បន្ទាប់ពីនិយាយស្រុះស្រួលគ្នារួចរាល់អស់ហើយ លោកចននឹងលោកពូយីក៏នាំជុងហ្គុកគេទៅផ្ទះរបស់នាយ ដើម្បីរៀបចំអីវ៉ាន់គឺត្រឡប់ទៅនៅភូមិគ្រឹះចនថ្ងៃនេះក្នុងយប់នេះតែម្ដង។ ទម្រាំតែធ្វើអ្វីរួចដៃហើយអស់ម៉ោងក៏8យប់ទៅឡើង។
ងុឺត!!~ សម្លេងឡានឈប់នៅពីមុខភូមិគ្រឹះគ្រប់អ្នកបម្រើទាំងអស់ដឹងថាចៅហ្វាយខ្លួនមកផ្ទះវិញក៏រហ័សមកទទួលផ្លូវ រួចទាំងអ្នកស្រីkimផងដែរ។
<លោកបង*..> អ្នកស្រីគីម ឃើញវត្តមានរបស់ប្ដីចុះចេញពីឡានក៏ទទួលដូចតែរាល់លើក ប៉ុន្តែគាត់ក្រឡេកទៅម្ខាងទៀតស្រាប់តែផាំងរកពាក្យថ្លែងមិនចង់ចេញ ដល់ថ្នាក់ឈរត្រឹងតែម្ដង គាត់មើលដឹងថាក្មេងប្រុសម្នាក់នេះគឺជាជុងហ្គុក ព្រោះមុខមិនខុសគ្នាកាលពីអាយុ10ឆ្នាំប៉ុន្មានទេ។ ជុងហ្គុកគេឃើញហើយញញឹមគែមមាត់ទៅគាត់បន្តិចលើកដៃលូកហោប៉ៅខោយ៉ាងទំនង មិនសូម្បីឲគោរពមនុស្សចាស់។
<ខានជួបគ្នាយូរហើយ អ្នកស្រីគីម យូ>
មនុស្សដូចគាត់មិនគួរឲខ្លួនទៅលើកដៃសំពះរឺអោនក្បាលដើម្បីគោរពនោះទេ បាននាយនិយាយជាមួយសំណាងណាស់ទៅហើយ។<អរ..អរចា៎ ក្មួយមកវិញហើយរឺ?យ៉ាងមិចដែរសុខសប្បាយទេ..អីឡូវធំច្រើនណាស់> អ្នកស្រីគីម គាត់ក៏នៅតែរាងទាក់ៗខ្លះៗដែរ មិនមែនគាត់ភ្ញាក់ផ្អើលអ្វីទេក៏គ្រាន់តែភាំងតាមមនុស្សខានជួបគ្នាយូរ ពាក្យសម្ដីដែលគាត់សួរក៏គ្មានគំនិតអាក្រក់អ្វីដែរ។
<ហុឹស!!~~> នាយសម្លឹងលើសម្លឹងក្រោមគាត់ហើយសើចក្នុងបំពង់.កបន្តិចក៏ជ្រែកហោប៉ៅដើរចូលក្នុងផ្ទះបាត់ មិនសូម្បីឆ្លើយសំណួររបស់អ្នកជាវ័យចំណាស់បន្តិចសោះ។ លោកចនឃើញបែបនេះក៏និយាយលួងលោមមកវិញ។
<មោះ..មិនអីទេគេគ្រាន់តែហត់ប៉ុណ្ណោះ កូនថេយ៍នៅឯណា៎>
<អរ..ថេយ៍នៅក្នុងបន្ទប់..បងប្រហែលជាឃ្លានហើយ អូនបានរៀបចំម្ហូបរួចអស់ហើយ>
<បាទ..តោះ> ថាហើយអ្នកទាំងពីរក៏ដើរចូលក្នុងផ្ទះទៅ។ ចំណែកឯជុងហ្គុកនាយស្គាល់ភូមិគ្រឹះនេះច្បាស់ដូចថ្ងៃចឹងព្រោះខ្លួនក៏ធ្លាប់នៅដែរ នាយដើរមើលពេញផ្ទះជាពិសេសនោះគឺបន្ទប់របស់ខ្លួននាយផ្ទាល់។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...