សូហ្គាដើរចូលពេទ្យ រួចអោយកូនចៅសួររកបន្ទប់ដែលឆាយ៉ុងសម្រាកនៅ បានចម្លើយហើយ ក៎ឡើងទៅជាន់លើ ដើរបត់ស្ដាំ ដើរមកឈប់នៅបន្ទប់VIP។
តុកៗ!!!
សម្លេងគោះទ្វាឮឡើង ធ្វើអោយអ្នកដែលកំពុងបំបៅទឹកដោះកូន ងាកសម្លឹងមើលទៅទ្វា មុននិងឈប់អោយកូនមឹម ទម្លាក់អាវវិញ។
<<ចូលមកបាន>>
ក្រាក!!!
ទ្វាបើកឡើង ដោយដៃកូនចៅជំនិត ហើយសូហ្គាក៎ដើរចូលក្នុង ចូលទៅកណ្ដាលបន្ទប់ ប៉ុន្តែមិនបានទៅជិតនោះឡើយ។
<<យើងមកពិនិត្យDNA>>
សម្លេងគេរឹងកព្រឹស គួរខ្លាច កែវភ្នែកខ្មៅនិលសម្លឹងមើលកូនក្នុងដៃនាងមិនព្រិច។
មិនកាត់រកគេសូម្បីតែបន្ដិច!!!
<<បងមិនមកជិតកូនបន្ដិចទេឬ កូនយើងគួរអោយស្រឡាញ់ណាស់ណា>>
នាងញញឹម តែក្នុងចិត្តបែរជាស្រពាប់ស្រពោនក្រៀមស្វិតក្រញង់ កាពិតគេតែបែបនិងតែរហូត កាលនាងពរពោះ គេមិនដែលមកអើតពើ រវីរវល់អីសោះ ត្រឹមតែអោយលេខាទាក់ទងជំនួស ប៉ុណ្ណឹងក៎ដឹងទៅហើយថា គេស្អប់នាងប៉ុណ្ណា។
<<កុំប្រើពាក្យពួកយើង ព្រោះខ្ញុំនិងនាងមិនត្រូវជាស្អីនិងគ្នា ពេលពិនិត្យDNAរួចហើយ នាងគួរដឹងថាយ៉ាងមិចបន្ដ>>គេនិយាយដោយទឹកមុខមាំ។
<<សូ....កុំធ្វើបែបបានទេ អូនកូនខ្ចី>>
សម្លេងនាងមិនសូវច្បាស់ ហើយប្រាកដណាស់ថាទឹកភ្នែករហាម ប៉ុន្តែសូហ្គាមិនទន់ចិត្តជាមួយ ព្រោះគេមិនមែនមនុស្សចាញ់ទឹកភ្នែក។
<<ខ្ញុំនិងទៅវិញអីឡូវនេះ ប្រហែលមិនយូរទៀតទេ DNAនិងចេញមក ហើយបីមើលកូនអោយល្អផង មិនគួរដាក់អោយដេកបែបនិង >>
គេប្រាប់ ព្រោះឃើញទើសភ្នែក ធម្មតាម្ដាយកូនដំបូងមិនសូវចេះមើលថែប៉ុន្មានទេ ដោយសារតែគេទ្រាំថ្នមបីអ៑ុនសូរហូត ទើបដឹងថាធ្វើយ៉ាងណាៗ និយាយ ហើយក៎បែរខ្នងចេញទៅភ្លាម។
<<សង្ឃឹមអីទៀតទៅ យើងគួរទទួលស្គាល់ឬ>>
ពេលស៊ូហ្គាចេញទៅបាត់ នាងក៎សួរខ្លួនអែងខ្សឹបៗ ទឹកភ្នែកហូរមកជោកថ្ពាល់ លើកណាដែលថាមិនយំ ពេលគេមិនដែលចាប់អារម្មណ៍យើងសូម្បីតែបន្ដិច ទាំងដែលយើងស្រឡាញ់គេស្ទើងាប់ស្ទើរស់។ស្អែកឡើង
