ថ្ងៃថ្មី!!!
សូហ្គាងើបទាំងខ្លួនថីងថោង ចូលបន្ទប់ទឹកកោរពុកមាត់ចេញ ទោះខូចចិត្តកម្រិតណាក៎មិនអោយខ្លួនធ្លាក់ក្នុងសាភាពយ៉ាប់យឺត ព្រោះមិនចង់អោយកូនធុញធប់ មានអារម្មណ៍រំបាកពេលនៅក្បែរគេ។
ពេលតែងខ្លួនរួចរាល់ហើយ ក៎យកចិញ្ចៀនដែលជាគូនិងចិញ្ចៀនជីមីន មកពាក់និងម្រាមដៃនិងនាង ហើយដើរចុះទៅក្រោម។
<<ប៉ាៗ...>>
នាងតូចអ៑ុនសូបើកភ្នែកម៉កៗ សើចបោះដៃបោះជើង ពេលឃើញសូហ្គាដើរចុះមកភ្លាម។
<<ហីយ៉ាកូនប៉ា ខូចអីយ៉ាងនេះហាស>>
សូហ្គាក្រវីក្បាល ហុចកាបូបធ្វើការអោយអ្នកបម្រើកាន់ ហើយពរកូនដើរទៅតុអាហារ។
<<កុំរពឹសពេកឮទេ>>
គេនិយាយ ដាក់អោយនាងតូចអង្គុយនៅលើភ្លៅ ថើបសក់ក្បាលកូនមួយដង្ហើមធំ និងហួសទៅថើបថ្ពាល់សងខាង ធ្វើអោយនាងតូចរសើប រើបម្រាស់ខ្លួនពេញនិង។
<<គួរអោយស្រឡាញ់ណាស់>>
គេឈប់លេង រួចចាប់អោយអង្គុយនៅអោយស្ងៀម ទាញកូនចានបបរតូច ដួសនិងកូនស្លាបព្រា ផ្លុំអោយត្រជាក់ បញ្ចុក់កូនផង ញាំខ្លួនអែងផង មិនមែនជារឿងពិបាកប៉ុន្មាន ព្រោះតាំងពីជីមីនទៅបាត់គេជាអ្នកមើលថែកូនរហូតនិង មិនសូវបានផ្ញើរប្រណិកប្រណាក់និងអ្នកផ្សេងឡើង។ក្រោយពេលញាំបបរពេលទ្រាំពោះពេលព្រឹករួច គេក៎ពរកូនបីទៅជាមួយ ដោយសារថ្ងៃនិងមានសម្ភាសន៍ផង ហើយណាមួយគេអង្គុយធ្វើការអក្សុក ពេលទំនេរៗទៅគ្រាន់បានប្រលែងជាមួយកូនដែល។
ក្រុមហ៊ុន
គ្រាន់តែតែមកដល់ក្រុមហ៑ុនភ្លាម អ្នកកាសែតក៎រត់មកច្រ សឹងតែណែនផ្លូវដើរ ទើបអង្គរក្សស៊ូហ្គាវែកផ្លូវអោយ ដើម្បីការពារសុវត្ថិភាពចៅហ្វាយនិងអ្នកនាងតូច។
<<លោកសុំសម្ភាសន៍មួយ>>
<<លោកចុះសំណួរឿងថ្ងៃមុនដែលលោកមានទំនាក់ទំនងនិងដារាម៉ូដែលនោះជារឿងពិតទេ>>
<<រឿងកាងារចុះទុនជាមួយនិងលោកខេវិនរីកចម្រើនដល់ណាហើយលោក>>
<<ចុះរឿងគូរអនាគតវិញនោះ>>
សូហ្គារក្សារស្នាមញញឹមដដែល និងឆ្លើយតែរឿងការងារ ចំណែករឿងក្នុងចិត្តគឺសុំមិនឆ្លើយតបវិញ។
