2ខែក្រោយមក
ជីមីនដណ្ដឺតដណ្ដក់ ទឹកភ្នែករហាម ស្រវ៉ាចុះពីលើគ្រែ សក់ក្បាលមុខមាត់មើលសឹងតែមិនយល់ ដងខ្លួនពរពេញដោយស្នាមស្នេហ៍ដុំៗ ដូចត្រូវវាយលុករឿងលើគ្រែ2+។
<<យើងប្រាប់ហើយ តែអែងមិនស្ដាប់ លើកក្រោយធ្វើទៀតទៅ>>
សូហ្គានិយាយ យកកន្សែងមករុំនិងចង្កេះ និយាយឌឺផ្គើមថែម ដែលកាលពីមុនប្រាប់ជីមីនថាកុំអោយទៅស្និទ្ធស្នាលជាមួយអ្នកផ្សេង គេមិនចូលចិត្ត តែជីមីនមិនស្ដាប់ មិនធ្វើតាម ហើយគេក៎មិនមែនមនុស្សចិត្តល្អប៉ុន្មានដែល ខឹងគឺធ្វើហើយ។
<<ខ្ញុំមិនមែនរស់នៅលើពិភពលោកតែម្នាក់អែង>>ជីមីនតប ជូតទឹកភ្នែកចេញពីថ្ពាល់ បើរស់នៅតែងតែមានប្រាស្រ័យទាក់ទងគ្នា វាមិនមែនអត់ គេមិនចេះគិត តាមតែទំនើងចិត្តខ្លួនអែង ហួសហេតុជ្រុល។
<<យ៉ាងណាក៎មិនបាន យើងមិនចូលចិត្ត ស្អែកមានអ្នកទៅទទួល កុំចង់គេចវេសអោយសោះ ព្រោះបើគេច ចាប់បានវិញ និងដាក់អោយសាកសមកំហុស>>
<<ហួសហេតុពេកហើយ>>
ជីមីនស្រែកគំហក សម្ដីធ្ងន់ដាក់វិញ មិនព្រមតាមគេ ព្រោះបើតាមមានតែឆ្គួតមែនហើយ។
<<ថាយ៉ាងមិចមិញ>>
សូហ្គាដើរទៅជិត ចិញ្ចើមជ្រួញចូលគ្នា លើថ្ងាល់ឡើងថ្នត់ជាច្រើន ចាប់ច្របាច់ដើមដៃតូចខ្លាំងៗ មិនត្រូវកាអោយតវ៉ាជាមួយគេ។
<<ឈឺ លែងខ្ញុំ...>>
ជីមីនគ្រលាច់ដៃចេញ ពេបមាត់តិចៗ ដោយសារឈឺ ទើបសូហ្គាព្រលែង និងសម្លក់មុខ ដោយការខ្នក់ខ្នាញ់។
<<លើកក្រោយបើឃើញកៀកកើយជាមួយ អា លីហូទៀត ត្រូវមិនខាន>>
គេតឿនម្ដងទៀត រួចបែរខ្នង រើសអាវសមីមកពាក់ និងដាក់លេវអាវ រៀបចំខ្លួន អោយរៀបរយ ចំណែកជីមីនក៎ដូចគ្នា។
<<ខ្ញុំត្រូវការសេរីភាព លោកមិនបាច់មកអោយកូនចៅតាមទេ>>
ពេលរៀបចំខ្លួនរួចរាល់ ជីមីនក៎និយាយ មើលគេពីក្រោយខ្នង។ រាល់ថ្ងៃនេះមិនដឹងសូហ្គាគិតអី តាមរារាំងគ្រប់យ៉ាង ថែមទាំងបញ្ជាអោយកូនចៅមកឃ្លាមើលខ្លួនទៀត មុនដំបូងមិនចាប់អារម្មណ៍ តែពេលមានអ្នកមកញ៉ែខ្លួន ពួកអស់បុរសខ្មៅនោះក៎លេចមុខឡើង វៃបុរសទាល់តែដកដង្ហើមចង្រិត និងពេលយប់ត្រូវសូហ្គាដាក់ទោសដល់ទ្រោមខ្លួន ងើបពីគ្រែមិនរួចទៀត ទើបគិតថាវាហួសហេតុជ្រុល ទាំងដែលមនុស្សយើងមិនត្រូវជាអ្វីនិងគ្នាផង។
