ភាគទី41:អនាគតប្អូនថ្លៃ

2.3K 119 2
                                    

#ម៉ោង9:00នាទី នៅក្នុងក្លឹបរបស់នាយក្រាស់មីន យ៉ុនហ្គីនាំអ្នកជាមិត្តមកភ្លក់ស្រាថ្មីទើបតែនាំចូល ។ ភ្លើងពណ៍ក្នុងក្លឹបៗបាញ់ឆ្វេចឆ្វាចគ្រប់ពណ៍ប្រកួតជាមួយចង្វាក់ភ្លេងបុកខ្លាំងៗ នៅក្នុងវង់រាំសុតសឹងតែយុវវ័យឈាមរាវ។

<ឆ្ញាញ់ទេ ជាតិវាយ៉ាងមិចដែរ?> យ៉ុនហ្គី សួរបន្ទាប់ពីរាងក្រាស់លើកអកអស់ពីរទៅបីកែវ ផឹកប៉ុន្នឹងហើយទើបសួរ-,-

<ទទួលយកបាន!>

<មុខស្អុយម្លេះវើយ ញញឹមបន្តិចទៅ រាល់ដងដូចឃើញស្រស់បស់សម្បើមណាស់!> ដោយឃើញជុងហ្គុកនាយមុខស្ងួតជាប់ទើបនិយាយបែបនេះ រាល់ដងមាំមែនតែបង្ហាញថាគេគ្មានកង្វល់លើកនេះស្អុយប៉ែរតាំងពីនៅក្រុមហ៊ុន។

<ឯងមិនយល់ទេ!> និយាយតែប៉ុន្មេះក៏លើកអកមួយកែវទៀតហើយ មកផឹកភ្លក់រឺមកផឹកកាត់សេដ?

<អ្វីទៅដែលយើងមិនយល់? ចិត្តឯងយ៉ាងមិចចំពោះថេយ៍ក៏យើងដឹងដែរ!>

<ចុះចិត្តយើងយ៉ាងមិចចំពោះគេ? យើងខ្លួនឯងមិនទាំងដឹងផង> ប៉ានស្មានមិនត្រូវគឺលក្ខណៈបែបនឹង

<ឯងស្រឡាញ់ថេយ៍នឹងហើយ តែមាត់នេះវារឹង! ជំទាលឡែតៗថាមិនបានស្រឡាញ់ ទាំងដែលចិត្តនៅនឹងគេគ្រប់ពេល> គ្រូទាយ!

<ចឹង?..គ្មានផ្លូវទេ!> មនុស្សមាត់រឹងនៅតែមាត់រឹងបែបនឹង នាយញញឹមបែបចំអកបន្តិចក៏ផឹកត។

<ចឹងក៏ចឹង! នោះ!..អនាគតប្អូនថ្លៃឯងសង្ហារគ្រាន់បើតើវើយ!> ស្របពេលមិនឲខុសសម្ដីរបស់ជុងហ្គុក អ្នកជាមិត្តក្រឡេកភ្នែកបន្តិចក៏ឃើញថេយ៍នឹងជីមីន ថែមទាំងមានមិត្តរបស់គេប៉ុន្មានអ្នកទៀតមកជាមួយ អ្វីដែលសំខាន់មានមនុស្សប្រុសម្នាក់អាយុស្របាថេយ៍ ឈរឲឡើងកកិតក្បែររាងតូចគឺជាមិត្ត។

<ស្អីឯង!?> ផឹកអស់គ្រាន់បើដែរ ល្មមមួយទន់ភ្នែកសួរនាយក្រងួរៗ។

<នោះ!~~> ធ្វើភ្នែកសម្លឹងទៅដើម្បីឲជុងហ្គុកនាយងាកទៅមើល។

<ហុឹស!..ថេយ៍ញុាំទឹកក្រូចទៅ កុំញុាំស្រាអី!>ហ្យុនយូ ដកកែវស្រាចេញពីដៃរាងតូចរុញកែវទឹកក្រូចឲគេវិញ ព្រោះមិនចង់ឲថេយ៍មានជាតិអាកុលក្នុងខ្លួនមិនល្អចំពោះសុខភាព។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now