ភាគទី23:ដេញ

1.5K 133 1
                                    

<<អែងគ្មានសិទ្ធិទៅចោលយើងទេ ជីមីន...>>

គេសង្រឺតជើងធ្មេញ ចាប់ស្មារសងខាងជីមីនមកអោប អោបមិនរបេះ អោយជីមីនកាន់តែពិបាកចិត្ត និងការសម្រេចចិត្តជាខ្លាំង។
ម្ដងល្អ ម្ដងក៎អាក្រក់.....

<<តែខ្ញុំស្អប់លោកហើយ ស្អប់បំផុត ស្អប់ដល់ឆ្អឹង>>
ជីមីនស្រែកប្រាក់គេ គក់ទ្រូងគេខ្លាំងៗ ទឹកភ្នែកហូរមិនឈប់ ទោះមាត់ប្រាប់ថាស្អប់ តែចិត្តនៅស្រឡាញ់ដដែល មិនដែលប្រួលប្រែសូម្បីតែម្ដង។

<<ជីមីន....>>

សូហ្គាស្រែកគំហក រំពងពេញផ្ទៃបន្ទប់ រួចចាប់ទាញកញ្ចឹងក៎ជីមីនជាប់ ថើបបបូរមាត់ជីមីនខ្លាំងៗ ហើយអ្វីដែលគេស្អប់បំផុត គឺពាក្យនេះហើយ។

<<អែងឆ្គួតមែនហើយ>>

លីហូស្ទុះទៅទាញចេញ ហើយទាញអោយជីមីនមកនៅក្រោយខ្នង ចង្អុលមុខសូហ្គាចំៗ ដល់ដំណាក់កាលនេះហើយ បើបណ្ដោយ ជីមីនច្បាស់ជាស្លាប់មិនខានទេ។

<<អែងថយចេញ>>

<<យើងមិនថយ ហើយអែងក៎ដូចគ្នា ល្មមឈប់ឆ្គួតទៅ ជីមីនទៅធ្វើស្អីអែងបានជាស្អប់ម្ល៉េះ>>
សូហ្គាស្ងៀមទ្រឹម ហេតុអីគេស្អប់មែនទេ?គេមិនដឹង ហើយគេក៎មិនបានស្អប់ គ្រាន់តែមិនបានស្រឡាញ់ប៉ុណ្ណោះ តែជីមីនក្បាលរឹង ដូច្នេះគេត្រូវត្រូវប្រដៅ ហើយអ្វីដែលគេត្រូវការគឺកូន តែជីមីនបែរជាលេបថ្នាំ គិតមើលទៅ តើគួរអោយគេធ្វើបាបទេ?គេក៎មិនចង់ឃុំឃាំង តែបើលែងជីមីនច្បាស់ជាក្លាយជារបស់អ្នកផ្សេង គេមិនព្រម ជីមីនត្រូវជារបស់គេម្នាក់គត់។

<<បើអែងមិនច្បាស់លាស់ អញ្ចឹងដោះលែងទៅ ជីមីនឈឺឆ្អែតហើយ អែងប្រុងអោយគេឈឺដល់ស្លាប់ខ្លួនឬយ៉ាងមិច?>>

<<ឯងអ្នកដទៃកុំមកចេះ>>

សូហ្គាស្រែកគំហក តែពាក្យគំហក វាឈឺមិនស្មើរ និងពាក្យ ថា<<អ្នកដទៃ>>ទេ
លីហូ ខាំមាត់ ងក់ក្បាល ងាកខ្លួន2-3ជំហាន ហើយនិយាយ

<<ក៎បាន ចាប់ពីពេលនេះទៅ អែងនិងយើង ជាអ្នកដទៃ លើកនេះ យើងមិនយកជីមីន ចាប់ទុកថាអាណិត តែបើលើកក្រោយ ប្រហែសធ្វើអោយជីមីនយំ កុំថាយើងមិនបានប្រាប់>>

និយាយហើយ ក៎សម្លឹងមើលជីមីនបន្ដិច រួចបែរខ្នង បើកទ្វា ដើរចេញទៅបាត់ មិនសម្រុះសម្រួលជាសូហ្គាសូម្បីតែបន្ដិច អាមិត្តបែបនិង គេមិនត្រូវការរាប់អានទេ។

<<សមចិត្តអែងហើយមែនទែន ដែលឃើញយើងបាត់បង់មិត្តបែបនេះ>>

សូហ្គាសម្ដីធ្ងន់ដាក់ ហើយដើរទៅជិត ជីមីនក៎ចេះតែថយក្រោយ តែថយមិនផុត ត្រូវគេចាប់ជាប់ ទាញយកមកអោបជាប់ទ្រូង គ្មានចន្លោះប្រហោង។