សូហ្គាបែរមុខមកមើល ជ្រឹមភ្នែកតូច គេគ្រាន់តែហួងហែងអ្វីជាកម្មសិទ្ធិគេ ខុសឬ?ប្រាប់ហើយថា ដល់ដូនតាវាជាស្ដេចទៀត ក៎មិនខ្លាចដែល អោយតែមកពាក់ព័ន្ធនិងជីមីនគេមិនទុកទេ។
<<ថី>>
<<ដូចដែលប្រាប់ ខ្ញុំត្រូវការសេរីភាព ទោះខ្ញុំស្រឡាញ់លោក តែមិនបានអោយលោកមកតាមធ្វើបាបខ្ញុំបែបនេះ>>
ជីមីននិយាយអ្វីដែលជាការពិត និងពេលគេដើរមកជិត ស្រវ៉ាចង្កេះអោប ក៎ងើយមុខមើលគេ លើកដៃទប់ទ្រងហាប់ណែន។
<<ក៎បាន តែមានលក្ខខណ្ឌដូចគ្នា>>
សូហ្គាញញឹមចុងមាត់ អោយមុខទៅថើបបបូរមាត់ទន់ល្មើយមួយខ្សឺត ដែលវាផ្អែមមុតជក់ចិត្ត ជីមីនក៎អោយថើបតាមសម្រួល មិនហាមឃាត់ រឿងផ្នែកសិទិ្ធរាងកាយសុីជម្រៅ។
<<អ្វីរបស់លោក>>
<<ទៅនៅជាមួយយើង យើងនិងមិនអោយគេតាមទៀត>>
<<ហុឺស!!រាល់ថ្ងៃនេះក៎វាកម្មគ្រប់គ្រាន់ហើយ>>
ជីមីនសើចចម្អកខ្លួនអែង អឺ!!អានេះទីនេះ វាហត់ណាស់ហើយ ត្រូវគេទ្រោបមួយថ្ងៃ2_3ដង ហើយតាមស្អិត ទម្រាំតែទៅផ្ទះជាមួយគ្នាទៀត ស្លាប់លើគ្រែល្មម។ អ្នកផ្សេងអាចសប្បាយចិត្ត ដែលបានរស់នៅក្នុងទ្រុងមាស រួមប្រាណជាមួយមហាសេដ្ឋីកំលោះសង្ហារ តែសម្រាប់ខ្លួនមិនមែនជម្រើសនោះ។
<<ស្រេចលើអែង មិនទៅក៎ហី>>
គេញាក់ស្មា អោនថើបបបូរមាត់ជីមីនមួយខ្សឺតទៀត ទើបប្រលែងចង្កេះតូច បែរខ្លួនយកនាឡិកានៅលើតុ មកពាក់និងដៃ មិនខ្វល់ គិតច្រើនអីដូចជីមីន។
ជីមីនដកដង្ហើមធំ ដើរទៅអង្គុយនៅលើគ្រែ។
<<ចុះបើខ្ញុំព្រម>>
<<ក៎..ទៅតាមនិង ពេលថ្ងៃមានសេរីភាពគ្រប់គ្រាន់ តែរស់ក្រោមកម្មសិទ្ធិយើង ពេលយប់ ត្រូវបម្រើយើងដូចដើម ចំណែករឿងថ្នាំ ហាមលេប បើយើងដឹងអែងមិនរួចខ្លួនទេ>>
គេតឿន រឿងថ្នាំ ព្រោះចង់មានកូន មានទាយាតស្នងត្រកូល ជាដណ្ដក់ឈាមជាមួយជីមីន អ្នកផ្សេងមិនត្រូវការ តែមិនបានប្រាប់ជីមីនត្រង់ៗ ទោះជីមីនធ្លាប់សួរថា ថ្នាំអី ក៎គេមិនប្រាប់។
<<ខ្ញុំដឹងថាជំនាស់ក៎មិនកើត>>
<<បើដឹងខ្លួនហើយក៎ល្អ>>
<<រាល់ថ្ងៃនេះ យើងជាអ្វីនិងគ្នាទៅ>>
ជីមីនសួរគេខ្សិបៗ។
<<ដូចរាល់ដង ធ្លាប់ប្រាប់>>
គេឆ្លើយ ធ្វើអោយជីមីន ធ្លាក់ទឹកមុខ អោនមុខជ្រប់។
<<អាចលើសពីនេះបន្ដិចបានទេ?>>
<<អ្វី>>
