<ឈប់ក៏ឈប់ទៅ យើងអង្វរឯងសម្បើមណាស់!..យើងវាដឹងបាត់ទៅហើយ ព្រោះឯងនេះវាមានគ្រប់ប្រុស គ្រប់កន្លែងទើបរកលេសមកនិយាយបែបនេះ!> ជុងហ្គុកយកអណ្ដាតទល់ថ្ពាល់ នាយហាក់ខឹងយ៉ាងខ្លាំងនាពេលដែលបានលឺប្រយោគថា រាងតូចនឹងឈប់ស្រឡាញ់! គេស្អប់ពាក្យនេះខ្លាំងណាស់ ស្អប់នៅពេលដែលថេយ៍គេហាចេញមក។
<ហ្ហឹក!..ស្រេចតែបងគិត!..លែងខ្លួនអូនបានហើយ ព្រោះបងខ្ពើមអូន! ចឹងក៏កុំមកប៉ះប្រាណដែលបងជេរថាថោកទាបនេះទៀត!> ថេយ៉ុងលើកខ្នងដៃជូតវាសទឹកភ្នែករបស់ខ្លួនឯងចេញ ស្រដីម៉ាត់ៗប្រាប់នាយដោយសម្លេងស្អកៗ។
<យើងមិនប្រឡូកប្រឡាក់ជាមួយស្រាប់ហើយ!> និយាយរួចនាយក៏ដើរតាំងៗសម្ដៅទៅបន្ទប់របស់ខ្លួនឯងបិទទ្វារមួយទំហឹងចង់រលំផ្ទះ។
<ហ្ហឹកៗ..អ្ហឹកៗ!!~~> បន្ទាប់ពីដឹងថានាយចេញបាត់ ទឹកសន្សើមថ្លាៗក៏ចាប់ជ្រៀតចេញពីរង្វង់ភ្នែកសស្អាតម្ដងទៀត ខ្លួនប្រាណតូចច្រលឹងផ្ដើមទន់ដៃជើងលែងមានកម្លាំងឈររឺដើរទៅមុខទៀត ក៏ដាក់ខ្លួនអង្គុយចុះផ្អឹបជញ្ជាំងអោបជង្គង់យំយកៗ តាមអារម្មណ៍ឈឺចាប់ដែលទទួលបានពីនាយ។ ចង់ប្រាប់ថាគេឈឺខ្លាំងណាស់ គេឈឺស្ទើរតែស្ទះស្លាប់ម្ដងៗ! បើសិនជាអាចគេសុខចិត្តស្លាប់កើតថ្មីសូមផ្សងមិនស្គាល់នាយទេ ព្រោះទៅក្បែរនាយគេមានតែក្ដីឈឺចាប់ពឺតផ្សារគ្មានលួសថ្ងៃ។
<ហ្ហឹកៗ..ហេតុអីក៏វាឈឺយ៉ាងនេះ..អ្ហឹកៗ..ហេតុអ្វីទៅ!?> ថេយ៉ុងផ្ដើមលើកដៃគួកទ្រូងផ្នែកខាងឆ្វេងរបស់ខ្លួនឯងខ្លាំងៗលែងដឹងឈឺចាប់អស់! ព្រោះគេឈឺផ្នែកខាងក្នុងខ្លាំងជាង! គេអួលណែនពេញដើម.កនាពេលដែលស្ដាប់សំដីមនុស្សខ្លួនស្រឡាញ់ជេរប្រទេចមក! ហេតុអ្វីគេមិនសាកចាកចេញពីនាយទៅ? ហេតុអ្វីនៅតែស៊ូទ្រាំឲនាយជាន់ឈ្លីក្ដីស្រឡាញ់បែបនេះ?
<អ្ហឹក..អូនមិនគួរណាស្រឡាញ់បងដល់ថ្នាក់នេះសោះ..ហ្ហឹកៗ..អូនមិនគួរស្រឡាញ់បងដល់ថ្នាក់ឲបងដឹងចិត្ត..អូនមិនគួរស្គាល់បងនោះទេ..ហុឺៗ!!..ហេតុអ្វីបងចាំបាច់កើតជាចន ជុងហ្គុក?..ហេតុអ្វីមិនកើតជាអ្នកដទៃ វត្តមានរបស់បងជាចន ជុងហ្គុក វាពិបាកខ្លាំងណាស់ដែលសូមឲបងមកស្រឡាញ់អូនវិញ..ហ្ហឹកៗ..អូនឈឺណាស់ជុង!~~> ត្រូវហើយ បើសិនជានាយកើតជាអ្នកដទៃដែលមិនមែនជាចន ជុងហ្គុកនោះស្ថានការនាពេលនេះប្រហែលជាល្អ នាយនឹងកើតជាមនុស្សដែលរស់នៅសាមញ្ញម្នាក់ហើយខ្លួនក៏អាចយកបេះដូងស្មោះត្រង់នេះទៅស្រឡាញ់នាយដោយមិនចាំបាច់ឈឺចាប់ដូចគ្នា ប៉ុន្តែវាមិនអាចឡើយគ្រប់យ៉ាងបានត្រឹមតែស្រមៃហើយគិតចោលប៉ុណ្ណោះ។
|កាត់|
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ម៉ោង8:00នាទីព្រឹក រាងក្រាស់ប្រហែលជាហួសម៉ោងទើបឃើញប្រញ៉ាប់ប្រញ៉ាលចុះពីជន្ដើរ។
YOU ARE READING
(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》
FanfictionTrailler.. Jk(Top) / Tae(btt) កាមទេព? អ្វីទៅនៃពាក្យថាកាមទេពនោះ? ក្រឡេកមើលពាក្យនេះច្បាស់ជាគិតដល់ន័យថាស្ដេចនៃផ្លូវតណ្ហា ជាក់ជាពុំខានព្រោះជាន័យរបស់វា ។ ពាក្យដែលតែងតែចង់លឺហើយក៏តែងតែធ្លាប់ជួបនោះគឺ កាមទេពប្រទានស្នេហ៍ ប៉ុន្តែបែរជាប្ដូរមកសម្អប់ទៅវិញ! ...