ភាគទី53:ដឹងទេថាឈឺ

1.4K 155 13
                                    

ជីមីនបីកូនទៅសាឡុងទទួលភ្លៀវ ដោយមានសូហ្គាតាមមើលរហូត ទាល់តែបាត់សម្លេងក្មេងយំទើបបែរមកវិញ លេបទឹកមាត់ផ្សើមបំពង់ក៎ ដកដង្ហើមធំមួយហឿក ធ្វើអោយអ្នកអង្គុយជិតញញឹមឡើងចង់រហែកមាត់។
<<អុះ...ស៑ូ មើលកូនយើងធ្វើនែក>>
នាងធ្វើជាបើកភ្នែកធំៗ ពេលកូនរើដៃរើជើង លិតមាត់តិចៗ គួរអោយស្រឡាញ់ សូហ្គាក៎ព្រមងាកមើល នាងក៎ហុចអោយ ទើបគេទទួលមកពរ សម្លឹងមុខតូចច្រមិច ដែលមិនដឹងថា ឪពុកគេជាអ្នកណា ជាអ្នកខាងណា ព្រោះឆាយ៉ុងមិនប្រាប់ និងអះអាងថាជាកូនរបស់គេ ទោះDNAបញ្ជាក់ថាមិនមែនសាច់ឈាមគេក៎ដោយ។
ជីមីនពេលឃើញរូបភាពផ្អែមល្ហែមបែបនោះ កាន់តែខូចចិត្តលើសដើម តែព្យាយាមធ្វើរឹងមាំ ងើយក្បាលបន្ដិច ដើម្បីមិនអោយហូរទឹកភ្នែក ប្រាប់ខ្លួនអែងកុំគិតច្រើន ប៉ុន្តែបេះដូងវាហាក់ទទួលយកមិនបានសោះ។
ង៉ា...
អ៑ុនសូស្រែកយំង៉ា មិនសុខចិត្ត ថែមទាំងរុញក្បាលទឹកដោះចេញ មិនព្រមមឹមទៀត ទើបស៊ូហ្គាអត់មិនបាន និងខ្វល់ ព្រោះជាធម្មតាគេចូលចិត្តបំពេរកូនណាស់។
គេក្រោកក្រេស ប្រគល់កូនឆាយ៉ុងអោយនាងវិញ ដោយមិនខ្វល់ថានាងធ្វើមុខយ៉ាងមិច រួចដើរសម្ដៅទៅរកជីមីន លុតជង្គង់ចុះរាបនិងការ៉ូ ហើយញញឹមតិចៗដាក់កូនស្រី។
<<មិនសុខចិត្តរឿងអីទៀតហើយ កូនប៉ា>>
គេនិយាយសម្លេងផ្អែម ធ្វើអោយជីមីនភាំង ខណះពេលដែលបេះដូងកំពុងតែលោតញាប់ខ្លាំង។
<<កុំយំឮទេ>>
គេអង្អែលក្បាលកូនតិចៗ រួចយកពីដៃជីមីន ហើយបោះដៃសុំយកទឹកដោះ ជីមីនក៎អោយ ទើបគេដាក់អោយកូននឹមបន្ដទៀត និងបំពេរអោយលុងលក់ អោយជីមីនញញឹមតិចៗ ប៉ុន្តែមិនបានប៉ុន្មានផង ក៎ស្វិតស្រពោន ពេលនឹកឃើញថាគេមិនមែនមានតែកូនម្នាក់។

