<គ្មានជាតិ> ជុងហ្គុក
<ហុឹក! ដឹបៗ..លោកឯងធ្វើឆ្កួតឡប់ស្អី> ថេយ៉ុង ផ្ដើមយំចេញមកក្រៅលើកដៃគួកទ្រូងមាំក្រាស់របស់នាយខ្លាំងៗតាមអារម្មណ៍ខឹង ប្រឹងរុញទ្រូងនាយឲចេញពីខ្លួន។ នាយម្នាក់នេះគឺអត់សោះហើយ រង្គើរបន្តិចក៏គ្មានដែរ។
<កុំមកយំសោក ព្រោះខ្លួនឯងមិនថ្លៃ> ជុងហ្គុក រឹតតែសូកកម្លាំងអោបទៅកាន់រាងតូចលើសដើម ដោយដៃមាំក្រាស់ឡើងសរសៃររបស់នាយអោបចង្កេះអង្រងរបស់ថេយ៉ុងស្ទើរតែស្អិតជាប់គ្នាទៅហើយ សម្ដីជាមួយនឹងកាយវិការផ្សឹងគ្នាខ្លាំងណាស់ ក្រសែភ្នែករបស់នាយសម្លឹងទៅមើលរាងតូចដោយក្ដីស្អប់ខ្ពើម ប៉ុន្តែបែរជាមកអោបថើបគេទៅវិញ?
<បើខ្ញុំមិនថ្លៃ លែងខ្ញុំទៅ..កុំមកប៉ះពាល់ខ្លួនខ្ញុំ> ថេយ៍ ប្រឹងលើកដៃរុញខ្លួននាយឲចេញពីខ្លួន ប្រឹងឡើងអស់កម្លាំងពេញខ្លួនទៅហើយ។
<ហុឹស..ក៏បាន..>
<ផឹប*!..អួយ៎យ..ហ្ហឹកៗ!>
បន្ទាប់ពីលឺសម្ដីរបស់ថេយ៍បែបនេះនាយក៏សើចក្នុងកំពង់.កបន្តិចរួចហើយ ក៏រុញខ្លួនរបស់ថេយ៍មួយទំហឹងឲបុកជាមួយទ្វារស្ទើរតែបាក់ឆ្អឹងអ្នកម្ខាងទៀត ដល់ថ្នាក់រាងតូចលើកដៃទៅអង្អែលចង្កេះនឹងស្មាខ្លួនឯងតិចៗយំឡើងសស្រាក់ ក៏ព្រោះតែវាឈឺហើយអួលខ្លាំងណាស់ កម្លាំងដៃរបស់នាយគឺមិនស្ទើរឡើយ។ជុងហ្គុកនៅពេលដែលបានឃើញភាពឈឺចាប់របស់មនុស្សដែលនាយស្អប់ក្លាយជាបែបនេះទៅហើយពិតជាក្ដីសុខខ្លាំងណាស់ នាយសម្លឹងទៅមើលថេយ៍ដោយញញឹមគែមមាត់សប្បាយចិត្តនឹងការឈឺចាប់របស់គេ រួចហើយក៏បោះខ្លួនមាំសង្ហារដើរទៅអង្គុយលើគ្រែរបស់ថេយ៉ុង។
<នៅទួញសោកដល់កាលទៀត> ជុងហ្គុក
<សឺត..ធ្វើបែបនេះដើម្បីអី..ចេញពីបន្ទប់ខ្ញុំទៅ> រាងតូច លើកដៃជូតវាសទឹកភ្នែកចេញពីថ្ពាល់ ដើរទៅរកនាយឈរពីមុខរាងឆ្ងាយបន្តិចដែរ ដេញឲអ្នកម្ខាងទៀតចាកចេញភ្លាមៗ ព្រោះបើមកគ្មានចម្រើនអ្វីដដែល ត្រឹមមកធ្វើបាបឲគេយំហើយមកអង្គុយឌឺបែបនេះ។
<ភូមិគ្រឹះនេះជារបស់យើង..ហេតុផលស្អីយើងជាអ្នកចេញ គឺអាក្មេងសម្រាមឯងនឹងហើយ> តបដោយទឹកមុខស្មើរសម្លេងមានលំនឹង។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...