ភាគទី39:ស្អប់ណាស់!!!

1.9K 180 5
                                    

ខ្សឺត!!!
ពេលជីមីនថាអោយចប់ គេក៎អោនចំកោងខ្លួន ធ្វើចោរលួចថើបប្រពន្ធខាងស្ដាប់ និងប្រាកដណាស់ ថាជៀសមិនផុតពីជីមីនវៃ ប៉ុន្តែគេហាក់ដូចធម្មតា ដូចពួកចូលចិត្តអំពើហិង្សារ ទោះជីមីនវៃគក់ខ្លាំងប៉ុណ្ណា ក៎គេនៅតែសើចស្រស់ចេញបានដដែល។
<<ទះមោ..ទះត្រង់នេះ ត្រង់នេះ មោះ  មោះទះមោ ពៅមាស>>
គេដឹងថាជីមីនហត់និងជេទះតប់គេ តែគេមិនខ្វល់ ផ្គើនថែម ចង្អុលត្រង់នេះ ត្រង់នោះអោយវៃថែម ព្រោះកម្លាំងដៃជីមីនមិនបានប៉ុនប្រមោចរែកគ្រាប់អង្ករផង មិនឈឺសង្គៀរអីបន្ដិច។
<<អ៑ែក...ខ្ញុំខ្ពើមសំដីលោកណាស់>>
ជីមីនយកដៃរឹតទ្រូង ធ្វើជារកក្អួត ពេលឮគេនិយាយផ្អែម ប្រាប់តាមត្រង់ ថាមិនសូវស្និទ្ធិត្រចៀក វាព្រឺៗសម្បុរ រកថាមិនត្រូវ ហេងសយ អាចដល់ថ្នាក់ប្រតិកម្មក៎ថាបាន។
<<មានកូនត្រូវតែចាញ់បែបនិងហើយ ពៅមាស>>
គេនិយាយញោះដោយអារម្មណ៍ល្អ និងសង្កេតឃើញទឹកមុខជីមីនប្រែប្រួលមួយរំភេច។
<<កូន....>>
ជីមីនកើតទុក្ខ ពេលនឹកដល់កូនក្នុងផ្ទៃ ដែលទើបកើតមានក្នុងផ្ទៃ1ខែជាងនេះ បើជាធម្មតាមិនសូវខ្វល់ តែព្រោះកូនសុខភាពមិនល្អ ទើបត្រូវគិតច្រើន។ ពេទ្យប្រាប់ថាមានភាគរយតិចដែលនៅរស់ និងភាគរយច្រើនគឺស្លាប់ ព្រោះរងការប៉ះទង្ទិញខ្លាំងពេកពីម្ដាយ។
<<កូនយើងមិនអីទេ កុំបារម្ភអី>>
សូហ្គាឃើញបែបនេះ ក៎ចូលទៅអោបលួងលោម អង្អែលខ្នងតិចៗ បណ្ដោយអោយជីមីនយំផ្ទប់និងដើមទ្រូងខ្លួន ខណះដែលបេះដូងគេលោតញាប់រញ្ជួយដូចគ្នា។

ថ្ងៃត្រង់
សូហ្គាឈ្លីក្បាលខ្លួនតិចៗ ពេលមើលឯកសារឆមាសប្រចាំឆ្នាំទី2វាសែនរញ៉េរញ៉ៃ គិតឡើងចង់ក្រញ៉ាញ់ខួអស់ហើយ វានៅវល់ៗមិនច្បាស់ដដែល ទើបត្រូវពិនិត្យមើលតាំងពីដើម ក្រែងល៎មានអ្នករនុកក្នុង លបលួចកេងប្រវ័ញ្ច។
<<ចៅហ្វាយដល់ម៉ោងទទួលទានអាហារថ្ងៃត្រង់ហើយទាន>>
កូនចៅជំនិតចូលមកប្រាប់ ទើបសូហ្គាបិទឯកសារទុក មានស្នាមញញឹមតិចៗ ពេលនឹកដល់ប្រពន្ធនៅផ្ទះ។
កាពិតពីមុន គេមិនចាំបាច់រហន់នឹកផ្ទះអីយ៉ាងនេះ ធ្វើការភ្លេចបាយភ្លេចទឹក តែពេលមានជីមីនមោ គេចេះតែនឹកផ្ទះ នឹកគ្រែរហូត មានពេលខ្លះអង្គុយបន់អោយឆាប់ដល់ម៉ោងក៎មាន។

ឡានពណ៍ខ្មៅរលើប សេរីចុងក្រោយ បត់ចូលក្នុងភូមិគ្រិះស្គឹមស្គៃ ដោយម្ចាស់ឡាននោះក៎ចុះពីលើឡាន ព្រមទាំងមូលដៃអាវសមីដល់កែងដៃ ប្រលេះឡេវចំហរទ្រូងបន្ដិច កុំអោយហប់ពេក ខណះដែលជើងឈានញាប់ៗ ចូលខាងក្នុង។
<<ជីមីននៅឯណា>>
គេសួរអ្នកអោនលំទោនគោរពក្បែរទ្វារ បើអោយដើរទៅរកខ្លួនអែង មិនដឹងទៅរកនៅឯណា ព្រោះកន្លែងមានច្រើន មិនដឹងថាជីមីនចូលចិត្តទៅសង្ងុំនៅកន្លែងណាខ្លះ។
<<អ្នកប្រុសតូចនៅសួនច្បារ ខាងនោះចៅហ្វាយ>>
នាងនិយាយ ចង្អុលប្រាប់ ទើបសូហ្គាងក់ក្បាល និងដើរចេញទៅទ្វាក្រោយ សំដៅទៅសួនច្បារ ឃើញជីមីនកំពុងតែអង្គុយលេងនៅទីនោះមែន។

ខ្សឺត!!!
គេដើរមកជិត ហើយអោបថើបជីមីនខ្លាំងៗ តាមការនឹក បែកប៉ុន្នឹងគេស្ទើរគាំងអស់ហើយ ទម្រាំតែបែកយូទៀត គេនឹកមិនឃើញថាខ្លួនអែង ក្លាយជាយ៉ាងណា ព្រោះជីមីនក្លាយជាម្ចាស់ការ ប្រម៉ាត់បេះដូងគេបាត់ទៅហើយ។
ជីមីនបើកភ្នែកធំៗ ភ្ញាក់ព្រឺត ពេលមានគេមកលួចថើបបែបនេះ។
<<ឆក់ឱកាសណាស់ លោកអែងនេះ>>
ជីមីនសម្លក់មុខ និងត្រដុលថ្ពាល់ខ្លួនអែងខ្លាំងៗ កន្លែងដែលបុរសសម្អុយថើបមិញ ធ្វើអោយសូហ្គាសើចដោយការចូលចិត្ត ពេលបានបេះបួយជីមីនអោយខឹងបានសម្រេច ពិសេសពេលចងចិញ្ចើមមុខក្រហមនិង គួរអោយស្រឡាញ់ចង់ងាប់ហើយ។
<<អីយ៉ា...មិនបានឆក់ឱកាសឯណា ប្ដីគ្រាន់តែមកពីធ្វើការហត់ ចង់ថើបប្រពន្ធដើម្បីអោយមានកម្លាំងទេតើ>>
គេនិយាយសម្លេងម្ញិកម្ញក់ និងដោះស្បែកជើង ដាក់ខ្លួនអង្គុយចុះនិងកន្ទេល ទាញយកមកកន្រ្ដកផ្លែឈើដែលគេចូលចិត្តញាំ ដាក់ចូលក្នុងមាត់។
<<មិនជូទេអី>>
ជីមីនសួរ ទាំងស្រាវធ្មេញជំនួស ព្រោះឃើញសូហ្គាទំពារស្ដ្របឺរីទំនងពេក កាពិតខ្លួនមិនចូលចិត្តទេ តែអ្នកបម្រើចេះតែរាបដាក់អោយ ទើបបដិសេដមិនបាន មិនធ្លាប់ឃើញតាបុិនេះញាំអីជូៗ។
<<កុំមើលប្ដីដោយក្រសែភ្នែកបែបនេះ ដឹងទេថាញាប់ញ័រ>>
គេនិយាយញោះបណ្ដើរ ញាំស្ដ្រីបឺរីជន្លក់អំបិលម្ទេសបណ្ដើរ ហាក់ដូចធម្មតា ទាំងដែលវាជូសឹងខ្វាក់គ្រាប់ភ្នែកទៅហើយ។
<<ញាំម្ជូរមើលតែមនុស្សស្រី>>
ជីមីនសម្លក់មុខ និងទាញស្រ្ដបឺរីមកវិញ ទាស់ត្រង់ថាគេមិនអោយ និងដាក់ចូលក្នុងមាត់ 2_3បន្ថែមទៀត។
<<អាណិតប្ដីផង ប្ដីចង់ញាំ នេះឆ្ងាញ់សឹងអី ឃើញហើយចង់ហៀរទឹកមាត់>>
គេលើកផ្លែវាបង្ហាញ រួចជុចអំបិលម្ទេសជុំវិញ ដាក់ចូលមាត់ លាន់មាត់ថាឆ្ងាញ់ៗរហូត។
អង្គុយយូៗទៅ ទើបនឹកឃើញថាសូហ្គាចាញ់កូនជួសខ្លួន លើកមុនគេធ្លាប់និយាយប្រាប់ ពេលទៅតាមខ្លួនមកវិញ នៅបូសាន ប៉ុន្តែមិនសូវជាចាប់អារម្មណ៍ស្ដាប់ ទើបភ្លេចងាយៗ។
<<លោកចាញ់កូនពិបាកទេ ពេលគ្មានខ្ញុំនៅ>>
សំណួរជីមីន ធ្វើអោយសូហ្គាងើបមុខពីរបស់សំណប់ចិត្តបន្ដិច តែមិនបានឈប់ជំពារ។
<<ដល់ចូលពេទ្យទៀត គិតមើលទៅគួរអោយអាណិតណាស់>>
គេនិយាយមុខជូ ព្រោះលើកនិងវាអញ្ចឹងមែន ក្អួតឡើងវា ប៉ុន្តែមិនដែលត្អូញត្អែរ សូម្បីតែម្ដង គ្រាន់ជាជាងអោយជីមីនចាញ់។
<<កូនប្រហែលធ្វើទុក្ខលោកខ្លាំង>>
<<បើមិនអញ្ចឹង ស្មានតែញាំម្ជូរ>>
មុខមាត់គេក្រចិបក្រចុប ពេលតវ៉ា ធ្វើអោយជីមីនសើចកក្អឹក ដោយអស់សំណើច ព្រោះមិនដែលឃើញគេបែបនេះពីមុនមក។
ប្រុសស្អី ចរឹកដូចយាយចាស់!!!
<<ចរឹកលោកឡើងដូចយាយចាស់ហើយ ហាហា...>>
សូហ្គាសម្លក់មុខថ្លែ បើកុំតែញាំរបស់ហិលទេ កុំអីបឺតមាត់អោយហើមបាត់។
<<ឮគេថាអញ្ចឹងអែង ប្រពន្ធគួរតែរៀនទ្រាំ ព្រោះនៅយូទៀតទម្រាំឈប់ចាញ់>>
គេមិនមួម៉ៅ ពេលជីមីនសើច តែជាក្ដីសុខដែលមិនធ្លាប់មានពីមុនមក។
<<នៅកន្លែងធ្វើការមានបានក្អួតឬអត់នេះ>>
សូហ្គាក្រវីក្បាលតិចៗ និងទាញជើងជូមីនអោយសណ្ដូកត្រង់ ទើបគេដេកកើយ និងបិទភ្នែកសង្ងុំដេក។កាពិតនៅក្រុមហ៑ុន គេក្អួតណាស់ដែរ តែមិនចង់ប្រាប់ ព្រោះមិនចង់អោយបារម្មណ៍ ប្ដីចាញ់កូនជំនួសប្រពន្ធជារឿងធម្មតា ធម្មជាតិស្រាប់ទៅហើយ។

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Donde viven las historias. Descúbrelo ahora