ភាគទី47:កូន!!!!

1.6K 139 5
                                    

ច្រើនខែក្រោយមក
ង៉ាៗ
សម្លេងក្មេងយំកណ្ដាលយប់ ធ្វើអោយលោកប៉ាវ័យក្មេង ងើបទាំងមមិងមាំង និងឃើញជីមីនកំពុងដេកលក់ស្រួល ទើបមិនចង់ដាស់ ក្រោកដើរទៅអើតមើលកូននៅក្នុងអង្រឹងកូនក្មេង ដែលកូនង៉ែត2ខែកំពុងតែស្រែកយំ ឡើងក្រហមមុខ ដោយសារឃ្លានមឹម។
<<កុំខូច កុំយំ ប្រយ៉ាត់អាប់ប៉ាភ្ញាក់ វៃកូនដឹងទេ>>
គេនិយាយចង្អុលកុខកូនក្បាលខូច ឈ្មោះអ៑ុនស៑ូ ដោយការខ្នក់ក្នាញ់ នាងតូចល្អិតដោយមិនដឹងខ្យល់អី ក៎សើចក៎ខ្អឹក ស្មានតែប៉ាៗលេងជាមួយ ធ្វើអោយសូហ្គាសើចក្រវីក្បាលដោយមិនដឹងខ្លួន។
<<កុំយំឮទេ>>
គេប្រាប់កូនម្ដងទៀត រួចងើបទៅយកទឹកដោះគោ មកឆុង មុនដំបូងមើលទៅឆ្គងៗ តែធ្វើយូៗទៅក៎ចេះស្ទាត់ និងអាចមើលកូនជំនួសជីមីនបានខ្លះគ្រាន់បើ ពេលឈ្លៀតពីការងារ។
គេបីកូនចេញពីអង្រឹង បីក្នុងរង្វង់ដៃ បញ្ចុកក្បាលទឹកដោះគោអោយ ទើបនាងតូចស្រវ៉ាចាប់កាន់ ជញ្ជក់មឹមយកភ្លាម។ ពេលអោយកូនមឹមបានឆ្អែតហើយ គេក៎សន្សឹមដកក្បាលទឹកដោះចេញមកពីក្នុងមាត់កូន រួចដាក់នាងតូចអោយដេកក្នុងអង្រឹងវិញ។
<<គួរអោយស្រឡាញ់ណាស់>>
គេនិយាយតិចៗ រួចថើបថ្ពាល់ក្រថាយៗរបស់កូនថ្នមៗ ដែលអ៑ុនសូ កាត់ទៅតាមគេជាភាគរយច្រើនជាងជីមីន។
<<កូនភ្ញាក់មែនទេរ>>
ជីមីនងើបអង្អុយ ផ្អែកខ្នងនិងក្បាលគ្រែ សួសូហ្គា ដោយតែមិញកំពុងលុងលក់ស្រួល ព្រោះមិនដែលបានដេកពេញភ្នែក ទើបពេលកូនយំត្រចៀកមិនសូវរហ័ស។
<<បងអោយមឹមឆ្អែត ស្ងាត់មាត់ឈឹង>>
គេសើចហុឹសៗ រួចដើរពីកន្លែងអង្រឹង មកគ្រែ ដាក់ខ្លួនអង្គុយជិតជីមីន។
<<មិញដេកលក់ល្អពេក មិនរហ័សដូចបងសោះ>>
<<មកពីអូនហត់ មិនដែលបានសម្រាកគ្រប់គ្រាន់ ត៎ទៅនេះ ជួលម៉ែដោះអោយមើលថែកូនមួយទៅណា បងមិនចង់អោយអូនហត់ទេ>>
មិនមែនតិចលើកទេ តាំងពីបង្កើតកូនមក គេសុំតែញយ ដោយសារកូនខូចពេក ងាកយំៗ បែរទៅជីមីនមុខឡើងស្លេក ទោះគេឆ្លៀតជួយបានខ្លះៗ តែនៅតែមិនអាចសម្រាលបន្ទុកបានដដែល។
<<អូនអាចមើលថែបាន បងកុំព្រួយ>>
សូហ្គាចងចិញ្ចើមបន្ដិច ចង់ស្ដីបន្ទោស តែមិនហ៑ាន ដឹងថាទៅរួច ដឹងថាជីមីនរឹងមាំ តែគេនៅតែមិនពេញចិត្ត បើមកពីធ្វើការវិញ ឃើញប្រពន្ធមុខឡើងស្លេក ហើយស្គមបែបនេះ។
<<Okay អញ្ចឹងក៎បាន កុំអោយបងពុិនខឹងអូនពេក>>
<<បងស្រឡាញ់អូនបំផុត>>
គេយកថ្ងាល ទល់ថ្ងាល់ជីមីន ពោរពេញទៅដោយសេចក្ដីសុខ បេះដូងរីកមាឌ រំភើបញាប់ញ័រដល់ថ្នាក់មិនអាចបរិយាបាន។
<<គេងទៅ កូនទើបដេកមិញ ប្រហែលភ្ញាក់នៅទៀងព្រឹកទៀតឯនោះ>>
គេដកខ្លួនចេញ ហើយទម្លាក់ខ្លួនដេក ទើបជីមីនញញឹម ដាក់ខ្លួនដេកក្បែរ កើយដើមទ្រូងហាប់ណែន សុតតែសាច់ដុំ តាមអ្នកដែលស្រឡាញ់សុខភាព។
<<បងស្រឡាញ់អូន...>>
គេនិយាយស្រាលៗ ថើបសៀតផ្កាជីមីនថើៗ បានបិទភ្នែកសង្ងុំដេកទាំងពីរអ្នក។

__________
ព្រឹកថ្ងៃថ្មី
ជីមីនចុះទៅជាន់ក្រោម ចូលចន្រ្ដានបាយតាំងពីព្រលឹម វាក្លាយជាទម្លាប់ជាប្រចាំទៅហើយ ដែលងើបធ្វើអាហាទុកសម្រាប់អោយស្វាមីនៅពេលព្រឹក។

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Tempat cerita menjadi hidup. Temukan sekarang