ភាគទី44:លាក់បាំង

1.4K 134 4
                                    

<<មិនពិត...>>
សូហ្គាស្រែកគំហកខ្លាំងៗ និងចាប់អង្រួននាងសឹងតែជ្រុះក្បាលពីស្មារ មិចនិងអាចកើតឡើងទៅ គេមិនជឿ ប៉ុន្តែអេកូដែលនាងហុចអោយមើល ធ្វើអោយគេស្រពិចស្រពិល។
<<បងមិចនិងអាចជឿជាក់លើស្រោម100%បានទៅ>>
ឆាយ៉ុងនិយាយទាំងញ័រមាត់ មែនហើយទោះកាលនោះការពារជាប់រហូត តែវាមិនប្រាកដថាមិនធ្លាយ មិនរហែកឯណា។
សូហ្គាខាំធ្មេញក្រតៗ ត្រង់ថ្គាមឡើងប៉ោង ហើយដកខ្លួនចេញវិញ ឈរកណ្ដាលផ្ទៃបន្ទប់សម្លឹងមើលម្នាក់ទៀត។
<<នេះជាកូនបងម្នាក់ទៀត មីនសូហ្គា ទោះបងស្អប់អូន តែគួរតែមានចិត្តអាណិតកូនខ្លះដែល>>
<<គ្មានអ្វីមកបញ្ជាក់ថាជាកូនយើង>>
គេស្រែកដាក់ ក្ដាប់ដៃណែន ក្មេងក្នុងផ្ទៃជីមីនបានជាកូនគេ តែសម្រាប់នាងគេមិនទទួល។
<<ទោះយ៉ាងណា អូននិងអោយបងទទួលស្គាល់ទាល់តែបាន ថាកូនក្នុងផ្ទៃនេះជាកូនរបស់បង យ៉ាងណាអូនមិនព្រមអោយកូនកំព្រាឪទេ>>
នាងនិយាយម៉ាត់ ទឹកមុខមាំ មិនសូម្បីតែខ្លាចបន្ដិច និងព្យាយាមធ្វើយ៉ាងណា អោយតែបានចូលវង្សត្រកូលខ្ពស់ខ្ពង់។
<<ខ្ញុំកំពុងតែជិតក្លាយជាឪពុកគេ>>
គេនិយាយស្រាល ខួក្បាលកំពុងប្រណាំងប្រឆាំងគ្នា ហើយបើរឿងនៅដឹង ច្បាស់ជាមិនព្រមមិនខាន ហើយគេក៎មិនព្រមអោយជីមីនចេញពីគេបានដូចគ្នា។
<<មែនហើយ បងជិតក្លាយជាប៉ាគេហើយ>>
នាងនិយាយទាំងញញឹម ដើរចូលទៅជិតស៊ូហ្គាភ្លាម ពេលបានឮបែបនេះ។
<<ខ្ញុំចង់សម្ដៅដល់ជីមីន មិនមែននាង>>គេប្រែទឹកមុខមួយរំពេច កែវភ្នែកខ្មៅនិលបញ្ចេញរស្មីគួរអោយខ្លាច។
<<ចុះអូន...អូនក៎ជាប្រពន្ធបងដូចគ្នា>>
<<កុំចេះតែមកនិយាយ យើងឈប់ទាក់ទងគ្នាយូហើយ>>
<<តែពេលនេះអូនកំពុងតែពរពោះកូនរបស់បង>>
<<..... >>សូហ្គាចាញ់ ចាញ់ត្រង់មានកូន បើគេដេញនាងចេញក៎មិនកើត ទោះវាស្រពេចស្រពិលប៉ុន្តែមិនដាច់ចិត្ត។
<<បើបងមិនព្រម អូននិងទៅប្រាប់ជីមីនហើយរឿងនិងបែកធ្លាយ បងសាកគិតមើស បើជីមីនដឹង....>>
<<កុំសូម្បីតែគិតអោយសោះឆាយ៉ុង>>
សូហ្គាស្រែកគំហក សូមប្រាប់ថាគេមិនអោយរឿងនេះកើតឡើងជាដាច់ខាត។
<<អញ្ចឹងបងព្រមស្គាល់ទៅ>>និយាយនិយាយទាំងមានសង្ឃឹម យ៉ាងណាក៎មានជីមីនជាបង្គោលអោយនាងដែល។
<<ខ្ញុំមិនព្រមទទួល ប៉ុន្តែខ្ញុំនិងអោយនាងរស់នៅក្នុងអាភេនមែនរបស់ខ្ញុំសិន តែហាមចេញទៅណាផ្ដេសផ្ដាស ទាល់តែកូនកើត ហើយពិនិត្យDNAអោយច្បាស់ ចាំខ្ញុំទទួលខុសត្រូវតាមក្រោយ>>នេះជាជម្រើសដល់ល្អបំផុតហើយ។
<<ប៉ុន្តែ....>>
<<រឿងលុយ ខ្ញុំអោយគេចាប់ចែងអោយជារៀងរាល់ខែ>>
<<អរគុណដែលព្រមទទួលអូន>>
នាងញញឹមសាថ្មី ប្រុងចូលទៅអោបអ្នកកំលោះ តែគេលេចចេញ និងធ្វើមុខមាំដាក់។
<<ចេញពីទីនេះអោយឆាប់ទៅ មុនពេលជីមីនមកដល់ មិនអញ្ចឹងសូម្បីតែឆ្អឹងក៏មិនអោយសល់ដែល>>
គេនិយាយខ្សិបៗតាមជើងធ្មេញ គួរអោយខ្លាច ធ្វើអោយឆាយ៉ុងព្រឺឆ្អឹងខ្នង ទើបរហ័សបើកទ្វាដើរចេញក្រៅ។

