ភាគទី42: ប្រងើយ!

2.4K 123 3
                                    

ងុឺត!~ សម្លេងឡានបានឈប់នៅមុខភូមិគ្រឹះ ដែលចំណាយពេលជិះមកវិញយ៉ាងតឹងទ្រូងសម្រាប់រាងក្រាស់ព្រោះនាយប្រឹងទប់កំហឹងមិនឈ្លោះគ្នាក្នុងឡាន សុខចិត្តស្ងាត់រាងតូច។
រាងតូចបើកទ្វារឡានចុះចេញយ៉ាងប្រញ៉ាប់មិនចាំជុងហ្គុកសូម្បីបន្តិច!

<ថេយ៍! មកនិយាយគ្នាឲដឹងរឿងសិន> ជុងហ្គុកដើរតាមពីក្រោយយ៉ាងញ៉ាប់ជើង។

<អូនគ្មានពាក្យស្អីត្រូវនិយាយទេ!> អត់ខ្វល់! គេធ្វើមិចទៅដល់បន្ទប់ឲបានឆាប់ៗ។

<តែបងមាន..មកនេះ!> រាងក្រាស់ស្រដីរួចក៏តាមទាន់គេចាប់ដៃគេឲឈប់ងាកមករកនាយ។

<លែងអូន..កុំយកដៃបងមកប៉ះអូន> រើ!

<វាប៉ះអូនបានចុះហេតុអីបងប៉ះមិនបាន?> រាងក្រាស់ចាប់ផ្តើមភាំងជាមួយថេយ៍ម្ដងទៀត មេះក៏សូម្បីតែដៃមិនឲនាយប៉ះផងរឺ? រិះខ្លួនដល់ម្លឹង? ពីមុនគេមិនចឹងឡើយ។

<គេមិនបានប៉ះអូនទេ..លែងទៅ អូនងងុយហើយ> សម្លក់នាយបន្តិចមុននឹងក្រវាសដៃចេញឡើងជន្ដើរនឹងឯង។

<..ទៅនិយាយគ្នាឲដឹងរឿង!~> ជុងហ្គុកយកអណ្ដាតទល់ថ្ពាល់សែនឃ្នឹសចិត្តនឹងចរឹកមិនរវីរវល់របស់ថេយ៍ដែលមិនអើពើពីនាយ អត់មិនបានក៏ទៅលីខ្លួនគេដាក់លើស្មាមិនធ្ងន់ស្អីបន្តិចធ្វើដូចលីសំលី។

<អាយ៎យ!!..ជុង..លែងអូន!..លែង!~~> ថេយ៉ុងផ្ដើមស្រែកចាចក៏ព្រោះតែភ្ញាក់នេះឯង លីឡើងជន្ដើរណា តែភ្លាត់ធ្លាក់បាក់.កទាំងពីរអីឡូវហើយ។ ប៉ុន្តែនាយម្នាក់នេះមិនខ្វល់ឡើយកំពុងតែខឹងទៅហើយ។
ក្រឹប!~ ចាក់សោរបន្ទប់
ព្រូស!~

<អូយ៎!..បងធ្វើឆ្កួតស្អីនឹង!~~> មកដល់បន្ទប់នាយភ្លាមក៏ទម្លាក់ថេយ៍ទៅលើពូកឈឺចង់បាក់ចង្កេះ ទន់វាចេះតែទន់ហើយតែបើទម្លាក់មួយទំហឹងបែបនេះចង់ធ្លាក់សួតច្រើនជាង អត់មិនបានធ្វើមុខជូរហួញអង្អែលចង្កេះតិចៗ ស្រែកជេរនាយឡើងរំពងបន្ទប់ លែងទប់លែងស្អីហើយ!

<គួរតែបងទេដែលសួរអូន! ទៅធ្វើសង្សារឆ្កួតឡប់ស្អីជាមួយវាតាំងពីពេលណា៎?> តម្លើងសម្លេងបន្តិចក៏ប៉ុន្តែមិនគំហកឡើយ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now