<<សង្សារក៎បាន>>មិនទាមទារច្រើនទេ កាលពីក្នុងព្រៃ ធ្លាប់ហៅគេប្ដីពេញមាត់ គេថែមទាំងជាបុរសកក់ក្ដៅ តែពេលនេះនិងពេលមុនវាខុសគ្នា មិនដូចដើមឯណា។
<<លើសហើយក្មេងតូច>>
សូហ្គាដឹងជីមីនស្រឡាញ់គេខ្លាំង តែគេមិនត្រូវការបែបនោះ ទំនាក់ទំនងវាមិនច្បាស់ គេអាចពិសោធន៍ខ្លួនអែងបាន តែមិនចង់និយាយហាស្ដី មិនជឿលើខ្លួនអែង។
ជីមីនស្ងាត់ មិនមាត់ទៀត ព្រោះការតវ៉ាច្រើន មិនមែនជារឿងល្អ សូហ្គាមិនចូលចិត្ត មនុស្សសាំញាំច្រំដែល។
<<ថ្ងៃមានអ្នកជូនទៅទិញខោអាវ ហើយទៅនៅទីនោះជាមួយយើង>>
<<បាទ...>>
ជីមីនឆ្លើយសឹងតែមិនលឺសម្លេង ចិត្តថាប្រឆាំង តែមាត់មិនអាចនិយាយបាន ពេលគេនិយាយអី ធ្វើអី ក៎ជំទាស់បានតែដំបូងប៉ុណ្ណោះ។
ជីមីនក្រោកឈរ ទើបសូហ្គាដើរនាំពីមុខ បើកទ្វាអោយ ជីមីនក៎ដើរចេញទៅក្រៅមុន និងដើរទន្ទឹមគ្នា ពេលគេចេញមកក្រៅដូចគ្នា ហើយមានកូនចៅដើរពីក្រោយ មិនក្រោមពីដប់នាក់។សូហ្គាដើរដោយមិនមាត់អ្វី ចំណែកដៃអោបចង្កេះជីមីនណែន នាំចូលជណ្ដើរយន្ដ ចុះទៅជាន់ក្រោម នាំចូលឡានពណ៍ខ្មៅ និងអោយគេបើកទៅផ្សារទំនើបសិន។
<<យកកាតនេះទៅ ទិញអីក៎តាមចិត្ត>>
គេហូតកាតខ្មៅ អោយមួយសន្លឹក ញាត់ចូលដៃជីមីន។
<<ចុះលោក...មិនចុះទៅជាមួយគ្នាទេឬ>>
<<ទេ...ទិញរួចហើយ ទៅផ្ទះ ជួបគ្នាពេលយប់>>
ជីមីនងក់ក្បាល យល់ដែលគេនិយាយ ចង់អោយគេទៅជាមួយ តែបានត្រឹមតែគិតក្នុងចិត្ត ចុងក្រោយក៎ត្រូវគេទុកចោល ហើយបើកឡានទៅបាត់។
<<បើខ្ញុំឈប់ស្រឡាញ់លោកបាន ខ្ញុំនិងឈប់ហើយ..>>
ជីមីនតាមសម្លឹងមើលគូទឡានពណ៍ខ្មៅ និយាយខ្សិបៗ ភ្នែកក៎ចាប់ផ្ដើមក្រហម ក្ដៅត្របកភ្នែក ទឹកភ្នែករលីងរលោង គ្រប់យ៉ាងចាញ់ ចាញ់ដោយសារតែគេ ប្រុងថារត់ តែពេលគេអង្វរបន្ដិច ក៎ចិត្តមិនដាច់ ត្រឹមគេសម្ដីផ្អែមបន្ដិច ក៎ទន់ចិត្តវិញ នេះដោយសារតែឈ្លក់វង្វេងស្រឡាញ់គេពេក រង្វេងក្នុងបេះដូងគេ រងផ្លូវចេញមិនឃើញ រឿងឈឺចាប់ចេះតែកើតជារៀងរាល់ថ្ងៃ។ចាំមើលតែកូនខ្ញុំកាត់ចិត្តបាន ប្រូហ្គាអែងត្រៀមទឹកភ្នែកទៅ ឆើស!!!
#ស្រឡាញ់អ្នកអាន🥺❤️
វ៉ាន់ តី🌻
ESTÁS LEYENDO
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Historia Cortaវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?