ភាគទី6:ដេញ

1.4K 127 1
                                    

ព្រឹកថ្ងៃថ្មី!!

ជីមីនក្រោកពីព្រលឹម ចុះពីលើខ្នម តាមធម្មតាជាអ្នកក្រ ត្រូវនិងជានិស្សិតផង ដូច្នេះហើយទើបទម្លាក់ក្រោកពីព្រឹក ងើបធ្វើការងារ រហូតមកដល់ពេលនេះសាំខ្លួន ជារឿងធម្មតាទៅហើយ។
ជីមីនដើរសំដៅទៅរកសូហ្គា ដែលកំពុងនៅកាច់អុសទុក ស្នាមញញឹមក៎លេចឡើងដោយមិនដឹងខ្លួន គេរស់សាមញ្ញៗ តែមានភាពងាយស្រួល មើលទៅកក់ក្ដៅ មិនដូចអ្នកក្រុង ដែលយល់តែចិត្តអែង អ្នកក្រតែងតែត្រូវគេមើលរំលង អ្នកមានជាទីថ្លៃថ្នូរ គេគោរពកោតសរសើរ ទោះមិនបានធ្វើអ្វីក៎ដោយ ឬធ្វើក៎ដោយ។
<<ប្ដី>>
ជីមីនហៅសូហ្គាតិចៗ ពេលសូហ្គាងាកមកមើល ក៎ញញឹមតិចៗ ដើរទៅអង្គុយជិតអុស។
<<ចាំអូនជួយ>>
មិនចាំអោយសូហ្គានិយាយទាន់ ក៎ប្រមូលអុសទុកមួយក្ដុំ កាយវិការមើលទៅទន់ភ្លន់ ប៉ុន្តែបង្កប់ដោយភាពរឹងមាំ មិនទន់ខ្សោយ មិនភុយស្រួយ មិនងាយនិងដួលនោះឡើយ។
សូហ្គាចងចិញ្ចើមផ្អាកកាច់សិន តាមសម្លឹងមើលជីមីនរហូត បែបថាមិនទុកចិត្តអោយធ្វើអីបែបនិង។
<<មិនបាច់ធ្វើទេ បើមិនចេះ>>
<<គេថាមនុស្សកុំមើលងាយមនុស្ស អូនស្រឡាញ់បង ទើបអូនជួយ អូនជឿអ្នកណាក៎មិនចង់ហត់នឿយដែល អោយអូនជួយទៅ>>
សូហ្គាដកដង្ហើមធំ ងក់ក្បាល បើហាមក៎មិនកើត ជីមីនជាមនុស្សក្បាលរឹង ទោះចង់ហាម ដល់ជ្រុះបបូរមាត់ទៀត ក៎មិនស្ដាប់ដែល។
ជីមីនញញឹមចេញធ្មេញ ថ្ពាល់ឡើងណែនក្រពុំ ភ្នែកលិបអស់ ព្រោះអ៎សប្បាយចិត្ត។ ប្រមូលរួចហើយ ក៎ចាប់លើកយកទៅដាក់ក្រោមខ្ទម ដើរខិតៗតិចៗ ដោយសារខ្លានៅដេកទីនោះ ជឿថាវាមិនខាំ ប៉ុន្តែអត់និងភ័យមិនបាន។
<<ប្ដី....>>
ជីមីនទុកអុស ងាកខ្លួនមើលទៅខ្លាបន្ដិច រួចស្រែកហៅសូហ្គា។
<<ស្អី>>
<<វាឈ្មោះអីទៅ>>
ជីមីនសួរ ចង្អុលទៅខ្លា ដែលនៅដេកនៅមួយកន្លែង។
<<តូយីម..>>
<<បងចិញ្ចឹមវាយូហើយនៅ វាចេះខាំទេ>>
<<ភ្លើ ខ្លាណាមិនចេះខាំ>>
សូហ្គាថាអោយ សញ្ជាតិជាខ្លា ទោះយ៉ាងណា ក៎នៅតែកាច ត្បិតថាជាម្ចាស់ចិញ្ចឹមវា តែវាជាសត្វកាចសាហាវ រឿងនេះមិនអាចនិយាយបាន។
<<ចុះមិចវាមិនខាំអូន>>
<<មកពីអែងមិនស្អាត>>
ជីមីនពេបមាត់ អោនខ្លួន ចេញមកក្រៅខ្ទមវិញ រៀបចំអុសបន្ដទៀត។
<<បងមកនៅទីនេះតែម្នាក់អែងទេហេស>>
ឆ្ងល់តាំងពីដំបូងម្ល៉េះ តែមិនបានសួរ។
<<ឃើញមានអ្នកផ្សេងទេ>>
<<អត់>>
<<ចុះបើឃើញចិងហើយ សួរធ្វើអី>>
ជីមីនញាក់ស្មារ ញញឹមញញែម ស៊ូហ្គាចង់និយាយ ជេស្ដី បោកប្រាស់ ក៎បេះដូងកម្រាស់របស់ខ្លួន មិនឈឺសង្គៀបដែល។
<<និងហើយបានថា អូននិងនៅជាមួយបង កុំអោយបងអក្សុក>>
ជីមីននិយាយ កាពិត ចង់នៅជាមួយគេរហូត ចង់សើចជាមួយគ្នា យំជាមួយគ្នា តែគិតថាទៅសន្សឹមៗសិន មិនបាច់វាយលុកខ្លាំងអីណាស់ណា។ ជារបស់យើង ក៎នៅជារបស់យើង មិនបាច់ប្រញាប់។
<<យើងមិនមែនក្មេង>>
<<គេថាប្ដីចាស់ចេះថ្នម មានលុយចាយពេញៗដៃ តែបងមិនមែនបែបនោះ>>
សូហ្គាជ្រឹមភ្នែកតូច និយាយស្រឡាញ់គេ99+និង ដោយសារ ព្រោះគេចាស់?
<<ថី>>
<<អូនស្រឡាញ់បង ព្រោះបងជាបង មិនមែនដោយសារទ្រព្យសម្បិត្ត ត្រឹមបងស្រឡាញ់តបវិញ ពួកយើងនិងមានស្នាមញញឹមរួមគ្នា>>
<<អនាគតអែងវែងឆ្ងាយណាស់ កុំសន្សំទុកអី>>
<<អនាគតអូន ផ្ញើរទុកលើបងហើយ>>
និយាយហើយ ថាបុរសម្នាក់នេះ ជាផ្នែកនៃជីវីតខ្លួន គេជាសន្សើម ជាបុរសកក់ក្ដៅ ជាប្ដី ជាអ្នកដែលជួយខ្លួនអោយរស់ត៎ជីវីត អាចនិយាយថា បូជាថ្វាយស្នេហា ចំពោះគេក៎បាន។
សូហ្គាដកដង្ហើមធំ មិនដឹងថាក្មេងនេះ ទុកចិត្តគេអីណាស់ណា តែគេមិនចង់អោយនៅជាមួយ នៅក្បែរគេមានតែគ្រោះថ្នាក់ មនុស្សកើតស្លាប់ វាមិនមែនងាយ គេមិនចង់អោយក្លាយជារឿងធំ បញ្ជូនទៅវិញ ជាជម្រើសល្អ។

