ភាគទី33:ដេកមិនលក់បក់មិនល្ហើយ

2.1K 189 20
                                    

សូហ្គាមុខក្រៀមក្រំពេលចេញពីពេទ្យ កាពិតគេត្រូវសប្បាយចិត្ត ដែលមានដំណឹងល្អអំមិញ តែអីសើចញញឹមវាមិនចេញ អារម្មណ៍វាបុករោយ ព្រោះជីមីនបានរត់គេច នាំពន្រត់កូនគេទៅឆ្ងាយបាត់ហើយ។
<<បន្ថែមមនុស្សតាមរកជីមីនទៀត ប៉ុន្មានរយនាក់ក៏បាន អោយតែឆាប់រកឃើញ>>
គេនិយាយជាមួយកូនចៅ គេនិងរីករាយចំណាយ អោយតែរកឃើញជីមីន ទោះជ្រែកដីពុះទឹក វាលអាកាស ជីមីនមិនអាចគេចពីគេបានទេ ផែនដីនេះគេជាន់ផ្អៀង រឿងអីគេ តាមចាប់ជីមីនមិនបាននោះ។
<<បើតាមកាសើប អ្នកប្រុសតូចទៅខេត្តប៑ូសាន ពួកយើងទើបបានដំណឹងមិញនេះដែល>>
<<ល្អណាស់ យើងនិងទៅតាមឆាប់ៗ>>
គេនិយាយ ព្រមទាំងខាំធ្មេញណែន ខឹងចិត្តដែលជីមីនទុកគេអោយម្នាក់អែង ឃូឃៅពិតមែន ហ៑ាននាំកូនគេរត់ ថែមទាំងមិនប្រាប់គេថាមានកូនសូម្បីតែបន្ដិច។
<<ប៉ុន្តែដំណឹងមិនប្រាកដប៉ុណ្ណាទេចៅហ្វាយ គេថាខ្លាចច្រឡំភាន់>>
<<ប្រកាសរកទៅ ព័ត៌មានកាន់តែច្រើនកាន់តែល្អ ជីមីនកំពុងតែនាំកូនយើងរត់ យើងត្រូវចាប់មកវិញ ទាយាទដំបូងទាំងមូល យើងមិនអោយផ្ដេសផ្ដាសទេ>>
<<បាទ..>>
សូហ្គាបក់ដៃអោយកូនចៅទៅវិញ គេត្រូវការសម្រាក រួចហើយក៎ដើរទៅអង្គុយលើគ្រែសម្រាកមួយធ្មិច។
ថ្ងៃនេះគេគេចពីការងារ ដោយសារតែទៅមិនរួច កូនធ្វើទុកពេកទេដឹង បានក្អួតយកងាប់យករស់ ដេកក៎មិនលក់ វិលមុខរហូត ជូមាត់ចង់ញាំរបស់ជូៗ ប្លែកៗ ក្នុងខណះនោះក៎គិតពីជីមីនដែល មិនដឹងទៅដល់ណាដល់ណី គ្មានបងប្អូនសាច់ជាតិផង លុយក៎គ្មានផងទេដឹង មិនដឹងទៅសម្រាក ទៅញាំអីនៅទីណា ស្មើរនេះកំពុងធ្វើអី មាននឹកគេខ្លាំងទេ ដូចដែលគេខ្វល់ឬក៎អត់។
គេបិទភ្នែក តែខួក្បាលគំពុងគិត គិតពីនេះគិតពីនោះមិនឈប់ ក្នុងចិត្តមិនស្គប់ បារម្ភតែអ្នកខាងនោះ។ ពេលនេះគេយល់ហើយ ថាពេលគេចេញទៅក្រៅ ជីមីនចេះតែតឿនអោយឆាប់មកវិញម្ល៉េះ ពេលគេយល់ច្បាស់ ថាអារម្មណ៍ក្ដីបារម្ភ វាប៉ុណ្ណា វាយ៉ាងមិចខ្លះ។
<<ហុឹម...យើងប្រហែលគិតដល់ឆ្គួតហើយមើលទៅ បើនៅតែរកអែងមិនឃើញ>>
គេនិយាយខ្សិបៗ ងើបអង្គុយ រកផ្អែកខ្នងនិងក្បាលគ្រែ តែស្រាប់តែបុកពោះរកក្អួត ទើបរត់ត្រុញទៅបន្ទប់ទឹក ក្អួតឡើងចេញទឹកភ្នែកតាមកន្ទុយភ្នែកទៅហើយ។
<<ងាប់ហើយ ពិបាកអីយ៉ាងនេះ...>>
គេរអ៑ូៗ ងើបខ្លួនឡើងតិចៗ មិននឹកស្មានថាចាញ់កូនវាពិបាកដល់ម្លឹងសោះ។

