ឆាយ៉ុងមុខស្រពោន ខួក្បាលកំពុងគិតពីរឿងកូនក្នុងផ្ទៃ ថាត្រូវធ្វើយ៉ាងមិចបន្ដ បើរឿងវាច្របូកច្របល់យ៉ាងនេះ។
_______
ងាកមកប្ដីប្រពន្ធមួយគូនេះវិញ កំពុងតែបណ្ដើរគ្នាចូលហាងអាហារល្បីឈ្មោះកន្លែងនៅកណ្ដាលទីក្រុងចំតែម្ដង។
<<ញាំទៅ>>
សូហ្គាញញឹម និងដួសម្អូបដាក់ចានអោយអ្នកចំពោះមុខ សម្លឹងមើលវង់ភក្ត្រមូលក្រឡង់ មានអារម្មណ៍ថាកាន់តែមើលកាន់តែស្អាត កាន់តែលុង ហើយធ្វើអោយគេនឹករាងកាយជីមីនពេលអាក្រាតកាយនៅលើគ្រែក្រោមទ្រូងគេ គ្រាន់តែគិត ភាពមហិមានៅក្នុងខោក៎ខឹងប៉ះឡើងភ្លាម។
<<ហេតុអ្វីសម្លឹងខ្ញុំបែបនេះ>>
ជីមីនដួសម្អូបដែលគេដួសអោយ ដាក់ចូលក្នុងមាត់ ជំពារផ្ញាញៗមួយម៉ាត់ហើយមួយម៉ាត់ទៀត ព្រោះជាមុខម្អូបខ្លួនចូលចិត្តញាំ។
<<ស្អាត>>
សូហ្គាញញឹម និយាយខ្សិបៗ និងនៅតែរក្សារកែវភ្នែកបង្កប់រយលានអត្ថន័យកាត់ន័យមិនបានទៅជីមីន។
<<ហុឹម...?>>ជីមីនលើកចិញ្ចើមបន្ដិច ខណះដែលថ្ពាល់ឡើងក្រហមព្រឿង រឹងខ្លួនស្ដូក។
<<ប្រពន្ធរបស់បងស្អាតណាស់ គួរអោយស្រឡាញ់ណាស់ ចង់តែលេបទុកក្នុងពោះ ជំនួសអាហារទេ>>
ខឹកៗ
ជីមីនឈ្លក់ទឹកមាត់ខ្លួនអែង ឡើងក្រហមមុខ ពេលបានឮសម្ដីផ្អែមរបស់អ្នកម្ខាងទៀត ធ្វើអោយសូហ្គាសើចខខឹក និងអាការះអៀនព្រៀន។
សូហ្គាញញឹមបិទមាត់មិនជិត រួចយកក្រដាសជូតមាត់ហុចអោយ។
<<អរគុណ>>
ជីមីនទទួលយកមកជូតមាត់ រួចដួសញាំអាហារបន្ដ។
<<កុំញាំវា ហិលណាស់>>
ក្រោយពេលសម្លឹងមើលជីមីនជាយូ ដោយមិនមាត់ក៎ គេក៎និយាយឡើង ហើយទាញចានម្អូបចេញ កុំអោយជីមីនបានញាំ។
<<នែ...លោកនេះជាម្អូបសំណប់ចិត្តរបស់ខ្ញុំណា>>
ជីមីនចងចិញ្ចើម លូកដៃយកវិញ តែត្រូវគេវៃដៃ ជាការប្រមាន។
<<ហិល កុំញាំ ប្រយ័ត្នក្ដៅកូន>>
សូហ្គាប្រាប់ដោយសម្លេងស្រាល ប៉ុន្តែជីមីននៅតែអត់ខឹងង៎ង៉ក់មិនបាន។
<<ខ្ញុំចង់ញាំ>>
<<ប្រាប់ហើយថាមិនបាច់ញាំ ញាំអាផ្សេងទៅ មានឡើងកកូកទៀតនោះ>>
<<អត់ ខ្ញុំចង់ញាំអានេះ>>
<<ក្ដៅកូន ញាំហិលអត់ល្អទេ>>
ជីមីនសម្លក់ មួម៉ៅ មនុស្សចង់ញាំអានេះ ទៅអោយញអានោះ សួរថាសមអត់ ម្យ៉ាងទៀតពេទ្យមិនបានហាមផង។
<<ជីមីន....>>
សូហ្គាដកដង្ហើមធំ ពេលជីមីនងើបឈរ និងដើរចេញក្រៅ ទាល់គេហៅយ៉ាងណាក៎ធ្វើមិនឮ ដើរចេញទៅក្រៅបាត់។ជីមីននៅគំនិតខ្ចី ណាមួយកំពុងពោះធំផង អារម្មណ៍វាក្ដៅឡើងណាស់ ទើបនិយាយស្អីមិនស្ដាប់មិនយល់ទាំងអស់ ត្រូវខឹងក៎ខឹងភ្លាម។
សូហ្គាមិនបានចេញទៅតាមភ្លាម នៅអោយគេវិចខ្ចប់អាហារអោយថ្មី សម្រាប់ជីមីន ទាល់តែរួចហើយ ទើបដើរចេញមកក្រៅវិញ ឡើងលើឡានដែលមានកូនចៅបើកទ្វាអោយស្រេច។
<<កុំធ្វើមុខចិងមើស បាក់ខ្យូតអស់ហើយ>>
សូហ្គានិយាយ ហើយចាប់មុខតូចច្រមិច លេងថ្ពាល់ថ្នមៗ។
<<មើល លែង...>>
ជីមីនមុខក្រម៉ូវ វាសដៃគេចេញមិនអោយលេងទៀត។
<<ប្រាប់ហើយប្រាប់ទៀត ថាកុំអោយពុិនខឹងច្រើន ប្រយ៉ាត់កូនកើតមកកាត់តាម>>