<<ទោះអែងចង់គេច ដល់ជើងមេឃ ក៎យើងនៅតែតាមចាប់អែងដែល...ដូចច្នេះ មិនបាច់ ខំប្រឹងទេ>>

<<អាណិតខ្លួនអែងណាស់ មិនគួរណាលុងស្រឡាញ់ មនុស្សសណ្ដានឆ្កែ ដូចជាលោកសោះ>>

<<អែងមើលទៅដូចជាចង់ភ្លក្សថ្នាំខ្លាំងដល់ហើយ>>

<<បើបានក៎ល្អ អោយវាងាប់អោយបាត់ៗ នៅនាំតែហត់ និយាយតាមត្រង់ទៅចុះ នៅជាមួយលោក វាឈឺចាប់ ជាងចុះនរកទៅទៀត>>

ជីមីនឌឺដង ផ្គើនថែម ធ្វើអោយ សូហ្គាខឹងឡើងមុខក្រហម ត្រង់ថ្គាមឡើងរឹងកព្រឹស កែវភ្នែកខ្មៅនិលគួរអោយខ្លាច។

<<ផាក ជីមីន...>>

សូហ្គាស្រែកមួយទំហឹង យាដៃប្រុងដាល់ ជីមីន តែត្រូវបង្អាក់ ពេលសម្លឹងមើលកែវភ្នែក ដក់ដោយទឹកភ្នែកចំៗ។

គេគ្មានកំហុសទេ....

<<វៃមោ...ដាល់មោ...ខ្ញុំឈរអោយដាល់ហើយ...ដាល់អោយស្លាប់មក...ហុឹក..ហុឹក...>>

ជីមីនស្រែកយំ ភាពឈឺចាប់លុកលុយ ក្នុងបេះដូងម្ដងទៀត ទាញដៃគេអោយលើកមកដាល់ខ្លួនវិញ ពិភពលោកនេះ ចង្អៀតពេកហើយ សម្រាប់ខ្លួន។

<<ពុទ្ធោអើយ....>>

សូហ្គាមួម៉ៅ គ្រលាស់ដៃចេញ ហើយដើរទៅដាល់ ជញ្ជាំងខ្លាំងៗ 2-3ដៃ ដោយជីមីនមិនហាមឃាត់ ឈរយំឡើងញ័រខ្លួន ជើងឡើងទន់អស់ហើយ ត្រូវនិងជំងឺរបួសមិនទាន់ជាផង រឹតតែខ្សោយលើសដើម។

សូហ្គាដកដង្ហើមដង្ហក់ សន្យុងដៃចុះមកក្រោម ឈាមហូរតក់ៗ ចេញពីរដៃ ប៉ុន្តែគេមិនឈឺ ងាកមុខមកសម្លក់មុខជីមីន។

<<ចេញទៅ...ចេញអោយផុតទៅ ចេញទៅ បើចង់ចេញទៅណាស់ហើយ>>

<<លោកអ្នកដេញខ្ញុំខ្លួនអែងទេ>>

ជីមីននិយាយទាំងជូចត់ រួចទាញយកវ៉ាលី ដែលគេទាត់អោយដួល បញ្យឡើង មើលមុខគេជាលើកចុងក្រោយ ទឹកភ្នែកស្រក់ហូរមិនឈប់ គេដេញជាលើកទី2ហើយ សង្ឃឹមថាលើកនេះ គេនិងមិនពាក់ព័ន្ធនិងខ្លួនទៀត។

<<ខ្ញុំទៅហើយ សង្ឃឹមថាលោកនិងសប្បាយចិត្ត ជូនពរអោយមានក្ដីសុខជាមួយភរិយាពិតប្រាកដរបស់លោក>>

ជីមីននិយាយទាំងញ័រមាត់ រួចក៎អូសវ៉ាចេញទៅ នៅធ្វើស្អី បើគេដេញចេញហើយ។

សូហ្គាឈរឈ្មឹង គ្មានកម្លាំងកំហែង ឈរសឹងតែមិននឹង ព្រលឹងមិននៅនិងខ្លួន លើកដៃខ្ទប់ថ្ងាស់ ល្វីងមុខ បេះដូងចាក់ស្ពឹក ពេលឮថា <<ភរិយាពិតប្រាកដ>> ធ្វើអោយគេនឹកដល់កាលនៅព្រៃ ដែលមានទាំងស្នាមញញឹម និងក្ដីសុខ ក្នុងខណះជីមីនជាប្រពន្ធសម្អប់ក្នុងបេះដូងគេ កាលនោះ។

តើគេបណ្ដោយអោយទៅងាយៗបានឬ?ងាប់ហើយ សភាពគេពេលនេះ មិនខុសពីឆ្កែកំបែងក្បាលទេ គេរត់ចោលអស់ហើយ។



វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Tempat cerita menjadi hidup. Temukan sekarang