___________
ជីមីនពេលនេះ កំពុងតែរៀបចំអីវ៉ាន់ខ្លះៗ ដែលទិញមកមិញនេះ មករៀបក្នុងបន្ទប់ជួល តូចដូចសម្បុកកណ្ដោររបស់ខ្លួន ចង់ជួលអាធំជាងនិង តែគ្មានលុយគ្រប់ បើយកការរស់ស្រួល ច្បាស់ជាអត់អីញាំ ទើបសុខចិត្តទ្រាំនៅសិន។
<<ហុឺយ...ហត់ណាស់>>
ជីមីនដកដង្ហើម ពេលរៀបចំរួចរាល់ អស់ចប់សព្វគ្រប់។ ការមករស់នៅតែអែង ស្ងាត់ជ្រងំបែបនេះ គួរអោយខ្លាចតែរស់នៅជាមួយសូហ្គាគួរអោយខ្លាចជាងនេះទៅទៀត។
ជីមីនដកដង្ហើមធំជាច្រើនដង រួចទម្រេតខ្លួននិងគ្រែ ដេកតម្រង់ខ្លួនបានបន្ដិច យកទូស័ព្ទមក អូសមើលតាមទម្លាប់ តែក៎ត្រូវបើកភ្នែកធំៗ ប៉ុនៗពងមាន់។
<<ឆ្គួតពិតមែនហើយ>>
ជីមីនស្ទុះងើបវិញ ពេលអានតួអក្សរធំៗ ចំណងជើងព័ត៌មាន (លោកមីន សូហ្គា កំពុងតែបាត់ប្រពន្ធ ឈ្មោះផាក ជីមីន ក្នុងស្ថានការ ចាញ់កូនម្នាក់អែង បើអ្នកណាឃើញ ជួយផ្ដល់ដំណឹងជូនផង>>

ជីមីនបោះទូរស័ព្ទទៅលើគ្រែ ក្ដោបក្បាលខ្លួនអែង សូហ្គាក្រៅពីឃូឃៅហើយ នៅផ្ដាច់ការ ចេញព័ត៌មានអោយគេតាមរកខ្លួនទៀត ដោយមិនខ្លាចខូចកេរ្ដិ៍ឈ្មោះរបស់គេ ថែមទាំងបញ្ជាក់ឈ្មោះប្រពន្ធ ភ្ជាប់ជាមួយរូបថតស្រេចទៀត ចុះរឿងកូន កូនស្អី?មិចខ្លួនមិនដឹង? គេប្រឌិតឬ?

ជីមីនញ័រខ្លួនទទ្រើក ស្ទាបពោះខ្លួនអែងថ្នមៗ ភ្នែកកល់ទឹកភ្នែកយំ រំភើប បូកជាមួយការភ័យខ្លាចផងដែល។
<<ត្រូវតែពិសោធន៍>>
ជីមីនខាំមាត់ ក្រោកចុះពីលើគ្រែ យកមួក យកមាស មកពាក់ហុំមុខ ដោយសារតែគេកំពុងតាមរកខ្លួន ដូច្នេះបើប្រហេសច្បាស់ជា  គេចាប់បានវិញមិនខាន។

______
ជីមីនអោនមុខជ្រុប ដើរចូលទៅក្នុងមន្ទីពេទ្យ ហើយចូលបន្ទប់ពិនិត្យ មួយសន្ទុះក្រោយមក ក៎ចេញមកវិញ ដោយទឹកមុខរីកដូចគ្រាប់ជី។
ជីមីនដើរត្រឡប់ទៅផ្ទះវិញ បើកទ្វាចូលទៅខាងក្នុង ដាក់ខ្លួនអង្គុយនិងគ្រែ អង្អែលពោះខ្លួនអែងថ្នមៗ។
<<កូនអាប់ប៉ា...>>
ជីមីននិយាយខ្សិបៗ ទឹកភ្នែកមួយដំណក់ស្រក់ហូរចុះមក រកអ្វីបរិយាមិនត្រូវ បេះដូងលោតញាប់សឹងតែចេញមកក្រៅទ្រូងទៅហើយ។
<<ពួកយើងនិងរស់នៅជាមួយគ្នាណា...>>
រាងតូចញញឹមស្រាល ផ្ដល់កម្លាំងចិត្តអោយខ្លួនអែង ទោះយ៉ាងណា ជាសាច់ឈាមខ្លួន បើអោយទម្លាក់ចោលវាចិត្តមិនដាច់សោះ។
ជីមីនដាក់ខ្លួនដេក សម្រាកនៅលើគ្រែ ដោយសារតែហេវពេក សង្ងុំៗក៎លុងលក់ ដោយមិនដឹងខ្លួន រហូតដល់យប់ និងដឹងខ្លួនម្ដងទៀត ពេលមានអ្នកមកគោះទ្វា ហ្នឹងអែង។
<<ចាំបន្ដិច>>
ជីមីនស្រែកប្រាប់ ហើយងើបអង្គុយ ទាញជាយអាវអោយត្រឹមត្រូវ ក្នុងចិត្តក៎ឆ្ងល់ដែល ថាអ្នកណាមកគោះទ្វាស្អីកណ្ដាលយប់  បែបនិង។
ក្រាក!!!!
<<ស៑ូ...>>

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin