<គីម ថេយ៉ុង ឯងគឺជាកាមទេពរបស់យើង..អ្ហឹម!!~~> រាងក្រាស់និយាយរួចក៏ចាប់ផ្ដើមថើបបំបិតមាត់រាងតូច ថេយ៉ុងលើកដៃស្រាក.ករបស់នាយ យល់ព្រមធ្វើរឿងមួយនេះទាំងព្រលឹមដោយសេចក្ដីពេញចិត្ត។
|Ship•|
+ពេលយប់ពាក់កណ្ដាលអាទ្រាត!<ជុង! យប់ស្មើលនេះទៅហើយបងចង់ទៅណា?> រាងតូចដែលសម្អាតខ្លួនរួចរាល់អស់ អង្គុយនៅលើគ្រែសម្លឹងទៅមើលរាងក្រាស់ដែលកំពុងរៀបចំខ្លួនចេញក្រៅ នេះម៉ោង11ជិតចូល12ហើយ នាយមិននៅផ្ទះទេរឺតើចង់ទៅណា?
<កុំមកចេះដឹង!> ជុងហ្គុកតបទាំងមិនបានមើលមុខបែបគំរោះគំរើយដៃរៀបចំដាក់ក្រវ៉ាត់.ករបស់នាយឲរៀបរយ។
<អូនគ្រាន់តែបារម្ភ> ថេយ៉ុងទម្លាក់ទឹកមុខសោកសៅចុះបន្តិច ព្រោះគ្រប់ពេលដូចជាគ្មានភាពសប្បាយរីករាយសោះ គិតស្មានថាលួងលោមហើយនាយនឹងល្អជាមួយតែបែរជាប្រងើយដូចដើមទៅវិញ។
<យើងធំបុិននេះទៅហើយ កុំបាច់ឯងមកឈឺឆ្អាលជាមួយ!>
<..ជុង! បងនៅខឹងនឹងអូនទៀតរឺ?> រាងតូចងើបគ្រោសពីគ្រែដើរសន្សឹមៗទៅរកនាយទាំងពិបាកមុននឹងលើកដៃទៅអោបក្រសោបនាយពីក្រោយផ្អឹបថ្ពាល់នៅនឹងផែនខ្នងមាំក្រាស់របស់ជុងហ្គុក ស្រដីតិចៗយ៉ាងស្រទន់។
<អត់ទេ!> ជុងហ្គុក នាយបាត់ខឹងយូរហើយ មកពីថេយ៍ខ្លួនឯងសម្ដីនាយរាល់ដងតែអញ្ចឹងតាំងពីដើមសោះ។
<ចឹង..បងកុំទៅបានទេ វាយប់ហើយ> ថេយ៍គិតបន្តិចក៏ដាច់ចិត្តសូមនាយទាំងរអៀស គេដឹងថាជុងហ្គុកចង់ចេញទៅណាព្រោះមុននេះបន្តិចពេលនាយចូលបន្ទប់ទឹក គេឃើញទូរស័ព្ទលោតសារមកឃើញរូបមនុស្សស្រីម្នាក់ណាត់នាយនៅក្លឹប ដូច្នេះហើយទើបបានជាមិនចង់ឲទៅ។
<ឯងជាម៉ែក៏ជាប្រពន្ធយើង?> ជុងហ្គុកដកដង្ហើមធំចេញមកបែបធុញថប់ បែរខ្នងមករករាងតូចពាំនាំទឹកមុខធុញទ្រាន់មកជាមួយ មានសិទ្ធិស្អីមកហាមនាយ នាយចង់ទៅណាវាក៏ជាសិទ្ធនាយ ស្មានតែមិនមែនប្រពន្ធម្ដាយមកពីទិសណាផង ឪមិនស្ដាប់ផងចុះរាងតូចនឹងស្អី?
<..តែ..អូន..អ្ហឹក!!> រាងតូចសម្លឹងទៅចំកែវភ្នែកទាំងគូរបស់នាយហើយ ហាក់រឹងអណ្ដាតគ្រលាស់លែងចេញ គេផ្ដើមអួលណែនពេញដើម.កជាមួយសម្ដីនាយដែលសួរមក ត្រូវហើយគេមិនដឹងថាខ្លួនឯងស្ថិតនៅក្នុងឋានៈជាអ្វីនឹងនាយឡើយ ប្រពន្ធក៏មិនមែន ម្ដាយក៏មិនមែន តែគេជាមនុស្សតែម្នាក់ដែលស្រឡាញ់នាយតែម្ខាងប៉ុណ្ណោះ! ហារអ្វីមិនចេញក្រៅពីសម្រក់ទឹកភ្នែកមកប៉ុន្មឹង។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...