ភាគទី38: ចត់បាយ!

2.5K 142 0
                                    

<បងថាអូនសម្រាម ដូចនេះហើយអូនក៏កំពុងតែធ្វើចរឹកសម្រាមនឹងឲបងមើល!>

<ឯងកុំមកត្បកដាក់យើងវិញឲសោះ!> រាងក្រាស់ទ្រាំនឹងចរឹកឌឺដងរបស់ថេយ៍លែងបាននាយចូលទៅកញ្ឆក់ដៃមួយទំហឹង។

<លែងអូន..កុំយកដៃបងមកប៉ះអូន!> ថេយ៍មិនញញើតជាមួយក្រសែរភ្នែកខឹងក្រោធដែលនាយសម្លឹងមើល ក៏ប៉ុន្តែគេបែរទៅនិយាយអ្វីផ្សេង ចរឹកប្ដូរខ្លាំងសាហាវ។

<ឯងកើតស្អីហា៎?> តតែចរឹកថ្មីចេសចឹងពេកធ្វើឲនាយអត់ឆ្ងល់មិនបានឡើយ អ្វីក៏ប្ដូរលឿនថ្នាក់នេះ? មិនទន់ភ្លន់បែរជាប្ដូរច្រលើសបើសលេងខ្លាចជាមួយសម្ដីនាយ រាល់ដងបញ្ជាឆ្វេងទៅឆ្វេង ស្ដាំទៅស្ដាំ! តែកុំមើលថេយ៍ពេលនេះញញឹមឌឺនាយរហូត សម្ដីអូនបងក៏មិនទន់ភ្លន់ដូចពីមុនទៀតដែរ។

<កើតអី?..បងកើតអីនឹងជុង?..មិនស្រួលខ្លួនរឺ?..បានហើយអូនងងុយណាស់!..ស្អុះស្អាប់ពេញខ្លួនអស់ទៅហើយ!..ថ្ងៃក្រោយបើហៅអូនមកនិយាយរឿងអត់ប្រយោជន៍បែបនេះទៀតឈប់ទៅ!> ប្រលេសដៃរបស់នាយចេញ ឈរសម្លឹងភ្នែកហាក់មិនញញើត ថែមទាំងថានាយអត់ប្រយោជន៍ ញញឹមបន្តិចក៏បែរខ្នងដើរឡើងលើផ្ទះបាត់។ ជុងហ្គុកនាយឈរគាំងតែម្ដង នេះជាថេយ៉ុងតើមែនទេ? ម្ដេចក៏ដល់ថ្នាក់នេះ? ក្រឡកខួរក្បាលហើយទេដឹង? នាយសួរគេថាកើតអី តែបែរជាគេមកសួរនាយវិញថាមិនស្រួលខ្លួនទៅវិញ!!

<ហឺយ!~~..កើតឆ្កួតស្អីនឹង?> ជុងហ្គុកលើកដៃជ្រោងសក់ខ្លួនឯងឆ្ងល់ជាន់ឆ្ងល់នឹងចរឹកថេយ៍ ហើយក៏ឆ្ងល់ខ្លួនឯងដូចគ្នា តតែគេចរឹកខ្លាំងចឹងទៅដូចអន់ចង់លែងហ៊ានជំទាលដូចរាល់ដង មុនដំបូងថាបានដៃស្ដីឲមានឯណាគេដាក់ឲវិញមួយស្ពឹកមុខ។
|កាត់|
ពាក់កណ្ដាលអាទ្រាតកាន់តែជ្រៅទៅៗ ជុងហ្គុកនាយដេកមិនលក់បក់មិនល្ហើយព្រោះចរឹកថេយ៍ប្លែកលឿនខ្លាំងពេក គិតតែពីដើរចុះដើរឡើងចង់វិលមុខ!

<នេះខឹងយើងមែនហេ៎?> ឈប់ដំណើរខ្លួនឯងត្រឹងខាំក្រចកដៃសឹងសឹកម្រាម គិតដល់សម្ដីដែលស្ដីថាឲគេខ្លាំងៗ! ពីមុនវិញមិនចេះទៅខ្វល់ឈឺក្បាលហាលថ្ងៃទេ ចង់ខឹងយ៉ាងមិចក៏ចន ជុងហ្គុកបុរសសង្ហារម្នាក់នេះមិនខ្វល់! តែអីឡូវបើមិនខ្វល់ដេកមិនលក់ចំហរភ្នែកទល់ភ្លើកុំមកជោរ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now