សូហ្គាដើរញាប់ៗ ចេញទៅផ្ទះបាយ ក្រែងល៎ជីមីននៅទីនោះ ធ្វើម្ហូបអោយគេញាំនៅពេលព្រឹក តែពេលនៅតែមិនឃើញ រឹតតែធ្វើអោយគេអស់សង្ឃឹមលើសដើម។
<<ផាក...ជីមីន...>>
គេសង្រឺតជើងធ្មេញ ខឹងឡើងញ័រសាច់ ចាំមើលតែចាប់បានវិញ និងកាច់បំបាក់ជើង កុំអោយពុិនរត់ចេញពីគេពេក ស្អប់ណាស់និយាយស្រួលៗមិនចេះស្ដាប់។
សូហ្គារហ័សដើរចូលបន្ទប់វិញ ស្លៀកពាក់ខោអាវ ហើយយកសោឡាន ដើរចេញមកក្រៅវិញ ចុះទៅជាន់ក្រោម បើកទៅភូមិគ្រិះ គេជឿថាជីមីនច្បាស់ជាទៅទីនោះ ដើម្បីយករបស់សំខាន់ៗសម្រាប់ឆ្លងប្រទេស។
ងឺត...
សូហ្គាចាប់ហ្វ្រាំងអូសតាំងពីចម្ងាយ ពេលមកដល់ភូមិគ្រិះ រួចចុះពីលើឡាន ដើរតាំងៗចូលទៅខាងក្នុង។
<<ឃើញជីមីនមកទីនេះទេ>>
គេសួរអ្នកបម្រើ ប៉ុន្តែបានចម្លើយមិនគួរអោយគាប់ចិត្ត បន្ទាប់មកឡើងទៅជាន់លើ ទៅបន្ទប់គេ យកសោរបើកថកតុ រុះរកមើលឯកសារ។
<<លិខិតឆ្លងដែន>>
គេលើកឯកសារមកមើល ឃើញថា ទាំងអត្ដសញ្ជាប័ណ្ឌ និង លិខិតឆ្លងដែន សុតតែនៅទីនេះទាំងអស់ មានន័យថាជីមីនមិនបានត្រឡប់មកជាន់ទីនេះសោះ និងចាកចេញទៅដោយខ្លួនទទេរ។
<<ក្មេងឆ្គួតអើយ...>>
គេឈ្លីសក់ក្បាល អោយរញ៉េរញ៉ៃ ហើយក្រោកឈរពេញក្រម្ពស់ ច្រត់ចង្កេះ ព្យាយាមគិត ទោះយ៉ាងណាគេនិងតាមជីមីនយកមកនៅក្បែរទាល់តែបាន។ងាកមកខាងជីមីនឯនេះវិញ កំពុងតែធ្វើដំណើរទៅប៑ូសាន ដោយរថភ្លើង ព្រោះគ្មានអ្វីសម្គាល់ខ្លួន ឆ្លងប្រទេសមិនកើត ពីព្រឹកមិញ ថាទៅយករបស់ដែល តែខ្លាចមិនទាន់ ទើបមកតែខ្លួនទទេរ និងលុយបន្ដិចបន្ដួចប៉ុណ្ណោះ។
ជីមីនដកដង្ហើមធំ គិតថាការចាកចេញ វាជាលទ្ធផលល្អ តែគិតខុស វាតឹងទ្រូងជាងស្អីទៅទៀត នេះបើកុំតែនៅមនុស្សច្រើនទេ កុំអីយំហៀរសម្បោរណាណីទៅហើយ។
<<ប៉ា..ប៉ា...>>
សម្លេងក្មេងតូចល្អិតឮឡើង ធ្វើឲ្យជីមីនភ្ញាក់ពីភាពកណ្ដោចកណ្ដែង ងាកទៅមើល ជើងក្មេងតូចល្អិត អាយុប្រហែល3ខួប ដែលកំពុងនៅក្នុងរង្វង់ដៃប៉ាគេ មុខមាត់គួរអោយស្រឡាញ់ គេអ្នកជាប៉ាឆ្លើយតប អាល្អិតក៎សើចរហិក។ជីមីនញញឹមស្រាលនៅគែមមាត់ ដៃក៎ស្ទាបអង្អែលពោះរាបស្មើរខ្លួនអែងថើៗ នឹកឃើញដល់សម្ដីដែលសូហ្គាសចង់បានកូន តែពេលនេះឈប់គិតទៅវាគ្មានហេតុផល អោយបកក្រោយ ព្រឹកមិញមុននិងដាច់ចិត្តចាកចេញ ដេកគិតសឹងតែមួយយប់ទល់ព្រឹក ទម្រាំហ៑ានឈានជើងចេញពីគេ។
