ភាគទី35:មិនបានស្រឡាញ់!

2K 110 1
                                    

ម៉ោង8:00នាទីយប់ ម្ចាស់ភូមិគ្រឹះទាំងអស់ក៏កំពុងអង្គុយញុាំបាយជុំគ្នាដូចគ្នា ក្នុងនោះក៏មានជុងហ្គុក ព្រោះថ្ងៃនេះនាយមិនចង់ចេញទៅណាឡើយអាចថាអារម្មណ៍មិនល្អ។

<ជុង! បងញុាំអាមួយនេះទៅ!> ថេយ៍ដែលអង្គុយញុាំបាយជិតនាយគិតតែពីចាប់សាច់ឲឡើងគចាន មិនទាន់ឃើញនាយដាក់ចូលមាត់មួយផង ក៏ព្រោះតែឃើញថាចាប់ហើយនាយមិនមាត់ទើបហ៊ានបែបនេះ។

<ថេយ៍! កូនមិនគិតញុាំទេរឺ?> អ្នកស្រីគីម គាត់ឃើញថេយ៍អង្គុយតែចាប់សាច់ឲនាយ មិនគិតញុាំខ្លួនឯងទើបសួរ ចំពោះលោកចនគាត់មិនចង់និយាយអ្វីទេ តែកាលណានិយាយហើយដឹងតែឈ្លោះគ្នាទៀតហើយ។

<បាទ?..កូនគ្រាន់តែចាប់ឲបងប្រុសសិនទេតើ!> ថេយ៉ុង

<តែកូនចាប់ឲបងឡើងណែនចានហើយណា៎!>

<មិនអី*..>
ផាំង!!~~
<បានហើយ!..មិនចេះថ្លង់ទេយ៉ាងមិច?> កំពុងតែក្រពុលមុខស្រាប់ ម៉ោងបាយម៉ោងទឹកគិតតែពីជជែកឡើងរងំក្បែរត្រចៀកអត់ទ្រាំមិនបានរាងក្រាស់ក៏ងើបឈរឡើងគោះតុមួយទំហឹងស្ដីឲអ្នកស្រីគីម នឹងថេយ៉ុង។

<ក្មួយជុ*..> អ្នកស្រីគីម គាត់រាងភ្ញាក់ដែរព្រោះស្ងាត់សុខៗងើបមកវាយតុផាំងបែបនេះ! បើថេយ៍គេឡើងសុាំហើយ ចំពោះលោកចនក៏កំពុងតែក្ដាប់ស្លាបព្រាប្រឹងទប់មិនឲខឹងនាយដូចគ្នា។

<និយាយដដែលៗមិនចេះថ្លង់..ម៉ោងបាយទឹកសុាំដដែលៗ..បើចង់ជជែកណាស់ទៅឯណាជជែកឲអស់ចិត្តទៅកុំមកតម្លង់ក្បែរត្រចៀកខ្ញុំ!..គិតថាអ្នកដទៃគេសប្បាយចិត្តនឹងសម្ដីអត់ប្រយោជន៍អស់ទាំងនេះមែនទេ?> ជុងហ្គុកមិនចាំឲគាត់និយាយទាន់នាយដម្លើងសរសៃរ.កស្រដីខ្លាំងៗមួយផ្ទះលឺតែឯង បញ្ជេញកំហឹងមកអស់ ដែលផ្សំតាំងពីរឿងព្រឹកមិញមកម្លេះ គេស្មុគចង់ស្លាប់ម្នាក់ៗគិតតែពីនិយាយ ឃើញគេស្ងាត់មិនមាត់រឹតតែបានដៃ។

<..មីងសូមទោស!> អ្នកស្រីគីមគាត់និយាយទាំងឱនមុខចុះ។
<ម៉ាក់!!>

<កុំបាច់សូមទោសគេអី អ្នកស្រីមិនខុសឡើយ> លោកចនដោយអត់ទ្រាំនឹងចរឹកនាយលែងបានទៀតក៏លូកមាត់ឡើង ឲតែម៉ោងបាយទឹកកាលណាឈ្លោះគ្នាកាលនឹងជាប្រចាំហើយ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now