ភាគទី25;មិនយល់

1.5K 125 5
                                    

25
សូហ្គាចតឡានទុកនៅមុខផ្ទះ ហើយចុះពីលើឡាន ដើរវាងទៅម្ខាងទៀត បើកទ្វា ទាញជីមីនដែលក្រាញមិនព្រមចុះតាមសម្រួល ចាប់ចុះពីលើឡាន អូសទាញតាណាប់តាណែង ឡើងកាំជណ្ដើរ ចូលទៅខាងក្នុង ឡើងទៅជាន់លើ ចូលក្នុងបន្ទប់ ដេហ្យុងដែលឃើញហើយ ក៎ក្រវីក្បាលហួសចិត្ត។

<<ដេញចេញមិនដល់1ម៉ោងផង ទៅចាប់មកវិញ ហើយខំដេញរកប្រកាច់យ៎ស្អី>>

ដេហ្យុងមួម៉ៅ តាមសម្លឹងមើលចៅហ្វាយរហូត មិនមែនថាមិចទេ តែចិត្តវាអាណិតជីមីន គ្នានៅក្មេង ហើយត្រូវបុរសកាចសាហាវឃូឃៅ ដូចខ្លា ធ្វើបាបរហូតបែបនិង អាណិតណាស់។

ងាកមកខាងសូហ្គាឯនេះវិញ កំពុងតែប្រតាយប្រតប់ ជាមួយនិងជីមីន ម្នាក់ៗមិនចាញ់គ្នាសោះ។

<<លោកអែងនិងហើយ អាត្មានិយមនោះ>>

ជីមីនស្រែកដាក់គេវិញ ចេះខ្លាំងអីតែអែង គេក៎ចេះដែល ដល់កំណត់ហើយ គ្មានអាណាអង្គុយចាំអោយធ្វើបាបទេ វាហួសហេតុជ្រុលហើយ ទេ...បើថា ធ្វើបាបក៎អោយចំធ្វើបាបទៅ តែនេះ ម្ដងចេះម្ដងចុះ ម្ដងក៎ទន់ភ្លន់ ម្ដងក៎ឃូឃៅ អឺ....ហើយខ្លះក៎ធ្វើដូចស្រឡាញ់ ធ្វើអោយខ្លួនវង្វេងអស់។

<<អែងនិងហើយ គិតចង់នាំកូនយើងរត់....>>

<<ចុះរត់រួចទេ?ក្រែងលោកអែង តាមចាប់មកវិញមិនអញ្ចឹង ខំនិយាយធ្វើស្អី បើខ្ញុំប្រាប់ថាមិនមានៗ ហើយនិងណា>>

សូហ្គាំខាំមាត់ ខាំធ្មេញក្រតៗ ក្ដាប់ដៃណែន ខឹងឡើងញ័រសាច់ តែមិនអាចលើកដៃ វៃធ្វើបាបជីមីនបាន ទើបបានត្រឹមធ្វើខឹងខ្លួនអែងជំនួសវិញ។

<<ធ្វើអោយមានទៅអញ្ចឹង>>

គេនិយាយ រុញអោយជីមីន ដួលទៅលើគ្រែ និងលោតទៅទ្រោបពីលើ រាងកាយតូចល្អិត ក៎កប់ចូលក្នុងពូកបាត់។

<<អឺស ...ចង់បានកូន តែមិនស្រឡាញ់អ្នកបង្កើត តើចង់បានធ្វើស្អីទៅ មានមនុស្សច្រើនណាស់ ចង់ធ្វើជាមួយលោក តែមិនមែនខ្ញុំទេ អញ្ជើញចុះចេញទៅ>>

មែនហើយ គេចង់បានកូន ពីសាច់ឈាមជីមីន តែមិនបានស្រឡាញ់ជីមីន គេស្រឡាញ់ឆាយ៉ុង ហើយចុះមិចមិនទៅ បង្កើតជាមួយឆាយ៉ុងនាងនោះទៅ មោចាប់មោធ្វើបាបស្អីអ្នកនៅទីនេះ?វាមិនសមសោះ

<<អែងស្រឡាញ់យើង ដូច្នេះអែងត្រូវតែធ្វើតាមអ្វីដែលយើងត្រូវការ>>

<<ធ្វើយ....>>

ជីមីនស្ដោះទឹកមាត់ដាក់មុខ ចំអកអោយ មិនខ្លាចក្រែងសូហ្គាសូម្បីតែបន្ដិច។

<<ប្រហើនពេកហើយ....>>

សូហ្គាស្រែកសម្លុត ចាប់ច្របាច់ថ្គាមជីមីនខ្លាំងៗ អស់ការអត់ធ្មត់ជាមួយ ដៃម្ខាងទៀតក៎ច្របាច់ក៎ជីមីន ដោយមិនដឹងខ្លួន កំហឹងទោសះ រោលពេញខួក្បាល ធ្វើអ្វីដោយមិនបានគិត កែវភ្នែកសម្លឹងមើលជីមីនមិនព្រិច ដោយការផ្ចាញ់ផ្ចាល ញោចចុងមាត់ញញឹមសមចិត្ត។

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now