ម៉ោង9:00នាទីសាលារៀន
<ថេយ៍ យប់មិញឯងទៅដេកផ្ទះមិត្តភក្តិមួយណា៎> ជីមីន ដែលកំពុងអង្គុយញុាំបាយជិតថេយ៉ុងស្រាប់តែសួរឡើងក៏ព្រោះតែយប់មិញអ្នកស្រីគីមខលមកគេ ប៉ុន្តែសុខចិត្តជ្រើសកុហកគាត់ថាថេយ៍នៅជាមួយខ្លួន។
<បងជុង..យើងគេងនៅផ្ទះគាត់> ថេយ៍ ឆ្លើយតបបែបធម្មតាព្រោះដឹងថាគ្មានរឿងអ្វីនោះទេព្រោះជុងហ្គុកជាបងប្រុសខ្លួន ជីមីនគេក៏ដឹង។
<ចំ ណាស់ឯងនេះ> ថាហើយអ្នកទាំងពីរក៏បន្ដញុាំបាយនឹងអាលបានចូលរៀនដូចធម្មតា។
+ មួយសប្ដាហ៍ក្រោយ
រយៈពេលមួយសប្តាហ៍កន្លងមកនេះថេយ៉ុងតែងតែទៅរកជុងហ្គុករាល់ថ្ងៃមិនលួសឡើយ ចាំរហូតតតែនាយចេញពីធ្វើការថ្ងៃខ្លះគៀងគេឲដើរលេងជាមួយខ្លួនក៏មាន ចំណែកជុងហ្គុកនាយដូចដើម មិនចូលចិត្តនៅតែមិនចូលចិត្ត មនុស្សពូកែនិយាយច្រើនដូចថេយ៉ុងទៀតគឺរឹតតែមិនចូលចិត្ត។<ខ្ញុំទៅផ្ទះហើយណា៎> ថេយ៍ នៅអឺតឡឺមមុខម៉ាតនិយាយដដែលៗប្រាប់ជុងហ្គុក នាយដេញឲទៅផ្ទះតាំងពីព្រឹកអីឡូវថ្ងៃត្រង់ហើយប្រុងចង់ចាំនាយទៀត។ ថ្ងៃនេះគេសម្រាកមួយសប្តាហ៍ទើបពួកគេមិនទៅរៀន។
<ទៅណា៎ក៏ទៅៗ> នាយធុញនឹងថេយ៍ស្ទើរតែបោកក្បាលជាមួយជញ្ជាំងឲស្លាប់ទេ គេប្រឹងបង្ហាញរឹកពារមិនពេញចិត្តមិនចូលចិត្តថេយ៍រឹតតែមកជិតស្និត។
<ហុឹស..ទៅហើយ> ថេយ៍ សើចបន្តិចបក់ដៃប្រាប់នាយហើយក៏ដើរចេញទៅ ព្រោះបានឡោះនាយអស់ចិត្តហើយ។
+ម៉ោង5:00ល្ងាច
ជុងហ្គុកកំពុងរៀបចំខ្លួចេញពីធ្វើការដូចរាល់ដងប៉ុន្តែពេលនោះ..គ្រឺង~~
ទ្វារម៉ាតបានបើកដោយដៃរបស់អ្នកជាវ័យចំណាស់ ដើរមកទល់មុខរបស់ជុងហ្គុក ទាំងនាយក្រាស់មិនទាន់ងើបមុខសម្លឹងមើល។<ត្រូវការ*...> ដល់ត្រឹមនេះចាប់ផ្ដើមគាំងប្រយោគហារនិយាយទៀតមិនរួច ព្រោះដូចជាស្គាល់ច្បាស់នូវវត្តមានរបស់បុរសវ័យចំណាស់ដែលឈរពីមុខខ្លួននេះ។ ក្ដីឈឺចាប់ខឹងស្អប់គុំគួនក៏កើតមកមួយរំពេច ស្អប់មិនចង់មើលមុខគាត់ម្នាក់នេះ មុខនាយប្រែជាមាំរកគូប្រជែងគ្មានកែវភ្នែកចាប់ឡើងក្រហមច្រាលដៃក្ដាប់សឹងបាក់ម្រាមឡើងសរសៃររវៀមសម្លឹងគាត់មិនដាក់។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...