<<ចំពោះរឿងការងារ នៅតែឈានលំដាប់កំពូលដដែល អ្នកគ្រប់គ្នាមិនបាច់បារម្ភទេ>>
<<ចុះលោកមិនគិតរកអ្នកថ្មីជំនួសទេហេស ឬនៅចាំម្នាក់នេះ>>
សំណួរធ្វើអោយសូហ្គាស្ងៀមទ្រឹងបន្ដិច ខណះដែលបេះដូងស្វិតស្រពោន អាណិតកូនផងដែលគ្មានម៉ាក់អោយហៅដូចកូនគេ។
<<ជួនកាលវត្ដិមានអ្នកខ្លះក៎មិនប្រាកដថាអោយយើងមានក្ដីសុខសប្បាយដែល ខ្ញុំនៅតែជាមួយកូន ពីនាក់ គឺគ្រប់គ្រាន់ហើយ មិនមានអ្នកចេញអ្នកចូលអ្វីទាំងអស់>>
អ្នកកាសែតងក់ក្បាល ចំឡែកចិត្ត ដែលគេមិនរើសយកអ្នកថ្មី ប៉ុន្មានខែក្រោយមកនេះ ស៊ូហ្គាផ្អែកទៅលើការងារតែមួយមុខ និងកូនស្រី ចំណែករឿងបេះដូងមិនដែលឃើញនិយាយដល់ បើជារឿងស្រីធម្មតា មនុស្សប្រុសអត់មិនបានស្រាប់ហើយ មិនបាច់រាប់ចូលទេ។
<<ចុះនាងតូចនេះអាយុប៉ុន្មានហើយដែល មុខមាត់កាត់ទៅរកលោកខ្លាំងណាស់>>
<<អ៎ទើបតែ8ខែទេ>>
<<ប៉ាៗ...>>
នាងតូចញីភ្នែកតិចៗ ហៅអ្នកជាប៉ា ត្រូវនិងមេក្រូដាក់និងមាត់ផងនោះ ធ្វើអោយសម្លេងតូចច្រមិចរឹតតែគួរអោយស្រឡាញ់។
<<សង្ស័យងងុយដេក ចាំសម្ភាសន៍ថ្ងៃក្រោយទៀតចុះ>>
និយាយហើយ គេក៎ពរកូនចូលខាងក្នុងបាត់ ដែលនាងតូចបើកភ្នែកព្រឹម លិតបបូរមាត់ខ្លួនអែងតិចៗ ថ្ពាល់ឡើងហៀរគួរស្រឡាញ់ សាច់ស៎ស្គុលដូចសំឡី ធ្វើអោយអ្នកគ្រប់គ្នាក្នាញ់ បើមិនមែនកំពុងនៅក្នុងដៃសូហ្គាទេ ច្បាស់ជាចាប់ក្រញិចអោយណាណីហើយ។_________
ជីមីនឈរនៅមុខអេក្រក់ធំៗដែលចាក់បញ្ជាំងនៅនិងអគារ កែវភ្នែកមូលក្រឡង់ដក់ដោយទឹកភ្នែក ពេលឃើញប្ដី ឃើញកូន ដែលខ្លួនតែងតែនឹកដល់គ្មានលោះថ្ងៃ។
<<បងប្រហែលភ្លេចអូនបាត់ហើយ>>
ជីមីននិយាយខ្សាវៗ ក្នុងខ្លួនខ្សោះល្ហេវ សួរថាតាំងពីចេញពីទីនោះមកមានក្ដីសុខទេ?គ្មានទេ ទោះរស់សុខកាយ មានលុយចាយ មានសេរីភាព ប៉ុន្តែចិត្តមិនស្រាកស្រាន្តបន្ដិចសោះ។
ជីមីនជូតទឹកភ្នែកចេញពីថ្ពាល់ រួចដកដង្ហើមធំ ធ្វើខ្លួនអោយរឹងមាំ ដើរទៅកន្លែងចំណតឡានក្រុង ឡើងឡានទៅធ្វើការ រហូតដល់ពេលល្ងាវ ទើបត្រឡប់មកកាន់ផ្ទះតូចចង្អៀតវិញ។
