ភាគទី41:អន់ចិត្ត

1.6K 152 4
                                    

ជីមីនចំហរមាត់ធ្លុង មិនយល់ពីប្រុសសម្អុយនេះពិតមែន។
<<និយាយឆ្គួតស្អីនិង>>
<<កុំកាចពេកប្ដីខ្លាច>>
សូហ្គាពេបមាត់ ហើយលោកខ្លួនទៅរកអោប តែជីមីនថយក្រោយភ្លាម និងសម្លក់មុខថ្លែ។
<<អា...មើលចុះ ហេតុអី អាក្រក់បែបនេះ>>
<<មែនហើយ ចេះធ្វើបាបប្ដីទៅរួច>>
<<អូ...មើលចុះ ក្មេងៗសម័យនេះចំជាមិនដឹងអីមែន>>
សម្លេងមនុស្សរអ៑ូ ធ្វើអោយជីមីនចងចិញ្ចើមតានតឹង ហើយសម្លឹងមើលទៅសូហ្គា ក្នុងទ្រូងក្ដៅគគុក ហេតុអីចាំបាច់លេងសើចបែបនេះ?ជិតក្លាយជាប៉ាគេហើយ នៅមិនដឹង។
<<ចង់ទេណា...>>
សូហ្គាចាប់ដៃជាប់ ពេលជីមីនងាកខ្លួន ប្រុងដើរចេញក្រៅហាង។
<<ខ្ញុំទៅចាំនៅឡានមុន អញ្ជើញលោកសប្បាយម្នាក់អែងចុះ>>ជីមីននិយាយ ទឹកមុខមាំ បញ្ជាក់ថាមិនបានលេងសើច នេះកំពុងតែខឹងមែន។
<<ជីមីន...>>
<<កុំធ្វើដូចកូនក្មេងស្ដាប់គ្នាមិនបានបានទេ ខ្ញុំធុញ>>ជីមីនស្រែកខ្លាំងៗ ធ្វើអោយអ្នកនៅជិត ងាកមកមើលនិងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល មិនគួរអោយជឿក្មេងតូចល្អិត ហ៑ានស្រែកដាក់ប្រុសឈាមត្រជាក់។
<<លែងខ្ញុំ>>
<<ជីមីន...ប្ដីគ្រាន់តែចង់អោយប្រពន្ធសប្បាយ...>>សូហ្គាតវ៉ា និងមិនព្រមលែងដៃ ទាល់តែជីមីនរើបម្រាស់ខ្លាំងៗតើ ទើបគេព្រមលែង។
<<ខ្ញុំមិនសប្បាយជាមួយទេ...>>
ថាហើយ ក៎ដើរញាប់ៗ ចេញក្រៅហាង ធ្វើឲ្យសូហ្គាក្រវីក្បាលរអាចិត្ត អារម្មណ៍ជីមីនឡើងចុះគេតាមមិនទាន់សោះ ហើយមិញគ្រាន់តែអោយរើសខោអាវសោះ ស្រែកធុញៗ។ គេអាចជាមនុស្សរឹងមាំ មិនខ្វល់ពីអ្វី តែពាក្យធុញមិញនេះទ្រូងគេហាក់ដូចធ្ងង់ និងដូចមានថ្មមកសង្កត់ពីលើអញ្ចឹង ព្រោះតែការយកចិត្តទុកដាក់របស់ខ្លួន គ្មានន័យសូម្បីបន្ដិច។
<<ទៅតាមទៅ ហើយជូនទៅដល់ផ្ទះផង>>
គេបក់ដៃអោយកូនចង់ទៅតាមជីមីន ខណះដែលដៃម្ខាងទៀតឈ្លីចិញ្ចើមតិចៗ។
<<ចុះចៅហ្វាយ>>
<<យប់នេះយើងប្រហែលទៅសម្រាកនៅខនដូហើយមើលទៅ ជៀសវាងកុំអោយជីមីនខឹង>>គេនិយាយ ដោយទឹកមុខអួអាប់ពិបាកនិយាយដល់ មនុស្សមិនដែលតាមទ្រអ្នកណាគេ ក៎តែអញ្ចឹងអែង បានតែបន្ដិចក៎រាថយបាត់។
<<តែអ្នកប្រុសតូច...>>
<<គេអាចអារម្មណ៍ល្អ បើសិនគ្មានយើងអោយឃើញមុខ>>
កូនចៅមើលមុខចៅហ្វាយ ហើយអត់និងដកដង្ហើមធំមិនបាន រួចបានគោរពលា ដើរគ្នា3នាក់ តាមជីមីនពីក្រោយ។