ពេលថ្ងៃ!!!
ក្រោយពេលអោយកូនដេកហើយ សូហ្គាក៎ចេញទៅក្រុមហ៑ុន ព្រមទាំងបញ្ជាកូនចៅ អោយជួយយកវ៉ាយ៉ុងទៅទុកផង ហើយបន្ទប់គឺនៅជាន់លើ ទល់មុខបន្ទប់គេ។
ឆាយ៉ុងឃើញជីមីនកំពុងនៅផ្ទះបាយ ក៎ពេបមាត់ ឈរអោបដៃនៅនិងទ្វា កែវភ្នែកសម្លឹងទៅរាងតូចល្អិត ដោយការប្រមាថមើលងាយ តែជីមីនព្យាយាមមិនមើល មិនគិត ចេះតែទ្រាំៗទៅ ដើម្បីកូន។
<<យប់មិញនេះណា មានក្ដីសុខដល់ក៎>>
នាងនិយាយ ហើយដើរចូលក្នុង ឈរផ្នែកខ្នងនិងទូទឹកកក និយាយញុះញង់អោយជីមីនខូចចិត្ត។
<<សូហ្គានៅតែសាច់ផ្អែមដដែល ខ្លាំងក៎ខ្លាំង ហុឹម...យប់មិញ ប្រហែលអ្នកខ្លះអត់ជាតិពេកទេដឹង បានគេរត់ទៅរកយើងទាំងយប់>>
ជីមីនដកដង្ហើមធំ រួចធ្វើធម្មតាវិញ ហាន់សាឡាត់បន្ដ សម្ដែងមិនឮអ្វីទាំងអស់ ទាំងដែលពាក្យអំមិញសុតតែចូលក្នុងខួក្បាលសែនល្ងង់របស់ខ្លួនទៅហើយ។
<<សូហ្គាគេស្រឡាញ់ក្មេងណាស់ អែងដឹងទេ គេអោបថើបកូនយើងមិនឈប់សោះ>>
ចំណុចនេះធ្វើអោយជីមីនសឹងតែទ្រាំមិនបាន អត់ច្រណែននិងនាងមិនបាន ដែលបានការមើលថែពីសូហ្គាល្អឥតខ្ចោះ ខុសពីខ្លួន ដែលគេប្រងើយកណ្ដើយតាំងពីដើម។
<<ហុឺស ..អត់ជាតិ ដូចមាន់ស្ងោរចាស់ អ្នកណាក៎មិនទ្រាំនៅជាមួយទេ>>
ឆាយ៉ុងពេបមាត់ពេបក៎ រួចដើរអោបដៃ ក្រវីគូទចេញទៅក្រៅបាត់ ទុកអោយជីមីននៅក្នុងផ្ទះអែង។
<<ហុឹក...កុំគិត...កុំគិត គេធ្វើអីជារឿងរបស់គេ>>
ជីមីនដាស់តឿនខ្លួនអែងជាច្រើនដង រួចងើយក្បាល ទប់ចិត្ត កុំអោយស្រក់ទឹកភ្នែក កអោយទន់ជ្រាយពេក តែកាន់តែទប់កាន់ឈឺ ទើបបណ្ដោយអោយវាហូរតាមតែចិត្ត ចង់ឈឺដល់ស្លាប់ក៎ឈឺចុះ។
<<ហុឹក...ហុឹក...>>
ជីមីនយំសសឹក ធ្វើអោយអ្នកបម្រើគ្រប់គ្នាដែលលួចមើលមក អាណិតគ្រប់គ្នា ប៉ុន្ដែមិនអាចជ្រែករឿងចៅហ្វាយនាយបាន បានត្រឹមតែខ្វល់ចិត្តអាណិតពីចម្ងាយ។

ល្ងាច!!!
ឡានបត់ចូលក្នុងភូមិគ្រិះ បន្ទាប់មកម្ចាស់កាយសង្ហារក៎ចុះពីលើឡាន ឆាយ៉ុងដែលឈរចាំទទួលក៎ស្ទុះទៅថើប និងជន្ទើតជើងថើបថ្ពាល់គេសងខាង។
សូហ្គាក្រវាសភ្នែក ឃើញជីមីនឈរនៅសម្លឹងមើលមកពីសួនច្បារ ក៎ចាប់ក្ដោបចង្កេះនាង រួចទម្លាប់បបូរមាត់ថើបជញ្ជក់បបូរមាត់នាងខ្លាំងៗ ដោយចិត្តមិនចង់ប៉ុន្មាន តែចង់ឌឺដងជីមីនច្រើនជាង។
<<ខ្មាសគេណាស់.>>
ឆាយ៉ុងធ្វើជាអុឹមអៀន ជ្រុបមុខនិងទ្រូងហាប់ណែន ទើបសូហ្គាអោបចង្កេះ បណ្ដើរចូលក្នុងផ្ទះបាត់។

<<សាក្រោយដូចខ្ញុំបានត្រឹមឈឺចាប់ប៉ុណ្ណោះ ឈប់ច្រណែនគេទៅ>>
ជីមីននិយាយជាមួយខ្លួនអែងស្ងាត់ កាលមុនឆាយ៉ុងជាមនុស្សសំខាន់របស់គេ ពេលនេះនាងក៎នៅជាលេខ1របស់គេដដែល បន្ទោសគេមិនបាន ព្រោះខ្លួនចេះតែស្រឡាញ់គេតាផ្ដាស គួរណាតែមើលចិត្តគេសិន។

