6ឆ្នាំក្រោយ....
ពីមួយថ្ងៃទៅមួយថ្ងៃចំនួនលេខពីមួយខ្ទង់ទៅមួយខ្ទង់តែងតែរំកិលទៅមុខជារើយៗ ពីលេខ1ហើយក៏ឆ្លងដល់សូន្យខ្ទង់ដប់ជំនួសឲលេខប៉ុន្មានខ្ទង់ទៀតដែលនៅពីមុខសូន្យ ព្រិចៗភ្នែកឆ្លងចូលដល់ឆ្នាំទៅហើយ។<កុំសម្លាប់ខ្*!!..អក៎!!> មិនទាន់ទាំងអង្វរសូមជីវិតពីគេចប់ផង ក៏ត្រូវក្អួតឈាមតាមមាត់ស្លាប់មួយរំពេច ចំហ.កមាត់បើកភ្នែកធំៗទាំងមិនអស់អាល័យដោយសារតែត្រូវបុិចដែក
ពណ៍ទឹកមាសចាក់ចូលបំពង់.កមួយទំហឹងពីដៃរបស់នាយម៉ាហ្វៀរវ័យក្មេងនៅUSកំណាចម្នាក់ ។នាយដកបុិចដែកពណ៍ទឹកមាសនោះចេញពី.ករបស់បុរសដែលចាក់សម្លាប់មិញ ចេញមកដោយគ្មានអារម្មណ៍អាណិតរឺភ័យខ្លាចក្នុងការសម្លាប់មនុស្សបន្តិចសោះ ឈាមបាញ់ឆ្វាចហូរស្រក់មកតក់ៗជាប់នឹងបុិចដែលបានចាក់ឡើងក្រហមឆ្អិនឆ្អៅ។
<អ្នកណាហ៊ានក្បត់យើងទៀត> សម្លេងធំគ្រលបង្កប់ទៅដោយអំណាចបែរមករកមនុស្សក្រោមគំនាបជាងប៉ុន្មានរយអ្នកដែលនៅឃ្លាំងផ្ទុកអាវុធ សម្លេងធម្មតាមិនស្រែកមិនសម្លុតប៉ុន្តែគឺជាសម្លេងមួយដែលពោពេញទៅដោយកំហឹងហើយក៏ត្រជាក់បំផុត។ មិនមែនសម្លាប់គ្មានហេតុផល មនុស្សក្បត់ទីបញ្ចប់គឺត្រូវតែស្លាប់បែបនេះ។
<ពួកយើងមិនហ៊ានទេលោកម្ចាស់> ជាមនុស្សប្រុសដូចគ្នាមាំមួនដូចគ្នាតែត្រូវមកចាញ់អំណាចខ្លបខ្លាចនឹងក្មេងដែលទើបតែមានអាយុ24ឆ្នាំ ដើរចូលសង្គមម៉ាហ្វៀរ3ឆ្នាំសោះ អ្នកនៅក្នុងឃ្លាំងផ្ទុកអាវុធទាំងអស់ឆ្លើយឡើងព្រមគ្នា ម្នាក់ៗមិនសូម្បីតែហ៊ានងើបមុខមើលសម្លឹងភ្នែកនាយចំ។
3ឆ្នាំក្នុងសង្គមម៉ាហ្វៀរប៉ុន្តែអ្នកដែលរាប់ឆ្នាំក្នុងសង្គមមួយនេះប្រៀបនឹងនាយមិនបានផង នាយខ្លាំងគ្រប់មុខ ពូកែគ្រប់យ៉ាង ល្បិចយកឈ្នះក៏រាប់រយ ការទិញលក់គ្រឿងខុសច្បាប់ក៏នាយនាំមុខ ស្របច្បាប់នាយរឹតតែមានអ្នកស្គាល់ច្រើន មនុស្សប្រុសម្នាក់ដែលល្អឥតខ្ចោះទាំងប្រាជ្ញានឹងរូបសម្បត្តិ នាយគឺល្អដាច់គេ អង្គុយរៀបរាប់មួយជាតិទៀតក៏មិនអស់ផង តើមានស្រីណាម្នាក់ដែលឃើញហើយមិនប៉ងចង់បាននាយ? រូបរាងមាំក្រាស់ខ្ពស់ស្រឡះសមជាកូនប្រុសអាចពឹងពាក់បាន មានក៏មាន ឆ្លាតក៏ឆ្លាតមិនចង់បានមានតែឆ្កួត!
មនុស្សដែលល្អឥតខ្ចោះយ៉ាងនេះតើមានអ្នកណាទៀតក្រៅពី ចន ជុងហ្គុកនោះ!
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...