាប់ៗ។
<<មិនអីមែនទេ>>
សូហ្គាឈ្ងោកមុខសួរ ដោយសារតែជីមីនមិនដែលចូលរួមកម្មវិធីធំៗ មិនដែលជួបកាំមេរ៉ាច្រើនបែបហ្នឹង ទើបមិនសាំ មិនដូចគេ ដែលប្រឡូកក្នុងវិស័យនេះ តាំងពីយូណាយូណីម្ល៉េះ។
<<រកាំភ្នែក តែមិនអីទេ>>
ជីមីនសើចញឹមៗមិនសូវសោះ អោនមុខជ្រុប អោបដៃសូហ្គា ដើរបន្ដចូលទៅខាងក្នុង ខ្មាសអៀនអ្នកនៅក្នុងកម្មវិធីនេះឡើងរឹងខ្លួនទៅហើយ។
<<សួរស្ដីលោកសូហ្គា ស្មានតែលោកមិនមកកម្មវិធីតូចតាចរបស់ខ្ញុំទៅហើយ>>
លោកសៀវយីង ជាម្ចាស់កម្មវិធី ចូលមករាក់ទាក់ បោះដៃចាប់ជាមួយសូហ្គា។
<<ត្រូវតែមកស្រាប់ហើយ>>
<<អ៎ហើយចុះកំលោះតូចនេះវិញ អ្នកណាដែល មិនឃើញណែនាំ>>
សៀវយីង អាយុកណ្ដាល មុខមាត់នៅក្មេងនៅឡើយ មានមន្ដស្នេហ៍ ដៀងភ្នែកទៅមើលជីមីន ដែលឈរជិតសូហ្គា ដោយក្រសែភ្នែកគឃ្លើយ ដូចចាប់សុីជីមីនទាំងរស់។
<<មិនពាក់ព័ន្ធនិងលោក>>
សូហ្គាជ្រឹមភ្នែកតូច យកអណ្ដាតទល់ថ្ពាល់ គ្រាន់តែសៀវយីងហាមាត់និយាយចេញមក ក៎ដល់គ្រលើតទៅហើយ ទើបគេទាញជីមីនមកអោបចង្កេះ បង្ហាញជាម្ចាស់ការ ក្រៅពីហួងហែងហើយ គេនៅស្អប់អាពួកមនុស្សដែលមើលមករាងតូចល្អិតនេះណាស់ អារម្មណ៍ប្រចណ្ឌវាផុសឡើងភ្លាម ចង់តែហក់ទៅដាល់ពួកនោះ អោយក្អួតឈាម ដេកបាក់បៀ ដកដង្ហើមចង្រិត ហើយលេបជីមីនចូលក្នុងពោះអោយបាត់ៗទេ។
<<ឃើញថាមកជានិងលោកនិងណា>>
សៀវយីងនៅតែសម្លឹងមើលជីមីនដដែល មុខមាត់តូចច្រមិចគួរអោយស្រឡាញ់ ដងខ្លួន ដៃជើងស៎រលោង តូចស្រឡូនដូចមនុស្សស្រី បើសិនជាគេបានថ្នាក់ថ្នមនៅក្រោមទ្រូងគេ មិនដឹងល្អយ៉ាងណាទេ។
<<លោកក៎ដឹងស្រាប់ហើយ ថាខ្ញុំប្ដូគូបណ្ដើរច្រើន>>
មែនហើយ កាលពីមុនគឺបែបនិងមែន គេប្ដូគូបណ្ដើរដូចក្រណាត់ជូតមាត់ ទោះកំពុងស្ថិតនៅទំនាក់ទំនងជាមួយឆាយ៉ុង តែមិនមែនជាទំនាក់ទំនងប្ដីប្រពន្ធ ទើបគេមិនខ្វល់ ចាត់ទុកខ្លួនអែងថានៅលីវ ដើរបណ្ដើរស្រីមួយសេរីដោយមិនខ្វល់ពីអ្វី។ ប៉ុន្តែប៉ុន្មានខែក្រោយមកនេះ ពេលមានទំនាក់ទំនងសុីជម្រៅជាមួយជីមីនមក គេក៎ឈប់បណ្ដើរស្រី រឿងលើគ្រែក៎ដូចគ្នា មិនមែនថាផ្ដាច់ទេ មកពីគ្មានអារម្មណ៍ធ្វើ ចិត្តវាទ្រលាន់ធុញមែនទែន។
<<សុំអញ្ចើញលោកទៅខាងនោះបន្ដិចបានទេ ខ្ញុំចង់និយាយរឿងការងារជាមួយ>>
សៀវយីងឈប់គិតប្រាថ្នាជីមីន ព្រោះដឹងថាជារបស់ខ្លាកំណាច ទើបដកខ្លួនចេញ មិនចង់ឈឺខ្លួនឥតអំពើរ។
<<បាន>>
សូហ្គាងក់ក្បាល សៀវយីងក៎ញញឹម ដើរចេញទៅក្នុងបន្ទប់មុន ទើបគេអោនមុខមើលជីមីន មិនទុកចិត្តអោយនៅតែម្នាក់អែង។
<<នៅម្នាក់អែងបានមែនទេ>>
គេសួរ បើនាំចូលទៅក្នុង វាមិនបាន ព្រោះពួកអ្នកធុរកិច្ចរួមនោះ សុតតែល្មោកកាម ទោះមិនបានលូកលាន់ជីមីនដោយដៃ តែដោយក្រសែភ្នែក គេមិនចូលចិត្តបែបនោះ។