<<សង្ឃឹមលោកសប្បាយចិត្ត ពេលគ្មានខ្ញុំ>>
ជីមីននិយាយខ្សិបៗ សម្រេចចិត្តហើយ ថាបែបហ្នឹង ហើយជូនពរអោយគេសប្បាយជាមួយអ្នកចាស់ ដែលគេស្រឡាញ់ណាស់ ថែណាស់តាំងពីដើម។សូហ្គាដើរចុះមកក្រោមវិញ ដើរតាំងៗ មុខឡើងក្រម៉ូវ ពេលទាក់ទងអោយគេជួយរកជីមីនអោយ រកសើបមើលតាមក្រុងខេត្ត អស់ជាងកន្លះថ្លៃ តែគ្មានចម្លើយ គ្រប់យ៉ាងស្ងាត់ឈឹង ធ្វើឱ្យគេតប់ប្រមល់ គិតអីមិនចេញ ដើរស្រែកគំហកដាក់គេអែង មើលតែយាយចាស់។
សូហ្គាដកដង្ហើមធំ ដើរចូលតុបាយ ទោះគិតច្រើន តែមិនត្រូវបង្អត់បាយខ្លួនអែង ឃុំខ្លួនអែងនោះដែល។
<<លើកបាយមក...>>
គេនិយាយ អ្នកបម្រើក៏ចាប់ផ្ដើម យកម្ហូបយកអាហារមកដាក់រៀបលើតុ បើកគម្របគ្របចេញ តែគ្រាន់តែក្លិនភាយអារហារ រត់ចូលច្រមុះភ្លាម ធ្វើឲ្យគេបុកពោះ អធឹកអធមរកក្អួត វិលមុខខ្ញាល់ រកកល់ចង់ដួល។
<<អឹប...>>
សូហ្គារហ័សលើកដៃ ខ្ទប់មាត់ខ្លួនអែង ងើបរត់ទៅបន្ទប់ទឹក ដែលពេលដល់ភ្លាម ក៎បើកគម្របបង្គន់ ក្អួតយកៗ ទាល់តែអស់ពីពោះរលីង។
<<កើតអ្វីមែនទេ អ្នកប្រុស>>
មេផ្ទះសួរ ខណះដែលហុចកែវទឹកអោយ សូហ្គាក៎លើកមកក្ពុលមាត់ ហើយក្រវីក្បាល បញ្ជាក់ថាមិនបានកើតអីធ្ងន់ធ្ងរ សង្ឃ័យតែឈឺក្រពះទេដឹង។
<<ប្រហែលឈឺក្រពះ កុំបារម្ភអី ខ្ញុំមិនកើតអីទេ>>
គេនិយាយ និងក្រោកឈរឡើងពេញកម្ពស់ មុខមាត់ស្លេកស្លាំង ភ្នែកឡើងស្លក់ ទើបអ្នកផ្ទះអត់ខ្វល់បារម្ភមិនបាន។
<<ទៅពេទ្យទេ...>>
<<មិនចាំបាច់>>
គេក្រវីក្បាលម្ដងទៀត រួចដើរចេញទៅក្រៅ ដោយមានស្ដ្រីចំណាស់ដើរតាមពីក្រោយ បន្ទាប់មកក៎ដើរចូលបន្ទប់អារហារ តែគ្រាន់តែចូលភ្លាម សូហ្គាក៎រហ័សខ្ទប់មាត់ ធ្វើមុខជូក្រុញ រត់ទៅបន្ទប់ទឹកម្ដងទៀត និងក្អួតរហូតដល់ទន់ខ្លួន ដើរមិនចង់រួច។
<<កុំមកប៉ះយើង>>
សូហ្គាស្រែកគំហកអោយកូនចៅ ពេលពួកគេមិនស្ដាប់ គិតតែពេលចាប់ដៃចាប់ជើងខ្លួន នាំដើរទៅឡាន គោលបំណងទៅពេទ្យ។
<<ចៅហ្វាយឈឺ បើចៅហ្វាយមិនរហ័សព្យាបាល កាលណាបានតាមរកអ្នកប្រុសត៎ទៀតនោះ>>
កូនចៅព្យាយាមបញ្ចុះបញ្ជូល ដែលពាក្យសម្ដីនេះ អោយស៊ូហ្គាស្ងៀមទ្រឹង រឿងជីមីនរត់ចោលគេដោយស្ងាត់ៗ គេមិនទាន់ទទួលយកបាននៅឡើង វាឈឺទ្រូងខាងធ្វេងឡើងពឺតៗ ចុកចាប់ណាស់លោកអើយ...
