បន្ទាប់ពីចាប់ថេយ៍មកផ្ទះជាយក្រុងនេះហើយ នាយក៏បើកឡានចេញទៅធ្វើការតាមទម្លាប់របស់ខ្លួនគ្មានអ្វីក្រៅពីជួញដូរអាវុធខុសច្បាប់នឹងឯង ចំណែកក្រុមហ៊ុនទៅជាន់បានតែម្ដងគត់គឺថ្ងៃឡើងដំណែងដំបូង ថ្ងៃបន្តបន្ទាប់នាយឲជំនិតចាត់ចែង។
________
ម៉ោងចេះតែរំកិលទៅមុខជារឿយៗ មិនស្រាកស្រានព្រិចៗភ្នែកព្រះអាទិត្យផ្ដើមអស់
ស្ដង់គត់រលត់ទៅបាត់ជំនួសឲព្រះចន្ទចេញមកបន្តិចៗម្ដង រហូតដល់ផ្ទៃមេឃប្រែទៅជាខ្មៅ ម៉ោងក៏ទើបតែ8ក៏ប៉ុន្តែវាខុសរាល់ដង ហាក់ខ្មៅងងឹតយកតែមែនទែន ដោយសារតែយប់នេះខាងទូរទស្សន៍អ្នកព្យាករអាកាសធាតុបានចុះផ្សាយតាំងពីព្រឹកមិញម្លេះថាមានព្យុះពួកគេក៏បានឲប្រជាជនត្រៀមដែរ ពិសេសនៅតំបន់ជាយក្រុងនេះតែម្ដង គ្រាន់មិនប្រាកដចិត្តថាវាចាប់ផ្ដើមម៉ោងប៉ុន្មានខ្លាំងប៉ុណ្ណោះ បើទើបតែស្មើលនេះខ្យល់បក់វ៉ូៗ ស្ទូរសម្លេងប៉ះជញ្ជាំងដូចសម្លេងរលកបក់ខ្ទប់ថ្មច្រាំងទៅហើយ។<ហ្ហឹកៗ..ម៉ាក់..ថេយ៍ខ្លាច..ហ្ហឹកៗ..ជួយកូនផង>
សភាពក្នុងបន្ទប់ងងឹតស្លប់មើលអ្វីមិនឃើញងាកទៅណាក៏ខ្មៅងងឹត គ្មានសោះសូម្បីកូនអំពូលតូចមួយបំភ្លឺ សភាពបែបនេះបានបណ្ដាលឲរាងតូចដែលដៃជាប់ខ្នោះលើគ្រែអោបជង្គង់ចូលគ្នា អង្គុយខ្លាចហៅឈ្មោះអ្នកជាម្ដាយឡើងញ័រខ្លួនទទ្រើត គួបផ្សំនឹងខ្យល់បក់ខ្លាំងៗលាយលំផ្លេកបន្ទរ សរមកម្ដងៗប្រលឹងចង់ហោះចេញពីខ្លួន ថេយ៍គេខ្លាចភាពងងឹតតាំងតែពីក្មេង មានម្ដងមិត្តធ្លាប់ធ្វើបាបបោកឲទៅបន្ទប់ងងឹតថេយ៍គេយំដល់សន្លប់ អីឡូវមកបែបនេះទៀតពាក្យថាខ្លាចមិនដឹងថាត្រូវរៀបរាប់បែបណាទើបអស់ន័យទេ។
ម្យ៉ាងទោះថេយ៍គេចង់បើកភ្លើងក៏មិនកើតដែរព្រោះផ្ទះនេះជុងហ្គុកគេមិនទាន់តភ្លើងចូលឯណា នាយទិញទុកចោលទេតើ។
គ្រាំង*!!~<អាយ៎យ..ហ្ហឹកៗ..ជុងហ្គុក..ហ្ហឹក!!~> សម្លេងរន្ទះបាញ់ឡើងមួយទំហឹងបែកផ្កាភ្លើងពេញមេឃចាំងផ្លាត់ចូលតាមកញ្ចក់បន្ទប់ ធ្វើឲរាងតូចរហ័សយកដៃខ្ទប់ត្រចៀកបិទភ្នែកមិនហ៊ានបើកញ័រខ្លួនដូចកូនចាបធ្លាក់ទឹក អារម្មណ៍ពេលនេះមិនដឹងទៅណាអស់ អន្ទងបន់ឲតែជុងហ្គុកត្រឡប់មកមើលខ្លួនវិញឆាប់ៗនោះទេ គេខ្លាច! ពិតជាខ្លាច! ខ្លាចគ្រប់យ៉ាង ដល់ថ្នាក់យំឡើងញ័រខ្លួន ទន់ដៃទន់ជើងអស់ហើយ។
ផាំង!!..គ្រាំង!!~ សម្លេងរន្ទះនៅតែបន្តបាញ់ បែកសរសៃផ្កាភ្លើងឡើងរវាមពេញមេឃ វាក៏សរបញ្ជាក់ផងដែរថាបន្តិចទៀតនឹងមានព្យុះបោកបក់ហើយ។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...