_______
<<តោះ....>>បុរសអាវខ្មៅ និយាយ និងឡើងឡានបិទទ្ចា ហើយដាក់ខ្សែរក្រវ៉ាត់កាពារ។
<<ចុះគេ....>>
ជីមីនចងចិញ្ចើម អើតក៎ទៅមុខ ចង់សួររកសូហ្គា ព្រោះមិនឃើញគេមកជាមួយកូនចៅ។
<<ចៅហ្វាយមែនទេ>>
<<ហុឹម...>>
ជីមីនក្រហឹមដើមក៎ ដាក់ខ្លួនអង្គុយអោយស្រួលវិញ អោបដៃសម្លឹងមើលទេសភាពក្រៅកញ្ចក់។
<<ចៅហ្វាយប្រាប់ថាមិនបានទៅជាមួយទេ គាត់ទៅសម្រាកនៅខនដូ>>
<<គ្រាន់តែថាអោយប៉ុណ្ណឹង ធ្វើអែងអន់ចិត្ត>>
ជីមីននិយាយខ្សិបៗ ពេបមាត់ពេបក៎ ជិនឆ្អន់និងចរឹកសូហ្គា និយាយបន្ដិចបន្ដួចធ្វើអែងអន់ចិត្តអន់ថ្លើម មិនដេកនៅផ្ទះ ត្រង់គេពីមុន ធ្វើយ៉ាងមិចខ្លះដាក់ខ្លួន មិនព្រមគិតផង។