ជីមីននៅសម្រាកនៅសួនច្បារមួយសន្ទុះ ព្រោះមិនចង់ឃើញរូបភាពមិនចង់ឃើញ ពេលបានធូរស្រាលចិត្តខ្លះហើយ ក៎ដើរចូលក្នុងវិញ ប៉ុន្តែត្រូវចងចិញ្ចើម ពេលឃើញឆាយ៉ុង បញ្ជារកូនចៅ ហើយលើកបង្អែមដែលខ្លួនខំធ្វើដើម្បីអោយសូហ្គាញាំ។
<<ញាំទៅ អូនខំធ្វើអស់ពីថ្វីដៃហើយណា>>
នាងនិយាយម្ញិកម្ញក់ អ្នកដែលដើរឆ្លងកាត់ឮហើយក៎កើតចិត្តខឹងភ្លាម។
<<នែ...របស់ខ្ញុំអ្នកខំធ្វើទេ មេចនាងថានាងធ្វើបែបនេះទៅរឿង មិនខ្មាសមាត់ខ្លួនអែងខ្លះទេឬមិច>>
ជីមីននិយាយខ្លាំងៗ នាងដណ្ដើមក្ដីសុខរបស់ខ្លួនទៅហើយ ឬសូម្បីតែរបស់កំពេកកំពុកសោះនាងចង់ដណ្ដើម យកមុខយកមាត់ដែល?
<<មានស្អីមកអះអាងថារបស់អ្នកប្អូន ខ្ញុំធ្វើចង់ងាប់ មើលចុះឡើងប៉ោងដៃអស់ហើយ មិនមែនដោយសារច្រណែនខ្ញុំទេមែនទេ>>
នាងនិយាយឌឺដង លើកចិញ្ចើមម្ខាង ញោចកែបមាត់ចម្អក ធ្វើអោយជីមីនគាំងគ្មានអីអោយនិយាយទៀត។
<<ញាំទៅ ចាំអូនបញ្ចុកណា>>
នាងលែងខ្វល់ពីវត្តមានរបស់ជីមីនទៀត ហើយដួសបង្អែម បញ្ចុកសូហ្គា ចំណែកសូហ្គាក៎ហាមាត់ញាំ និងងក់ក្បាល សរសើរភ្លាម។
<<អូនពូកែធ្វើមែនទែន ឆ្ងាញ់ដល់ហើយនេះ គួបានរង្វាន់អត់>>
គេដឹងថាជារបស់ជីមីន របស់ធ្លាប់ញាំ ធ្លាក់ភ្លក្ស ទៅបានទោះបានសាកបន្ដិចក៎ដឹងដែលថាអ្នកណាជាអ្នកធ្វើ តែដោយសារតែផ្គើន ទើបតាមបណ្ដោយតាមឆាយ៉ុងតែម្ដងទៅ។
ជីមីនងក់ក្បាល ស្របពេលទឹកភ្នែក ហូរមកស្រាក់ៗ ជោកថ្ពាល់ ខ្លួនឡើងញ័ទទ្រើក។
<<សប្បាយចុះ សប្បាយអោយអស់ចិត្តចុះ ខ្ញុំអ្នកចាញ់ក៎បាន>>
ជីមីននិយាយ ព្រោះដឹងខ្លួនថាចាញ់បាត់ហើយ មានអីសូនិងនាងនោះ នាងទាំងស្អាត ទាំងពូកែរឿងលើគ្រែ បើសូហ្គាថ្នមចិត្តនាងមិនខុសទេ។

សូហ្គាតាមសម្លឹងមើលអ្នករត់ទៅខាងលើ រួចទាញធីសូមកជូតមាត់ លើកទឹកផឹក ធ្វើអោយឆាយ៉ុងចងចិញ្ចើម។
<<បងទើបញាំបានមួយម៉ាត់ទេ បងចង់ទៅណា>>
<<យើងឆ្អែតហើយ>>
គេធ្វើប្រងើយ រួចដើរឡើងលើ ទៅកាន់បន្ទប់របស់គេនិងជីមីន។

ខ្នាញ់ណាស់អាញ់

វង្វេងស្នេហ៍ក្នុងបេះដូងបង(ចប់)Where stories live. Discover now