សូហ្គាអង្គុយមើលសំបុត្យដែលកូនចៅផ្ញើរអោយ ជាសំបុត្រDNA របស់កូនឆាយ៉ុង ពេលមើលគ្រប់តួអក្សរហើយ ក៎ខាំធ្មេញក្រតៗ ដោយការខឹងសម្បារ។
<<ចាប់ការអោយរៀបរយ កុំអោយនាងជួបយើងបានទៀត>>
គេខលប្រាប់កូនចៅភ្លាម ពេលដឹងច្បាស់ កូនមិនមែនជាកូនគេ ឆាយ៉ុងមកនដឹងទៅពពាក់ពពូននិងអ្នកណាខ្លះ ពេលពោះធំ ក៎រកមនុស្សមកចាប់មិនបាន ទើបមកចាប់គេ ដែលធ្លាប់តែម្ដងកាលនោះ។
<<យ៉ាងណាក្មេងនោះ មិនមែនជាកូនយើង ប៉ុន្តែយើងនិងអោយផ្ទះនៅបូសានមួយកន្លែងអោយ ហើយអោយឆាយ៉ុងរស់នៅទីនោះ ការងារមិនខ្វះទេ>>
ទោះចិត្តដាច់ចំពោះម្ដាយ តែកូនមិនដឹងខ្យល់អី បើបណ្ដេញចេញទៅយ៉ាងចិត្តដាច់ គេធ្វើមិនបាន ទើបអោយជាដីលូទៅចុះ។
<<ហើយអោយលុយចាយនាងជាខែ ទាល់តែនាងចេញធ្វើការបាន>>
(បាទ...)
<<អែងគួរតែចេះចាប់ចែង មិនបាច់អោយយើងនិយាយច្រើនដងទេ ហើយកូន...>>
ក្រាក!!!
សម្លេងបើកទ្វារឮឡើង ទើបសូហ្គាបង្វិលកៅអីមើល ឃើញថាជីមីន ទើបរហ័សបិទទូរស័ព្ទភ្លាម។
<<បងនិយាយថាកូន កូនអ្នកណាឬ?>>
ជីមីនលើកចិញ្ចើម ហើយដើរទៅអង្គុយនៅសាឡុង ដោយកូនង៉ែតលុងលក់ក្នុងរង្វង់ដៃ។
<<មិត្តភក្តិបងទើបសម្រាលកូននិងណា>>
គេនិយាយ ព្រមទាំងដោះអាវក្រៅទុក ហើយប្រលេះលេវអាវពីរគ្រាប់ចំហរទ្រូង មូលដៃអាវដល់កែងដៃ ហើយដើរទៅថើបថ្ពាល់កូនខ្សឺតៗ។
<<ភ្ញាក់កូន>>
ជីមីនក្រហឹមដាក់ ពេលសូហ្គាគិតតែពីថើបញីញក់ មិនព្រមដកមុខចេញ គួរតែដឹងថាកូនខ្លួនអែងពិបាកប៉ុណ្ណា ហើយនៅតែរករឿង បើភ្ញាក់យំពិបាកលួងចង់ងាប់។
ខ្សឺត...
សូហ្គាឈប់ថើបកូន ហើយមកអឹបបបូរមាត់ក្ដៅនិងថ្ពាល់ស៎ខ្ចីរលោងម្ដង ថើបមិនខ្ចីដកចេញ រហូតដល់ជីមីនងាកមុខចេញ លែងអោយថើប ទើបគេព្រមថយខ្លួនចេញ សើចញឹមៗ។
<<កំណាញ់ធ្វើអី កូនមួយហើយនិង>>
<<មើលនិយាយចុះ>>
ជីមីនសម្លក់មុខ ហើយកូនមួយនិងវាយ៉ាងមិច?ហុឺស!!!