<<ហត់ណាស់>>
ជីមីនត្អូញត្អែរ ដាក់កាបូបស្ពាយនិងក្បាលគ្រែ ដាក់ខ្លួនដេកសម្រាក ទាញទូរស័ព្ទមកបើកមើលព័ត៌មានផ្សេងៗ មួយសន្ទុះទើបងើបទៅងូតទឹក ធ្វើអីញាំបាយ។ថ្ងៃថ្មីចូលមកដល់ ដែលថ្ងៃសូហ្គាត្រូចេញទៅរុស្សី ដើម្បីទៅធ្វើការងារ ប៉ុន្តែមិនបានយកកូនទៅតាម ដោយសារកូននៅតូចពេក ហើយទុកនៅផ្ទះ គេនិងប្រញាប់ត្រឡប់មកវិញ មិនក្រោយពី3_4ថ្ងៃ។
ចំណាយពេលហោះហើរ ប្រហែលជាង7ម៉ោង ក៎ដល់គោលដៅ និងសម្រាកមួយយប់ នៅសណ្ឋាគារសិន ព្រឹកស្អែកបានទៅនិយាយរឿងការងារ។
<<កម្មង់អាហារដល់បន្ទប់ទេចៅហ្វាយ>>
កូនចៅជំនិតសួរ ពេលមកដល់បន្ទប់ភ្លាម។
<<មិនបាច់ទេ យើងចុះទៅញាំខាងក្រោម>>
<<បាទ...>>
សូហ្គាបក់ដៃអោយកូនចៅចេញ រួចដើរទៅដាក់ខ្លួនដេក យកទូរស័ព្ទខលទៅអ្នកផ្ទះ សួនាំរឿងកូន តែពួកនាងថាយំរករឿងតែមួយភ្លែតៗ លួងលោមតែបន្ដិចក៎លុងលក់បាត់ ទើបគេមិនសូវបារម្ភច្រើន។ពេលល្ងាចមកដល់ ស៊ូហ្គាស្លៀកពាក់ខោខ្មៅ អាវសមីរពណ៍ស៎ តាន៉ុយនិងចង្កេះខោ សក់ជោកពីចម្ហៀង មើលទៅសង្ហារអស់ស្ទះ ទោះអាយុចូល30ជាងហើយក៎ដោយ។
គេចូលអង្គុយនៅតុវីអាយភី មានកូនចៅឈរយាមកាមពីចំងាយ និងហៅអាហារអោយ រួចរាល់ហើយ ក៎ដកឃ្លាឆ្ងាយវិញ។
សូហ្គាដកដង្ហើមធំ លើកកែវស្រាក្រហម មកជិបតិចៗ ខណះដែលភ្នែកសម្លឹងមើលទៅអ្នករត់តុ ដើរចល័តទៅវិញមក។
គេទុកកែវស្រាវិញ ងាកមុខទៅត្រង់ តែក៎ត្រូវជ្រួញចិញ្ចើម ពេលឃើញដូចជីមីនកំពុងតែដើរ ទើបស្ទុះរត់ទៅចាប់ដៃ ប៉ុន្តែត្រូវប្រលែងដៃភ្លាមៗ ព្រោះមិនមែនជាមនុស្សដែលគេតែងតែនឹករលឹក សង្ស័យតែគេមើលច្រឡំ។
<<សុំទោសផង ខ្ញុំច្រឡំមនុស្ស>>
គេនិយាយជាភាសារអង់គ្លេស ញញឹមមិនសូវសម រួចដើរមកកាន់តុវិញ អស់សង្ឃឹមជាថ្មីម្ដងទៀត។
VOUS LISEZ
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Nouvellesវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?