ភាគទី44: ជុងហ្គុក

2.3K 132 3
                                    

<អគុណបងណាស់!~> ចុងក្រោយគេបានត្រឹមតែបង្ហាញស្នាមញញឹមដឹតដាបទៅដោយទឹកភ្នែកមកកាន់នាយ វាមិនគួរសោះឡើយដែលពួកគេមកស្រឡាញ់គ្នាបែបនេះ នៅពេលដែលម្ខាងចាប់ផ្ដើមឆ្អែតឆ្អន់ទើបងាកមកដឹងខុស ទាំងដែលខ្លួនបានជាន់ឈ្លីក្ដីស្រឡាញ់គេខ្ទេចខ្ទីអស់ទៅហើយ។ បន្ទាប់ពីនិយាយរួចថេយ៉ុងក៏បែរខ្នងដើរចេញឡើងទៅបន្ទប់វិញ។

<បងប្រហែលជាអាត្មានិយមពេកហើយ!~~> ជុងហ្គុកសម្លឹងដំណើររបស់គេទាំងទឹកសន្សើមហូរមកមិនដាច់ នាយស្រដីខ្សឹបៗម្នាក់ឯងយ៉ាងសោកសៅបំផុត។
|កាត់|
#វេលាថ្ងៃត្រង់ ម៉ោងប្រហែលជា12ឈានចូលដល់1រសៀល នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងសេអ៊ូល។

<មិនសប្បាយសោះគ្មានថេយ៍មកជាមួយ!> រាងតូចច្រលឹងជីមីនដើរផ្សារម្នាក់ឯងដើម្បីលុបបំបាត់ការអផ្សុក រអ៊ូឡើងតិចៗ។
រីងៗ!!! ភ្លាមៗ ទូរស័ព្ទក៏រោទ៍ឡើង!

<ហាឡូ! ថេយ៍!~>

"ហ្ហឹកៗ..ជីមីន!..យើងឈឺណាស់" គ្រាន់តែនាយតូចចុចលើកភ្លាមក៏លឺសម្លេងយំសោករបស់អ្នកជាមិត្តបន្លឺឡើងបើកក្បាលសន្ទនាយកតែម្ដង បណ្ដាលឲចិត្តគេជាមិត្តបារម្ភជាខ្លាំង។

<ថេ-ថេយ៍..ឯងកើតអី? អ្នកណាធ្វើអីឯង? ប្រុសម្នាក់នោះវាយឯងមែនទេ?> សម្ដៅដល់ជុងហ្គុក!

"អ្ហឹកៗ..អត់ទេ! គា-គាត់មិនបានប៉ះយើងបន្ដិចឡើយ តែ..ហ្ហឹកៗ!" ថេយ៉ុងតាំងពីឈ្លោះជាមួយនាយព្រឹកមិញមកគេនៅសង្ងំយំក្នុងបន្ទប់មិនទាន់បាត់ផង។

<ថេយ៍ ឯងកុំយំបានទេ និយាយស្រួលបួលមក ឯងធ្វើបែបនេះដឹងយើងបារម្ភទេ!>

"ជុងហ្គុក..គាត់..អ្ហឹកៗ..គាត់ទើបតែដឹងខុសនាពេលដែលយើងចង់កាត់ចិត្ត..ហេតុអ្វីទៅ? ហេតុអ្វីគាត់មិនល្អជាមួយយើងតាំងពីដំបូង! ហេតុអ្វីជាន់ឈ្លីទឹកចិត្តយើងហើយចង់ត្រឡប់បកក្រោយវិញ..ហ្ហឹកៗ..យើងឈឺណាស់ជីមីន!..ហ្ហឹកៗ!!~" គេមិនមានអ្នកណាឡើយក្រៅពីនិយាយរឿងក្នុងចិត្តប្រាប់ទៅកាន់មិត្តជិតដិតម្នាក់នេះ។

<ថេយ៍!!~~> រាងតូចបានត្រឹមតែហៅឈ្មោះមិត្តតិចៗ គេពិតជាអាណិតចង់ជួយណាស់ តែបេះដូងគេចិត្តគំនិតគេទៅជួយម្ដេចនឹងបាន មានតែចាំស្ដាប់ការឈឺចាប់របស់គេហើយលួងលោមប៉ុន្នឹងឯង នេះហើយគេហៅថាមិត្ត មិនចាំបាច់មានគុណស្រ័យត្រចះត្រចង់ណា
មកនោះទេ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now