ភាគទី28:គ្មានថ្ងៃភ្លេច!

2.2K 119 0
                                    

<..យើងមិនខឹងឯងទេ តែបើធ្វើចឹងទៀតយើងនឹងស្អប់ឯងលើសដើម> និយាយភាសាស្អីក៏មិនដឹង នេះប្រុងចងជើងគេទុកមែនទេដឹងថាគេទ្រនាយ? ចឹងហើយទើបគេថា បើស្រលាញ់កុំប្រាប់ឲគេដឹងចិត្តខ្លាំងពេក គេធ្វើបាបបែបនឹងហេ៎!!

<ហឹម!!~..អូនមិនធ្វើទៀតនោះទេ សូមទោស!> ថេយ៍ក្រហឹមជាការឆ្លើយតបនឹងនាយ ពាក្យសូមទោសហារមកមិនដែលបាត់ម្ដងសោះឡើយ។ ជុងហ្គុកប្រលេសដៃថេយ៍ចេញពីចង្កេះរបស់នាយរួចហើយក៏ដើរទៅអង្គុយនៅតុធ្វើការធម្មតា។

<នៅឈរដល់ណា៎ទៀត..មកនេះ!!> ជុងហ្គុកងាកមកមើលរាងតូចលើកដៃគោះភ្លៅខ្លួនឯងតិចៗបំណងឲថេយ៍មកអង្គុយ។ រាងតូចមិនចាំយូរក៏ដើរទៅអង្គុយលើភ្លៅរបស់នាយដូចដើម កាយវិការបែបនេះហើយបានជាគេស្រឡាញ់មានស្អប់មិនកើត។

<ជុង..ថ្ងៃនេះបងចង់ញុាំអី អូនជាអ្នកធ្វើឲបង> និយាយជាមួយគ្នាប្រៀបដូចមិននេះគ្មានរឿងស្អីកើតឡើងយ៉ាងអញ្ចឹង សូមទោសដឹងកំហុសហើយក៏បាត់មែនទេនាគ?

<នៅផ្ទះគ្មានគ្រឿងទេ> ភ្នែកសម្លឹងទៅកញ្ចក់កុំព្យូទ័រការងារ។

<ពួកយើងទៅទិញទៅ អូនចង់ធ្វើម្ហូបឲបងញុាំ> ថេយ៍ញញឹមទៅកាន់នាយតិចៗទាំងមិនសម មិនមែនគេភ្លេចរឿងមុននេះភ្លាមៗទេតែគេប្រឹងរកនឹករឿងផ្សេងបន្លប់ភាពឈឺចាប់ប៉ុណ្ណោះ។

<ហឹម!!~~> ក្រហឹមជាការបញ្ជាក់!
<ជុង!?>
<ហឹម!!?> រងចាំស្ដាប់!
<អូនអាចថើបបងបានទេ>

<តាមចិត្ត> នាយធ្វើដូចមិនខ្វល់កំពុងតែមមារញឹកនឹងការងារ ម្យ៉ាងចង់ថេយ៍ថើបៗទៅនាយមិនថាអ្វីនោះទេឲតែហ៊ាន។

<ជុប៎!!..អូនងងុយណាស់ ដល់ម៉ោងបងកុំភ្លេចដាស់អូនផងលឺទេ ជុង!!> គេយំឡើងមមីភ្នែកវាគ្មានអ្វីដែលគួរចាប់អារម្មណ៍ពីការយំឆ្អែតហើយទន់ភ្នែកដេកនោះទេ។ ថេយ៍ស្រដីទៅនាយខ្សាវៗដូចជាទន់ខ្លួនរួចក៏គេងកើយទ្រូងមាំក្រាស់របស់នាយលង់លក់ទៅទាំងកាយខាងលើនៅននលគោកដដែល គេមានអារម្មណ៍ថាហត់ពិតមែន តែមិនទាន់ចង់ឈប់ឡើយ។

" យើងមិនចាំបាច់មានហេតុផលស្អីដែលត្រូវស្រឡាញ់ឯងនោះទេ គីម ថេយ៉ុង!..ទោះបីជាឯងយកទឹកចិត្តនៃក្ដីស្រឡាញ់របស់ឯងដើម្បីមកពន្លត់កំហឹងរបស់យើងចំពោះម៉ែឯង ក៏យើងគ្មានថ្ងៃភ្លេចដែរ!! " ជុងហ្គុកបញ្ឈប់សកម្មភាពបន្តិចពោលឡើងក្នុងចិត្តដោយទឹកមុខស្មើរធេង នាយដឹងខ្លួនឯងច្បាស់ថានាយកំពុងតែធ្វើអ្វី! នាយស្រឡាញ់! នាយស្អប់រឺក៏អត់? វាគឺជាសិទ្ធិរបស់នាយជាអ្នកសម្រេច ដឹងតែម្យ៉ាងគំនុំដែលនាយមានវាខ្លាំងក្លាជាងទៅបានហើយ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now