ភាគទី33:ជិះសេះលែងដៃ!

2.1K 112 0
                                    

<បងហៅអូនថាមិច?>

<អូន!!> ជុងហ្គុកស្រដីបែបធម្មតាក៏ដើរទៅរករាងតូច បើនាយហៅអូនមែនឲប្រកែកយ៉ាងមិច។

<ហ្ហឹក..បងឈប់ស្អប់អូនហើយរឺ?> ថេយ៉ុងរហ័សងើបឈរសួរបកទៅកាន់នាយទាំងញញឹមតិចៗលាយឡំសម្លេងយំខ្សឹបខ្សួល ព្រោះនាយមិនដែលហៅគេបែបនេះឡើយ។

<ចូលដេកទៅ> ដើរជ្រួសមិនចង់ឆ្លើយសម្ដៅទៅគ្រែ។

<ជុង បងឈប់ស្អប់អូនហើយរឺ?> រាងតូចតាមនាយកកិតគឺនៅតែចង់បានចម្លើយដូចដើម។

<យប់ជ្រៅហើយបើមិនដេកទេក៏នៅឈរត្រង់នឹងហើយ> និយាយរួចផ្ដេកខ្លួននឹងគ្រែបិទភ្នែកដេកបាត់ នាយគេចវេសមិនចង់ឆ្លើយសំណួរមួយនេះព្រោះឆ្លើយមិនរួច មិនដឹងដូចគ្នានឹងឯង។

<ជុង!..>

<បើនៅតែសុាំទៀតយើងចេញក្រៅហើយ!> រាងក្រាស់អត់មិនបានក៏ងើបមកស្ដីឲថេយ៍មុាំងៗ រកតែនាយល្អជាមួយបន្តិចមិនបានទេចូលចិត្តតែសួរជ្រេញដដែលៗ ចឹងក៏កុំឆ្ងល់ម្ដេចល្អមិនបានយូរ។

<អូនដឹងហើយ!> រាងតូចទម្លាក់ទឹកមុខជាមួយសម្លេងចុះបន្តិចក៏ដើរទៅឡើងគ្រែគេងបែរខ្នងដាក់នាយ ប្រាប់ស្រួលបួលទៅយ៉ាងមិចចាំបាច់ស្រែកហើយនិយាយថាគេសុាំ!?

<មិនបាច់មកខឹងទេព្រោះយើងមិនចេះលួង> ជុងហ្គុកផ្ដេកខ្លួនដេកមកវិញទាញចង្កេះចង្រងរបស់ថេយ៍មកអោបពីក្រោយមុននឹងស្រដីក្បែរត្រចៀកតិចៗបិទភ្នែកដេកទៅ។ តែចាំបាច់អីនាយលួងទេគ្រាន់តែមកអោបប៉ុន្នឹងបាត់ខឹងឯង។

<ជុប៎!!..អរុណសួស្ដីជុងហ្គុក!> ថេយ៍ប្រាសខ្លួនមកវិញបែរមករកនាយមុននឹងថ្លើមធំទៅថើបមាត់របស់នាយញញឹមខ្ជឹប អំណរខ្លាំងពេកដល់ថ្នាក់ប្រើពាក្យសេរីសួស្តីពេលរាត្រីខុស (មីតួយ៉ាប់ដែរនឹងហា៎បានអាតួចូលចិត្តធ្វើបាប༎ຶ‿༎ຶ)

<..ទះបែកមាត់អីឡូវ គេមិនមែនអរុណសួស្ដីទេ ត្រូវនិយាយថារាត្រីសួស្ដី> និយាយទាំងបិទភ្នែកតែក៏លួចអស់សំណើចក្នុងចិត្តដែរ និយាយថាខ្លាចនាយតែមាត់ទេប៉ុន្តែកាយវិការថ្លើមធំហ៊ានលួចថើបនាយមុនឲរាល់តែលើក។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now