ភាគទី14:តើខ្ញុំខុសអី?

2.1K 116 0
                                    

<ជុងហ្គុក..អូនមិននឹកស្មានថាបងបែបនេះសោះ> ថេយ៍ !ហួសចិត្ត!

<យើងក៏មិននឹកស្មានថាឯងបែបនេះដែរ ប្រៀបដូចប្រុសលក់ខ្លួនចឹង> ក្តុក!!
អស្ចារ្យ អស្ចារ្យពេកហើយ ប្រុសលក់ខ្លួន? សម្ដីអ្វីនឹង? យកស្អីមកគិតយកស្អីមកនិយាយហេតុអ្វីហារមកក្រៅរួចចឹង? នេះមានយល់អារម្មណ៍គេខ្លះរឺអត់ ថាគេស្ដាប់លឺហើយគេឈឺចាប់ពិបាកទទួលយករបៀបណា៎? យកចិត្តរបស់គេដាក់ចិត្តខ្លួនឯងផងវាយ៉ាងមិច?
បន្ទាប់ពីនាយនិយាយប្រយោគនេះហើយ ដូចជារាងធូរស្រាលចិត្តសប្បាយមកវិញ ក៏ក្រោកឡើងចេញពីខ្លួនរបស់ថេយ៍ ដោយឈរមើលពីភាពឈឺផ្សាររបស់រាងតូច ដែលដេកបង្ហូរទឹកភ្នែកមកយ៉ាងខ្សឹបខ្សួលបំផុត។

<ចាប់ពីស្អែកទៅបើហ៊ានតែគេចមុខយើងទៀត ឯងងាប់!> បោះប្រយោគដែលចង់និយាយឡើងក៏បែរខ្នងចេញពីបន្ទប់របស់ថេយ៉ុងវិញ នេះហើយគឺជាពាក្យសម្ដីដែលនាយចង់មកប្រាប់ហើយដាស់តឿននោះ មកពីថេយ៍ឈ្លើយខ្លួនឯងទើបនាយធ្វើដល់ថ្នាក់នេះ។
ក្រឹប~~
<ហ្ហឹកៗ..តើខ្ញុំខុសអី> បន្ទាប់ពីដឹងថាអ្នកម្ខាងទៀតចាកចេញបាត់ ទើបរាងតូចបញ្ជេញសម្លេងយំដែលបញ្ជាក់ពីការឈឺចាប់មកខាងក្រៅ ថេយ៉ុងអោបជង្គង់ខ្លួនឯងចូលគ្នាគេងយំលើពូកយ៉ាងអណ្ដឺតអណ្ដក់ គេចង់ដឹងថាគេខុសអ្វី ហេតុម្ដេចនាយមកធ្វើបែបនឹងដាក់ខ្លួន? ទើបតែមកមិនទាន់បានមួយថ្ងៃស្រួលបួលផងនេះនាយប្រុងធ្វើឲគេយំដល់ស្លាប់ ឈឺជាមួយពាក្យសម្ដីមើលថោកម៉ាកងាយទាំងអស់នឹងមែនទេ?
|Ship•|
+Jeon group

<នេះគឺជាកូនប្រុស របស់ខ្ញុំចន ជុងហ្គុក ជាCEOបន្ទាប់ពេលដែលខ្ញុំសម្រាកទៅ> លោកចន ណែនាំជុងហ្គុកនៅក្នុងសាលប្រជុំឲបុគ្គលិកគ្រប់ជាន់ថ្នាក់បានស្គាល់។ ប៉ុន្តែការប្រកាសពីវត្តមានរបស់នាយធ្វើឲបុគ្គលិកដែលខំធ្វើការមកជាយូរកើតការមិនពេញចិត្ត ហើយក៏មិនយល់ ហេតុអ្វីត្រូវជានាយដែលទើបតែបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ម្ដេចមិនជាគាត់?

<មិចក៏ទៅជាចឹង ពួកយើងមិនសុខចិត្តទេ>
<មែនហើយ ពួកយើងមិនយល់ស្របទេ>
<ខ្ញុំក៏មិនយល់ស្របដែរ ពួកយើងខិតខំបម្រើក្រុមហ៊ុនណាស់ ហេតុអ្វីក៏ជាក្មេងទើបបញ្ចប់ការសិក្សាមកធ្វើជាCEO?>
សម្លេងបុគ្គលិកវ័យ50បីនាក់នាំក្រោកឈរនឹងគ្នាជំទាស់ជាមួយមនោគតិរបស់លោកចនដែលលើកកូនប្រុសខ្លួនឲឡើងកាន់ដំណែងបន្ត។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now