ពេលធ្វើដំណើរមកដល់ខនដូ សូហ្គាក៎បើកទ្វាចូល និងចាក់គន្លឹះទ្វារ ដើរអូសជើង ទៅដាក់ខ្លួនអង្គុយនៅសាឡុងស្បែកពណ៍ខ្មៅវែង កណ្ដាលបន្ទុប់។
<<ហុឹម...>>
គេដកដង្ហើមវែង ទាញយកបារីដែលនៅក្នុងថកតុ ក្បែរដៃ បើកយកមកអុជជក់បន្ធូរអារម្មណ៍។ ការពិតគេខានជក់យូហើយ តាំងពីមានជីមីនមកម្ល៉េះ ព្រោះមិនចង់អោយជីមីនខ្ពើមរអើម នៅពេលគេថើបជញ្ចក់ តែពេលនេះគេតានតឹងត្រូវបន្ធូរអារម្មណ៍ចោល។
<<ងាប់ហើយ...ហេតុអី មានអារម្មណ៍ថាពិបាកបែបនេះ>>
គេនិយាយខ្សាវៗ គោះកំទេចបារីនិងចាន ហើយជ្រោងសក់ក្បាលខ្លួនអែងទៅក្រោយ ផ្អែកខ្នងនិងសាឡុង។
តុកៗ....
សម្លេងគោះទ្វាបន្លឺឡើង ធ្វើឲ្យអ្នកបិទភ្នែកសង្ងំដេក ត្រូវចងចិញ្ចើម យោងខ្លួនងើបឈរ ដើរសម្ដៅទៅបើកទ្វា។
<<ជីមីន....>>
<<កើតអីមិនទៅផ្ទះ>>
ជីមីនសួរ និងដើរចូលខាងក្នុង កែវភ្នែកពិនិត្យពិចៃពីបន្ទប់ដែលទិញក្នុងតម្លៃថ្លៃរាប់រយដុល្លា ពេលដាក់ដៃលើតុ គ្មានសូម្បីតែធូលីដី ព្រោះជួលមនុស្សអោយមកសម្អាតអោយរាល់ថ្ងៃ ទោះម្ចាស់មិនសូវបានមកសម្រាកក៎ដោយ។
<<ចុះឯណាអង្គរក្ស ជីមីន ប្ដីប្រមានហើយ ហាមទៅណាមកណាម្នាក់អែងអោយសោះ វាគ្រោះថ្នាក់ណាស់>>
គេមិនឆ្លើយសំណួរ និងកាងខ្លួនជាមនុស្សល្អ ដើរតាមទេសសាដាក់ភរិយាវ័យក្មេង។
<<គេជូនខ្ញុំមោមុននេះ ហើយជួយឆ្លើយអោយត្រូវសំណួរផង>>
ជីមីនឈប់ដើរ ងាកខ្លួន ឈរទល់មុខសូហ្គា មុខនៅតែមិនស្រស់ដដែល ហាក់ដូចគំហឹងនោះជា ថ្មដាមិនងាយបំបែកបាន។
<<ងាប់ហើយ...>>
<<ឆ្លើយ....>>
ជីមីនធ្វើមុខកាច ច្រត់ចង្កេះ ចងចិញ្ចើមដាក់។
<<យើងគ្រាន់តែចង់អន់ចិត្ត>>
<<លោកអន់ចិត្ត?មីនសូហ្គា ទង្វើលោកធ្វើដាក់ខ្ញុំពីមុនលើសនេះទៀត គួរចាំផង>>
សូហ្គាមិនមាត់ ដកខ្លួនថយក្រោយ ព្រោះមិនចង់ឈ្លោះជាមួយសូម្បីតែបន្ដិច។
<<ខ្ញុំថាប៉ិននិងលោកថាអន់ចិត្ត ចុះទម្រាំតែខ្ញុំពោះកាន់តែធំ ញាំអីមិនបានដេកមិនលក់ បក់មិនល្ហើយ មួម៉ៅលើសនេះទៀត លោកទៅជាយ៉ាងណាទៅ>>
<<យើងនិងព្យាយាម ទម្លាប់ខ្លួន>>
<<ចរឹកលោកតែប៉ុណ្ណឹង>>
ជីមីនសម្លក់មុខថ្លែ ថាអោយប៉ុណ្ណឹងហើយ នៅធ្វើចិត្តត្រជាក់ អង្គុយទ្រានដៃ បិទភ្នែកធ្វើប្រងើយ ធ្វើដូចសម្លេងជេខ្លួនជាសម្លេងបំពេរអោយលុងលក់។
<<ហត់ ចង់សម្រាក កុំរអ៑ូ ដូចយាយចាស់បានទេ នេះទើបតែកូនមួយទេណា>>
សូហ្គានិយាយសម្លេងងុលៗមិនសូវច្បាស់។
ជីមីនចាំធ្មេញណែន ចង់តែហក់ទៅទះតប់ អោយណាណី សង្គ្រប់ជាន់ក៎អោយរាង តែបានត្រឹមគុំ ព្រោះថាបើធ្វើទៅ គេក្រវាសដៃតែបន្ដិច អាចនិងបើងដូចស្រមោច ដោយសារមាឌតូចពេក ផ្ទឹមនិងគេបីអោយនោះ បានស្មើរ។ ខឹងណាស់ កំហុសគេ មើលឃើញតូចញិប ត្រង់ខ្លួនខុសបន្ដិចបន្ដួច ធ្វើដូចធំទាំងវេហា អន់ចិត្តអន់ថ្លើម រត់គេច មិនទៅដេកនៅផ្ទះ អោយគឹបារម្ភមកតាមមើល។

ចេះចង់វៃប្ដីអីណា តែអត់ហ៑ានវៃ
ហើយសូហ្គាស្អីនោះក៎អញ្ចឹងដែល យាយពីថាចរឹកតាមមិនទាន់ 1នាទីគួរអោយស្រឡាញ់ 2នាទីក្រោយមោ ខ្លាមិនដូ តាណើបៗទាំងគូ🤬



វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