<..ឲទូរស័ព្ទអូនវិញមក>
<តឿនខ្លាចយើងឆែកឃើញឯងលេងជាមួយប្រុសមែនទេ?> ជុងហ្គុក ក្ដាប់ទូរស័ព្ទរបស់ថេយ៍ជាប់នឹងដៃភ្នែកសម្លឹងមើលអ្នកចំពោះមុខមិនដាច់ យ៉ាងមិចតឿនៗខ្លាចនាយឆែកឆេរឃើញលេងជាមួយប្រុសផ្សេងមិនគួប្បីមែនទេ?
<លេងជាមួយប្រុសអីអូនគ្មានទេ នេះបងយ៉ាងមិចនឹង?> ថេយ៍ មនុស្សតែគ្មានគេថាគ្មានហើយ បើមានមែនស្មានគេឲនាយប៉ះពាល់រឺ? ម្យ៉ាងទោះបីគេលេងជាមួយអ្នកណាស្រឡាញ់អ្នកណាក៏ជាសិទ្ធគេដែរ នាយមកចេះឈឺឆ្អាលហាមឃាត់ពាក់ពន្ធ័ស្អីដែរ?
<សណ្ដានថោកនៅតែថោកនឹង> រាងក្រាស់ក្រោកឈរឡើង ពោលសំដីមួយដែលនាយចង់ឲថេយ៍គេលឺហើយឆ្អុលទ្រូងឈឺចាប់មកម្ដងទៀត បានសមចិត្តហើយក៏ជ្រែកហោប៉ៅដើរចេញវិញបាត់។
ក្រឹប*!!
ទ្វារបន្ទប់បិទមួយទំហឹង នៅពេលដែលបានដឹងថាគេចេញបាត់ហើយរាងតូចក៏ប្រលែងទឹកភ្នែកចេញមកសារជាថ្មីម្ដងទៀត គេឈឺគេអួលណែនពេញទ្រូង ឈឺដល់ថ្នាក់ស្ពឹកអស់ គាំងនិយាយអ្វីមិនចេញទៀត វាដូចជាជាប់ដងពេកមិនដែលមើលគេក្នុងផ្លូវល្អយ៉ាងមិច!<ហ្ហឹកៗ..មិនអីទេ..អូនអាចទ្រាំបាន> ថេយ៍ ងើយមុខទៅលើទប់ទឹកភ្នែកមិនឲហូរចុះមក គេយំខ្សឹកខ្សួលក្នុងចិត្តមិនលឺសម្លេងអ្វីទាំងអស់ ទោះឈឺខ្លាំងយ៉ាងណាក៏គេថាមិនអី គេសុខចិត្តមាត់រឹងខុសពីចិត្តដើម្បីបានក្បែរនាយ បានឃើញមុខនាយបានលឺសម្លេងនាយរាល់ថ្ងៃទោះអ្វីៗទាំងអស់នោះដែលនាយផ្ដល់ឲសុតសឹងតែពាក្យមើលថោកក៏ហីចុះ! គេនៅតែអាចទ្រាំបានគ្រប់យ៉ាង ព្រោះ..ព្រោះគេស្រឡាញ់នាយ!
________
ម៉ោង7:00នាទីព្រឹក នៅភូមិគ្រឹះចន.<ពេលណាទើបចេញ!> ជុងហ្គុក
ព្រឹកនេះពួកគេអង្គុយញុាំបាយជុំគ្នានៅសុខៗរាងក្រាស់ក៏ស្រដីឡើងដោយការមិនពេញចិត្ត ភ្លេចសន្យាហើយរឺយ៉ាងមិច គេនៅ2ថ្ងៃហើយមិនព្រមចេញទៀត ប្រុងឲគេទ្រាំរស់នៅជាមួយសត្រូវដល់ថ្ងៃស្លាប់ហេស៎?<ប៉ាគិតថាចេញទៅស្អែកព្រឹកនេះហើយ> លោកចន ម្ដេចគាត់ភ្លេចសន្យានោះ គ្រាន់តែថាមិនដាច់ចិត្តទៅចោលថេយ៍ប៉ុណ្ណោះ ដឹងស្រាប់ថាកូនប្រុសខ្លួននេះមានគំនិតស្អីមកខ្លះ!
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...