ងុឺត!!~~
សម្លេងឡានឈប់នៅមុខភូមិគ្រឹះ សរបញ្ជាក់ឲដឹងថាម្នាក់នោះគឺជាចន ជុងហ្គុក នាយបើកទ្វារចុះចេញពីឡាន ជ្រែកហោប៉ៅខោដើរចូលក្នុងផ្ទះ។<មកវិញហើយរឺ..អីឡូវធំច្រើនណាស់ ពេញរូបពេញរាងតែម្ដង នៅUSយ៉ាងមិចដែរ> គ្រាន់តែដើរចូលដល់ក្នុងផ្ទះភ្លាម អ្នកស្រីគីមដែលត្រូវជាម្ដាយត្រឹមឈ្មោះ ក៏ចូលខ្លួនមកសួរសុខទុក្ខដោយស្នាមញញឹមមិនលែងថែមទាំងកាន់ដើមដៃនាយ សម្លឹងលើសម្លឹងក្រោមមនុស្សខានបានជួបគ្នាយូរ។ គាត់ធ្វើបែបនេះមិនសួរជុងហ្គុកមួយម៉ាត់ថាគេពេញចិត្តរឺអត់?
<កុំយកដៃដ៏ចង្រៃរបស់អ្នកស្រីប៉ះខ្ញុំ> ជុងហ្គុក សម្លឹងគាត់ដោយក្រសែភ្នែកស្អប់ខ្ពើម មិនខុសកាលពីមុនឡើយ ចិត្តដែលស្អប់គាត់គឺមិនដែលរលុបសូម្បីតែម្ដងតតែសោះ ឃើញមុខហើយគឺរឹតតែស្អប់ បើសិនជាអាចសឹងតែលើកកាំភ្លើងមកបាញ់ចោលតែម្ដង។ គួរបញ្ជាក់ផងដែរថាលោកចន មិនដឹងថាជុងហ្គុកនាយដើរចូលសង្គមម៉ាហ្វៀនោះទេ។
<អរ..ម៉ាក់សូមទោស> អ្នកស្រីគីម លឺហើយសឹងឆ្អែតបាយញញឹមលែងសម មានអារម្មណ៍ថារអៀសខ្លាំងណាស់ គាត់ក៏ដកដៃសន្សឹមៗចេញពីនាយនឹងខិតថយក្រោយបន្តិច។
<កុំហៅខ្លួនឯងថាម៉ាក់ បើខ្ញុំស្ដាប់លឺម្ដងទៀតអ្នកស្រីត្រៀមរកដីកប់ឲហើយទៅ> នាយនិយាយរួចមិនសូម្បីសម្លឹងមុខរបស់គាត់ក៏ដើរជ្រែកហោប៉ៅឡើងទៅលើផ្ទះចូលបន្ទប់បាត់។
ចំណែកអ្នកស្រីគីមគាត់គ្មានយោបល់អ្វីបញ្ជេញបានត្រឹមតែឈរគាំងប៉ុន្មឹង។ លោកចនគាត់នៅក្នុងបន្ទប់ធ្វើការ ចាំជុងហ្គុកមកទើបចុះមកពិសារបាយជុំគ្នា។
______
រំលងប្រហែល20នាទី វត្តមានក្រុមគ្រួសារនៅក្នុងភូមិគ្រឹះទាំងអស់ក៏មកអង្គុយញុាំបាយជុំគ្នា តែថាដូចជាបាត់ម្នាក់..<កូនថេយ៍នៅឯណា មិនចុះមកញុាំបាយទេរឺ?> លោកចន
<អរ..លោកម្ចាស់ អ្នកប្រុសថេយ៍ផ្ដាំថាមិនស្រួលខ្លួនមិនបានចុះមកទេ ឲលោកម្ចាស់នឹងអ្នកគ្រប់គ្នាញុាំចុះ> ឈីនូ រហ័សឆ្លើយតបព្រោះតែថេយ៍គេផ្ដាំមកបែបនេះ។ ជុងហ្គុកនាយគ្រាន់តែលឺគឺដឹងបាត់ទៅហើយ សឹងតែថាមើលធ្លុះដល់ពោះវៀននោះ ឈឺពិតរឺឈឺក្លែងក្លាយ?
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...