ពេលថ្ងៃ សូហ្គាបាននាំជីមីនដើរចេញពីខ្ទម ឡើងមកលើទួលខ្ពស់ ដែលវាលស្រឡះ ធំល្វឹងល្វើយ ជីមីនក៎ចេះតែតាមរហូត ព្រោះមិនដឹងរឿងអ្វី។
<<ប្ដី...ហត់ណាស់ សម្រាកសិនបានទេ>>
ជីមីនជូតញើសតាមជើងសក់ ដាក់ជើងលើថ្មម្ខាង ដកដង្ហើមហត់គឃូស ព្រោះដើរចម្ងាយឆ្ងាយគ្រាន់បើ។
<<ហុឹម..>>
សូហ្គាក្រហឹម ងក់ក្បាល យល់ព្រម សម្រាប់គេមិនអី តែជីមីនមិនOk ទើបស្របតាម មិនបង្ខំ។
ពេលស៊ូហ្គានិយាយហើយ ជីមីនក៎សើចញឹមៗ ដើរទៅជិតគេ ជន្ទើតជើង យកចុងដៃអាវ ជូតញើសអោយ និងមានសូហ្គាតាមសម្លឹងមើល។

កែវភ្នែកពណ៍ប្រាក់ ថ្លាត្រយង់ ស្នាមញញឹមផ្អែមមុត បង្ហាញថាស្រស់ស្រាយ គ្មានពិសពុល ធ្វើអោយគេចូលចិត្ត ពេលជីមីនញញឹមមែនទែន តែត្រូវលាក់អារម្មណ៍ ទុកក្នុងចិត្តវិញ ព្រោះមិនចង់អោយអ្នកម្ខាងទៀតខកចិត្ត ពេលបន្ដិចទៀតនេះ។
<<ទៅមុខបន្ដ>>
គេវាសដៃជីមីនចេញ គេចក្រសែភ្នែកមិនប្រសព្វគ្នា ងាកខ្លួនបន្ដដំណើរទៅមុខទៀត ធ្វើអោយជីមីនមុខស្រពោន ប៉ុន្តែក៎ត្រូវដើរតាមគេដដែល។
<<យើងទៅណាទៅ ដើរមកឆ្ងាយហើយ>>
<<បន្ដិចទៀតគង់តែដឹង>>
ជីមីនស្ងាត់ ជើងដើរញាប់ៗ ខំដើរអោយទាន់សូហ្គា ព្រោះជំហានជើងមួយៗ គឺខុសគ្នាណាស់។