សូហ្គាញាក់ស្មារ ហើយអោនមុខចុះ សង្រូតខ្លួនអង្គុយនិងការ៉ូផ្ទាល់ ដែលព្រះនាងតូច ត្រូវជីមីនដាក់អោយដេកនិងសាឡុង និងដោយសារសាឡុងធំ ទើបមិនសូវខ្វល់ប៉ុន្មាន។
<<គេងលក់ល្អណាស់>>
គេញែកកន្សែងចេញពីមុខកូនបន្ដិច អោយគេសម្លឹងមើលបានស្រួល ហើយកាន់តែសម្លឹងកាន់តែស្រឡាញ់ កាន់តែខ្នក់ខ្នាញ់។
<<កាពិតបងចង់បានកូនប្រុសជាបងវិញ ហើយមានកូនស្រី បន្ទាប់ បែបនិងល្អណាស់ >> គេនិយាយ ព្រោះជឿជាក់ថាបើមានកូនប្រុសជាកូនបង កូននោះនិងទទួលរងបន្ទុប់ មើលថែទ្រព្យសម្បិត្តិ និងថែប្អូនបានយ៉ាងល្អ ពេលគេមិននៅ។
<<បើចេះកម្មង់ក៎កម្មង់ទៅ>>
ជីមីនពេបមាត់ដាក់។
<<អញ្ចឹងយកទៀតទៅ និងអ្អាលបានកូនប្រុស>>
គេនិយាយយ៉ាងច្រឡឹម ព្រោះញៀននិងស្នេហាញៀននិងរាងកាយជីមីន ទោះជារស់នៅជាមួយគ្នាយូដល់ថ្នាក់បង្កើតបានកូនហើយ ក៎មិនដែលធ្លាប់ធុញទ្រាន់ និងស្រឡាញ់អោយតម្លៃជានិច្ច គេមិនដែលរកក្រៅ កំលុងពេលជីមីនពរពោះកាន់តែធំ។
<<អាសម្ល៉េះ គេមិនចង់ផង មកបបួល>>
<<ចាំអូនមិនដឹងអង្អាលណាទេ>>
<<1_2ឆ្នាំទៀត>>
<<បងចាស់ហើយ លេខខ្ទង់30ហើយនេះ ចង់យកយូដល់ណា>>
ជីមីនសម្លឹងមុខ ហើយក្រសោបមុខគេ ថើបបបូរមាត់មួយខ្សឺត ដឹងថាគេចង់បាន ប៉ុន្តែវាប្រណាក់គ្នាពេក មិនកើតទេបើអញ្ចឹង។
<<បងទើបចូល30និង>>
<<ចុះអូន20ជាង ហើយស្អាតចង់ងាប់ បងមិនចង់អោយគេមើលអូន បងចង់អោយអូនពោះធំរហូត ហើយបងតាមអោបអូនពីក្រោយ បញ្ជាក់ថាអូនជារបស់បង>>
ជីមីនដកដង្ហើមធំ មិនដឹងជាប្រច័ណ្ឌអីណាស់ណា ពេលខ្លះប្រច័ណ្ឌហួសហេតុ មោស្អីអោយ ពេលស្អីអោយវិញ ធ្វើអែងង៎ង៉ក់ ហើយមានខ្លះទៀតយំក៎មាន គិតមើសសមអត់?
<<តែពរពោះមិនមែនរឿងស្រួលទេណា>>
<<ឆើស!!!សុំមិនបាន ចាំមើលនិងទៅរកប្រពន្ធថ្មី>>
<<ទៅៗ មានអ្នកណាហា...>>
គ្រីង!!!
សម្លេងសារលោតឡើង ធ្វើអោយជីមីនស្ងាត់មាត់ ហើយចងចិញ្ចើម បើកទូរស័ព្ទមើល ហើយក៎ចំហរមាត់ធ្លុង ពេលមើលរូបភាពក្នុងទូរស័ព្ទរួច។
<<មីន សូហ្គា មិចបងធ្វើបែបនេះទៅរួច>>
ESTÁS LEYENDO
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Historia Cortaវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?