ភាគទី24:ចិត្តមិនដាច់

1.6K 134 3
                                    

សូហ្គាដកដង្ហើមធំមួយហឿក ហើយរហ័សរហួន បើកទ្វាចេញទៅក្រៅ ដើរញាប់ៗ ចូលជណ្ដើរយន្ដ ចុះទៅជាន់ក្រោម រួចរត់ទៅចំណតឡាន សម្លឹងរកមើលរាងតូចល្អិត ឃើញជីមីនកំពុងតែរៀបឡើងឡានក្រុង ទើបគេខាំធ្មេញក្រតៗ ដោយកាក្ដៅក្រហាយ។

ក្រែងខ្លួនអែងអ្នកដេញគេមិនអញ្ចឹង!!!

សូហ្គារត់បកក្រោយ ទៅកន្លែងចតឡាន រត់វៀងខាងមុខ បើកទ្វាឡើង កាច់ចង្កូត បើកចេញទៅយ៉ាងលឿន។

<<យើងមិនព្រលែងអែងទៅណាបានដាច់ខាត>>

គេនិយាយខ្សិបៗ ភ្នែកមុត សម្លឹងមើលទៅផ្លូវមិនព្រិច ជាន់ហ្គែរបន្ថែមមួយកិប ដើម្បីអោយទៅតាមទាន់ ឡានជីមីនជិះមុននេះ។

ជីមីនផ្អែកក្បាលនិងកៅអីសាឡុងឡានក្រុង ជូតទឹកភ្នែកចេញពីកន្ទុយភ្នែក ព្យាយាមកុំអោយអណ្ដឺតអណ្ដក់ ព្យាយាមកុំអោយយំ កុំអោយហូរទឹកភ្នែក តែហាមមិនបាន រឹតតែជូតរឹតតែហូរ ខណះដែលដូងលោតញាប់ ដោយការឈឺពើតផ្សារ។

<<ឈប់គិតពីគេទៅ គេមិនស្រឡាញ់អែងទេ ឆ្គួតពេកហើយ>>

ជីមីនងើបអង្គុយ ពោលខ្សាវៗ អោនមុខចុះ ក្នុងខួក្បាល មានតែស៊ូហ្គា បេះដូងគ្រប់4ថកក៎មានតែគេជាអ្នកគ្រប់គ្រង តែស្ដាយ ទំនាក់ទំនងត្រូវបានបញ្ជប់ ប្រះឆា ព្រោះវាពិបាកពេក យ៉ាងណាទោះយើងខំប្រឹងប៉ុណ្ណា ខំស្មោះ ខំធ្វើល្អប៉ុន្មាន ខំធ្វើដល់ងាប់ទាំងខ្លួនទៀត ក៎គេមើលមិនឃើញ ក្ដីស្រឡាញ់ពីបេះដូងតូចនេះដែល ដឹងទេ ដោយសារហេតុអ្វី?ព្រោះយើងគ្មានតម្លៃ ក្នុងក្រសែភ្នែកគេនោះអី។

នេះចាប់ទុកសំណាងធំហើយ ដែលមិនមានផ្ទៃពោះ ដូចដែលគេថា បើមានមែន កូនមិនដឹងជាកម្មលំបាកយ៉ាងណាទេ បើឪវាឃូឃៅ ដេញម្ដាយអោយចេញអោយឆ្ងាយ បែបនេះនោះ។

<<អាយ....>>

សម្លេងស្រែកចាចឮឡើង ពេលឡានក្រុងចាប់ហ្រ្វាំងទាំងដង្ហក់ ធ្វើអោយអ្នកនៅខាងក្នុង ជ្រុលខ្លួន អ្នកខ្លះក៎ធ្លាក់ពីកៅ អ្នកខ្លះអុកក្បាលនិងកៅអី ផងក៎មាន។

<<មានរឿងអី>>

ជីមីនងើបមុខឡើង ដៃទប់ក្បាលដែលបុកនិងកៅអីខាងមុខ សួរគេសួរអែង តែគ្មានអ្នកឆ្លើយ ទើបជ្រួញចិញ្ចើម តែពេលឃើញអ្នកគ្រប់គ្នា សម្លឹងមើលទៅខាងមុខ ក៎ងាកទៅសម្លឹងតាមដែល។

<<លោក...>>

ជីមីននិយាយខ្សិបៗ បើកភ្នែកធំៗ កុំប្រាប់ថាគេ....

<<មោនេះ>>

សូហ្គាមិនខ្វល់ ចាប់ទាញដៃជីមីន អូសទាញអោយក្រោកឈរ តែជីមីនមិនព្រម ទើបគេមួម៉ៅ ចាប់លីចេញមកតែម្ដង ដើរតាំងៗ ចុះពីលើឡានក្រុង ធ្វើប្រងើយហីៗ។

<<លែង...លែង..ខ្ញុំ..លោកធ្វើ ឆ្គួតស្អីរបស់លោកនិង>>

ជីមីនស្រែក ទធាក់ដៃជើង នៅមិនសុខ ស្អប់ប្រុសម្នាក់នេះ ដែលចេះតែតាមធ្វើបាបខ្លួនមិនឈប់ ហើយនេះមានអី មិញកាលនៅពេទ្យ ដេញគេអោយញ៉ែតៗ ហើយមោតាមធ្វើស្អីទៀត?