<<មែនហើយ យើងមិនបណ្ដោយអោយជីមីនរត់តាមសាហាយរស់ស្រួលបានឡើយ>>
គេខាំមាត់និយាយ ដោយលើកនិយាយថាជីមីនរត់តាមសាហាយស្មត់ ទាំងដែលដឹងហើយសោះថាជីមីនទ្រាំនិងចរឹកគេមិនបាន។
គេគិតដោយការគុំគួន ដើរត្រង់ភ្លឹងសំដៅទៅរកឡាន ឡើងឡានភ្លាម ដោយមិនបាច់កូនចៅចាប់ទៀត។មន្ទីរពេទ្យ
<<សុំអញ្ចើញ>>
គ្រូពេទ្យនិយាយ ងារដៃអោយសូហ្គាចូលអង្គុយ។
<<ឈឺអ្វីដែល អាការះយ៉ាងមិចខ្លះ>>
គាត់លើកវែនតាឡើងបន្ដិច សម្លឹងមើលបុរសខ្ពង់ខ្ពស់។
<<ចេះតែរកក្អួត ហើយមួយរយះនេះឧស្សារហ៍ឈឺក្បាល វល់មុខណាស់ ញាំអីមិនចូលទៀត>>
គេរៀបរាប់ ព្រោះវាបែបនិងមែន។
<<ដូចអការះអ្នកចាញ់កូនណាស់ លោកមានប្រពន្ធឬអ្វីហើយឬនៅ?>>
<<ប្រពន្ធ...?>>
គេជ្រួញចិញ្ចើម ថ្លោះទឹកមុខបន្ដិច។
<<មែនហើយ បើអាចខ្ញុំសុំពិនិត្យ មើលភរិយាលោក ដើម្បីអោយកាន់តែច្បាស់ ព្រោះអាការះលោក មិនខុសពីចាញ់កូនជំនួសប្រពន្ធទេ>>
សូហ្គាអោនមុខចុះ ខណះដែលបេះដូងគេខ្ទេចខ្ទាំ ប្រះបែក ប្រពន្ធឬ ប្រពន្ធរត់ចោលបាត់ហើយ ស្រស់មុខណាស់។
<<ប្រពន្ធខ្ញុំមិននៅទេ>>
គេនិយាយខ្សិបៗ ទើបពេទ្យរហ័សកែខៃវិញ ញឹមៗមិនសូវសម ធ្លាប់តែឮថាកាចណាស់ ជួបផ្ទាល់មានអី ដូចខ្លាបាក់ចម្គូមនិង។
<<អញ្ចឹងបែបនេះក៎បាន ខ្ញុំនិងពិនិត្យមើលជំងឺលោកសិន បើគ្មានជំងឺអ្វី មានន័យថាលោកប្រាកដជាមានកូនតូចៗពិតមែនហើយ>>
សូហ្គាញញឹមស្ងួត គេរំភើបឡើងញញឹមលែងចេញហើយ មានកូនរបល់យ៎ស្អី បើប្រពន្ធកូនរត់បាត់ហើយ នៅសល់តែប្ដី មធ្យមងំទុកអោយគេចាញ់កូន រលន់រលាម្នាក់អែងទៀត។#ស្រឡាញ់អ្នកអាន♥️
វ៉ាន់ តី🌻
YOU ARE READING
វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)
Short Storyវង្វេងក្នុងក្រុងអាចរកផ្លូវឃើញ រង្វេងក្នុងព្រៃអាចរកផ្លូវបាន ប៉ុន្តែរង្វេងក្នុងបេះដូងបង អូនហាក់រកផ្លូវចេញមិនឃើញសោះ។តើនោះជាបុព្វេ អោយយើងជួបគ្នាមែនទេ?