ពេលឆាយ៉ុងចេញទៅបានមួយសន្ទុះ ជីមីនក៎ឡើងមកជាន់លើ ហើយបើកទ្វាចូល ដោយមិនបានគោះទ្វាជាមុន និងឃើញសូហ្គាអង្គុយនៅសាឡុងគៀនបង្អួច ទឹកមុខតានតឹង ជ្រោងសក់ក្បាលទៅក្រោយ។
<<កើតអី....>>
ជីមីនជ្រួញចិញ្ចើមបន្ដិច។
<<អ្ហា...មកដល់ហើយឮ>>
ពេលឮសម្លេងតូចច្រមិច គេអ្នកកំពុងតែភ្លឹកក្នុងការគុតក៎ភ្ញាក់ស្មារតី ហើយញញឹមទាំងមិនសម ងើបឈរ ដើរសម្ដៅទៅអោបជីមីន។
ខ្សឺត...
<<ហេតុអីនៅយូម្ល៉េះ ដឹងទេថានឹក>>
គេថើបថ្ពាល់សងខាងជីមីនខ្សឺតៗ រួចអោបស្មារ និងនាំដើរមកអង្គុយនៅសាឡុងដោយជីមីនអង្គុយនៅលើភ្លៅគេ។
<<ថប់ដង្ហើមណាស់...>>
ជីមីនថ្អូរថ្លែពេលសូហ្គារឹតហួសកម្រិត តែមិនបានរើបម្រាស់ទៅណា ព្រោះមិញនេះឃើញដូចគេខ្វល់ខ្វាយណាស់។
<<ខ្សឺត...ខ្សឺត...ក្រអូបណាស់ ដូចមិនឃើញដែលលាបម្សៅ មិចក៎ក្រអូបឈ្ងុយយ៉ាងនេះ >>គេថើបថ្ពាល់ជីមីន និងថើបទាល់តែជីមីនចាប់មុខចេញ ទើបសើចញឹមៗ កាពិតខ្វល់ខ្វាយមិញនេះបានរសាយអស់ នៅតែសម្លេងសើច ពរពេញដោយក្ដីសុខ។
<<ថ្ពាល់គេចិងហើយ មិនដូចអ្នកខ្លះសុតតែពុកមាត់>>ជីមីនពេបមាត់តិចៗ អោយសូហ្គាខ្នាញ់អើយក្នាញ់។
<<មកពីប្រពន្ធមិនកោអោយនិងណា>>
<<លោកអត់ដៃ?ធ្វើមិនកើត>>
<<មានតែចង់អោយប្រពន្ធធ្វើអោយ>>
ឆើស....
ជីមីនធ្វើភើយដាក់ ពេបមាត់ ពេបក៎ ជ្រេញសម្ដីផ្អែមពេញតួហើយនេះ
<<ហេតុអី បានយកខ្ញុំធ្វើប្រពន្ធ>>ជីមីនឈប់ង៉ង៉ក់ ថារកសួរច្រើនដងហើយ តែចេះតែភ្លេចរហូត។
<<មកពីចង់បានប្រពន្ធ>>គេញាក់ស្មាបន្ដិច។
<<មូលហេតុ>>
<<ចង់បានប្រពន្ធ>>
<<ខ្ញុំសួរមែនណា...>>ជីមីនជ្រួញច្រមុះ ចង់តែវៃអោយបែកមុខបែកមាត់ទេ សួរហើយឆ្លើយធ្វើអោយខឹង។
<<ស្រឡាញ់បានយកមិនអញ្ចឹង>>
បើមិនស្រឡាញ់យកធ្វើស្អី កោតចេះសួរទៅកើតដែល។
<<លោកស្រឡាញ់ខ្ញុំ?ងាប់ហើយ ខ្ញុំពីមុនតាមញ៉ែចង់ងាប់ មិនព្រមទេ ដល់ពេលរត់ចោល បានធ្វើអែងចាប់បង្ខំគេវិញ>>
<<ប្រាប់ក៎ខុស មិនប្រាប់ក៎ខុស យ៉ាប់ណាស់>>
<<លោកថាខ្ញុំយ៉ាប់?>>ជីមីនខាំធ្មេញណែន ធ្វើអោយសូហ្គាភ្ញាក់ព្រឺត រហ័សកែពាក្យវិញ។
<<បង...បងថាយ៉ាប់តើ>>
<<ល្អណាស់ ...ឆ្លាតណាស់ មីន សូហ្គា>>
សូហ្គាងក់ក្បាល សើចហេះៗ ទាំងមិនសូវសម។

សរសេរអោយសើចក៎សើចសិនទៅ។


វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Donde viven las historias. Descúbrelo ahora