ភាគទី04:

1.8K 111 0
                                    

គ្រឺង*!!
សម្លេងបើកទ្វារនេះធ្វើឲជុងហ្គុកនាយរហ័សងើបមុខទៅមើលយ៉ាងលឿន មុននឹងស្រដី÷

<ត្រូវការទិញអីដែរ?> ជុងហ្គុក រាងចម្លែកចិត្តដែរក្មេងនេះកើតស្អី យកដៃបាំងមុខគេចៗពីនាយចឹង មិនសម្លឹងចំតតែសោះទៅជាមើលដំបូលម៉ាតជញ្ជាំងម៉ាតទៅវិញ។

<បាទ..បាទ!> ថេយ៉ុង ឆ្លើយទាក់ៗព្រោះភ័យ ហើយក៏ដើរសម្ដៅចូលក្នុងយ៉ាងលឿនដើម្បីគេចពីមុខនាយវីរវរភ័យពេកស្ទះខ្យល់ស្លាប់អីឡូវហើយ។

<ហ៊ូ..អូព្រះអើយ..សម្លេងគាត់!> ថេយ៍ បន្ទាប់ពីដឹងថាចូលដល់រាងជ្រៅមានថ្នើរអីវ៉ាន់បាំងហើយ ក៏បញ្ជេញសម្លេងនិយាយម្នាក់ឯងបែបភ្ញាក់ផ្អើល មិននឹកស្មានសោះថានាយប្រែដល់ម្ល៉ឹងសម្លេងឡើងធំគ្រល ទើបតែអាយុ18ឆ្នាំសោះ។

សម្រួលអារម្មណ៍បានបន្តិចថេយ៉ុងក៏ចេះតែដើររើសឥវ៉ាន់ ហើយក៏លួចមើលនាយខ្លះដែរ តាមថាគ្មានអ្វីដែលគេចង់ទិញឡើងប៉ុន្តែដូចដឹងចឹង ខ្ចិលនិយាយច្រើនដង។

<shit*..មិចក៏វានៅខ្ពស់ម្លេះ> ថេយ៍ ប្រឹងជំទើតជើងឈងដៃយកនំសូកូឡាដែលវានៅលើថ្នើរដាក់ខ្ពស់ជាងគេ ធំនេះគេចូលចិត្តទើបចង់បាន តែចង្រៃអ្វីខ្ពស់ពេកចាប់ខុយៗ ។ កំពុងតែរអ៊ូក្នុងមាត់ម្នាក់ឯងតិចៗ ក៏ស្រាប់តែមានអារម្មណ៍ថាក្ដៅៗក្រោយខ្នងដូចជាមានមនុស្សមកឈរពីក្រោយ មិនត្រឹមទាំងឈរធម្មតាទេគឺជិតតែម្ដង។

<ចង់បានមួយនេះមែនទេ?> ដៃមាំក្រាស់កម្ពស់ខ្ពស់ជាងអ្នកម្ខាងទៀត លូកយកឲថេយ៉ុងដោយបញ្ជាក់សួរសមីខ្លួនគេមួយតង់ទៀត។

រាងតូចរហ័សងាកមករកម្ចាស់សម្លេង ហើយក៏ត្រូវភាំងភ្លាមៗព្រោះអ្វី គឺនាយនៅចំពីមុខជិតខ្លួនខ្លាំងណាស់ ថែមទាំងសម្លឹងមើលមុខថេយ៉ុងមិនដាក់ទៀត ។

<...> រាងតូច ហារមាត់និយាយអ្វីមិនចេញបានត្រឹមតែគាំងសម្លឹងមើលភ្នែករបស់នាយ ព្រោះនាយគឺសង្ហារខ្លាំងណាស់ រកកន្លែងទាស់គ្មានទេ ផ្ទៃមុខសរស្អាតស្រលោងគ្មានមុនមួយគ្រាប់ ចិញ្ចើមក្រាស់ខ្មៅក្រឹបក្រសែភ្នែកមុតស្រួចគួបផ្សំនឹងទឹកមុខស្មើរធេងគ្មានសូម្បីស្នាមញញឹមរឺចម្ងល់បន្តិចសោះ។ កែវភ្នែកអ្នកទាំងពីរផ្ដើមប្របាញ់គ្នាទៅវិញទៅមក ដោយថេយ៍មានកម្ពស់ត្រឹមស្មារបស់នាយនោះទេ!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now