សូហ្គានាំជីមីនមករហូតដល់ចុងតំបន់ជំរាល វាល្វើយ ក៎ឃើញយន្ដហោះចននៅទីនោះមួយគ្រឿង មានបុរសអាវខ្មៅ2នាក់ ចុះមកក្រោម ដើរសំដៅមករកគេទាំងពីនាក់។
<<សួរស្តីចៅហ្វាយ>>
ដេហ្យុង និង ហាន់ជេវូ អោនគោពរសូហ្គា180ដឺក្រេ ពេលសូហ្គាងក់ក្បាល ទើបងើបខ្លួនវិញ ធ្វើអោយជីមីនជ្រួញចិញ្ចើម មិនយល់។
ក្រែងគេជាបុរសព្រៃឈើមិនអញ្ចឹង?
<<ឯណាស្បៀង>>
សូហ្គាមិននិយាយច្រើន សួររកស្បៀងតែម្ដង រួចដើរទៅជិតយន្ដហោះ មានកូនចៅដើរតាមពីក្រោយ។
<<លោកប្រុស អោយចៅហ្វាយត្រឡប់ទៅវិញ>>
ដេហ្យុងនិយាយ ខណះដែលដៃទាញទ្វាយន្ដហោះបើក ឡើងទៅលើនោះ ដើម្បីហុចអីវ៉ាន់អោយ។
<<បើប៉ានៅតែដដែល យើងមិនទៅ>>
<<លោកប្រុសឈឺធ្ងន់>>
<<លើកមុនក៎ឈឺ ឈឺរាល់តែលើកនិង>>
<<តែពីម្សិលមិញ មានពេទ្យមកពិនិត្យដល់ភូមិគ្រិះ>>
សូហ្គាដកដង្ហើមធំ មិននិយាយអី រឿងនៅភូមិគ្រីះ តែងតែរញ៉េរញ៉ៃ ពាក់ព័ន្ធនិងមរតក គេមិនចូលចិត្ត នៅញាត់ញែត រកគូស្រករអោយទៀត ទើបគេរត់ចេញ មករស់នៅស្ងប់ស្ងាត់ តែបើនៅបន្ដបែបនេះដដែល គេមិនទៅវិញជាដាច់ខាត។
<<ទៅមើលម្ដងក៎បានដែល ចៅហ្វាយ>>
<<ឈប់ដុកយើងទៅ>>
សូហ្គាកំហកអោយ ចងចិញ្ចើម មិនចូលចិត្តនិយាយសាំញាំច្រើន។ បុរសអាវខ្មៅទាំងពីស្ងាត់ ម្នាក់ៗគ្មានសិទ្ធតវ៉ា រៀបចំអីវ៉ាន់ ដាក់ក្នុងសម្ពាយអោយ រួចរាល់ហើយ ក៎ហុចអោយសូហ្គា ទឹកមុខថាមិនត្រូវ ដោយសារលោកប្រុសឈឺធ្ងន់ពិតមែន។
<<យកក្មេងនេះទៅវិញផង ជូនគេអោយដល់ប្រទេសចិន>>
មុននិងចេញ ឈ្លៀតបូញមាត់ ប្រាប់កូនចៅ រួចមើលមុខជីមីនជាលើកចុងក្រោយ ហើយដើរវាងផ្លូវមួយទៀត ចូលទៅព្រៃសាជាថ្មី។
<<លោក...>>
ជីមីនស្រែកហៅ ប្រុងថារត់ទៅតាម តែកូនចៅគេរត់មកចាប់ជាប់ នាំអូសឡើងយន្ដហោះ បិទទ្វា រួចចាប់ផ្ដើមហោះហើរ ទៅលើអាកាស សូម្បីតែពាក្យលា ក៎មិនអោយលាគ្នាដែល។

<<សំណាងល្អ>>
សូហ្គាងើយក្បាល តាមសម្លឹងមើលយន្ដហោះ និយាយខ្សិបៗ មិនចិត្តដាច់ តែធ្វើមិចបើវាត្រូវតែបែបនិង។ គេតាមសម្លឹងមើលយន្ដទាល់តែលែងឃើញ ទើបធ្វើដំណើរទៅខ្ទមវិញ រស់នៅម្នាក់អែង ចាប់ពីពេលនេះទៅ គ្មានវត្តមានជីមីន នៅអោយរំខានទៀតទេ។

ដាច់ចិត្តដេញប្រពន្ធមែនប្រូ😌
#ស្រឡាញ់អ្នកអាន😑♥️
វ៉ាន់ តី🌻

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now