<<ខ្ញុំនៅបានមិនអីទេ លោកទៅចុះ>>
ជីមីននិយាយ អោនចុះដដែល មិនហ៑ានប្រសព្វភ្នែកនិងគេ ទើបសូហ្គាចាប់ផ្គើយមុខឡើង ទម្លាក់ថើបបបូរមាត់ថើបបន្ដិច។
<<កុំទៅណាផ្ដេសផ្ដាសដឹងទេ បន្ដិចទៀតយើងចេញមកវិញ>>
គេប្រាប់ ជីមីនក៎ងក់ក្បាលផ្ងក់ៗ ធ្វើភ្នែកម៉ក់ៗដូចកូនចៀម គួរអោយស្រឡាញ់ គួអោយចង់ឆី តើគេដាច់ចិត្តទុកអោយនៅម្នាក់អែងមិចនិងបានទៅ ងាប់ហើយ......គេស្ទើតែឆ្គួតដោយសារជីមីន។
សូហ្គាចាប់ថើបជីមីនម្ដងទៀត រួចប្រលែងវិញ ហើយដើរចូលទៅខាងក្នុង ចំណែកជីមីនក៎ដើរទៅខាងអាហារ រើសរកអ្វីញាំកំដរមាត់លេងៗសិន ភ្នែកក៎រំពៃមើលទៅអ្នកវង់រាំ។
<<សុំទោស...មកតែម្នាក់អែងមែនទេ>>
សម្លេងស្រាលធ្វើអោយជីមីនងាកទៅមើល បុរសជនជាតិចិនកំពុងតែសើចញឹមៗដាក់ខ្លួន សម្លេងគេនិយាយមិនសូវច្បាស់បៃលាំៗ តែអាចស្ដាប់បាន។
<<អ៎បាទ>>
ជីមីនញឹមៗដាក់មិនសូវសម។
<<អនុញ្ញាតទេ បើសិនខ្ញុំសុំរាំជាមួយ>>
សេវហូញញឹមសុភាពបុរស អោនគោរពបន្ដិច បោះដៃអោយចាប់ រឹតតែធ្វើអោយជីមីនបដិសេដមិនបាន។
ជីមីនធ្វើមុខអេះមុញ ងាកទៅមើលផ្លូវដែលសូហ្គាសដើរចូលទៅ នៅមិនទាន់ឃើញចេញមកវិញ ចិត្តចង់បដិសេធដែលតែខ្លាចគេអន់ចិត្ដ។
<<យ៉ាងមិចដែល>>
គេសួរម្ដងទៀត ស្នាមញញឹមនៅតែមានដដែល។
<<បាទ...>>
ជីមីនងក់ក្បាល ដាក់ដៃលើដៃគេ កំលោះសង្ហារក៎លើកមកថើប ផ្អឹមបបូរមាត់និងខ្នងដៃសរលោង អោយជីមីនភាំងធ្វើខ្លួនមិនត្រូវ។
<<ស្អាតណាស់...>>
គេសរសើររាងតូចល្អិត កែវភ្នែកស្រទន់គួរអោយស្រឡាញ់ មុខមាត់តូចច្រមិច រាងកាយតូចគួរអោយចង់ថ្នម ពេលមុនដំបូងក្រលេកឃើញភ្លាម ក៎លុងស្នេហ៍ ត្រូវនិងឃើញនៅម្នាក់អែងទៀតនោះ ក៎ចូលមករកចែចង់តែម្ដង។
<<សុំទោស...>>
គេធ្វើជាសុំទោស រួចដឹកដៃជីមីនចូលកណ្ដាលវង់រាំ ចាប់ក្ដោបចង្កេះតូច ទាញយកមកជិត រាងកាយសឹងតែដល់គ្នា។
<<អុឹក...លោក...>>
ជីមីនខ្សិបៗហៅគេ អោនមុខចុះ មិនហ៑ានប្រឈមមុខជាមួយ ចង់ដកថយ តែគេមិនលែង និងអោនមុខមកជិត អោយខ្យល់ដង្ហើមស្រោចលើថ្ពាល់ បើដឹងថាគេដៃដល់បែបហ្នឹង មិនព្រមតាំងពីដំបូង។

<<សុំអនុញ្ញាត>>
បុរសអាវខ្មៅ អោនគោរពសូហ្គានិងបុរសម្នាក់ទៀត ពេលសូហ្គាងក់ក្បាល គេក៎ចូលទៅជិត ខ្សិបនិយាយជាមួយសូហ្គាស្ងាត់ៗ ដែលទឹកមុខសូហ្គាពេលនោះ ក៎ក្លាយជាក្រម៉ូវភ្លាម កែវភ្នែកឡើងសរសៃក្រហមតូចក្រូចឆ្មា ខាំធ្មេញក្រតៗ ត្រង់ថ្គាមឡើងរឹង។
<<ផាក..ជីមីន...>>
គេនិយាយសម្លេងខ្សិបៗ រួចលាអ្នកធុរកិច្ចជាមួយគ្នា ហើយដើរចេញយ៉ាងរហ័ស បោះជំហានវែងៗ ញាប់ៗ ព្រោះពេលនេះ គេក្ដៅក្រហាយ សឹងតែចេញផ្សែងតាមត្រចៀកទៅហើយ។

រងចាំភាគបន្ដ🤺

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now