<<ឡើងឡាន កុំរញ៉េរញ៉ៃ យើងត្រូវការទៅផ្ទះ>>

សូហ្គានិយាយ បើកទ្វារឡានអោយ និងរុញអោយជីមីនចូលទៅក្នុង រួចដើរវៀងទៅខាងមុខឡាន តែដើរមិនទាន់ផុតផង ជីមីនក៎បើកទ្វាឡាន ចុះពីលើឡាន រត់ត្រុយ មិនស្ដាប់តាមគេ។

<<ផាក ជីមីន...>>

សូហ្គាស្គ្រឺតជើងធ្មេញ រត់តាមចាប់ជីមីន ជីមីនឃើញហើយ ក៎រឹតតែបន្ថែមល្បឿន ដោយមិនមើលយានជំនិះ ដែលកំពុងតែបើកលឿនស្លេវមកកាន់គេ....

ទីត!!!

<<អាយ....>>
ជីមីនបើកភ្នែកធំៗ ក្នុងខ្លួនញ័រទទ្រើក ហាក់ដូចមានអ្វីមកចាប់ជើង កុំអោយរត់បន្ដរួច ខណះពេលដែលឡានពណ៍ក្រហម បើកឡើងដូចហោះ សំដៅមករកខ្លួន កំពុងឈរលើផ្លូវជាតិធំ។

ភឹប!!!

សូហ្គាកន្រាក់ដៃជីមីនមួយទំហឹង បុកនិងដើមទ្រូងហាប់ណែន ដើម្បីទាញជីមីនគេចពីឡាននោះ។

គេដកដង្ហើមខ្លាំងៗ បេះដូងញ័រធ្លាក់ទៅដល់ផ្នែកគោដោយសារភ័យនិងជីមីនមិញនេះ បើសិនអំមិញជួយមិនទាន់ រាងកាយគួរអោយស្រឡាញ់ដែលគេចូលចិត្តអោប ត្រូវចូលក្រោមឡានបាត់ទៅហើយ។

<<ធ្វើខ្លួនស្អីហាស មិនចេះខ្លាចងាប់ទេឬយ៉ាងមិច>>គេទាញជីមីនចេញពីខ្លួនបន្ដិច ស្រែកកំហកសម្លុតខ្លាំងៗ តាមចិត្តខឹង ដៃចាប់អង្រួលស្មារតូច សឹងតែក្បាលជ្រុះពីក៎ទៅហើយ។

<<ហុឹក ហុឹក>>ជីមីនពេបមាត់យំ មួយរំភេច ស្មានតែគេមិនខ្មាចហេស? ខ្លួនអាយុជីវីតមួយទាំងមូលអ្នកណាមិនខ្លាចស្លាប់? ហេតុអីមិនថាខ្លួនអែងផងដែលចាប់បង្ខុំ?បើមិនមែនមកពីគេ ថាស្មានខ្លួនរត់គេចឬ?មនុស្សឃើញតែកំហុសគេ មិនចេះមើលកំហុសខ្លួនអែង។

សូហ្គាខ្នាញ់អាទឹកមុខរអួយទឹកភ្នែកខ្លាំងពេក ក៏ទម្លាក់បបូរមាត់ថើបមាត់រាងតូច បំបិតសម្លេងយំ ដៃអោបចង្កេះទាញអោយរាងកាយមកជិតគ្នាកាន់តែខ្លាំង ថើបរហូតដល់ពេញចិត្ត ទើបដកមាត់ចេញវិញ។

<<បើហ៑ានតែរត់ទៀត យើងនិងកាច់បំបាក់ជើងអែងមិនខាន>>

គេនិយាយចង្អុលមុខជាការគំរាម រួចចាប់បីជីមីនឡើង នាំទៅឡាន ដាក់អោយអង្គុយ ហើយគេដើរវៀងទៅម្ខាង ឡើងឡានដែល។

<<ក្រែងលោកថាដេញខ្ញុំហើយមិនអញ្ចឹង ចាំបាច់មកតាមធ្វើបាបខ្ញុំធ្វើស្អីទៀត>>

<<ស្ងាត់ទៅ ដរាបណា យើងមិនទាន់ដឹងថាកូនយើងនៅក្នុងពោះអែងឬអត់ បើដឹងហើយ ទៅណាក៎ទៅ>>

<<ប្រាប់ហើយថាខ្ញុំគ្មានកូន...>>

សូហ្គាមិនឆ្លើយ ត្រឹមខាំមាត់សម្លក់ រួចបើកឡាន បត់ទៅម្ខាងទៀត បើកចេញទៅលឿនដូចហោះ អោយឆាប់ដល់ភូមិគ្រិះ។

គេដឹងថាជីមីនគ្មានកូន តែវាគ្មានជម្រើសអី ដើម្បីទាញជីមីនមកវិញ ទើបប្រើអំណាងថា កូនក្នុងពោះកំពុងតែបង្កើតឡើង។ គិតទៅមើល យើងអ្នកដេញ ហើយយើងទៅអង្វរ គេអោយត្រឡប់មកវិញ សមទេ?ងាប់ហើយ...គេធ្វើមិនបានទេ គេមិនធ្លាប់ធ្វើបែបនោះ ប៉ុន្តែក៎មិនអាចរស់អត់ជីមីនដូចគ្នា ដូច្នេះធ្វើតាមអ្វីដែលគេគិតឃើញភ្លាមៗ នោះគឺ ចាប់យកមកឃុំឃាំង ជាកម្មសិទ្ធិ គេម្ដងទៀត។

ដេញគេ ពេលគេទៅមែន តាមចាប់មកវិញ🤷

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Donde viven las historias. Descúbrelo ahora