<<ជារឿងរបស់ខ្ញុំ>>
<<តែកូនពួកយើង>>
<<កូនខ្ញុំតែម្នាក់>>
ជីមីនបើកភ្នែកធំៗ សម្លក់មុខថ្លែ តែសូហ្គាញាក់ស្មាដាក់ ហើយស្រវ៉ាអោប ថើបថ្ពាល់រលោងខ្សឺតៗ សង្កត់ច្រមុះអឹមយ៉ាងយូ ហាក់ដូចចង់រក្សារក្លិនក្រអូបទុកក្នុងសួត ទាល់តែពេញចិត្តទើបព្រមដកចេញ។
<<សហការម្នាក់អែងមិនកើតទេ នេះបងខំឡើងមិនបានដេកពួន រហូតបានមួយគ្រាប់ ហត់ណាស់>>
គេធ្វើជាថ្អូញថ្អែ ហត់នឿយ ធ្វើអោយជីមីនខ្ពើមរឹក កាពិតគ្មានអ្នកបង្ខំទេ មានតែគេនិងអែង ចាប់ខ្លួនព្រឹកថ្ងៃល្ងាច ចាប់រហូត។
<<ល្ងាចមានអីអោយ>>
សូហ្គានិយាយ ស្នាមញញឹមពរពេញដោយក្ដីសុខ បេះដូងរីកណែនពេញទ្រូង ពេលបាននៅក្បែរមើលថែក្មេងនេះ។
<<អីគេ... >>
ជីមីនឆ្ងល់។
<<ប្រាប់អីឡូវមោ ចង់ដឹង>>
<<មិន ចាំយប់....ធានា ប្រពន្ធបងដឹងតែហូរទឹកភ្នែក>>កាដូធំ ដែលគេត្រៀមសម្រាប់យប់នេះ អោយមនុស្សជាទីស្រឡាញ់ តម្លៃវាថ្លៃណាស់ តែសាកសមនិងរបស់ដែលទទួល ហើយគេក៎មិនខ្លាចនិងចំណាយ សម្រាប់កាដូ គេជឿជាក់ថាជីមីនច្បាស់ជាចូលចិត្ត។
<<គួរអោយចាប់អារម្មណ៍ តែខ្ញុំមិនញាប់ញ័រនិងរបស់ទំនើប>>ជីមីនតបទាំងមុខមាំ។
<<អីយ៉ា...មិនមែនបែបនិងទេ តែបើបែបនិងមែនអាចជារបស់ដែលអែងស្រឡាញ់ខ្លាំង>>
<<លោកដឹងពីចំណូលចិត្តខ្ញុំ?>>
<<ដឹងខ្លះៗប៉ុណ្ណោះ តែបន្ដិចទៀតប្រហែលជាត្រូវស្វែងយល់ពីប្រពន្ធក្មេងអោយបានច្រើនជាងមុខហើយមើលទៅ កុំអោយពុិនង៉ង៉ក់ពេក >>
គេនិយាយដោយអារម្មណ៍ល្អ ចំណែកជីមីនមុខក្រម៉ូវ ព្រោះមិនចូលចិត្តដែលគេទិញរបស់អោយ តែក៎បដិសេដមិនបាននិងបេះដូងដែលញ័រខុសរបៀប។ពេលមកដល់ក្រុមហ៑ុន គេក៎ឡើងទៅមុន ដោយសារជីមីនថាមិនទាន់ចង់ទៅ សង្ងុំនៅក្នុងឡានបន្ដិច ទើបគេមិនដេញដោលច្រើន ឡើងទៅលើមុន។
ក្រាក!!!!
គេបើកទ្វាចូល តែត្រូវចងចិញ្ចើម ពេលឃើញមនុស្សស្រីម្នាក់ងើបឈរ ហាក់ដូចរងចាំគេជាយូ។
<<ស៑ូ ...>>
ឆាយ៉ុងស្ទុះមកអោបសូហ្គាណែដៃ និងជ្រុបមុខនិងទ្រូងហាប់ណែន តែត្រូវសូហ្គាទាញចេញវិញ។
<<យើងដូចនិយាយគ្នា ច្បាស់លាស់ហើយមិនអញ្ចឹង ថាបើ...>>
<<ខ្ញុំមានកូនជាមួយលោក ខ្ញុំទៅពិនិត្យព្រឹកមិញ ហើយនេះជាក្រដាសអេកូ>>
ឆាយ៉ុងទឹកភ្នែកជោគថ្ពាល់ ស្រែកប្រកាសប្រាប់អ្នកកំលោះក្ដែងៗ ប៉ុន្តែពេលឃើញកែវភ្នែកខ្មៅនិលរបស់សូហ្គាក៎ព្រឺឆ្អឹងខ្នង ទើបរហ័សយកសំបុត្យអេកូព្រឹកមិញបង្ហាញគេភ្លាម។
<<នាងនិយាយស្អី វាមិចនិងអាចកើតឡើងទៅ>>គេចាំច្បាស់ថាគេមិនដែលប្រហេសសូម្បីតែម្ដង គេការពារជាងស្អីទៅទៀត លើកលែងតែជាមួយជីមីនម្នាក់ប៉ុណ្ណោះ។កាដូធំសម្រាប់ជីមីនជិតបានមកដល់។
អត់បានពិនិត្យអក្ខរាវិរុទ្ធទេ បើខុសកុំប្រកាន់♥️🌻
KAMU SEDANG MEMBACA
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Cerita Pendekវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?