ភាគទី31:កាមទេព

2.3K 122 0
                                    

   បន្ទាប់ពីអង្គុយយំឆ្អែតឆ្អន់ហើយថេយ៉ុងក៏ត្រឡប់មកសម្អាតផ្ទះបាយដូចធម្មតា គេធ្វើការបន្លប់ទុកព្រោះមិនចង់គិតជាមួយសម្ដីរបស់នាយទៀត។
  ងុឺត!!~
សម្លេងឡានឈប់មុខផ្ទះ រហ័សឲ្យរាងតូចរត់ទៅមើលយ៉ាងលឿនព្រោះចង់ដឹងថាជាអ្នកណា។

<លោ..លោកមករកអ្នកណាដែរ?>

<ជាថេយ៉ុងមែនទេនឹង? វ៉ាវ..នៅក្រៅស្អាតជាងក្នុងរូបទៀត!> កម្លោះសង្ហារយ៉ុនហ្គី ដោះវ៉ែនតាខ្មៅចេញសរសើរពីសម្រស់របស់រាងតូចមួយរំពេច ចេញចរឹកមកដឹងថាប្រៀនបាត់ទៅហើយ។

<លោកស្គាល់ខ្ញុំ?> រាងតូចបង្ហាញទឹកមុខលក្ខណៈឆ្ងល់លើកដៃចង្អុលមកខ្លួនឯង។

<ហុឹស..អរ..ខ្ញុំមីន យ៉ុនហ្គី ជាមិត្តនឹងបងជុងរបស់ថេយ៍នឹង វានៅផ្ទះទេ?> នាយសង្ហារយ៉ុនហ្គី សើចដើម.កបន្តិចទើបណែនាំខ្លួនឲថេយ៍ស្គាល់ តាមថាផ្ទះនេះនាយមិនស្គាល់ថេយ៍គឺសួរជំនិតជុងហ្គុកទេតើ!

<អរ..បាទ គាត់នៅក្នុងបន្ទប់ធ្វើការ ចាំខ្ញុំទៅហៅគាត់ឲ>

<មិនបាច់ទេ ខ្ញុំចង់ស្គាល់ថេយ៍ច្រើនជាង នេះមិនគិតអញ្ជើញចូលក្នុងសិនទេរឺ?>

<ហិហិ..អរបាទ ភ្លេចទៅ>
  អ្នកទាំងពីរញញឹមដាក់គ្មានបន្ថិចហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅ។

<ពិសារទឹកសិនទៅ>

<មកនៅយូររឺនៅ!?> យ៉ុនហ្គី នាយដឹងថាជុងហ្គុកគេដឹងអ្នកផ្ទះតែចាប់ថេយ៍មកជាមួយ។

<2-3ថ្ងៃហើយ>

<អាជុងវាយ៉ាងមិចដែរ?>

<គាត់គ្មានយ៉ាងមិចទេ ធម្មតាទេតើ!> ទោះនាយមិនធម្មតាក៏ថេយ៍គេថាធម្មតាដែរ មួយថ្ងៃៗឈ្លោះតែគ្នាយំដោយសារនាយមិនដែលដាច់។

<មាត់វាអាក្រក់បន្តិចហើយ តែចិត្តវាមិនអាក្រក់ដូចសម្ដីទេ> យ៉ុនហ្គី គេស្គាល់ចរឹកជុងហ្គុកណាស់ ទោះចង់ថេយ៍កុហកក៏នាយទាយដឹងដែរ។

<អួយ៎..ថេយ៍សត្វចូលភ្នែកខ្ញុំ> ភ្លាមៗនាយក្រាស់ស្រាប់តែស្រែកចាចក៏ព្រោះតែនៅសុខៗស្អីមិនដឹងចូលភ្នែក ចូលពិតរឺចូលសម្ដែងពេលដែលឃើញជុងហ្គុកនាយកំពុងចុះពីជណ្ដើ?

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now